ឱសថរុក្ខជាតិនិងថ្នាំបន្ទាប់បន្សំ

ចំណេះដឹងទូទៅ

ឱសថរុក្ខជាតិនិងថ្នាំបន្ទាប់បន្សំ

​ក្រូចសើចផ្ដល់គុណប្រយោជន៍យ៉ាងតិច ៥យ៉ាង ដល់សុខភាព

ផ្លែ​ក្រូច​សើច​ គឺ​ប្រភេទ​ផ្លែឈើម្យ៉ាង​ដែល​គ្នា​យើង​ដឹង​ និង​ស្គាល់​ថា​​ជា​គ្រឿង​ទេស​សម្រាប់​បន្ថែម​ក្លិន​ក្នុង​ម្ហូបអាហារ​។ ​ផ្លែ​ក្រូច​សើច​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​អាច​មាន​ប្រយោជន៍​ចំពោះ​ សុខ​ភាព​មាត់​ធ្មេញ  ជួយ​ដល់​ការ​រំលាយ​អាហារ កាត់​បន្ថយ​ការ​រលាក ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ​ និង​ធ្វើ​ឲ្យ​​សក់​មាន​សុខភាព​ល្អ។ ១.ជួយ​​សុខភាព​មាត់​ធ្មេញ ផ្លែ​ក្រូច​សើច​ក្រៅ​ពី​បន្ថែម​​រសជាតិ​ក្នុង​ម្ហូប​អាហារ ​គ្នា​យើង​មួយ​ចំនួនបាន​ប្រើ​ដើម្បី​​ការ​ការពារ​សុខភាព​មាត់​ធ្មេញ។ ថ្វី​បើ​​យើង​មិន​អាច​ញាំ​ផ្ទាល់បាន​ដូច​ផ្លែ​ឈើ​ដទៃ​ក៏​ពិត​មែន​ ប៉ុន្តែ​ស្លឹក​ និង​សម្បក​របស់​ក្រូចសើចអាច​យក​មក​ជូត​លើ​អញ្ចាញ​ធ្មេញ​ដើម្បី​ការពារ​ និង​កម្ចាត់​បាក់តេរី​មិន​ល្អ​ក្នុង​មាត់​បាន។ ប្រេង​ដែល​ចម្រាញ់​ចេញ​ផ្លែ​ក្រូច​សើច​ក៏​ត្រូវ​បាន​គេ​យក​មក​លាយ​ជា​មួយ​ថ្នាំ​ដុស​ធ្មេញ​ និង​ទឹក​ខ្ពុរ​មាត់​ដើម្បី​ជួយ​សម្អាតអញ្ចាញ​ ​បំបាត់​ក្លិន​មាត់ និង​ធ្មេញ​ផង​ដែរ។ ២.ជួយ​​ប្រព័ន្ធ​រំលាយ​អាហារ ក្រូច​សើច​មាន​ផ្ទុក​សារធាតុ​សំខាន់​ៗ​មួយ​ចំនួន ដែល​អាច​ប្រើ​ប្រឆាំង​នឹង​ការ​រលាក​ និង​ជួយ​ដល់​ប្រព័ន្ធ​រំលាយអាហារ​។ សារធាតុ​មួយ​ចំនួន​មាន​នៅ​ក្នុង​ផ្លែ​ក្រូច​សើច​​អាច​ប្រឆាំង​​នឹង​ការ​រលាក​ ហើយ​អាច​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ​នោះ។ ប្រសិន​បើ​គ្នា​យើង​មាន​អាការៈ​ទល់​លាមក​ឬ​ពិបាក​ក្នុង​ការ​រំលាយ​អាហារ ការ​បន្ថែម​​ក្រូច​សើចទៅ​ក្នុង​អាហារ​​អាច​ជួយកាត់​បន្ថយ​​រោគ​សញ្ញា​ទាំង​នោះ​ និង​អាច​​ធ្វើ​ឱ្យ​ពោះវៀន​របស់​យើង​វិល​មក​រក​ភាព​ប្រក្រតី​វិញ។ ក្រៅពីនេះ ក្រូច​សើច​​ក៏​អាច​រួម​ចំណែក​ជួយ​ការពារ​បញ្ហា​ក្រពះ ពោះវៀន​ធ្ងន់ធ្ងរ​ដូច​ជា​មហារីក​ពោះវៀន​ធំ ឫសដូងបាត​ឬ​ដំបៅ​ក្រពះ​ផង​ដែរ។ ៣.ជួយ​កាត់​បន្ថយ​ការ​រលាក ចំពោះ​គ្នា​យើង​ដែលមាន​ជំងឺ​ឈឺ​សន្លាក់​ឆ្អឹង ការ​រលាក​សន្លាក់ ហើម​ឬ​ជំងឺ​រលាក​មួយ​ចំនួន​ផ្សេង​ទៀត យើង​អាច​ប្រើ​ទឹកក្រូច​សើច ឬ​ប្រេង​ក្រូច​សើច​លាប​លើ​កន្លែង​ដែល​យើង​មាន​អារម្មណ៍​ថា​ឈឺ។ ការ​ញ៉ាំ​អាហារ​មាន​បន្ថែម​ក្រូច​សើច អាច​ជួយ​សម្រួល​ដល់​អាការៈ​ឈឺ​ក្បាល និង​ឈឺ​ក្បាល​ប្រកាំង​ផង​ដែរ​។ ៤.ពង្រឹង​​ប្រព័ន្ធ​ភាព​ស៊ាំ ផ្លែ​ក្រូច​សើច​មាន​ផ្ទុក​សារធាតុ​ប្រឆាំងបាក់តេរី និង​ប្រឆាំង​អុកស៊ីតកម្ម ដែល​សារធាតុ​ទាំង​ពីរ​នេះ​​អាច​ជួយ​ដល់​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។ ដូច​គ្នា​ដែរ​ ការ​ញាំ​​ក្រូច​សើច​ ក៏​អាច​ជួយ​គ្នា​យើង​ការពារ​ជំងឺ​ក្រពះ ពោះវៀន​ជា​ច្រើន​ប្រភេទ​ ដែល​​អាច​ជួយ​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​តាម​រយៈ​ឥទ្ធិពល​ប្រឆាំង​អុកស៊ីតកម្ម។ ៥.ជួយ​ថែទាំ​សក់ ផ្លែ​ក្រូច​សើច​ ក៏​ប្រើ​ប្រាស់​សម្រាប់​ការ​ថែរក្សា​សក់ផង​ដែរ​។ យើង​អាច​យក​ក្រូច​សើច​​លាប​នៅ​លើ​ស្បែក​ក្បាល ​និង​សក់​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ជ្រុះ​សក់ ការពារ​ពី​ការ​កើត​អង្គែ​ ហើយ​​ក៏​ជួយ​​ផ្ដល់​សំណើម​ដល់​ស្បែក​ទៀត​ផង។ ប្រុងប្រយ័ត្ន៖ អ្វី​ដែល​គ្នា​យើង​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​នោះ​គឺ​ប្រេង​ដែល​ចម្រាញ់​ចេញ​ពី​ផ្លែ​ក្រូច​សើច​មិន​ត្រូវ​យក​មក​​​ញាំ​ដោយ​ផ្ទាល់​ឡើយ​ ព្រោះ​វា​អាច​បណ្ដាលឲ្យ​​យើង​ចង្អោរ ​ក្អួត វិលមុខ ​និង​មាន​ផល​ប៉ះពាល់​មិន​ល្អ​ផ្សេង​ទៀត​បាន។

អត្ថបទផ្សេងទៀតពី ឱសថរុក្ខជាតិនិងថ្នាំបន្ទាប់បន្សំ

ស្វែងរក ឱសថរុក្ខជាតិនិងថ្នាំបន្ទាប់បន្សំ

ឱសថរុក្ខជាតិ

ជួបបញ្ហារមាស់ស្បែកសាក ៤ វិធីនេះជួយបន្ថយអាការៈបាន​

គ្នាយើង​ដែល​តែង​ជួបប្រទះ​បញ្ហា​រមាស់​ស្បែក​គឺ​មាន​ការ​លំបាក​ក្នុង​ការ​គេង និង​អាច​មាន​អារម្មណ៍​ថប់​បារម្ភ។ ម៉្យាងទៀត នៅ​ពេល​អេះ​ខ្លាំង​អាច​បង្ក​ជា​ការ​ដាច់​រលាត់​ងាយ​នឹង​ឆ្លង​មេរោគ​ផ្សេង​ទៀត។ មូលហេតុ​បង្ក​នៃ​អាការៈ​រមាស់​នេះ​មាន​ដូចជា​សត្វល្អិត​ខាំ អាលែកហ្ស៊ី ស្ត្រេស និង​ជំងឺ​ត្រអក​ជាដើម។ ប៉ុន្តែ​គ្នាយើង​អាច​បន្ធូរ​បន្ថយ​អាការៈ​បាន​ដោយ​អនុវត្ត​តាម​ប៉ុន្មាន​វិធី​នេះ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង។ ១. ស្អំ​ទឹកកក​ វិធី​ដែល​ជួយ​បន្ថយ​អាការៈ​រមាស់​បាន​លឿន និង​ងាយស្រួល​គឺ​ប្រើ​ទឹកកក។ យើង​អាច​ប្រើ​កន្សែង​សើម ឬ​ងូតទឹក​ត្រជាក់​ព្រោះ​ទឹក​ត្រជាក់​ជួយ​បន្ថយ​អាការៈ​ភ្លាមៗ និង​ជួយ​បញ្ឈប់​ការ​ហើម​បង្ក​ដោយ​កន្ទួល​រមាស់​ជាដើម។ សម្រាប់​ការ​ប្រើ​ទឹកកក​ស្អំ​លើ​កន្លែង​រមាស់ យើង​គួរ​ប្រើ​កន្សែង​ទ្រាប់​លើ​ស្បែក កុំ​ប្រើ​ទឹកកកស្អំ​​ដោយ​ផ្ទាល់​លើ​ស្បែក។ ២. ប្រទាល​កន្ទុយ​ក្រពើ ប្រទាល​កន្ទុយ​ក្រពើ​មានប្រសិទ្ធភាព​ប្រឆាំង​ការ​រលាក បាក់តេរី និង​អុកស៊ីតកម្ម​ផ្សេងៗ។ ជែល​របស់​ប្រទាល​កន្ទុយ​ក្រពើ​អាច​សម្រាល​អាការៈ​រមាស់ និង​ការ​រលាក​ស្បែកបាន​។ យក​ល្អ​គួរ​លាង​សម្អាត និង​សម្ងួត​កន្លែង​រមាស់​មុន​នឹង​ប្រើ​ប្រទាល​កន្ទុយ​ក្រពើ។ ម៉្យាងទៀត ប្រទាល​កន្ទុយ​ក្រពើ​អាច​ប្រើ​លាប​លើ​ស្បែក​ដោយ​ផ្ទាល់​បាន។ ៣. រុំ​កន្សែង​សើម ការ​រុំ​កន្សែង​សើម​គឺ​យក​កន្សែង​ត្រាំ​ទឹក ឬ​ស្បៃ​រុំ​របួស​ត្រាំ​ទឹក​​រួច​យក​មក​រុំ​នៅ​កន្លែង​ដែល​រមាស់។ ការ​រុំ​នេះ​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក និង​ជា​រនាំង​ការពារ​មិន​ឲ្យ​យើង​អេះ​បាន។ វិធី​នេះ​គឺ​ល្អ​ជាពិសេស​សម្រាប់​កូន​ក្មេង​តូចៗ។ ៤. ប្រេងដូង​ ប្រេងដូង​អាច​ប្រើ​ដើម្បី​ផ្តល់​សំណើម​ដល់​ស្បែក​បាន ហើយ​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​ការ​រលាក​ដែរ។ យើង​អាច​យក​ប្រេង​ដូង​មក​លាប​លើ​ស្បែក​ត្រង់​​កន្លែងដែល​​រមាស់​បាន។ យ៉ាងណាមិញ យើង​គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ ប្រសិនជា​មាន​អាការៈរមាស់​​ដូច​ខាងក្រោម៖ អាការៈ​រមាស់​យូរ​ជាង​២​សប្ដាហ៍ រមាស់​ពេញ​ខ្លួន មាន​កន្ទួល​រមាស់ ដុំ​ពក ឬ​ហើម។


