backup og meta

មូលហេតុ​សំខាន់ៗ នាំ​ឲ្យ​​ស្រីៗ​ដុះ​​រោម​ពុក​មាត់?

មូលហេតុ​សំខាន់ៗ នាំ​ឲ្យ​​ស្រីៗ​ដុះ​​រោម​ពុក​មាត់?

គ្នា​យើង​​មិន​តិច​​ទេ​ដែល​​ធ្លាប់​ឃើញ​ស្រីៗ​មាន​ដុះ​ពុក​មាត់ ឬ​​អ្នក​​កំពុង​​អានហ្នឹង ដុះ​ពុក​មាត់​​ដូច​​ប្រុសៗ​ដែរ។ ស្រីៗ​ឲ្យ​តែ​មាន​រោម​ច្រើន​ (រោមដៃ ជើង ឬ​ពុកមាត់) ភាគ​ច្រើន​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មនុស្ស​ជុំវិញ​ខ្លួន។ ​ម៉េច​បាន​ស្រីៗបែ​រជា​មាន​ពុកមាត់​ដូច​ប្រុសៗ? តាម​បែប​វិទ្យាសាស្ត្រ ​ពុកមាត់​បង្កឡើង​ដោយហ្សែន ​អ័រម៉ូន ឬ​កត្តា​វេជ្ជសាស្ត្រ។

១- ជំងឺរោមច្រើន​​

ជំងឺរោម​ច្រើន (Hirsutism)​ សំដៅ​​លើ​ការ​លូតលាស់​​រោម​ខ្លាំង​​ ដែល​ផ្តោត​សំខាន់​​លើចង្កា និង​​​លើបបូរមាត់ ព្រម​ទាំង​​អាច​​កើត​នៅ​បរិវេណ​​ផ្សេង​ទៀត​។ ​ជំងឺ​រោមច្រើន​បង្កឡើង​ដោយ​កម្រិត​ឡើងខ្ពស់​នៃ​អ័រម៉ូនតេស្តូស្តេរ៉ូន ដែលជា​អ័រម៉ូន​ភេទឈ្មោល។ Hirsutism​ ជាជំងឺ​តពូជ​ ​មានន័យថា​ បើនរណា​ម្នាក់​ក្នុង​គ្រួសារកើត ឬ​មាន​រោម​ច្រើន សមាជិក​ម្នាក់​ទៀតអាច​កើត​ដូច​គ្នា។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

២- អ័រម៉ូនច្រើនហួស

ជំងឺក្រពេញ​អាដ្រេណាល់ ​ផលិតអ័រម៉ូន​ភេទ​ហួសហេតុ​ ជា​សភាពជំងឺ​តពូជ​។ ​​​អ័រម៉ូន​ស្តេរ៉យ ​(គ័រទីហ្សុល និងអង់ដ្រូសែន) ឡើងខ្ពស់ ​ពី​ក្រពេញ​អាដ្រេណាល់ ​ដែល​​ភ្ញោចការ​លូតលាស់​រោម​លើមុខ។

៣- អូវែកើតដុំគីសទឹកច្រើន

ស្រ្តីដែល​មាន​ជំងឺអូវែកើ​តដុំ​គីសទឹក​ច្រើន ​តាម​ធម្មតា​ មាន​រោម​លើមុខ​ក្រមៅ ​ដោយសារ​តែ​អតុល្យភាព​​អ័រ​ម៉ូន។ ក្រៅ​ពី​មាន​ពុកមាត់ ស្រីៗដែលមាន​អូវែ​កើតដុំគីស​ច្រើន ​​​អាច​ឡើងទម្ងន់​ខុសធម្មតា​ និងមក​​រដូវមិន​ទៀង។

[embed-health-tool-bmi]

គីស

៤- អ័រម៉ូនគ័រទីហ្ស៊ុល

អ័រម៉ូនគ័រទីហ្ស៊ុល (Cortisol) កើន​ឡើង​ ដែល​ជាអ័រ​ម៉ូនស្តេរ៉យ ​បញ្ចេញ​ ពេល​យើង​មាន​អារម្មណ៍​តានតឹង ឬ​​ហៅ​ថា Cushing’s syndrome ​បណ្តាលឲ្យ​​អតុល្យភាពអ័រម៉ូន និង​ជំរុញឲ្យលូតលាស់​រោម​មុខច្រើន​ខុស​ធម្មតា។

៥- ដុំសាច់

ដុំសាច់​ដែលវិវត្ត​ក្នុងក្រពេញ​អាដ្រេណាល់ ​ឬ​​ក្នុងអូវែ ​អាច​ជំរុញ​ការ​បញ្ចេញ​អ័រម៉ូន​ភេទ​ឈ្មោល​ក្នុងរាងកាយ​ស្ត្រី ដូចជា ​ស្បែកមុខ​កាន់​តែ​ក្រាស់។ ​បើ​សម្គាល់​ឃើញ​ការផ្លាស់​ប្ដូររោម​មុខលឿន រដូវ​មិនទៀង​ ឬសំឡេង​ឡើង​គ្រលរ ​​គួរទៅ​ពេទ្យ​ភ្លាម។

៦- ថ្នាំ

យើង​អាច​​ដុះពុកមាត់​ ​បើ​​ប្រើ​ថ្នាំ​មួយ​ចំនួនមាន៖

– Minoxidil៖ ថ្នាំ​ព្យាបាលជំងឺ​ជ្រុះសក់

– Anabolic steroids៖ ​​អ័រម៉ូនតេស្តូស្តេរ៉ូន​សំយោគ

– អ័រម៉ូនតេស្តូស្តេរ៉ូន៖ ថ្នាំ​បំពេញ​កង្វះអ័រម៉ូន​តេស្តូស្តេរ៉ូន

– Cyclosporine៖ ថ្នាំបង្អន់​ប្រព័ន្ធភាពស៊ាំ ​ដែលផ្តល់​មុនវះកាត់​ផ្សាំប្តូរសរីរាង្គ។

អត្ថបទគួរអាន៖

៧- គ្រប់គ្រង និងកែខៃរោមមុខដែលមិនចង់បាន

​ការ​មាន​ពុកមាត់​​​បង្កឡើង​ដោយ​អ័រម៉ូន។ ​ការគ្រប់គ្រង​អ័រម៉ូន​​ក្នុង​ខ្លួន​អាច​​ដោះស្រាយ ឬ​កាត់​បន្ថយ​បាន។ ​ស្រីៗ​​ធាត់​ខ្លាំង​ គួរ​សម្រក ព្រោះ​ធាត់​ពេក​អាចរំខាន​ការផលិត​ ឬ​​គ្រប់គ្រង​កម្រិត​អ័រម៉ូន។ ទម្ងន់រាង​កាយ​ល្អ​ អាច​រក្សាអ័រម៉ូន​ឲ្យដើរ​ត្រូវ​គន្លង​ដោយមិនត្រូវ​ការ​ថ្នាំ។

​បើរោម​មុខបង្ក​ដោយ​អូវែមាន​ដុំគីស​ទឹកច្រើន ​​ឬ​ដោយសារវិបត្តិ​​ខុស​​​​ធម្មតា​នៃ​ក្រពេញអាដ្រេណាល់​ យើង​ត្រូវ​ការ​ព្យាបាល​ដោយ​វេជ្ជសាស្ត្រ។ ​ថ្នាំ​ពន្យារកំណើត ឬ​ថ្នាំប្រឆាំង​អ័រម៉ូន​អង់​ដ្រូសែន ​អាច​ជួយ​អ័រម៉ូន​ឲ្យ​​ត្រឡប់​មក​តុល្យភាពវិញ​បាន។

ការប្រើថ្នាំព្យាបាល (Eflornithine)​ លាបពី​ខាងក្រៅ​ អាច​នឹងបន្ថយ​ល្បឿន​ដុះ​រោមមុខបាន។ ប៉ុន្តែ​ អាច​រោលស្បែក​បាន។ ជម្រើស​មួយ​ទៀត​ អាច​​កោរ ​ឬ​បករោមដោយបាញ់កាំរស្មី​ឡាស៊ែរបាន។

ចំណុចសំខាន់

កត្តាទាំងនេះអាច​បណ្តាលឲ្យ​​ស្រីៗ ​មាន​ពុកមាត់​ដូច​ប្រុស៖
  • ជំងឺ​រោគ​ច្រើន​
  • អ័រម៉ូន​ច្រើន​ហួស
  • អូវែកើត​ដុំ​គីស​ទឹក​ច្រើន​
  • អ័រម៉ូនគ័រទីហ្ស៊ុល
  • ដុំ​សាច់​
  • ថ្នាំ

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What Causes Lip Hair Growth?

https://healthfully.com/what-causes-lip-hair-growth-5094850.html

Excessive or Unwanted Hair in Women

https://www.healthline.com/health/excessive-or-unwanted-hair-in-women#overview1.

14 Expert-Approved Tips for Stimulating Hair Growth

https://www.byrdie.com/how-to-make-hair-grow-faster-naturally-4686865

14 Ways to Help Your Hair Grow Faster and Stronger

https://www.webmd.com/skin-problems-and-treatments/hair-loss/ss/slideshow-ways-to-help-hair-grow-faster-stronger

How to Make Your Hair Grow Faster: 15 Best Products and Tips, According to Experts

https://www.cosmopolitan.com/style-beauty/beauty/advice/a36065/tricks-for-growing-your-hair-really-really-long/

កំណែ​ប្រែបច្ចុប្បន្ន

18/04/2023

អត្ថបទ​ដោយ Meng Vatana

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

តិចនិកជ្រើសរើសឡេការពារកម្តៅថ្ងៃ កុំឱ្យប៉ះពាល់​សុខភាពស្បែក

អ្នកឧស្សាហ៍សូណា ដឹងអត់ថា​ជួយសុខភាពស្បែកអ្វីខ្លះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Apr 18, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម