backup og meta

ចែកគ្នាដឹង! វិធីកម្ចាត់មុនក្បាលខ្មៅលើច្រមុះតាមបែបធម្មជាតិ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Apr 18, 2022

    ចែកគ្នាដឹង! វិធីកម្ចាត់មុនក្បាលខ្មៅលើច្រមុះតាមបែបធម្មជាតិ

    មុនក្បាលខ្មៅភាគច្រើនកើតនៅលើមុខ ជាពិសេសនៅលើច្រមុះ និង​គែមច្រមុះដែល​ជាតំបន់​​មាន​ខ្លាញ់ច្រើន។ ហេតុអ្វីបានជាយើងមាន​មុនក្បាលខ្មៅ? ហើយអាចកម្ចាត់បានតាម​វិធី​ណាខ្លះ?

    មុនក្បាលខ្មៅគឺជាមុនបើកមុខដែលមានក្បាលពណ៌ខ្មៅ ហើយកើតឡើងដោយសារការស្ទះ​​ធូលីដី ខ្លាញ់ កោសិកាស្បែកងាប់ៗ បាក់តេរីគ្រឿងសម្អាងជាដើម នៅក្នុងរន្ធញើស។ ដោយសារ​រន្ធញើសបើកចំហ ពេលត្រូវខ្យល់ កម្ទេចធូលីទាំងនេះមានប្រតិកម្មអុកស៊ីត ហើយ​ប្រែ​ពណ៌​ទៅជាពណ៌ខ្មៅ។

    ស្រីៗ​យើងអាចសាកកម្ចាត់មុនក្បាលខ្មៅតាមបែបធម្មជាតិដូចខាងក្រោម៖

    ១​. ស្រ្កាប់ម្សៅបេកឃីងសូដា

    យើងអាចលាយម្សៅបេកឃីងសូដាមួយស្លាបព្រាបាយ ជាមួយទឹកក្រូចឆ្មាកន្លះស្លាបព្រាបាយ និងទឹកពីរស្លាបព្រាបាយ រួចកូរឱ្យសព្វ។ បន្ទាប់​មកយកល្បាយនេះត្រដុសថ្នមៗលើច្រមុះ​​ ទុក​ចោល ១៥ ទៅ ២០ នាទី រួច​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ។ យើងអាចធ្វើបែបនេះ​ពីរដងក្នុង​មួយ​សប្តាហ៍។

    ការខាត់ស្បែកច្រមុះជាមួយល្បាយម្សៅបេកឃីងសូដា​មិនត្រឹមតែអាចកម្ចាត់រន្ធញើស​ដែល​ស្ទះទេ ថែមទាំងអាចធ្វើ​ឱ្យ​​កម្រិត pH នៅស្បែកច្រមុះមាន​តុល្យភាព ​និងអាចជួយ​ការពារ​ស្បែក​ច្រមុះពី​ការ​ឆ្លង​មេរោគទៀតផង។

    ២. ម៉ាសស៊ុតស និងទឹកឃ្មុំ

    យើងអាចលាយស៊ុតសមួយគ្រាប់ជាមួយទឹកឃ្មុំមួយស្លាបព្រាបាយ។ បន្ទាប់​មកលាប​ល្បាយ​នេះ​លើ​ច្រមុះ និងគែមច្រមុះ ហើយ​ទុក​ឱ្យ​ចោល​ប្រហែល ១៥ ទៅ ២០ នាទី រួចលាងសម្អាត​ជាមួយ​ទឹកក្តៅ​ឧណ្ហៗ។ យើងគួរធ្វើបែបនេះពីរដងក្នុងមួយសប្តាហ៍។

    ភាពស្អិតរបស់ស្ក្រាប់នេះនឹងជួយកម្ចាត់មុនក្បាលខ្មៅ និងភាពកខ្វក់ចេញពីរន្ធញើស ​ព្រោះស៊ុតស​អាច​ជួយបង្រួមរន្ធញើសដែលធ្វើឱ្យមុនក្បាលខ្មៅចេញមកក្រៅ និងអាចកាត់បន្ថយជាតិខ្លាញ់​នៅ​តំបន់​ស្បែកច្រមុះ។ លើសពីនេះទៅទៀត ទឹកឃ្មុំ​អាចជួយ​កម្ចាត់​បាក់តេរីក្នុងរន្ធញើស និងផ្តល់​សំណើម​ដល់ស្បែក​ច្រមុះ។

