backup og meta

ស្រីៗ​យើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែបធម្មជាតិ

ស្រីៗ​យើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែបធម្មជាតិ

ក្រែមលាបមាត់គឺជាមិត្តដ៏ជិតស្និទ្ធរបស់ស្រ្តី ព្រោះផ្តល់ភាពទាក់ទាញដល់បបូរមាត់ និងជួយលើក​សម្រស់ផ្ទៃមុខ។ យើងអាចធ្វើក្រែមលាបមាត់​ងាយៗតាមបែបធម្មជាតិបាន ចៀសវាង​ទិញប៉ះ​ក្រែម​លាបមាត់ដែលមានផ្ទុកសារធាតុគីមី និងសារធាតុសំណដែលបង្កគ្រោះថ្នាក់ដល់សុខភាពយើង។ តោះមកដឹងពីរបៀបធ្វើក្រែមលាបមាត់ងាយៗ និងអត្ថប្រយោជន៍របស់វត្ថុធាតុដើមនីមួយៗ។

១. វត្ថុធាតុដើម

ក. ក្រមួនឃ្មុំ ២ ស្លាបព្រាបាយ

ក្រមួនឃ្មុំគឺជាសារធាតុការពារធម្មជាតិដែលអាចការពារបបូរមាត់យើង​ពីការបំផ្លាញពីបរិស្ថានដូចជាស្ងួត ឬប្រេះបបូរមាត់ និងជួយរក្សាសំណើម​​ឱ្យបបូរមាត់។ ម្យ៉ាងទៀត ក្រមួនឃ្មុំក៏មានផ្ទុកវីតាមីន A ដែល​ជួយឱ្យបបូរមាត់មានសំណើម។ ជាងនេះទៅទៀត ក្រមួនឃ្មុំជួយឱ្យវត្ថុធាតុ​ដើម​ធ្វើ​ក្រែមលាប​បបូរ​មាត់ទាំងអស់កកផ្តុំចូលគ្នា។

ខ. ប្រេងដូង ២ ស្លាបព្រាបាយ

ប្រេងដូងមានផ្ទុកវីតាមីន E ដែលមានសមត្ថភាពក្នុងការរក្សាសំណើមខ្ពស់ និងជួយទប់ស្កាត់​ការ​ប្រេះ​បបូរមាត់។ លើសពីនេះទៅទៀត ប្រេង​ដូង​ក៏ជួយឱ្យវត្ថុធាតុដើមធ្វើក្រែមលាបបបូរ​មាត់ទាំងអស់កក​ផ្តុំ​ចូលគ្នាដូចក្រមួនឃ្មុំដែរ។ យើងអាចជ្រើសរើសប្រេងដូង ឬក្រមួនឃ្មុំ ឬប្រើទាំងប្រេងដូង និង​ក្រមួន​ឃ្មុំក៏បាន។

គ. ទឹកឃ្មុំ ឬប្រេងគ្រាប់អាល់មុន ឬប្រេងអូលីវ ១ ស្លាបព្រាកាហ្វេ

ទឹកឃ្មុំ ឬប្រេងគ្រាប់អាល់មុន ឬប្រេងអូលីវជួយឱ្យបបូរមាត់មានសភាពទន់ល្មើយ ខណៈទឹកឃ្មុំ​ធ្វើ​ឱ្យក្រែម​លាបមាត់មានរសជាតិផ្អែមជាងគ្រាប់​អាល់មុន ឬប្រេងអូលីវ។

ឃ. ប្រេងក្រអូប ៣ ទៅ ៥ ដំណក់

ប្រេងក្រអូបចម្រាញ់ពីជីរអង្កាមជាជម្រើសល្អបំផុត តែយើងក៏អាចប្រើប្រេងក្រអូបចម្រាញ់​ពីក្លិន​ផ្សេងៗ​ទៅតាមចំណង់ចំណូលចិត្តដូចជា ផ្កាឡាវេនឌឺ ឈើអែម ឬក្រូចឆ្មារដើម្បីឱ្យក្រែមលាប​បបូរមាត់​យើងមានក្លិនក្រអូប។

