សត្វសង្កើចជាពពួកសត្វល្អិតតូចៗដែលចូលចិត្តសម្ងំលាក់ខ្លួននៅទីងងឹត ស្រោមពូក ខ្នើយ ភួយ សាឡុង និងគ្រឿងសង្ហារិមផ្សេងៗនៅក្នុងផ្ទះ ដោយបឺតឈាមមនុស្ស ឬសត្វជាអាហារ។
សញ្ញាបញ្ជាក់ថាសង្កើចខាំ
ជាធម្មតា សង្កើចតែងបឺតឈាមនៅពេលដែលយើងគេងលក់ ហើយយើងអាចដឹងថាខ្លួនត្រូវសត្វប្រភេទនេះខាំ ក្រោយពេលដែលយើងសង្កេតឃើញសញ្ញាទាំងនេះ នៅពេលភ្ញាក់ពីគេងប៉ុណ្ណោះ។
- ស្នាមខាំ និងសាច់ហើម
- ស្នាមខាំដែលមិនបង្កការឈឺចាប់នៅពេលដំបូង ប៉ុន្តែនឹងប្រែជាក្រហម រមាស់ នៅពេលដែលរាងកាយប្រតិកម្មនឹងការរលាកដោយជាតិពុល ដែលបញ្ចេញដោយសត្វសង្កើច
- ស្នាមប្រឡាក់ឈាមនៅលើគ្រែ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
រូបមន្តធម្មជាតិកាត់បន្ថយការឈឺចាប់ដោយសត្វសង្កើចខាំ
- ស្អំកំណាត់ត្រជាក់
- លាបជែលប្រទាលកន្ទុយក្រពើ
- ត្រដុសសំបកចេកនៅបរិវេណខាំ
- លាបទឹកដោះគោ
វិធីកម្ចាត់ពពួកសត្វសង្កើច
- បោកសម្អាតកម្រាលពូក ខ្នើយ ពួយឲ្យបានញឹកញាប់ និងស្អាតល្អ
- ប្រើម៉ាស៊ីនសម្លាប់មេរោគនៅបរិវេណដែលសង្កើចសម្ងំលាក់ខ្លួន។
តើមានប្រតិកម្មធ្ងន់ធ្ងរ ឬអាចគ្រោះថ្នាក់ដល់ជីវិតដែរទេ នៅពេលដែលសង្កើចខាំ?
ក្នុងករណីកម្រខ្លះ សត្វសង្កើចខាំក៏អាចបណ្តាលឲ្យមានប្រតិកម្មធ្ងន់ធ្ងរ និងអាចគ្រោះថ្នាក់ដល់អាយុជីវិតដែរ ប្រសិនយើងមានរោគសញ្ញាខាងក្រោមនេះ
- ពិបាកដកដង្ហើម
- ចង្វាក់បេះដូងមិនទៀង
- ហើមអណ្ដាត
- ពងបែកនៅកន្លែងខាំ ជាពិសេសប្រសិនបើវាមានទំហំធំ
- គ្រុនក្តៅ
- ខ្ទុះ ឬសារធាតុរាវចេញពីកន្លែងខាំ ដែលអាចជាសញ្ញានៃការឆ្លងមេរោគ (ជាពិសេស នៅពេលដែលមានស្នាមក្រហមនៅលើស្នាម និងមានអាការៈគ្រុនក្ដៅ)។
អត្ថបទគួរអាន៖
- មូលហេតុទាំងនេះហើយ បានមុខចេះតែឡើងមុន
- កើតមុនកន្លែងដដែលៗ អាចជាបញ្ហាសុខភាពមួយចំនួន
- វិធីសាស្ត្រងាយៗ ដោះស្រាយបញ្ហាមុនកើតដោយសារស្រ្តេស
- មុនខ្នងបង្កពីអ្វី? គួរធ្វើម៉េចខ្លះអាចសម្រាលបញ្ហានេះបាន?
- ៤វិធី កម្ចាត់មុនដោយខ្លួនឯងយ៉ាងមានប្រសិទ្ធភាព
- វិលមុខរឿងកើតមុន សាកប៉ុន្មានក្បាច់នេះ អាចបានផលច្រើន
[embed-health-tool-due-date]