ក្នុងវ័យ៣០ឆ្នាំឡើងទៅ គ្នាយើងចាប់ផ្តើមលេចឡើងនូវសញ្ញានៃភាពចាស់ គឺស្នាមជ្រីវជ្រួញតែម្តង ហើយស្បែកក៏កាន់តែស្ងួតទៅៗ ព្រមទាំងបាត់បង់ភាពយឺតថែមទៀតផង។ ហេតុនេះហើយ ការថែទាំស្បែកជាពិសេសនៅក្នុងវ័យនេះ គឺជារឿងចាំបាច់បំផុត។ ខាងក្រោមនេះ ជាគន្លឹះថែទាំស្បែកប្រឆាំងនឹងភាពចាស់ ដែលស្រីៗយើងអាចសាកល្បងអនុវត្តន៍បាន។
១. ការពារស្បែកពីកម្តៅថ្ងៃ
កម្តៅថ្ងៃ គឺជាកត្តាចម្បងមួយដែលធ្វើឲ្យស្បែកចាស់ជាងវ័យ។ អ៊ឹចឹងហើយ យើងអាចការពារស្បែកពីកម្តៅថ្ងៃ ដោយប្រើក្រែមការពារកម្តៅថ្ងៃដែលមាន SPF៣០ ឬខ្ពស់ជាងនេះ មិនថាមេឃក្តៅ ឬស្រទុំនោះទេ។ បន្ថែមពីនេះ វ៉ែនតាការពារកម្តៅថ្ងៃក៏ជាគ្រឿងការពារដែលមិនអាចខ្វះបានដែរ។
២. ប្រើផលិតផលប្រឆាំងភាពចាស់
ចូលដល់វ័យ៣០ឆ្នាំ គ្នាយើងគួរបង្កើតទម្លាប់ថែទាំស្បែកប្រឆាំងនឹងភាពចាស់ ដោយប្រើហ្វូមលាងមុខគ្មានជាតិកាត់ ក្រែមផ្តល់សំណើម ក្រែមលាបភ្នែក ក៏ដូចជាសេរ៉ូមប្រឆាំងនឹងភាពចាស់ ឬក្រែមលាបពេលយប់។
៣. ជៀសវាងជក់បារី និងញ៉ាំគ្រឿងស្រវឹង
ទន្ទឹមនឹងនេះដែរ ការជក់បារី និងញ៉ាំគ្រឿងស្រវឹងក៏អាចបណ្តាលឲ្យមានស្នាមជ្រីវជ្រួញ ព្រមទាំងហានិភ័យនៃការកើតជំងឺមហារីកស្បែកផងដែរ។ ដូចនេះ យើងគួរជៀសវាងជក់បារី និងញ៉ាំគ្រឿងស្រវឹងនៅក្នុងកម្រិតតិចតួច ទើបជាការប្រសើរ។
៤. គេងឲ្យបានគ្រប់គ្រាន់
ស្រីៗយើងភាគច្រើនត្រូវការគេងឲ្យបាន៨ម៉ោង ដើម្បីជួយឲ្យស្បែកមានសុខភាពល្អ ក៏ដូចជាប្រឆាំងនឹងស្នាមជ្រីវជ្រួញ ពីព្រោះថា នៅពេលដែលយើងគេងលក់ ស្បែកនឹងធ្វើការជួសជុលខ្លួនឯង ព្រមទាំងបង្កើតកោសិកាថ្មី។
៥. របបអាហារសុខភាព
របបអាហារសុខភាព ក៏ជារឿងសំខាន់ដែរ ដើម្បីជួយឲ្យស្បែកមើលទៅភ្លឺថ្លាចេញពីខាងក្នុង។ ក្នុងនោះដែរ យើងមិនគួររំលងបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិឡើយ ក៏ដូចជាជៀសវាងអាហារកែច្នៃ និងភេសជ្ជៈដែលមានជាតិស្ករ ដែលជាហេតុនាំឲ្យកើតមុន និងលេចឡើងនូវស្នាមជ្រីវជ្រួញ។
៦. ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
ដើម្បីរក្សាជាតិទឹកនៅក្នុងស្បែក យើងក៏មិនអាចភ្លេចញ៉ាំទឹកឲ្យបានច្រើន ប្រមាណជា៨កែវក្នុងមួយថ្ងៃ ឬអាចបន្ថែមចំណិតក្រូចឆ្មារ ឬត្រសក់ដើម្បីបន្ថែមរសជាតិ។
៧. ហាត់ប្រាណជាទៀងទាត់
ជាចុងក្រោយ ដើម្បីឲ្យស្បែកនៅហាប់ណែន និងមានរាងស្អាត គ្នាយើងចាំបាច់ត្រូវធ្វើលំហាត់ប្រាណជាទៀងទាត់។ ជាក់ស្តែង លំហាត់ប្រាណមិនត្រឹមតែជួយដល់សុខភាពស្បែកប៉ុណ្ណោះទេ វាក៏រួមចំណែកជួយដល់សុខភាពទាំងមូលដូចគ្នា។
ចំណុចសំខាន់
- ការពារស្បែកពីកម្តៅថ្ងៃ
- ប្រើផលិតផលប្រឆាំងភាពចាស់
- ជៀសវាងជក់បារី និងញ៉ាំគ្រឿងស្រវឹង
- គេងឲ្យបានគ្រប់គ្រាន់
- របបអាហារសុខភាព
- ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
- ហាត់ប្រាណជាទៀងទាត់
អត្ថបទគួរអាន៖
- ស្រីៗយើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប
- វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន
- វិធីសាស្រ្តធម្មជាតិធ្វើស្រ្កាប់ខាត់ស្បែកមុខ គួរសាកល្បង
- ចែកគ្នាដឹង! វិធីកម្ចាត់មុនក្បាលខ្មៅលើច្រមុះតាមបែបធម្មជាតិ
- ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ
- តិចនិកកម្ចាត់ខ្លាញ់កកក្រោមស្បែកភ្លៅ ស្រីៗយើងចែកគ្នាដឹង
[embed-health-tool-due-date]