ង. ទឹកថាយថាវក្រហម ១ ស្លាបព្រាបាយ

យើងអាចប្រើទឹកថាយថាវក្រហមដើម្បីបន្ថែមពណ៌ផ្កាឈូកឱ្យក្រែម​លាប​បបូរមាត់ និងធ្វើឱ្យ​បបូរ​មាត់​យើងមានពណ៌ផ្កាឈូក។

ទឹកថាយថាវក្រហម

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ច. វីតាមីន E ៣ គ្រាប់

យើងក៏អាចបន្ថែមវីតាមីន E ដើម្បីឱ្យក្រែមលាបបបូរមាត់កាន់តែមានជាតិសំណើម និងធ្វើឱ្យបបូរ​មាត់​ទន់​រលោង ព្រោះវីតាមីន E ជាសារធាតុចិញ្ចឹមស្បែក និងជាសារធាតុប្រឆាំងអុកស៊ីតកម្ម​ដែល​ការពារ​ស្បែកពីការបំផ្លាញរបស់បរិស្ថាន។ ពិសេសជាងនេះទៅទៀត វីតាមីន E ក៏ជួយឱ្យក្រែមលាប​បបូរ​មាត់​ដែលធ្វើហើយទុកបានយូរ មិនងាយខូច។

[embed-health-tool-heart-rate]

២. វិធីធ្វើ

ក្រៅពីវត្ថុធាតុដើម យើងត្រូវការឆ្នាំង ទឹក (កន្លះឆ្នាំង) កែវ បំពងក្រែម​លាបបបូរមាត់ទទេរ ឬក្រឡតូច​ទុកដាក់ក្រែមលាបបបូរមាត់ដែលធ្វើហើយ។

  • មុនដំបូងយើងត្រូវដាំទឹកឱ្យក្តៅដោយប្រើភ្លើងល្មម
  • បន្ទាប់មកដាក់ក្រមួនឃ្មុំចូលកែវ ហើយដាក់កែវចូលឆ្នាំង រួចកូរ
  • ពេលក្រមួនឃ្មុំរាងរលាយ យើងអាចដាក់វត្ថុធាតុដើមផ្សេងទៀតចូលកែវ​ដើម្បីកូរឱ្យរលាយចូលគ្នា​ឱ្យសព្វ លើកលែងតែប្រេងក្រអូបដែលត្រូវដាក់ក្រោយគេ
  • រួចចាប់លើកកែវចេញពីឆ្នាំង (ប្រយ័ត្នរលាកដៃព្រោះកែវក្តៅ)
  • បន្ទាប់មកចាក់វត្ថុធាតុដើមទៅក្នុងបំពងក្រែមលាបបបូរមាត់ទទេរ ឬក្រឡតូច ហើយគ្របឱ្យជិត
  • ជាចុងក្រោយយកក្រែមលាប​បបូរមាត់ទៅកា្លសេក្នុងទូទឹកកក​មួយយប់​ដើម្បី​ឱ្យ​ក្រែម​លាប​បបូរ​មាត់ឡើងរឹង

បន្ទាប់ពីក្រែមលាបមាត់ឡើងរឹង យើងអាចលាបលើបបូរមាត់ជំនួសក្រែមធម្មតាបាន។ យើង​ក៏​អាច​សាក​ប្រើប្រេងក្រអូប​ដែលមានក្លិនខុសៗ​នៅពេលធ្វើក្រែមលាបបូរមាត់លើកក្រោយ​ទៀត​ដើម្បីប្តូរ​ក្លិន និងបង្កើនភាពច្នៃប្រឌិត។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Keep your true love’s lips soft this winter with DIY lip balm
https://grist.org/living/keep-your-true-loves-lips-soft-this-winter-with-diy-lip-balm/

How-To Make Lip Balm
https://www.soapguild.org/tools-and-resources/resource-center/117/how-to-make-lip-balm/

How to Make Homemade Lip Balm: Easy Recipe for Chapstick
https://utopia.org/guide/how-to-make-lip-balm-recipe-homemade-chapstick/

DIY: How to make Natural Homemade Lip Balm
https://www.goingevergreen.org/diy-how-to-make-natural-homemade-lip-balm.html

កំណែ​ប្រែបច្ចុប្បន្ន

14/07/2023

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

តិចនិកជ្រើសរើសឡេការពារកម្តៅថ្ងៃ កុំឱ្យប៉ះពាល់​សុខភាពស្បែក

ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jul 14, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម