មានមនុស្សមួយចំនួន ឆាប់កើតមុន ឬបូសលើរាងកាយ មិនថានៅលើផ្ទៃមុខ ឬខ្នងទេ កើតមិនបាត់សោះតែម្តង។ បើកើតមុន កើតបូសញឹកញាប់បែបនេះ អាចជាសញ្ញាទាក់ទងនឹងបញ្ហាសុខភាពផ្សេងៗទេ?
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ជំនាញផ្នែកជំងឺទូទៅ បានបញ្ជាក់ឲ្យដឹងថា ជាធម្មតា ការកើតមុន ឬបូស ដោយសារតែមានបាក់តេរីតោងជាប់ស្បែក ដែលយើងមិនសម្អាតបានស្អាតត្រឹមត្រូវ។ ផ្ទុយទៅវិញ ប្រសិនបើឧស្សាហ៍កើតបូស ឬមុនមិនបាត់ ក៏អាចទាក់ទងនឹងបញ្ហាសុខភាពបានដែរ ដូចជា៖
ទី១. ដោយសារកម្រិតអរម៉ូនក្នុងខ្លួនកើនឡើងច្រើនដែរ
ទី២. បណ្តាលមកពីប្រព័ន្ធការពារចុះខ្សោយ ប្រឈមនឹងជំងឺស្បែកដូចជា មុន បូស និងជំងឺសើស្បែកមួយចំនួនទៀត។
លោកវេជ្ជបណ្ឌិត បានបន្តថា ប្រសិនបើមានបញ្ហាកើតមុន ឬបូសញឹកញាប់ គួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការការពារ និងព្យាបាលត្រឹមត្រូវ។
តែកុំបារម្ភពេកអី! លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំនាញទូទៅ ក៏បានបញ្ជាក់ឲ្យដឹងដែរថា បញ្ហាមុន ឬបូស ស្ទើរតែ ៩០%ទៅហើយដែលបណ្តាលមកពីសុខភាពស្បែក ពោលគឺ ភាគតិចណាស់ដែលបញ្ហាមាននៅលើស្បែកអាចជាសញ្ញានៃបញ្ហាសុខភាពធ្ងន់ធ្ងរដទៃ។ ដូច្នេះហើយ ដើម្បីចៀសវាងពីបញ្ហាកើតមុន ឬកើតបូសលើស្បែក គួរធ្វើអនាម័យស្បែកឲ្យបានល្អ ញ៉ាំចំណីអាហារល្អ និងប្រើប្រាស់ផលិតផលត្រឹមត្រូវមានការបញ្ជាក់ច្បាស់លាស់ ដើម្បីជួយការពារស្បែក។
អត្ថបទពាក់ព័ន្ធ៖
- ពិតទេ ញ៉ាំគ្រឿងផ្អាប់ ឬពងទាកូន ធ្វើឲ្យមុខឡើងមុន?
- កើតមុន តិចរពឹសដៃកេះញេច ប្រយ័ត្នមុខកែលែងឡើង
- មុន ៥ ប្រភេទ និងរបៀបព្យាបាល គ្នាយើងកើតមុនគួរស្វែងយល់
- មូលហេតុ និង វិធីដោះស្រាយរឿងឡើងមុនក្បាលខ្មៅពេលពពោះ
- ធ្លាប់ឮពីបូសអន្ទង់ទេ មកអី? កើតម្តងហើយអាចកើតទៀតទេ?
- អីគេជាបូសសុដន់ ហើយស្រីៗណាខ្លះប្រឈមកើតបូសសុដន់?
- មុខកើតមុន កុំចេះតែញ៉ាំ ប្រយ័ត្នស្តាយក្រោយ
- តិចថាមិនបានប្រាប់! ចង់អត់មានស្នាមមុន ត្រូវស្គាល់អាហារល្អទាំងនេះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]