backup og meta

ផ្លុំសក់ខុសបច្ចេកទេស ១០ យ៉ាង ធ្វើ​ឲ្យសក់ស្រីៗចេះតែខូច

ផ្លុំសក់ខុសបច្ចេកទេស ១០ យ៉ាង ធ្វើ​ឲ្យសក់ស្រីៗចេះតែខូច

សម័យ​នេះ ស្រីៗ​យើង​​មិន​តិច​នាក់​ទេ​មាន​ប្រដាប់​ផ្លុំ​សក់​នៅ​តាម​ផ្ទះ។ ប៉ុន្តែ​ស្រីៗ​គ្នា​យើង​ណា​ខ្លះ ចេះ​ប្រើ​វា​ច្បាស់? មិន​មែន​ចេះ​​តែ​ប្រើ​លំៗទេ​ ប្រយ័ត្នធ្វើ​ឲ្យ​​ខូច​សក់​របស់​យើង​។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​កំហុស ១០​ យ៉ាង គ្នា​យើង​មិន​បាន​ចាប់​អារម្មណ៍​ពេល​ប្រើ​ម៉ាស៊ីន​ផ្លុំ​សក់ នាំឲ្យ​ខូច​សក់​ខ្ទេច​អស់។

១- ផ្លុំសក់នៅពេលសក់សើមពេក

ចូរ​កុំ​ប្រើ​ម៉ាស៊ីន​ផ្លុំ​ពេល​សក់​នៅ​សើម ព្រោះ​ងាយ​ធ្វើ​ឲ្យ​សក់​ជ្រុះ។ ជាង​នេះ​ទៅទៀត​រឹតតែ​ពិបាក​ច្នៃ​ម៉ូត​សក់​ប្លែកៗ​ អំឡុង​ពេល​សក់​កំពុង​សើម។

២- ប្រើស្រ្ពាយការពារកម្ដៅ

ទោះ​ជា​គ្នា​យើង​មាន​សក់​ប្រភេទ​ណា​ក៏ដោយ គួរ​ប្រើ​ស្ព្រាយ​ការពារ​កម្ដៅ​ជាប្រចាំ រាល់​ពេល​ប្រើ​ម៉ាស៊ីន​ផ្លុំសក់​។ ត្រូវ​ចាំ​ថា ​ត្រូវរក្សា​គម្លាត​ម៉ាស៊ីន​ផ្លុំ​សក់ ត្រូវ​ចន្លោះ​ពី ៤-៥ សង់ទីម៉ែត្រ ពី​សក់។ បើ​មិន​អ៊ីចឹង កម្ដៅ ច្បាស់​ជា​ធ្វើ​ឲ្យ​សក់​ខូច​ខ្ទេច​មិន​ខាន។

ផ្លុំសក់

៣- ប្រភេទម៉ាស៊ីនផ្លុំសក់មិនត្រូវនឹងសក់

ចូរ​ពិភាក្សា​ជាមួយ​អ្នក​ឯកទេស​ខាង​សម្ផស្ស​ ដើម្បី​ផ្ដល់​យោបល់ ថា​គួរ​ជ្រើសរើស​ម៉ាស៊ីន​ប្រភេទ​ណា​ សក្តិ​សម​នឹង​ប្រភេទ​សក់​របស់​យើង។

៤- កុំប្រើម៉ាស៊ីនចាស់ពេក

គួរ​ប្រើ​ម៉ាស៊ីន​នៅ​ថ្មី ចៀស​វាង​ម៉ាស៊ីន​ចាស់​ពេក ព្រោះ​ម៉ាស៊ីន​ចាស់​ពេក ផ្ទុក​សារធាតុ​កខ្វក់​យ៉ាង​ច្រើន​ បើ​នៅ​បន្ត​ប្រើ​របស់​ចាស់​បែប​នេះ រឹត​តែ​ធ្វើ​ឲ្យ​សក់​កខ្វក់​ជាង​មុន។

៥- ប្រើក្រាសមិនត្រឹមត្រូវ

ក្រាស​សិត​សក់​ល្អ គួរ​ផលិត​ពី​ជាតិ​នីឡុង​ សេរាមិច​ ឬ​សារធាតុ​ទាំងនេះ​ផ្សំ​បញ្ចូល​គ្នា អាច​ផ្ដល់​សុវត្ថិភាព និង​ងាយ​ស្រួល​សិត ឬច្នៃ​ម៉ូត​សក់ ជាង​ក្រាស់​ផលិត​ពី​លោហធាតុ។

៦- កំណត់សីតុណ្ហភាពខុស

ជា​ធម្មតា​ម៉ាស៊ីន​ផ្លុំសក់​មាន​កម្ដៅ​បី​ប្រភេទ​ កម្ដៅ​ទាប មធ្យម​ និង​ក្ដៅ។ ហេតុ​នេះ គ្នា​យើង​គួរ​ចេះ​កំណត់​សីតុណ្ហភាព​ម៉ាស៊ីន​ស្រប​តាម​ប្រភេទ​សក់។ បើ​មាន​សក់ស្ដើង​ គួរ​កំណត់​យក​កម្ដៅ​ទាប រាល់​ពេល​ប្រើ បែប​នេះ​សក់​មិន​ស្ងួត មិន​បែក​ចុង។

៧- មិនបានញែកសក់ត្រឹមត្រូវ

គួរ​ញែក​សក់​ជា​ផ្នែកៗ​តូចៗ រាល់​ពេល​ផ្លុំ​សក់ ដើម្បី​ឲ្យ​ម៉ាស៊ីន​បំពេញ​មុខងារ​បាន​ល្អ ធ្វើ​ឲ្យ​សក់​ងាយ​ស្ងួត​ ឬ​ងាយ​ចុះ​កម្ដៅ។

៨- ផ្លុំសក់ខុសទិសដៅ

គួរ​ផ្លុំ​សក់ ពី​គល់​ទៅ​ចុង​សក់​ ធ្វើបែប​នេះ​សក់​មើល​ទៅ​ពេញ​ និង​ភ្លឺ​រលោង​ស្អាត។

៩- កុំដោះក្បាលម៉ាស៊ីនផ្លុំចេញ

គ្នា​យើង​អាច​គិត​ថា ក្បាល​ម៉ាស៊ីន​ផ្លុំ​សក់​គ្មាន​ប្រយោជន៍ ប៉ុន្តែ​ការ​ពិត​ទៅ នៅ​ពេល​ប្រើ​វា អាច​ជួយ​យើង​ច្នៃ​ម៉ូត​សក់​បាន​តាម​ចិត្ត។

១០- ធ្វេសប្រហែសអំឡុងពេលកំពុងផ្លុំ

ប្រើ​ម៉ាស៊ីន​ផ្លុំ​សក់​ អាចធ្វើ​ឲ្យ​យើង​ភ័ន្ត​ច្រឡំ គិត​ថា​សក់​​ស្ងួត​ទាំងស្រុង​ ក្រោយ​មាន​អារម្មណ៍​ថា​ក្ដៅ​បន្តិច​បន្តួច តែ​ពេល​ខ្លះ គឺ​មិន​ទាន់​ស្ងួត​ទេ​ ក៏ជា​ហេតុ​នាំ​ឲ្យ​សក់​សើម​ស្រប៉ាប ជាប់​ស្បែក​ក្បាល និង​ធ្វើ​ឲ្យ​សក់​កាន់​តែ​រួញ។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

10 Blow-Dryer Mistakes You Might be Making. http://www.health.com/beauty/blow-dryer-mistakes Accessed March 24, 2017

You’ve Been Blow-Drying Your Hair Wrong For Years — Here Are 10 Tips To Help You Out. http://www.viralnova.com/hair-dryer-mistakes/ Accessed March 24, 2017

10 Common Blow Drying Mistakes To Avoid. http://straighthairclub.com/10-common-blow-drying-mistakes-avoid/ Accessed March 24, 2017

កំណែ​ប្រែបច្ចុប្បន្ន

14/01/2021

អត្ថបទ​ដោយ CHIN Ven

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

តិចនិក​ងាយៗ​​ថែ​ទាំ​សក់​ឲ្យ​រឹងមាំ​​ នៅ​រដូវ​រងា

ចូលចិត្ត​ចង​សក់​​ឲ្យ​កូន​តូចៗ​ ប្រយ័ត្ន​គ្រោះថ្នាក់​មើល​មិន​ឃើញ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHIN Ven · កែ Jan 14, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម