បញ្ហាឡើងមុន ស្ទើរតែគ្រប់គ្នាទាំងស្រីទាំងប្រុសសុទ្ធតែជួបប្រទះ។ ប៉ុន្តែ អ្នកខ្លះមានបញ្ហាធ្ងន់រហូតដល់មានស្នាមខូងក្រោយកើតមុនទៀតផង។ អ៊ីចឹង “Hello គ្រូពេទ្យ” នឹងប្រាប់លម្អិតពីបញ្ហានេះ ក្រែងលោអាចជាគន្លឹះឲ្យបានដឹង។
បញ្ហាឡើងមុន ស្ទើរតែគ្រប់គ្នាទាំងស្រីទាំងប្រុសសុទ្ធតែជួបប្រទះ។ ប៉ុន្តែ អ្នកខ្លះមានបញ្ហាធ្ងន់រហូតដល់មានស្នាមខូងក្រោយកើតមុនទៀតផង។ អ៊ីចឹង “Hello គ្រូពេទ្យ” នឹងប្រាប់លម្អិតពីបញ្ហានេះ ក្រែងលោអាចជាគន្លឹះឲ្យបានដឹង។

កត្តាផ្សេងៗរួមចំណែកឲ្យកើតមុន រួមមាន ការបញ្ចេញក្រពេញខ្លាញ់កើនឡើង ការកកើតកោសិកាខ្លាញ់ ជំងឺដុំពកស្បែកដោយសារចាល់ផ្តុំជាតិការ៉េទែន នៅក្នុងរន្ធរោម ដែលកត្តានេះជំរុញឲ្យមានការរលាក និងការបញ្ចេញអ័រម៉ូនមិនប្រក្រតី។ ជំងឺមុនច្បាស់ជាបន្សល់ទុកនូវស្លាកស្នាម ហើយសម្លាកមុន តាមធម្មតាជាកាកសរសៃខូឡាជែន ដែលលេចឡើងនៅខាងក្នុងស្រទាប់ស្បែក។
ទម្រង់សម្លាកមុន រួមមានផ្ទាំងស្បែកពពាល ការប្រែសម្បុរស្បែកខុសធម្មតា សម្លាករបស់ជាលិកា និងការបាត់បង់ជាលិកា។
នៅមានឈ្មោះសម្លាកផ្សេងទៀត ដូចជា មុខខ្មូតស៊ី សម្លាកផុងដោយសារជាលិកាសរសៃកកើតឡើងវិញច្រើន សម្លាកទន់ ការរួញស្វិតផ្ទាំងនៃរន្ធរោម និងផ្ទាំងស្បែកដែលស្វិតរួញ។

ពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសើស្បែក ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ សម្អាតយកចេញនូវសម្លាកមុនជ្រៅឲ្យអស់ពីមុខយើង។ វិធីព្យាបាលមានច្រើនប្រភេទដូចជា៖
– ខាត់ស្នាមខូងឲ្យស្មើ៖ វិធីនេះត្រូវចាត់ទុកមានប្រសិទ្ធភាព ដើម្បីសម្អាតយកចេញសម្លាក ដោយប្រើប្រាស់ម៉ូទ័រខាត់ ឬឧបករណ៍ដទៃទៀត ទៅបន្ថយជម្រៅសម្លាកលើមុខ។ វិធីនេះប្រើពេលប៉ុន្មានថ្ងៃ ដើម្បីឲ្យជាសះស្បើយ។ ស្បែកយើងនឹងឡើងពណ៌ក្រហម ហើម ក្រោយព្យាបាល។ ខុសពីការខាត់កោសសម្អាតស្បែកដោយម៉ូទ័រខាត់ ខាត់កោសសម្អាតស្បែកកម្រិតស្រាល ជាវិធីព្យាបាលមួយផ្សេងទៀត។ ដើម្បីសម្អាតយកចេញផ្ទៃស្បែកសម្លាកចេញ អ្នកឯកទេសរោគសើស្បែក នឹងបាញ់ជាតិគ្រីស្តាល់តូចៗជាច្រើន ដើម្បីជំនួសឲ្យជក់ខាត់របស់ម៉ូទ័រ និងត្រូវការព្យាបាលលើសពីមួយដងដើម្បីសម្អាតយកសម្លាកចេញ។
– បកស្បែកដោយប្រើសារធាតុគីមី៖ បកស្បែកដោយប្រើជាតិថ្នាំគីមី ដើម្បីលុបបំបាត់ចោលសម្លាកមុនរាក់ៗ និងពណ៌ស្បែកដែលឡើងក្រមៅខ្លាំងខុសធម្មតា ក្រោយមានការរលាក។ វិធីនេះត្រូវធ្វើឡើងដោយគ្រូពេទ្យទូទៅ មានវេជ្ជបណ្ឌិត គិលានុប្បដ្ឋាយិកា ឬអ្នកឯកទេសថែរក្សាសម្រស់។
វិធីព្យាបាល រួមមាន ការប្រើប្រាស់សារជាតិអាស៊ីដមួយចំនួន ដើម្បីបកយកស្រទាប់ក្រៅស្បែក ដោយអាចប្រើពេលប៉ុន្មានថ្ងៃ។ ការស្រាវជ្រាវបង្ហាញថា បកស្បែកជម្រៅមធ្យមដោយជាតិគីមី អាចជួយជម្រះសម្លាកមុនចន្លោះពី ៥១-៧៥%។ សម្រាប់សម្លាកជាលិកាខ្លះ វិធីនេះក៏មិនអាចសម្អាតយកចេញបានដែរ។ ករណីដូចជាសម្លាកផ្លែសាច់ នឹងត្រូវព្យាបាលដោយការលាបក្រែមមានជាតិអាស៊ីដ រេទីណូអ៊ិច ដើម្បីកាត់បន្ថយដុំសាច់ពកដែលចុះចេញ។
– ចាក់ថ្នាំបំពេញសម្លាក៖ ប្រើប្រាស់ថ្នាំចាក់បំពេញឲ្យប៉ោង ក៏ជាវិធីព្យាបាលឧស្សាហ៍ឃើញប្រើជាញឹកញាប់ដូចគ្នា។ សារធាតុខូឡាជែន អាស៊ីដ ហាយ៉ាលូរ៉ូនិក ឬខ្លាញ់ ត្រូវបានប្រើប្រាស់ដើម្បីបំពេញស្នាមសម្លាក ជាពិសេសសម្រាប់សម្លាកទាំងឡាយ ដែលមានស្បែកមានសភាពស្រុតខូង។ ចាក់ថ្នាំបំពេញបំប៉ោង ត្រូវធ្វើឡើងម្តងហើយម្តងទៀត ដោយប្រើពេលប៉ុន្មានខែ អាស្រ័យទៅលើប្រភេទផលិតផល។
– ព្យាបាលដោយវះកាត់៖ វិធីនេះប្រើសម្រាប់គ្នាយើងសម្លាកមុនខូងសាច់ ហើយការវះកាត់ស្បែកនឹងត្រូវបានធ្វើឡើងដោយកាត់ចោលសម្លាក បន្ទាប់មកដេរ ឬការផ្សាំជួសស្បែក។ សម្លាកថ្នេរដេរត្រូវបានសម្អាតយកចេញយ៉ាងងាយ ដោយប្រើពន្លឺកាំរស្មី ដើម្បីសម្អាតរៀបចំស្រទាប់ផ្ទៃស្បែកឡើងវិញ ឬដោយការខាត់បកស្បែកកម្រិតស្រាល។
– ព្យាបាលដោយបាញ់កាំរស្មី៖ ជាវិធីព្យាបាលល្អបំផុត ប្រើប្រាស់កាំរស្មី សម្អាតយកចេញនូវស្រទាប់ក្រៅស្បែក តំបន់សម្លាកមុន និងកាត់បន្ថយភាពក្រហមរបស់ស្នាមមុន ដែលជាសះស្បើយ។ ការព្យាបាលដោយកាំរស្មី គឺប្រើប្រាស់ពន្លឺមានពណ៌តែមួយ និងមានកម្តៅដើម្បីដាស់ភ្ញោចកោសិកាសាច់ដែលមានផ្លែ ស្តារជាតិអេឡាស្ទីន និងខូឡាជែនរបស់ស្បែកត្រលប់ឲ្យដូចដើមវិញ។ ព្យាបាលវិធីនេះ ដើម្បីសម្អាតចោលស្បែកខូចខាត ធ្វើឲ្យស្បែកថ្មីកកើតឡើងវិញ។ ព្យាបាលដោយកាំរស្មី ត្រូវធ្វើជាច្រើនលើកដើម្បីឲ្យស្បែកសះស្បើយ។
ណាត់ជួបពិគ្រោះគ្រូពេទ្យ ឬអ្នកជំនាញសើស្បែក ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ និងពាក់ព័ន្ធសម្រាប់ស្បែកមុខ។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
07/10/2024
អត្ថបទដោយ Meng Vatana
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