backup og meta

កម្ចាត់​បញ្ហា​ស្នាម​មុន​លើ​ផ្ទៃ​មុខ​ ជាមួយ​នឹង​អាហារ​ ​៥​ប្រភេទនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្ចាត់​បញ្ហា​ស្នាម​មុន​លើ​ផ្ទៃ​មុខ​ ជាមួយ​នឹង​អាហារ​ ​៥​ប្រភេទនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ហា​មុន​ជា​កង្វល់​ដ៏​ធំ​មួយ ដែល​ស្រី​ៗ​យើង​តែងតែ​ជួប​ប្រទះ ហើយ​ទោះ​​បី​ជា​មុន​ជា​សះស្បើយ​ក៏​ពិត​មែន ប៉ុន្តែ​វា​នៅ​តែ​បន្សល់​ស្លាកស្នាម​នៅ​លើ​ផ្ទៃ​មុខ​​។ ពិត​ណាស់​ ការ​កើត​មុន​ធ្វើ​ឲ្យ​ខូច​ស្បែក​ និង​ជាលិកា​ក្រោម​ស្បែក ដែល​តម្រូវ​ឲ្យ​រាងកាយ​ធ្វើការ​ជួសជុល​ការ​បំផ្លាញ​នេះ ព្រម​ទាំង​ផលិត​ខូឡាជែន

ប្រសិនបើ​រាងកាយ​ផលិត​ខូឡាជែន​តិច​ ឬ​ច្រើន​ពេក​ ស្នាម​មុន​នឹង​លេច​ឡើង​នៅ​លើ​ផ្ទៃ​មុខ​​ជាក់​ជា​មិន​ខាន។​ ខណៈ​ពេល​ដែល​ផលិតផល​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា គឺ​ជា​ជម្រើស​ដ៏​ល្អ​មួយ​ ការ​ចិញ្ចឹម​បំប៉ន​ស្បែក​ពី​ខាង​ក្នុង​ ដោយ​​ការ​ញ៉ាំ​អាហារ​មួយ​ចំនួន​ក៏​រួម​ចំណែក​ ជួយ​ឲ្យ​ស្លាកស្នាម​លើ​ស្បែក​មុខ ឆាប់​​រលុប​បាត់​ផង​ដែរ​។

១. ល្ពៅ​

ល្ពៅ​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីនB3 ហ្វូឡេត​ វីតាមីន​A និង​B ព្រម​ទាំង​ស័ង្កសី។ ​ ជាក់​ស្ដែង វីតាមីនB3 និងហ្វូឡេត​​ ជួយ​បង្កើន​​​ចរន្ត​ឈាម​ ជំរុញ​ការ​បង្កើត​កោសិកា​ថ្មី និង​មាន​អត្ថប្រយោជន៍​ក្នុង​ការ​កម្ចាត់​មុន​ផ្សេងៗ​។ ចំណែក​ឯ​គ្រាប់​ល្ពៅ​ផ្ទុក​ទៅ​ដោយ​ស័ង្កសី ដែល​អាច​ជួយ​គ្រប់គ្រង​កម្រិត​អ័រម៉ូន​ និង​ផលិត​ប្រេង​ ព្រម​ទាំង​ជួយ​ព្យាបាល​ស្បែក​ប្រកប​ដោយ​ប្រសិទ្ធភាព​។ ​វីតាមីន​A អាច​ជួយ​កាត់បន្ថយ​ស្នាម​មុន​បាន​យ៉ាង​ឆាប់​រហ័ស។​ ហេតុ​នេះ​ហើយ​ ស្រី​ៗ​យើង​មិន​គួរ​រំលង​បន្លែ​មួយ​ប្រភេទ​នេះ​ឡើយ​។

ល្ពៅ Hello គ្រូពេទ្យ

២. ក្រូច​ឆ្មារ​

ជាមួយ​គ្នា​នេះ​ដែរ ទឹក​ក្រូច​ឆ្មារ​ជា​ឱសថ​ធម្មជាតិ​ ដែល​ជួយ​បន្តឹង​ស្បែក​យារ​ធ្លាក់ ក៏​ដូចជា​ប្រឆាំង​នឹង​ស្នាម​ជ្រីវជ្រួញ។ ការ​ញ៉ាំ​ទឹក​ក្រូច​ឆ្មារ​ លាយ​ជាមួយ​នឹង​​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជា​ប្រចាំ​ អាច​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​ និង​ភ្លឺ​ថ្លា​ចេញ​ពី​ខាង​ក្នុង​។

