backup og meta

ចែកគ្នាដឹង! តិចនិកជ្រើសរើសគ្រឿងសម្អាង កុំឲ្យប៉ះផលិតផលមានអាសបេស្តុស

ចែកគ្នាដឹង! តិចនិកជ្រើសរើសគ្រឿងសម្អាង កុំឲ្យប៉ះផលិតផលមានអាសបេស្តុស

អាសបេស្តុស (Asbestos) ជាសារធាតុដែលអាចបង្កឱ្យយើងកើតជំងឺមហារីក ហើយថ្មីៗនេះ ផលិតផលម្សៅលាបទារក និង​កុមារ ១២ ប្រភេទ ត្រូវបានអគ្គនា​យក​ដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ប្រកាសថាមាន​ផ្ទុកសារធាតុនេះ។ តើ​គ្នា​យើង​ដឹង​ទេ​សារធាតុ​នេះ​ក៏អាច​មានក្នុង​ផលិតផល​ដែលស្រីៗប្រើប្រាស់រាល់ថ្ងៃដែរ។ តើអាសបេស្តុសមានក្នុងផលិតផលអ្វីខ្លះ? យើងធ្វើ​ម៉េច​ដឹងថា ផលិតណាមួយមានផ្ទុក​អាសបេស្តុស និងគួរចៀសវាងរបៀបណា?

តាមការស្រាវជ្រាវបានឱ្យដឹងថា ក្រៅពីម្សៅលាបទារក និងកុមារ អាសបេស្តុសក៏មាននៅក្នុង​គ្រឿង​ផាត់មុខដូចជា ម្សៅ​ទ្រនាប់ ម្សៅ​ផាត់មុខ ម្សៅផាត់ថ្ពាល់​ និងម្សៅផាត់ភ្នែកមួយចំនួនដែរ។

១. ហេតុអ្វីបានជាអាសបេស្តុសមាននៅក្នុងគ្រឿងសម្អាង?

អាសបេស្តុសអាចមាននៅក្នុងគ្រឿងសម្អាងដូចបានលើកឡើងខាងលើដោយសារគ្រឿងសម្អាងទំាង​នេះមានផ្ទុកសារធាតុ Talc (Talcum) ដែលជាធាតុផ្សំជួយឱ្យគ្រឿងសម្អាងមានពណ៌ស្រាល ម៉ដ្ត​ទន់​រលោង ហើយអាច​ជួយស្រូបសំណើម ឬញើស។

តួយ៉ាង សារធាតុ Talc ត្រូវបានប្រើជាធាតុផ្សំ​នៅក្នុងម្សៅផាត់មុខ​ដែល​យើង​ផាត់​លើ​ម្សៅ​ទ្រនាប់​ដើម្បី​ជួយឱ្យម្សៅទ្រនាប់នៅជាប់បានយូរ និងធ្វើមុខយើងស្ងួតរបៀបធម្មជាតិ និងមិនមើលទៅ​មាន​ជាតិ​ប្រេង ឬខ្លាញ់។

Talc និងអាសបេស្តុស (asbestos) ជាសារធាតុរ៉ែដែលនៅស្រទាប់ជាប់គ្នា ដូច្នេះក្នុងដំណើរ​ការ​ជីក​យករ៉ែ Talc សារធាតុអាសបេស្តុសងាយនឹងជាប់ចូលជាមួយសារធាតុ Talc ណាស់ដែលធ្វើឱ្យ Talc មាន​ផ្ទុកអាសបេស្តុស។

គ្រឿងសម្អាង

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

២. អាសបេស្តុសក្នុងគ្រឿងសម្អាងបង្កឱ្យយើងគ្រោះថ្នាក់ដូម្តេច?

ដោយសារយើងប្រើគ្រឿងសម្អាងនៅលើផ្ទៃមុខ ដូច្នេះសារធាតុ​អាសបេស្តុស​​ងាយនឹងចូលក្នុងខ្លួនយើងតាមរយៈច្រមុះ និងមាត់ណាស់ព្រោះជាប់នៅក្នុង Talc ដែល​ជា​ភាគល្អិតតូចៗ។ នៅពេលអាសបេស្តុសចូលក្នុងខ្លួនយើង សារធាតុនេះនឹងជាប់​នៅ​ក្នុង​ស្រទាប់​សួត ឬពោះ ហើយ​អាចធ្វើឱ្យជាលិការសួត ឬពោះរលាក។ យូរៗទៅជាលិការសួត ឬ​ពោះ​នឹងមាន​ស្លាកស្នាម ហើយ​​វិវត្ត​ទៅជាជំងឺមហារីក​។

[embed-health-tool-bmr]

យើងមិនអាចដឹងថា ផលិតផលគ្រឿង​សម្អាងណាមាន ឬគ្មានផ្ទុកសារធាតុ​អាសបេស្តុស​ទេ។ ដូចនេះយើង​ត្រូវពិនិត្យឱ្យបានច្បាស់លាស់ មុននឹងទិញគ្រឿង​សម្អាង​ប្រភេទ​ណា​មួយ។

ដើម្បីចៀសវាងសារធាតុអាសបេស្តុស យើងគួរជ្រើសរើសគ្រឿងសម្អាងដែលគ្មានសារធាតុ Talc (Talcum) ឬមានសារធាតុ Talc តែមានពាក្យ​ថា Asbestos Free មានន័យថា អត់មានសារធាតុ​អាសបេស្តុស ឬត្រូវបាន​ចំរាញយកសារធាតុអាសបេស្តុសចេញពីធាតុផ្សំ Talc រួចហើយ។ មួយ​​វិញ​ទៀត យើងក៏អាចជ្រើសរើសកូល័រផាត់ថ្ពាល់​ និងផាត់ភ្នែកជា​ប្រភេទ​សាច់​គ្រីម​ជំនួស​ឱ្យ​ប្រភេទ​សាច់​ម្សៅក៏បាន។

អត្ថបទគួរអាន៖

ចំណុចសំខាន់

តាមការស្រាវជ្រាវបានឱ្យដឹងថា ក្រៅពីម្សៅលាបទារក និងកុមារ អាសបេស្តុសក៏មាននៅក្នុង​គ្រៀង​សម្អាងដូចជា ម្សៅ​ទ្រនាប់ ម្សៅ​ផាត់មុខ ម្សៅផាត់ថ្ពាល់​ និងម្សៅផាត់ភ្នែកមួយចំនួនដែរ។
ដើម្បីចៀសវាងសារធាតុអាសបេស្តុស យើងគួរជ្រើសរើសគ្រឿងសម្អាង៖
  • គ្មានសារធាតុ Talc (Talcum)
  • ឬមានសារធាតុ Talc តែមានដាក់ថា Asbestos Free
  • ឬអាចជ្រើសរើសកូល័រផាត់ថ្ពាល់​ និងផាត់ភ្នែកជាប្រភេទសាច់គ្រីមជំនួសឱ្យប្រភេទសាច់ម្សៅ

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Asbestos in Makeup
https://www.consumernotice.org/products/personal-care/asbestos-in-makeup/

EWG-Commissioned Tests Finds Cancer-Causing Asbestos in Talc-based Cosmetics
https://www.ewg.org/news-insights/news/ewg-commissioned-tests-finds-cancer-causing-asbestos-talc-based-cosmetics

FDA In Brief: FDA Makes Progress on Efforts to Understand Presence of Asbestos in Cosmetic Products
https://www.fda.gov/news-events/press-announcements/fda-brief-fda-makes-progress-efforts-understand-presence-asbestos-cosmetic-products

Is There Asbestos In My Makeup?
https://www.asbestos123.com/news/is-there-asbestos-in-my-makeup/

Asbestos in Makeup
https://www.asbestos.com/products/makeup/

កំណែ​ប្រែបច្ចុប្បន្ន

22/08/2023

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

មានផ្ទៃពោះ ប្រើគ្រឿងសម្អាងទាំងនេះ អាចប៉ះពាល់កូនក្នុងផ្ទៃ

ប្រភេទគ្រឿងសម្អាង ប៉ះពាល់ដល់ការមានកូនរបស់ស្រ្តី


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Aug 22, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម