សរសៃសក់ទន់ ក្រាស់ រឹងមាំ និងភ្លឺរលោង ក៏ជាផ្នែកមួយជួយលើកសម្រស់របស់យើងដែរ ហើយដើម្បីទទួលបានសរសៃសក់ដែលមានសុខភាពល្អ និងស្រស់ស្អាត គ្នាយើងមិនចាំបាច់ចំណាយពេលវេលា និងថវិកាច្រើនទៀតឡើយ ដោយអាចងាកមកសាកល្បងអនុវត្តន៍តាមរូបមន្តថែទាំសក់ងាយៗជាមួយនឹងម៉ាសការ៉ុតនេះវិញម្តង។
តើផ្លែការ៉ុតមានអត្ថប្រយោជន៍អ្វីខ្លះចំពោះសរសៃសក់?
១. ជួយប្រឆាំងនឹងការជ្រុះសក់
វីតាមីនA នៅក្នុងផ្លែការ៉ុត អាចជួយប្រឆាំងនឹងបញ្ហាសក់ជ្រុះបានយ៉ាងមានប្រសិទ្ធភាព។ ជាក់ស្តែង យោងតាមការសិក្សាមួយបានបង្ហាញថា កង្វះវីតាមីនA អាចធ្វើឲ្យសក់យើងស្ងួត និងស្តើង ហេតុនេះហើយ គ្នាយើងគួរបញ្ចូលផ្លែការ៉ុតនៅក្នុងទម្លាប់ថែទាំសរសៃជាប្រចាំ ដើម្បីជួយឲ្យសក់ដុះកាន់តែក្រាស់ស្អាត។
២. បញ្ចៀសការឆ្លងមេរោគនៅលើស្បែកក្បាល
ប្រេងការ៉ុតគឺជាភ្នាក់ងារកម្ចាត់បាក់តេរី និងផ្សិតដ៏អស្ចារ្យ ពីព្រោះវាផ្ទុកសារធាតុ carotol, lycopene, caffeic acid, polyacetylenes និង anthocyanin ដែលជួយរឹតត្បិតសកម្មភាពអតិសុខុមប្រាណ ឬការពារការរីកលូតលាស់នៃការកើតស្រែង រលាករន្ធសក់ និងការកើតមុននៅលើស្បែកក្បាល។
៣. កាត់បន្ថយការកើតអង្គែ
មួយវិញទៀត ការ៉ុតក៏មានសមត្ថភាពក្នុងការប្រឆាំងនឹងការរលាក ដែលអាចជួយគ្រប់គ្រងបញ្ហាកើតអង្គែបានផងដែរ។
៤. បង្ការបញ្ហាសក់ស្កូវមុនវ័យ
បន្ថែមពីនេះ គ្នាយើងក៏អាចបង្ការបញ្ហាសក់ស្កូវមុនវ័យ ជាមួយនឹងផ្លែការ៉ុត ឬប្រេងការ៉ុត ពីព្រោះបន្លែមួយមុខនេះ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មខ្លាំង Beta-carotene វីតាមីន E និងវីតាមីន C ដែលអាចកាត់បន្ថយស្តេ្រសអុកស៊ីតកម្មនៅលើសរសៃសក់ ក៏ដូចជាបង្ការបញ្ហាសក់ថ្កូវមុនវ័យ។
[embed-health-tool-ovulation]
គន្លឹះធ្វើម៉ាសអប់សក់ផ្សំពីការ៉ុត
១. ការ៉ុត ប្រេងអូលីវ ខ្ទឹមបារាំង និងក្រូចឆ្មារ
គ្រឿងផ្សំ៖ ការ៉ុតចំនួន១ផ្លែ ប្រេងអូលីវ២ស្លាបព្រាបាយ ខ្ទឹមបារាំង១ផ្លែ និងទឹកក្រូចឆ្មារ២ស្លាបព្រាបាយ។
វិធីធ្វើ៖
កាត់ខ្ទឹមបារាំង និងការ៉ុតជាដុំតូចៗ រួចកិនឲ្យម៉ត់ល្អ ដោយបន្ថែមទឹកក្រូចឆ្មារ និងប្រេងអូលីវ២ស្លាបព្រាបាយ។ បន្ទាប់មក អប់ទុកនៅលើសក់ប្រមាណជា១៥នាទី រួចប្រើសាប៊ូកក់សក់លាងជម្រះចេញ។
២. ការ៉ុត ទឹកឃ្មុំ និងផ្លែបឺរ
គ្រឿងផ្សំ៖ ការ៉ុត២ផ្លែ ផ្លែបឺរកន្លះផ្លែ និងទឹកឃ្មុំ២ស្លាបព្រាបាយ។
វិធីធ្វើ៖
កាត់ផ្លែការ៉ុត២ផ្លែ និងផ្លែបឺរកន្លះផ្លែ ជាដុំតូចៗ ដោយកិនឲ្យម៉ត់ល្អ ទើបបន្ថែមទឹកឃ្មុំចំនួន២ស្លាបព្រាបាយ រួចកូរឲ្យសព្វល្អ។ បន្ទាប់មក លាបម៉ាសអប់សក់នេះនៅលើស្បេកក្បាល និងសរសេសក់ ដោយទុកចោលរយៈពេល៣០នាទី សឹមលាងជម្រះចេញជាមួយនឹងសាប៊ូកក់សក់។
ចំណុចសំខាន់
- ជួយប្រឆាំងនឹងការជ្រុះសក់
- បញ្ចៀសការឆ្លងមេរោគនៅលើស្បែកក្បាល
- កាត់បន្ថយការកើតអង្គែ
- បង្ការបញ្ហាសក់ស្កូវមុនវ័យ
អត្ថបទគួរអាន៖
- ស្រីៗយើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប
- វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន
- វិធីសាស្រ្តធម្មជាតិធ្វើស្រ្កាប់ខាត់ស្បែកមុខ គួរសាកល្បង
- ចែកគ្នាដឹង! វិធីកម្ចាត់មុនក្បាលខ្មៅលើច្រមុះតាមបែបធម្មជាតិ
- ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ
- តិចនិកកម្ចាត់ខ្លាញ់កកក្រោមស្បែកភ្លៅ ស្រីៗយើងចែកគ្នាដឹង