៣. ដំឡូង​ជ្វា

ដំឡូង​ជ្វា​ក៏​មាន​ផ្ទុក​សារធាតុRetinol ព្រម​ជាមួយ​នឹង​Beta-Carotene។ ជា​ធម្មតា រាងកាយ​របស់​យើង​នឹង​បំប្លែង ​beta-carotene ​ទៅ​ជា​វីតាមីន​A ដែល​វីតាមីន​នេះ​អាច​ដើរ​តួនាទី​ជា​រនាំង​ការពារ​ស្បែក​​ប្រឆាំង​នឹង​ការ​ប្រែ​ពណ៌​ ការ​រលាក​ និង​ស្ទះ​រន្ធ​ញើស​ ដែល​បង្ក​ឡើង​ដោយ​រ៉ាឌីកាល់​សេរី។ ចំណែក​ឯ​សារធាតុ​Retinol ជា​សារធាតុ​ផ្សំ​ដ៏​សំខាន់​ក្នុង​ផលិតផល​ថែរក្សា​សម្រស់​ជា​ច្រើន​ ពីព្រោះ​វា​អាច​ជួយ​ប្រឆាំង​នឹង​​ការ​កើត​មុន​ ស្នាម​ជ្រីវជ្រួញ ​និង​ស្នាម​ផ្សេង​ៗ​យ៉ាង​ស័ក្ដិសិទ្ធិ។

ដូចនេះ​ ស្រី​ៗ​យើង​គប្បី​បញ្ចូល​ដំឡូង​ជ្វា​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ ដើម្បី​ទទួល​បាន​ស្បែក​ស្រស់​ស្អាត​ និង​គ្មាន​ស្លាកស្នាម​។

ស្នាមមុន២

​​៤. ល្ហុង

ផ្លែ​ល្ហុង​សម្បូរ​ទៅ​ដោយ​​អង់ស៊ីម​រំលាយ​អាហារ​ ​ឈ្មោះ​ថា​Papain។ សារធាតុ​នេះ​អាច​ជួយ​ជម្រុះ​កោសិកា​ស្បែក​ងាប់​ មិន​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​ញើស​ និង​បំបាត់​ស្នាម​មុន​។ វា​ក៏​ជួយ​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​មាន​សំណើម​ ព្រម​ទាំង​ការពារ​ការ​កើត​មុន​ថែម​ទៀត​ផង​។

៥. ផ្កា​ខាត់​ណា​

ទន្ទឹម​នឹង​នេះ​ដែរ​ ផ្កា​ខាត់​ណា​ពណ៌​ស​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​វីតាមីន​C និង​អាស៊ីដ​អាមីណូ​ដ៏​មាន​ឥទ្ធិពល​​ ហៅ​ថា​Histidine។ សារធាតុ​Histidine​ ជួយ​ការពារ​ស្បែក​របស់​យើង​ពី​កាំរស្មី​UV ​ដ៏​គ្រោះថ្នាក់​ ដែល​អាច​​ធ្វើ​ឲ្យ​ស្នាម​ខ្មៅ​​នៅ​លើ​ស្បែក​កាន់​តែ​អាក្រក់​ទៅ​ៗ​។ រី​ឯ​វីតាមីនC ​ជួយ​ប្រឆាំង​នឹង​ការ​បំផ្លាញ​​ដែល​បង្ក​ឡើង​ដោយ​រ៉ាឌីកាល់​សេរី ដោយ​ជួយ​ឲ្យ​រាងកាយ​ស្រូប​យក​ជាតិ​ដែក​ និង​ព្យាបាល​របួស​ ក៏​ដូចជា​​ស្លាកស្នាម​បាន​យ៉ាង​ល្អ​​ឥត​ខ្ចោះ​។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

7 Foods That Will Reduce Acne Scars

https://brightside.me/inspiration-health/7-foods-that-will-reduce-acne-scars-798349/

7 Natural Ways to Get Rid of Acne and Acne Scars

https://food.ndtv.com/photos/7-natural-ways-to-get-rid-of-acne-and-acne-scars-22836#photo-285765

11 Foods to Reduce Acne Scars

https://www.nutriadvice.in/foods-reduce-acne-scars/

កំណែ​ប្រែបច្ចុប្បន្ន

22/12/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

កាំរស្មីព្រះអាទិត្យ UV កើនឡើងខ្លាំង នេះជាតិចនិកការពារស្បែកកុំឲ្យកើតមហារីក

កាំរស្មី UV ផ្ដល់វីតាមីនចាំបាច់ដល់សុខភាព តែក៏បង្កគ្រោះថ្នាក់ដល់ស្បែក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 22, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម