ចូលដល់ខែភ្លៀង ស្បែករបស់យើងចាប់ផ្តើមស្ងួតគ្រើម បាត់បង់សំណើម ដែលជាហេតុនាំឲ្យស្បែកចាស់ជាងវ័យ អ៊ឹចឹងហើយ ស្រីៗយើងត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះការថែទាំស្បែក ដើម្បីជៀសផុតពីបញ្ហាស្បែកផ្សេងៗ។
បញ្ហាស្បែកទូទៅ អំឡុងរដូវភ្លៀង
- មុនរលាក៖ មុនក្រហម និងហើម អាចលេចឡើងនៅពេលផ្ទៃមុខ ហើយការថែទាំស្បែកកុំឲ្យកើតមុនក៏មានភាពខុសៗគ្នា អាស្រ័យលើប្រភេទស្បែកដែរ។ ដើម្បីបញ្ចៀសការបញ្ចេញជាតិខ្លាញ់ច្រើនជ្រុល គ្នាយើងគួរប្រើសាប៊ូ ឬហ្វូមលាងមុខដែលគ្មានជាតិខ្លាញ់។
- ត្រអក៖ រដូវភ្លៀងអាចបណ្តាលឲ្យយើងកើតត្រអកបាន ដោយមានអាការៈរមាស់ កន្ទួល និងក្រហមនៅលើស្បែក។
- ស្បែកស្ងួត៖ ចំពោះអ្នកដែលមានស្បែកស្ងួត គឺងាយនឹងឡើងកន្ទួល របក និងរមាស់ស្បែក។ ដូច្នេះហើយ ការប្រើក្រែមផ្តល់សំណើមជាប្រចាំមានសារៈសំខាន់ណាស់។
- ជំងឺចៃលើស្បែក (Scabies)៖ ជំងឺមួយប្រភេទនេះ កើតឡើងដោយសារតែពពួកចៃតូចៗ តោងជាប់នៅលើស្បែក ដែលនាំឲ្យស្បែករមាស់ និងក្រហម។ ជំងឺចៃលើស្បែក អាចឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតបានដោយការប៉ះពាល់ផ្ទាល់។
គន្លឹះថែទាំស្បែកដ៏ល្អបំផុត សម្រាប់រដូវភ្លៀង
១. ការលាងសម្អាតស្បែក
ការលាងសម្អាតស្អាតជាប្រចាំ មានសារៈសំខាន់ណាស់ ក្នុងការកម្ចាត់ជាតិខ្លាញ់ដែលលើស ធូលីដី និងញើស។ ស្រីៗយើងគួរប្រើសាប៊ូ ឬហ្វូមលាងមុខដែលគ្មានជាតិកាត់ និងស័ក្តិសមទៅនឹងប្រភេទស្បែក យ៉ាងហោចណាស់ឲ្យបាន២ដងក្នុងមួយថ្ងៃ ដើម្បីបញ្ចៀសការកកស្ទះរន្ធញើស ក៏ដូចជាការកើតមុនជាដើម។
២. ជម្រុះកោសិកា
ទន្ទឹមនឹងនេះ យើងចាំបាច់ត្រូវជម្រុះកោសិកាចាស់ៗចោល ឲ្យបានម្តង ឬពីរដងក្នុងមួយសប្តាហ៍។
៣. បំពេញជាតិទឹក
បន្ថែមពីនេះ ត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យស្បែកមានសំណើម ព្រមទាំងប្រើគ្រីមផ្តល់សំណើម ដើម្បីបង្ការការបញ្ចេញខ្លាញ់ពីស្បែកច្រើនជ្រុល។
៤. ក្រែមការពារកម្តៅថ្ងៃ
ថ្វីត្បិតតែអាកាសធាតុត្រជាក់ស្រួលក៏ពិតមែន ប៉ុន្តែកាំរស្មី UV នៅតែអាចជ្រៀតចូលទៅក្នុងស្បែក ក៏ដូចជាបំផ្លាញស្រទាប់ស្បែក។ ដូចនេះ យើងគួរប្រើក្រែមការពារកម្តៅថ្ងៃ ដែលមាន SPF៣០ ឬខ្ពស់ជាងនេះ។
៥. ជ្រើសរើសគ្រឿងសម្អាងដែលធុននឹងទឹក
ជាមួយគ្នានេះ យើងគួរជ្រើសរើសប្រភេទគ្រឿងសម្អាងដែលធុននឹងទឹក ហើយមិនរលុប ឬប្រតាកនៅពេលដែលត្រូវទឹកភ្លៀង។ លើសពីនេះ ការប្រើប្រភេទគ្រឿងសម្អាងស្រាល និងតិចតួច អាចឲ្យស្បែកដកដង្ហើមបានល្អ។
[embed-health-tool-ovulation]
៦. ជៀសវាងប៉ះពាល់ផ្ទៃមុខ
ស្រីៗយើងក៏មិនត្រូវប៉ះពាល់ផ្ទៃមុខញឹកញាប់ពេកដែរ ដើម្បីបញ្ចៀសការចម្លងធូលីដី ឬបាក់តេរីទៅលើផ្ទៃមុខ ជាហេតុនាំឲ្យកើតមុន និងអាលែកហ្ស៊ី។
ចំណុចសំខាន់
- លាងសម្អាតស្បែកមួយថ្ងៃពីរដង
- ជម្រុះកោសិកាម្តង ឬពីរដងក្នុងមួយសប្តាហ៍
- ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
- ប្រើក្រែមការពារកម្តៅថ្ងៃ
- ជ្រើសរើសគ្រឿងសម្អាងដែលធុននឹងទឹក
- ជៀសវាងប៉ះពាល់ផ្ទៃមុខញឹកញាប់
អត្ថបទគួរអាន៖
- ស្រីៗយើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប
- វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន
- វិធីសាស្រ្តធម្មជាតិធ្វើស្រ្កាប់ខាត់ស្បែកមុខ គួរសាកល្បង
- ចែកគ្នាដឹង! វិធីកម្ចាត់មុនក្បាលខ្មៅលើច្រមុះតាមបែបធម្មជាតិ
- ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ
- តិចនិកកម្ចាត់ខ្លាញ់កកក្រោមស្បែកភ្លៅ ស្រីៗយើងចែកគ្នាដឹង