    ៣. ការឆ្ពុងមុខ

    ការ​ឆ្ពុងមុខជាមួយចំហាយទឹកក្តៅឧណ្ហៗបីដងក្នុងមួយសប្តាហ៍អាច​ជួយ​បើករន្ធញើស ធ្វើឱ្យ​ស្បែក​ច្រមុះយើង​បែកញើស និង​ជួយ​សម្អាត​ជាតិពុល​ចេញពី​រន្ធញើស​ដែលជួយ​ឱ្យមុនក្បាល​ខ្មៅ​ចេញ​មក​ក្រៅ។

    ស្ទីម

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ៤. ប៉េងប៉ោះ

    យើងអាចត្រដុសច្រមុះជាមួយចំណិតប៉េងប៉ោះប្រហែល ១ នាទីដើម្បីកម្ចាត់​ជាតិ​ខ្លាញ់ និងបង្រួមរន្ធញើស ដើម្បីកម្ចាត់មុនក្បាលខ្មៅ ព្រោះប៉េងប៉ោះសម្បូរទៅដោយវីតាមីន C និង A ហើយថែមទាំងអាច​ជួយ​ឱ្យស្បែកនៅតំបន់ច្រមុះភ្លឺថ្លាទៀតផង។

    ៥. ម៉ាសម្សៅឈើអែម និងទឹកក្រូចឆ្មា

    យើងអាចលាយម្សៅឈើអែមពីរស្លាបព្រាបាយ ជាមួយទឹកក្រូចឆ្មារពីរស្លាបព្រាបាយ រួចលាប​លើច្រមុះ ​ទុក​ចោល ២០ នាទី បន្ទាប់មក​លាង​សម្អាត​ចេញ​ជា​មួយទឹក​ក្ដៅ​ឧណ្ហៗ។ យើងអាច​ធ្វើ​បែប​នេះបីទៅបួនដងក្នុងមួយសប្តាហ៍។

    ម្សៅឈើអែមអាចជួយបន្តឹងរន្ធញើស បង្កើនចលនាឈាមរត់ ប្រឆាំង​អុកស៊ីតកម្ម បាក់តេរី និង​មេរោគ​ផ្សិត។ លើសពីនេះទៅទៀត ក្រូចឆ្មាអាចកាត់បន្ថយការរលាក និងជាតិខ្លាញ់នៅលើស្បែក។

    មុនក្បាលខ្មៅ គឺងាយស្រួលក្នុងការកម្ចាត់ជាងមុនផ្សេងៗ អ្វីដែល​សំខាន់គឺយើង​​គួរ​ចៀសវាង​យកដៃញេច ព្រោះអាចបណ្តាលឱ្យឆ្លងបាក់តេរី និងមានស្នាម។

    អត្ថបទគួរអាន៖

  • ទើប​ពេញ​វ័យ​ ក្មេង​ជំទង់​គួរ​ថែទាំ​ស្បែក​បែប​ណា​​កុំ​ឲ្យ​ឡើង​មុន​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • តិចនិក ៣ យ៉ាង ប្រើសំបកចេកកម្ចាត់ស្នាមមុននៅលើមុខ
  • អស់​កង្វល់​នឹង​បញ្ហា​​មុន​ផ្សិត​ ជាមួយ​នឹង​សារធាតុ​Probiotics​
  • គន្លឹះ​ថែទាំ​សម្រស់​ទាំង​៣ បញ្ចៀស​ការ​កើត​មុន​នៅ​រដូវ​ភ្លៀង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • ​រដូវ​ក្ដៅ​មុខឡើងមុន​ច្រើន​ សាកល្បង​ដោះស្រាយ​តាមតិចនិក​នេះ
  • ​វិធីសាស្ត្រ​ងាយ​ៗ​ ​ដោះស្រាយ​បញ្ហា​​មុន​​កើត​ដោយសារស្រ្តេស
  • ចំណុចសំខាន់

    យើងអាចកម្ចាត់មុនក្បាលខ្មៅតាមបែបធម្មជាតិដូចខាងក្រោម៖
    • ស្រ្កាប់ម្សៅបេកឃីងសូដា
    • ម៉ាសស៊ុតស និងទឹកឃ្មុំ
    • ការស្ទីមមុខ
    • ប៉េងប៉ោះ
    • ម៉ាសម្សៅឈើអែម និងទឹកក្រូចឆ្មា

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Apr 18, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម