ការខាត់ស្បែកមុខជាប្រចាំអាចជួយជម្រុះកោសិកាស្បែកងាប់ ជំរុញកោសិកាស្បែកថ្មីឱ្យដុះឡើងវិញជួយឱ្យស្បែកមុខយើងភ្លឺរលោង។ ស្រ្កាប់ខាត់ស្បែកមុខនៅទីផ្សារអាចមានលាយជាតិគីមីដែលធ្វើឱ្យស្បែកយើងខូច និងអាចមិនត្រូវនឹងប្រភេទស្បែកមុខរបស់យើង។ តោះមកមើលគ្រឿងផ្សំធម្មជាតិដែលយើងអាចយកមកខាត់ស្បែកមុខតាមប្រភេទស្បែក!
ដើម្បីទទួលបានលទ្ធផលល្អ យើងគួរប្រើស្រ្កាប់ខាត់ស្បែកតាមប្រភេទមុខរបស់យើង៖
១. ស្រូវសាលីអូត
ស្រូវសាលីអូតស័ក្តិសមសម្រាប់អ្នកមានស្បែកស្ងួត ព្រោះអាចជួយស្រូបខ្លាញ់ពីស្បែកមុខ និងជួយការពារស្បែកមុខយើងពីការរលាក។ យើងអាចលាយស្រូវសាលីអូតមួយស្លាបព្រាបាយជាមួយស្ករត្នោតមួយស្លាបព្រាបាយ និងទឹកឃ្មុំមួយស្លាបព្រា។
២. ម្សៅបេកឃីងសូដា
ម្សៅបេកឃីងសូដាអាចជួយការពារស្បែកមុខពីការឆ្លងមេរោគ រក្សាកម្រិត pH ស្បែកមុខឱ្យមានតុល្យភាព និងមិនមានជាតិកាត់ខ្លាំងដែលស័ក្តិសមជាមួយស្បែកមុខងាយប្រតិកម្ម។ យើងអាចលាយម្សៅបេកឃីងសូដាមួយស្លាបព្រាជាមួយទឹកពីរបីដំណក់។
៣. ទឹកក្រូចឆ្មារ
ក្រូចឆ្មារមានផ្ទុកអាស៊ីដ alpha hydroxy ដែលអាចជួយកម្ចាត់កោសិកាស្បែកងាប់ និងខ្លាញ់ចេញពីស្បែកមុខយើងបានដែលស័ក្តិសមជាមួយស្បែកមុខខ្លាញ់ ឬចម្រុះ។ យើងអាចលាយទឹកក្រូចឆ្មារពាក់កណ្តាលផ្លែជាមួយនឹងស្ករសកន្លះពែង ប្រេងអូលីវមួយស្លាបព្រាកាហ្វេ និងទឹកឃ្មុំមួយស្លាបព្រាកាហ្វេ។
៤. ស្ករត្នោត
ស្ករត្នោតមានសភាពទន់ជាងស្ករសដែលស័ក្តិសមយកមកខាត់ស្បែកមុខងាយប្រតិកម្ម។ យើងអាចលាយស្ករត្នោតមួយស្លាបព្រាបាយជាមួយប្រេងអូលីវមួយស្លាបព្រាបាយ។
៥. យ៉ាអួ
យ៉ាអួមានផ្ទុកអាស៊ីដ alpha hydroxyl ជួយផ្តល់សំណើមដល់ស្បែកមុខ និងល្អចំពោះស្បែកស្ងួត។ យើងអាចលាយយ៉ាអួមួយស្លាបព្រាកាហ្វេជាមួយទឹកឃ្មុំមួយស្លាបព្រាកាហ្វេ និងស្រូវសាលីអូតមួយស្លាបព្រាកាហ្វេ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
៦. ទឹកឃ្មុំ
ទឹកឃ្មុំមានផ្ទុកសារធាតុប្រឆាំងនឹងបាក់តេរីដែលអាចជួយកាត់បន្ថយការឆ្លងមេរោគស្បែក ការឡើងក្រហម និងការឡើងមុន។ ទឹកឃ្មុំក៏ជួយផ្តល់សំណើមដល់ស្បែកដែរ ដូច្នេះស័ក្តិសមជាមួយស្បែកស្ងួត។ យើងអាចលាយទឹកឃ្មុំមួយស្លាបព្រាកាហ្វេជាមួយម្សៅបេកឃីងសូដាកន្លះស្លាបព្រាកាហ្វេ។
៨. កាហ្វេ
ម្សៅ ឬកាកកាហ្វេមានសភាពក្រើមដែលអាចជួយកម្ចាត់កោសិកាស្បែកងាប់ចេញពីមុខ និងជួយឱ្យស្បែកមានសំណើម ហើយស័ក្តិសមជាមួយស្បែកស្ងួត។ យើងអាចលាយកាហ្វេមួយស្លាបកាហ្វេជាមួយប្រេងដូងមួយស្លាបព្រាកាហ្វេ។
[embed-health-tool-bmr]
៩. ល្ហុង
ល្ហុងស័ក្តិសមជាមួយស្បែកចំរុះ និងមានផ្ទុកអង់ស៊ីមដែលជួយកម្ចាត់កោសិកាស្បែកងាប់ ឬរបួស ហើយជួយឱ្យចរន្តឈាមលើផ្ទៃមុខរត់បានល្អ និងផ្តល់ភាពរលាស់ដល់ស្បែក។ យើងអាចលាយល្ហុងម៉ដ្ឋបួនស្លាបព្រាកាហ្វេជាមួយទឹកឃ្មុំមួយស្លាបព្រាបាយ។
នៅពេលខាត់ស្បែកមុខ យើងគួរខាត់ជាចលនារង្វង់ៗជាមួយម្រាមដៃ ទុកចោលប្រហែល ៥ នាទី រួចលាងសម្អាតជាមួយទឹក។
អត្ថបទគួរអាន៖
- ម៉េចបានចេះតែរបកស្បែកដៃ? គួរដោះស្រាយបែបណា?
- តិចនិកជ្រើសរើសផលិតផលឲ្យត្រូវនឹងសភាពស្បែក បង្ការបញ្ហាផ្សេងៗ
- ម៉េចបានចេះតែរបកស្បែកដៃ? គួរដោះស្រាយបែបណា?
- មិនចង់ឲ្យមុខឡើងជាំ ស្រីៗគួរចេះតិចនិកទាំងនេះ
- ចេះតិចនិកងាយៗទាំងនេះ ការពារកុំឱ្យប្រេះកែងជើង
- ខូឡាជែនល្អចំពោះសម្រស់ និងសុខភាព រកបានពីអាហារណាខ្លះ?
ចំណុចសំខាន់
- ស្បែកខ្លាញ់៖ ខាត់ស្បែកជាមួយស្រូវសាលីអូត ទឹកក្រូចឆ្មារ
- ស្បែកងាយប្រតិកម្ម៖ ខាត់ស្បែកជាមួយម្សៅបេកឃីងសូដា ស្ករត្នោត
- ស្បែកស្ងួត៖ ខាត់ស្បែកជាមួយយ៉ាអួរ ទឹកឃ្មុំ កាហ្វេ
- ស្បែកទូទៅ៖ ខាត់ស្បែកជាមួយទឹកក្រូចឆ្មា ឬល្ហុង