ថ្នាំបន្ទាប់បន្សំ

លេបថ្នាំហើយ មានអាការៈបែបនេះកុំទុកយូរ ត្រូវទៅជួបពេទ្យភ្លាម

រាល់​ថ្នាំ​ទាំង​អស់ មិន​មែន​សុទ្ធ​តែ​លេប​ទៅ​បាន​ស្រួល​ខ្លួន​នោះ​ទេ មាន​គ្នា​យើង​ខ្លះ មាន​អាការៈ​មិន​ស្រួល​ក្នុង​ខ្លួន ក្រោយ​លេប​ថ្នាំ​រួច  ថ្នាំ​នឹង​ធ្វើ​ទុក្ខ ឬ​យើង​ប្រតិកម្ម​ជាមួយ​ថ្នាំ​នោះទៅវិញ។ បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ឲ្យ​ដឹង​ថា ការ​លេប​ថ្នាំ មិន​មែន​ចេះ​តែ​លេប​ៗ​ទេ ព្រោះ​វា​អាច​បង្ក​ជា​ហានិភ័យ​ដល់​សុខភាព​របស់​យើង។ ប្រសិន​បើ​យើង​លេប​ថ្នាំ​ហើយ តែ​បែរ​ជា​មិន​ធូរ ទៅ​ជា​ចេញ​អាការៈ​ប៉ុន្មាន​ខាង​ក្រោម​នេះ មាន​ន័យ​ថា យើង​ប្រតិកម្ម​នឹង​ថ្នាំ​ហើយ៖ - ក្ដៅខ្លួន - ចុះត្រជាក់ - សម្ពាធឈាមចុះ - រាក ក្អួត - ឡើង​កន្ទួល​រមាស់ - ហត់ ថប់ដង្ហើម - វិល​មុខ ឈឺ​ក្បាល - បែក​គ្រាប់​ឈាម - ហើមមុខមាត់ ខ្សោយ​កម្លាំង ឈឺ​ខ្លួន។ល។ លោក​ថា ក្នុង​ករណី​ដែល​ចេញ​អាការៈ​ទាំង​នេះ​ក្រោយ​លេប​ថ្នាំ​រួច ត្រូវ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ដើម្បី​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​ឆាប់​រហ័ស ហើយ​ត្រូវ​ដឹង​ថា បើ​ប្រតិកម្ម​ថ្នាំ​ធ្ងន់ធ្ងរ អាច​បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​។ វេជ្ជបណ្ឌិត​រូប​នេះ​បាន​បញ្ជាក់​ថា ដើម្បី​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ យើង​គួរ​ដឹង​ពី​គន្លឹះ​ខ្លះ​ៗ​ដូច​ជា មិន​ប្រើ​ថ្នាំដេោយ​គ្មាន​វេជ្ជបញ្ជា មិន​គួរ​លេប​ថ្នាំ​ជាមួយ ស្រា កាហ្វេ តែ ទឹក​ដោះ​គោ ទឹក​ផ្លែ​ឈើ និង​មិន​ត្រូវ​បន្ថែម ឬ​បន្ថយ​មុខ​ថ្នាំ​ស្រេច​តែ​ចិត្ត​ខ្លួន​ឯង។


ឱសថរុក្ខជាតិ

មូលហេតុអ្វីបានជាមាន​បញ្ហាឈឺសន្លាក់? គួរ​ដោះស្រាយ​បែបណា?

បើ​យោង​តាម​ការ​សិក្សា​របស់ Global Burden of Disease Study ក្នុង​ឆ្នាំ ២០១០ គេ​​ឃើញ​ថា​ជំងឺ​កើត​លើ​​សាច់​ដុំ ឆ្អឹង និង​សន្លាក់ គឺ​ជា​ប្រភេទ​ជំងឺ​ជាប់​លេខ​រៀង​ទី​២ កើត​ក្នុង​ពិភព​លោក។ អ្នក​ស្រាវ​ជ្រាវ​បាន​ប៉ាន់​ស្មាន​ថា​ ស្រ្តី​ក្នុង​វ័យ​ ៦០​ឆ្នាំ​ដែល​មាន​ជំងឺ​រលាក​ឆ្អឹង​ និង​សន្លាក់ និង​មាន​ជំងឺ​ខូច​សន្លាក់ នឹង​ត្រូវ​រស់​នៅ​ដោយ​បាត់​បង់​មុខ​ងារ​ឆ្អឹង​ និង​សន្លាក់ និង​មាន​ការ​ឈឺ​ចាប់ រហូត​ដល់ ៣០ភាគ​រយ​នៃ​ជីវិត​របស់​អ្នកទាំងនោះ​។ ជំងឺ​រលាក គឺ​ជា​​មូល​ហេតុ​ចម្បង​នៃ​ជំងឺ​ប្រភេទ​សាច់​ដុំ និង​ឆ្អឹង។ ជំងឺ​ទាំង​អស់​នោះ​មាន​ដូ​ចជា ឈឺ​សន្លាក់ ដែល​អាច​បណ្ដាល​មក​ពី​ការ​ប៉ះ​ទង្គិច ប្រើ​ប្រាស់​សន្លាក់​ច្រើន​ពេក ឬ​ការ​រលាក​នៅ​ផ្នែក​ណា​មួយ​របស់​សន្លាក់ ប៉ុន្តែ​ជំងឺ​ដែល​កើត​ច្រើន​ជាង​គេ គឺ​រលាក​សន្លាក់។ ការ​ឈឺ​សន្លាក់​មាន​កម្រិត​ពី​តិច​តួច រហូត​ដល់​ឈឺ​ខ្លាំង ដែល​វា​អាច​ធ្វើ​ឲ្យ​យើង​​ពិបាក​កម្រើក មិន​អាច​ទ្រ​ទម្ងន់​បាន​ច្រើន និង​អាច​ឈឺ​ចាប់​ខ្លាំង។ ការ​ឈឺ​សន្លាក់​អាច​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍ (ករណី​ស្រួច​ស្រាល់​) ឬ​អាច​នៅ​អូស​បន្លាយ​ពី​រាប់​អាទិត្យ រហូត​ដល់​រាប់​ខែ (ប្រភេទ​រ៉ាំ​រ៉ៃ)។ ការ​ឈឺ​ចាប់​រ៉ាំ​រ៉ៃ ជា​ពិសេស​ការ​ឈឺ​សន្លាក់ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ​ក្រៅ​ពី​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​រាល់​ថ្ងៃ ជំងឺ​ឈឺ​សន្លាក់​ភាគ​ច្រើន​ មិន​មា​នពាក់​ព័ន្ធ​ជាមួយ​ជំងឺ​ធ្ងន់​ធ្ងរ​ណា​មួយ​នោះ​ទេ។ យើង​មាន​វិធី​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​រលាក និង​ជួយ​គ្រប់​គ្រង​ការ​ឈឺ​ចាប់​ក្នុង​សន្លាក់​របស់​អ្នក​ជំងឺ​បាន។ វិធី​ទាំង​នោះ​មាន​ដូច​ជា៖ ១- ប្រើប្រាស់​ថ្នាំពេទ្យ ប្រភេទ​ថ្នាំ​ប្រឆាំង​រលាក ដែល​មិន​មែន​ជា​ពពួក​ស្តេរ៉យ (NSAIDs) រួម​មាន​ aspirin […]


ឱសថរុក្ខជាតិ

លែង​បារម្ភ! ថ្លោះឬ គ្រេចកជើង អាចព្យាបាលបានតាមវិធីងាយៗនេះ

គ្នា​យើង​មួយ​ចំនួន​ឧស្សាហ៍​ថ្លោះ ឬ​គ្រេច​ដៃ គ្រេច​ជើង ជាពិសេស នៅ​ត្រង់​ក​ជើង ដែល​ជា​បញ្ហា​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់ ពិបាក​ធ្វើ​សកម្មភាព​អ្វី​មួយ។ តែ​អស់​បារម្ភ! ប្រសិន​បើ​ជួប​បញ្ហា​ថ្លោះ ឬ​គ្រេច​ក​ជើង អាច​ដោះ​ស្រាយ​តាម​វិធី​សាស្ត្រ​សាមញ្ញ​ៗ​នេះ​បាន។ យោង​តាម​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​របស់​មន្ទីរពេទ្យ កាល់ម៉ែត ការ​ថ្លោះ ឬ​គ្រេច កជើង​ជា​របួស​ស្រាល​ធម្មតា​មួយ ដែល​យើង​គ្រប់​គ្នា​ជួប​ប្រទះ​ក្នុង​ជីវិត​រស់​នៅ​រាល់​ថ្ងៃ។ ផ្ទុយ​ទៅ​វិញ បើ​កជើង​មាន​សភាព​ឈឺ​ចាប់ និង​ហើម វា​អាច​មាន​បញ្ហា យារ ឬ​ដាច់​សរសៃ​ដែល​ភ្ជាប់​នឹង​ការ​ទប់​លំនឹង​សន្លាក់ ហើយ​អាច​ក្លាយ​ទៅ​ជា​ឈឺ​សន្លាក់​រ៉ាំ​រ៉ៃ និង​ចុះ​ខ្សោយ​សមត្ថភាព​សន្លាក់ ប្រសិន​បើ​ថ្លោះ ឬ​គ្រេច​ញឹក​ញាប់។ ក្នុង​ករណី​ដែល​យើង​មាន​បញ្ហា ការ​គ្រេច ឬ​ថ្លោះ​កជើង​អាច​ព្យាបាល​តាម​វិធីសាស្ត្រ​សាមញ្ញៗ​ច្រើន​យ៉ាង​ដូច​ជា៖ - ការ​ប្រើ​ប្រាស់​ថ្នាំ​ដើម្បី​សម្រួល​ការ​ឈឺ​ចាប់ ព្រម​ទាំង​បន្ថយ​ការ​ហើម​សន្លាក់ -​ ការ​ប្រើ​ប្រាស់​ទឹក​កក​ស្អំ​ដើម្បី​ស្អំ​កន្លែង​ដែល​ឈឺ​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់ និង​ជួយ​ឲ្យ​ឆាប់​ស្រក​ហើម (វិធី​នេះ​មាន​ប្រសិទ្ធិភាព​ខ្ពស់​នៅ​ពេល​គ្រោះ​ថ្នាក់​ហើយ​ភ្លាមៗ) - ប្រើ​ប្រាស់​បង់​រុំ ឬ​ឧបករណ៍​ផ្សេងៗ​សម្រាប់​ជួយ​លំនឹង​របស់​សន្លាក់​ក្នុង​អំឡុង​ពេល​នៃ​ការ​ព្យាបាល - អ្នក​ជំងឺ​ត្រូវ​ដាក់​ជើង​ដែល​ឈឺ​ខ្ពស់​ជាង​តួ​ខ្លួន​ពេល​សម្រាក (វិធី​នេះ​ជួយ​សម្រួល​ចលនា​សរសៃ​ឈាម​ត្រលប់​ទៅ​បេះ​ដូង​ដែល​ជួយ​ឲ្យ​ឆាប់​ស្រក​ហើម​ក​ជើង) - ព្យាបាល​ដោយ​ចលនា៖ នេះ​ជា​វិធី​សាស្ត្រ​ព្យាបាល​ដែល​ចាំ​បាច់​ដើម្បី​ជួយ​សម្រួល​ចលនា​សន្លាក់ ក្នុង​ពេល​កំពុង​តែ​ជា​សះ​ស្បើយ។ វា​អាច​ការពារ​ការ​ជាប់​គាំង និង​ធ្វើ​ឲ្យ​សន្លាក់​វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ។ លើស​ពី​នេះ ខាង​គ្រូពេទ្យ​និង​ផ្ដល់​ព័ត៌មាន​បន្ថែម​ពី​វិធីសាស្ត្រ​នៃ​ការ​ព្យាបាល​ដែល​ទាម​ទារ​ឲ្យ​អ្នក​ជំងឺ​ធ្វើ​តាម​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ក្នុង​គុណ​ប្រយោជន៍​នៃ​ប្រសិទ្ធិភាព​ព្យាបាល។ មន្ទីរពេទ្យ កាល់ម៉ែត បន្ថែម​ថា ភាព​ថ្លោះ ឬ​គ្រេច​នេះ អាច​កើត​ឡើង​នៅ​ក្នុង​ស្ថានភាព​នៃ​ការ​លេង​កីឡា ឬ​ការ​ធ្វើ​សកម្មភាព​ផ្សេងៗ​ប្រចាំ​ថ្ងៃ​ដូច​ជា​ការ​ដើរ រត់ ឬ​លោត​ជាដើម។ ជា​ទូទៅ ការ​ព្យាបាល​មាន​រយៈ​ពេល​ពី ២-៦សប្ដាហ៍​ទៅ​តាម​សភាព​ធ្ងន់ ឬ​ស្រាល​របស់​របួស។


ឱសថរុក្ខជាតិ

វិលមុខ សាកតិចនិកងាយៗនេះ អាចឲ្យធូរស្រាល

អាការៈ​វិលមុខ​អាច​បណ្ដាល​មក​ពី​យើង​អស់​កម្លាំង ឬ​បញ្ហា​សុខភាព​ផ្សេង​ទៀត។ ប៉ុន្តែ​យើង​អាច​កាត់បន្ថយ​អាការៈ​វិលមុខ​នេះ​តាម​រយៈ​តិចនិក​ងាយៗ​ទាំង​នេះ។ ១. ផ្ដោត​អារម្មណ៍​ទៅ​លើ​របស់​មួយ នៅ​ពេល​យើង​ចាប់ផ្ដើម​មាន​អាការៈ​វិល​មុខ យើង​គួរ​រក្សា​តុល្យភាព​ដោយ​អង្គុយ​ស្ងៀម និង​កាត់បន្ថយ​ការ​ធ្វើ​ចលនា។ បន្ទាប់ពី​នេះ​ យើង​អាច​មើល​ទៅ​របស់​អ្វីមួយ​ដែល​មិន​មាន​ចលនា។ នេះ​ក៏​អាច​បន្ថយ​អាការៈ​ចង្អោរ​ដែរ។ ២. ផឹក​ទឹក អាការៈ​វិលមុខ​តែង​កើត​ពី​ការ​បាត់បង់​ជាតិ​ទឹក​ដែល​បង្ក​ឲ្យ​ខួរក្បាល​ដំណើរការ​មិន​ប្រក្រតី។ ការ​ផឹក​ទឹក​អាច​ជួយ​បន្ថយ​អាការៈ​នេះ ហើយ​យក​ល្អ​គួរ​ផឹក​ទឹក​ត្រជាក់​។ ៣. ញ៉ាំ​ផលិតផល​ធ្វើ​ពី​គ្រាប់​ធញ្ញជាតិ អាហារ​ងាយ​រំលាយ​ដូចជា​ពពួក​ស្ករ និង​ម្សៅ​កែច្នៃ​អាច​ផ្ដល់​ជាតិ​ស្ករ​ដល់​រាងកាយ​លឿន ប៉ុន្តែ​ក៏​ធ្លាក់​ចុះ​លឿន​ដែរ ហើយ​នេះ​អាច​បង្ក​ឲ្យ​មាន​អាការៈ​វិលមុខ។ ដូចនេះ​យើង​គួរ​ញ៉ាំ​ពពួក​គ្រាប់​ធញ្ញជាតិ​​ (​whole grain) ។ អាហារ​ប្រភេទ​នេះ​ត្រូវការ​ពេល​យូរ​ក្នុង​ការ​រំលាយ និង​ជួយ​រក្សា​លំនឹង​ជាតិ​ស្ករ​ផង​ដែរ។ ៤. ផឹក​ទឹក​ក្រូចឆ្មារ មិន​ថា​អាការៈ​វិលមុខ​បង្ក​ដោយ​កម្រិត​ថាមពល ឬ​បញ្ហា​ត្រចៀក​ផ្នែក​ខាង​ក្នុង​ទេ ការ​ផឹក​ទឹក​ក្រូចឆ្មារ​អាច​ជួយ​បន្ធូរ​អាការៈ​បាន។ ចំពោះ​អ្នក​​ដែល​ទទួល​បាន​វីតាមីន C គ្រប់គ្រាន់​គឺ​មិន​ងាយ​មាន​អាការៈ​វិល​មុខ​ទេ។ យើង​អាច​បន្ថែម​ពពួក​ផ្លែ​បឺរី ប៉េងប៉ោះ និង​បន្លែ​ស្លឹក​ពណ៌​បៃតង​ទៅ​ក្នុង​របប​អាហារ​ដើម្បី​ទទួល​បាន​វីតាមីន​គ្រប់គ្រាន់។ ៥. ផឹក​ទឹក​ខ្ញី គ្នា​យើង​មួយ​ចំនួន​ដែល​មាន​អាការៈ​ចង្អោរ និង​វិលមុខ​មក​ពី​ការ​ពុលឡាន​អាច​ផឹក​ទឹក​ខ្ញី​បាន​ដើម្បី​សម្រួល​អាការៈ​ចង្អោរ និង​វិលមុខ​នេះ។ ៦. ចៀសវាង​ងូត​ទឹក​ក្ដៅ ការ​ងូត​ទឹក​ក្ដៅ​អាច​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ស្រស់​ស្រាយ ប៉ុន្តែ​នៅ​ពេល​យើង​មាន​អាការៈ​វិលមុខ យើង​គួរ​ចៀសវាង​ការ​ងូតទឹក​ក្ដៅ​ព្រោះ​អាច​បន្ថយ​ចរន្ត​ឈាម​ និង​ធ្វើ​ឲ្យ​អាការៈ​វិលមុខ​កាន់តែ​ធ្ងន់ធ្ងរ។ ក្នុង​ស្ថានភាព​នេះ​យើង​គួរ​ងូត​ទឹក​ដែល​មាន​សីតុណ្ហធម្មតា (២០ទៅ២២​អង្សាសេ)។


ឱសថរុក្ខជាតិ

ពេលឃ្មុំទិច អាចសាកល្បងវិធីទាំងនេះ ដើម្បីបន្ថយការឈឺចាប់

គ្នា​យើង​មួយ​ចំនួន​ពេល​ត្រូវ​ឃ្មុំ​ទិច​គ្រាន់​តែ​មាន​ការ​ឈឺចាប់​ ហើម ក្រហម និង​រមាស់បណ្ដោះ​អាសន្ន​នៅ​កន្លែង​ឃ្មុំ​ទិច​ប៉ុណ្ណោះ​ដែល​នេះ​អាច​ព្យាបាល​បាន​ដោយ​វិធី​ធម្មជាតិ​នៅ​ផ្ទះ​។ ប៉ុន្តែ​សម្រាប់​អ្នក​មាន​ប្រតិកម្ម​ខ្លាំង​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ និង​មាន​អាការៈ ដូចជា​រមាស់​ខ្លាំង ហើម​អណ្ដាត​ ហើម​បំពង់ក ពិបាកដកដង្ហើម ចង្អោរ​ក្អួត និង​វិលមុខ​ជាដើម។ អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​វិធី​ដែល​អាច​សម្រាល​អាការៈនៅ​ផ្ទះ​បាន​​ពេល​ឃ្មុំ​ទិច ​សម្រាប់​គ្នាយើង​ដែល​មិន​មាន​ប្រតិកម្ម​។ ១. ទឹកឃ្មុំ ទឹកឃ្មុំ​អាច​ជួយ​ព្យាបាល​របួស បន្ថយ​ការ​ឈឺចាប់ និង​រមាស់។ ដើម្បី​ព្យាបាល​ឃ្មុំ​ទិច​ជាមួយ​ទឹកឃ្មុំ យើង​អាច​លាប​ទឹកឃ្មុំ​នៅ​កន្លែង​ឃ្មុំ​ទិច និង​រុំ​កំណាត់​ពីលើ​ រួច​ទុក​ចោល​មួយ​ម៉ោង។ ២. Baking soda យើង​អាច​យក baking soda ទៅ​លាយ​ជាមួយ​ទឹក​ រួច​យក​មក​លាប​ឲ្យ​ក្រាស់​នៅ​កន្លែង​ឃ្មុំ​ទិច និង​ទុក​ចោល​យ៉ាង​តិច​១៥នាទី។ ការ​ធ្វើ​បែបនេះ​អាច​ជួយ​បន្សាប​ពិស​ឃ្មុំ​ដើម្បី​បន្ថយ​អាការៈ​ឈឺចាប់ រមាស់ និង​ហើម។ ៣. ទឹកខ្មេះ​ផ្លែ​ប៉ោម ទឹកខ្មេះ​អាច​ជួយ​បន្សាប​ពិស​ឃ្មុំ។ យើង​អាច​ត្រាំ​កន្លែង​ឃ្មុំ​ទិច​ក្នុង​ទឹកខ្មេះ​ផ្លែ​ប៉ោម​យ៉ាង​តិច​១៥នាទី ឬ​យក​កន្សែង​ត្រាំ​ក្នុង​ទឹកខ្មេះ និង​ដាក់​ពី​លើ​កន្លែង​ឃ្មុំ​ទិច។ ៤. ថ្នាំ​ដុសធ្មេញ ការ​លាប​ថ្នាំ​ដុស​ធ្មេញ​នៅ​កន្លែង​ឃ្មុំទិច​អាច​ជួយ​បន្សាប​ពិស ប៉ុន្តែ​វិធី​នេះ​មិន​មាន​ភស្តុតាង​ពី​ការ​ស្រាវជ្រាវ​ទេ។ ដូចនេះ​យើង​អាច​សាក​លាប​ក្នុង​បរិមាណ​តិច​លើ​កន្លែង​ឃ្មុំ​ទិច​ ប្រសិនជា​មាន​ប្រតិកម្ម​អ្វី​គួរ​លាង​ចេញ​ភ្លាមៗ។ ៥. ជែល​ប្រទាល​កន្ទុយ​ក្រពើ ប្រទាល​កន្ទុយ​ក្រពើ​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក និង​បន្ថយ​ការ​ឈឺចាប់​។ តាម​ការ​សិក្សា​ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹង​ថា​ជែល​ប្រទាល​កន្ទុយ​ក្រពើ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​ការ​រលាក និង​បាក់តេរី។ ដូចនេះ​យើង​អាច​លាប​ជែល​ប្រទាល​កន្ទុយ​ក្រពើ​នៅ​កន្លែង​ឃ្មុំទិច​ដើម្បី​កាត់បន្ថយ​ការ​ហើម និង​ជួយ​មិន​ឲ្យ​ឆ្លង​មេរោគ​ផង​ដែរ។ ៦. ទឹកកក ក្រោយ​ពី​ឃ្មុំ​ទិច​ភ្លាម យើង​គួរ​លាង​សម្អាត​កន្លែង​ឃ្មុំ​ទិច​ដើម្បី​កម្ចាត់​ពិស​ឃ្មុំ។ បន្ទាប់​ពី​លាង​រួច យក​ទឹកកក​មក​ស្អំ​ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់ និង​ការ​ហើម ហើយ​​អាច​ស្អំ​បាន​ច្រើន​នាទី។ គួរ​ចង​ចាំ​ដែរ​ថា​យើង​គួរ​រុំ​ទឹកកក​នឹង​កន្សែង​មុន​នឹង​យក​មក​ស្អំ​លើ​ស្បែក​ព្រោះ​ទឹកកក​អាច​បង្ក​ការ​ខូចខាត​ដល់​ស្បែក​បើ​ប្រើលើ​ស្បែក​ផ្ទាល់។


ឱសថរុក្ខជាតិ

ស្នាមជាំដោយសាររបួស ឬប៉ះទង្គិច សាកតិចនិកងាយៗនេះ​អាចជួយ​បាន​

ស្នាមជាំ​នៅ​លើ​រាងកាយ​អាច​បណ្ដាល​មក​ពី​របួស ឬ​ប៉ះ​ទៅ​នឹង​របស់​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​សរសៃ​ឈាម​បែក​។ ស្នាមជាំ​មួយ​ចំនួន​គឺ​មិន​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​យើង​អាច​នឹង​មាន​ការ​ឈឺចាប់ ឬ​ហើម​ប៉ុន្មាន​ថ្ងៃ។ ប្រសិន​ជា​គ្នាយើង​ចង់​បំបាត់​ស្នាម​ជាំ​ អាច​សាកល្បង​ប៉ុន្មាន​វិធី​នេះ​នៅ​ផ្ទះ​ដោយ​ខ្លួនឯង​បាន។ ១. ប្រើ​ទឹកកក យើង​អាច​ស្អំ​ទឹកកក​ភ្លាមៗ​ក្រោយ​ពី​រង​របួស​ដើម្បី​កាត់បន្ថយ​លំហូរ​ឈាម​ជុំវិញ​កន្លែង​របួស។ ការ​ធ្វើ​ឲ្យ​សរសៃ​ឈាម​ត្រជាក់​អាច​កាត់បន្ថយ​បរិមាណ​ឈាម​ដែល​ជ្រាប​ចេញ​ទៅ​ក្នុង​ជាលិកា​ជុំវិញ​នោះបាន​។ នេះ​អាច​បង្ការ​ការ​ជាំ​ និង​កាត់បន្ថយ​អាការៈហើម​បាន​។ យើង​អាច​ស្អំ​ទឹកកក​រយៈពេល​១០នាទី និង​រង់ចាំ​រយៈពេល​២០នាទី​មុន​នឹងស្អំ​ម្ដងទៀត ហើយ​គួរ​ចៀស​វាង​​ការ​ប្រើ​ទឹកកក​ស្អំ​លើ​ស្បែក​ដោយ​ផ្ទាល់ ដោយ​យើងអាចយកកូនកន្សែង ឬក្រណាត់ទ្រាប់បាន​។ ២. ប្រើ​កម្ដៅ កម្ដៅ​អាច​ធ្វើឲ្យ​កាន់តែ​ហើម ដូចនេះ​គួរ​ប្រើ​បន្ទះកម្ដៅ​ក្រោយ​ពេល​អាការៈ​ហើម​មាន​ការ​ស្រក​ចុះសិន។ យើង​អាច​ប្រើ​បន្ទះ​កម្ដៅ ឬ​កន្សែង​ជ្រលក់​នឹង​ទឹកក្ដៅ​ឧណ្ហៗ​រយៈពេល​១០ ទៅ​១៥នាទី។ យើងអាច​​ធ្វើ​បែប​នេះ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​បន្ថយ​ការ​ឈឺចាប់។ ៣. ការ​សង្កត់ ការ​ប្រើ​បង់​រុំ​របួស​រុំ​ជុំវិញ​កន្លែង​ជាំ​ជា​វិធី​មួយ​ដែរ។ វិធី​នេះ​អាច​រឹត​ជាលិកា និង​បង្ការ​ឈាម​ជ្រាប​ចេញ​ពី​សរសៃ​ឈាម។ ការ​រឹត​បែប​នេះ​អាច​បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​អាការៈ​ជាំ​ ហើយ​កាត់បន្ថយ​ការ​ឈឺចាប់ និង​ការ​ហើម​បាន​ទៀត​ផង។ ជាទូទៅ​គេ​កម្រ​នឹង​ប្រើ​វិធីនេះទៅ​លើ​ស្នាម​ជាំ​តូចៗ​ណាស់។ ៤. ដាក់​កន្លែង​ជាំ​ឲ្យ​ខ្ពស់ ការ​ដាក់​កន្លែង​ដែល​មាន​ស្នាមជាំ​ឲ្យ​ខ្ពស់​ជាង​បេះដូង​គឺ​អាច​ជួយ​បន្ថយ​ការ​ឈឺចាប់ និង​គ្រប់គ្រង​បរិមាណ​ឈាម​ក្នុង​ការ​ហូរ​ទៅ​ក្នុងជាលិកា​ដែល​ជាំ​។ ការ​លើក​ឲ្យ​ខ្ពស់​ក៏​កាត់បន្ថយ​សម្ពាធ​ និង​ជា​ឱកាស​ឲ្យ​យើង​បាន​សម្រាក​ដែល​ជួយ​ដល់​ដំណើរការ​នៃ​ការ​ជាសះស្បើយ។ ៥. ប្រើ​ប្រទាល​កន្ទុយ​ក្រពើ ប្រទាលកន្ទុយក្រពើ​អាច​កាត់បន្ថយ​ការ​ឈឺចាប់ និង​ការ​រលាក​បាន។ យើង​អាច​លាប​ជែល​ប្រទាល​កន្ទុយ​ក្រពើ​ទៅ​លើ​កន្លែង​ជាំ​តែ​ម្តង។ យក​ល្អ​គួរ​ប្រើ​ជែល​ប្រទាលកន្ទុយក្រពើ​សុទ្ធ។ ៦. ញ៉ាំ​វីតាមីន C វីតាមីន C មាន​សារធាតុ​ប្រឆាំង​ការរលាក និង​អាច​ប្រើ​ដើម្បី​ជួយ​ដល់​ការ​ជាសះស្បើយ​របួស។ យើង​អាច​ញ៉ាំ​អាហារ​សម្បូរ​ដោយ​វីតាមីន C ដូចជា​ពពួក​ផ្លែ​ក្រូច ស្ត្របឺរី ម្ទេសប្លោកពណ៌ក្រហម និង​ផ្កាខាត់ណាខៀវ​។ ក្នុង​មួយ​ថ្ងៃ​គួរ​ទទួល​វីតាមីន C ឲ្យ​បាន ៦៥ទៅ៩០​មិល្លីក្រាម​ និង​មិន​គួរ​ញ៉ាំ​ហួស​កំណត់​ដល់២ក្រាម […]


ឱសថរុក្ខជាតិ

តើការ​កាច់ម្រាមដៃអាច​មាន​បញ្ហាដែរឬអត់?

គ្នា​យើង​ដែល​ចូលចិត្ត​កាច់ម្រាម​ដៃ​អាច​នឹង​ត្រូវ​ចាស់ៗ​ហាម​មិន​ឲ្យ​កាច់នោះទេ​ ដោយ​ចាស់ៗអាចប្រាប់​ថា​នឹង​ធ្វើ​ឲ្យ​ខូច​ម្រាម​ដៃបាន។ មនុស្ស​មួយ​ចំនួន​ក៏​ជឿ​ថា​ការ​កាច់​ម្រាមដៃ​អាច​នឹង​បង្ក​ឲ្យ​មាន​ជំងឺ​រលាក​សន្លាក់។ តើ​ការ​កាច់​ម្រាមដៃ​បង្ក​បញ្ហា​ដល់​យើង​ដែរ​ឬ​យ៉ាងណា? វេជ្ជបណ្ឌិត Mala Kaul អ្នក​ឯកទេស​ជំងឺ​រលាក​សន្លាក់​បាន​ប្រាប់​ថា​នៅ​ពេល​កាច់​ម្រាមដៃ យើង​គ្រាន់​តែ​បញ្ចេញ​ខ្យល់​ពី​សន្លាក់​ឆ្អឹង​ប៉ុណ្ណោះ។ នៅ​ចន្លោះ​សន្លាក់​ម្រាមដៃ​យើង​មាន​សារធាតុ​រាវ​ synovial ដែល​ជួយឲ្យ​ម្រាមដៃ​របស់​យើង​ធ្វើ​ចលនា​តាម​ទិសដៅ​ផ្សេងៗ​ដោយ​មិន​បង្ក​ការ​ឈឺចាប់​ឡើយ។ ក្នុង​សារធាតុ​រាវ​នេះ​អាច​នឹង​មាន​ពពុះ​ខ្យល់ ហើយ​នៅ​ពេល​យើង​កាច់​ម្រាមដៃក៏​មាន​សំឡេង​​លាន់​ឡើង​ នេះ​មក​ពី​ការ​បែក​នៃ​ពពុះ​ខ្យល់​ទាំង​នោះ។ ការ​កាច់​ម្រាម​ដៃ​នេះ​គឺ​មិន​មាន​បង្ក​គ្រោះថ្នាក់​អ្វី​ទេ តែ​អាច​ជួយ​ឲ្យ​ម្រាមដៃ​របស់​យើង​មាន​អារម្មណ៍​ធូរ​ស្បើយទៅវិញ។ ប៉ុន្តែ​បើ​កាច់​ម្រាម​ដៃ​ហើយ យើង​មាន​ការ​ឈឺចាប់ ឬ​ហើម​នៅ​សន្លាក់​យក​ល្អ​គួរ​បញ្ឈប់​ការ​កាច់​ម្រាមដៃ​ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ អត្ថបទពាក់ព័ន្ធ៖ មកពីទម្លាប់ញ៉ាំបែបនេះ បានជាលើសជាតិអាស៊ីដ ទៅជាឈឺសន្លាក់ ចុចទូរសព្ទច្រើន​ ប្រយ័ត្ន​រលាកសន្លាក់ឆ្អឹងដៃ ឈឺ​ជង្គង់ ឬរបួសជង្គង់ អាចវិវត្តទៅជា​​រលាក​សន្លាក់​ឆ្អឹង ឈឺសន្លាក់ ញ៉ាំមិនតម ប្រយ័ត្នកាន់តែធ្ងន់ធ្ងរ រលាកសន្លាក់ ហាត់យ៉ូហ្កា ស្រាលៗ អាចជួយបានច្រើន រឿង​ខ្លះ​គួរ​ដឹង បង្ការ​កុំ​ឲ្យ​មាន​បញ្ហាជង្គង់​កើត​ឡើង ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ឱសថរុក្ខជាតិ

វិធីងាយៗជួយ​បន្ធូរអាការៈពុលឡាន ឬរលកពេលធ្វើដំណើរទៅណា​មកណា​

អាការៈ ពុល​ពេល​ធ្វើ​ដំណើរ​ដូចជា​ពុល​ឡាន ពុល​យន្តហោះ ពុល​រលក​ពិត​ជា​បង្ក​ការ​រំខាន​ និង​ពិបាកក្នុងខ្លួន​ណាស់។ នេះ​មក​ពី​ការ​រំខាន​ដល់​ត្រចៀក​ផ្នែក​ខាង​ក្នុង​ ដែល​បង្ក​ដោយ​ចលនា​របស់​យានជំនិះ ឬ​ចលនា​ផ្សេង​ទៀត។ គ្នា​យើង​មួយ​ចំនួន​អាច​នឹង​មាន​អាការៈ​ចង្អោរ និង​ក្អួត​ទៀត​ផង​។ មូលហេតុ​បង្ក​អាការៈ​ពុល​ពេល​ធ្វើ​ដំណើរ ខួរក្បាល​អាច​ដឹង​ពី​ចលនា​អ្វី​មួយ​បាន​ដោយសារ​ប្រព័ន្ធ​សរសៃ​ប្រសាទ​រួមមាន​ត្រចៀក​ផ្នែកខាងក្នុង ភ្នែក និង​ជាលិកា​នៃ​ផ្ទៃ​លើ​របស់​រាងកាយ។ រោគសញ្ញា​នៃ​អាការៈ​ពុល​ពេល​ធ្វើ​ដំណើរ​កើត​ឡើង​នៅ​ពេល​ប្រព័ន្ធ​ប្រសាទ​កណ្ដាល​ទទួល​បាន​សញ្ញា​ខុសគ្នា​ពី​ប្រព័ន្ធ​រំញោច​ដូចជា​ត្រចៀក​ផ្នែក​ខាង​ក្នុង ភ្នែក សរសៃ​ប្រសាទ​ទទួល​សម្ពាធ​នៅ​ស្បែក សាច់ដុំ និង​សន្លាក់។ រោគសញ្ញា​អាការៈ​ពុល​ពេល​ធ្វើ​ដំណើរ រោគសញ្ញា​ធ្ងន់ធ្ងរ​មាន​អាការៈ​ចង្អោរ ក្អួត ស្លេកស្លាំង បែកញើស ហៀរទឹកមាត់ ពិបាកដកដង្ហើម វិលមុខ និង​ងងុយគេង។ ចំណែក​ឯ​រោគសញ្ញា​ទូ​ទៅ​មាន​ដូចជា​បែក​ញើស អារម្មណ៍​មិន​ស្រួល​ខ្លួន និង​ល្ហិតល្ហៃ។ រីឯ​រោគសញ្ញា​ស្រាល​រួមមាន​អាការៈ​ឈឺក្បាល មិនស្រួលខ្លួន និង​ស្ងាប។ វិធី​បន្ធូរ​អាការៈ​ពុល​ពេល​ធ្វើ​ដំណើរ ជាទូទៅ​អាការៈ​នេះ​នឹង​បាត់​ទៅ​ពេល​ចលនា​ដែល​បង្ក​អាការៈ​បញ្ឈប់។ ប៉ុន្តែ​គ្នា​យើង​មួយ​ចំនួន​អាច​នឹង​បន្ត​មាន​អាការៈ​នេះ​ច្រើន​ថ្ងៃ​ក្រោយ​ពី​បញ្ចប់​ការ​ធ្វើ​ដំណើរ។ ដើម្បី​បន្ធូរ​អាការៈ​នេះ​អាច​ធ្វើ​តាម​ប៉ុន្មាន​វិធី​នេះ។ ១. មើល​មុខទៅ​ត្រង់ ជាទូទៅ​ដើម្បី​បន្ថយអាការៈនេះ ​តែងមានការ​​ណែនាំ​ថាឲ្យ​យើង​មើល​ទៅ​មុខត្រង់​នៃ​ទិសដៅ​ធ្វើ​ដំណើរ។ នេះ​អាច​ជួយ​ផ្តាច់​ទំនាក់ទំនង​រវាង​ការ​មើល​ឃើញ និង​ត្រចៀក​ផ្នែក​ខាង​ក្នុង។ ការ​អង្គុយ​នៅ​កៅអី​ឡាន​ខាងមុខ​អាច​ជួយ​បន្ធូរ​អាការៈ​ពុល​នេះបាន​ដែរ។ ២. បិទ​ភ្នែក ឬ​គេង ប្រសិនជាយើង​ត្រូវ​ធ្វើ​ដំណើរ​នៅពេល​យប់ ឬ​នៅ​លើ​កប៉ាល់​ដែល​មិន​មាន​បង្អួច ការ​បិទភ្នែក​អាច​ជួយ​យើង​បាន ឬ​ប្រសិនជា​អាច​យើង​អាច​គេងក៏​​បាន។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​សម្រួល​ដល់​ការ​ប្រឆាំង​គ្នា​រវាង​ភ្នែក និង​ត្រចៀក​ផ្នែក​ខាងក្នុង​របស់​យើង​បាន​ដែរ​។ ៣. ទំពារ​ វិធី​ងាយស្រួល​ក្នុង​ការ​បន្ធូរ​អាការៈ​ពុល​ឡាន​ស្រាល​គឺ​ការ​ទំពារ។ ការ​ទំពារ​ស្ករ​កៅស៊ូ​មាន​ប្រសិទ្ធភាព​ខ្លាំង​ក្នុង​ការ​កាត់បន្ថយ​អាការៈ​ពុល​ឡាន។ ក្រៅ​ពីនេះ​យើង​ក៏​អាច​ញ៉ាំ​អាហារ​សម្រន់​ផ្អែមៗ។ និយាយ​រួម​ទៅ​ការ​ទំពារ​អាច​កាត់បន្ថយ​អាការៈ​ពុល​ឡាន​បាន​យ៉ាង​ប្រសិទ្ធភាព។ ៤. បើក​បង្អួច ការ​បើក​បង្អួច​អាច​បន្ធូរ​អាការៈ​ពុល​បាន​បន្តិចបន្តួច​ដែរ។ ប៉ុន្តែ​ប្រសិនជា​ខ្យល់​ខាងក្រៅ​មាន​ក្លិន​មិន​ល្អ​អាច​នឹង​ធ្វើ​ឲ្យ​អាការៈ​ចង្អោរ​កាន់តែ​អាក្រក់​ទៅវិញ​។ ម៉្យាងទៀត​បើ​យើង​មិន​អាច​បើក​បង្អួចបាន យើង​បង្វែរ​ម៉ាស៊ីន​ខ្យល់​ឲ្យ​ចំ​យើង […]


ថ្នាំបន្ទាប់បន្សំ

Januvia (ឱសថ Januvia)

ការ​ប្រើ​ប្រាស់១- តើឱសថ​នេះប្រើ​ដើម្បីអ្វី? ឱសថ Januvia® ជា​ទូទៅ​គឺ​​ប្រើ​ដើម្បី​ព្យាបាល​​អ្នក​​ជំងឺ​ទឹក​​នោម​​ផ្អែម​​ប្រភេទ​២​។​ ឱសថ​នេះ ត្រូវ​​ប្រើ​ផ្សំ​​ជា​មួយ​​​នឹង​​របប​អាហារ​​ដែល​​ត្រឹម​ត្រូវ​​នឹង​​កម្មវិធី​ហាត់​​ប្រាណ​​ដែល​សម​ស្រប ឬ​អាច​នឹង​ប្រើ​ផ្សំ​ជាមួយ​នឹង​ឱសថ​គ្រប់​គ្រង​ជាតិ​ស្ករ​ដទៃ​ទៀត។ ការ​គ្រប់​គ្រង​ជាតិ​ស្ករ​បាន​ល្អ អាច​ជួយ​ការ​ពារ​អ្នក​ជំងឺ​ពី​ការ​ខូច​តម្រង​នោម ងងឹត​ភ្នែក បញ្ហា​ប្រព័ន្ធ​ប្រសាទ បាត់​បង់​អវយវៈ និង​បញ្ហា​លើ​មុខ​ងារ​ផ្លូវ​ភេទ។ អត្ថបទគួរអាន៖ Zidovudine (ឱសថ Zidovudine) Activated Charcoal (ឱសថ​ខ្មៅ) Albendazole (ឱសថ Albendazole) ២- តើខ្ញុំ​គួរ​ប្រើប្រាស់ឱសថនេះ​​របៀបណា? សថ Januvia® នេះ​មិន​គួរ​ប្រើ​បើ​សិន​ជា​យើង​​ស្ថិត​ក្នុង​តំណាក់​កាល Diabetic ketoacidosis (អាការៈឡើងជាតិសេតូនក្នុងឈាម នាំឲ្យឈាមក្លាយជាមជ្ឈដានអាស៊ីត) ឬ​យើង​​មាន​ប្រតិកម្ម​អាល្លែកហ្ស៊ី​ជាមួយ​​​នឹង​​ថ្នាំ​Sitagliptin នេះ ។ យើង​អាច​លេប​ថ្នាំ​នេះ​ដោយ​ពោះ​ទទេ​ក៏​បាន ឬ​ដោយ​មាន​អាហារ​ក៏​បាន ឲ្យ​​តែ​ស្រប​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ។ យើង​​ប្រហែល​ជា​នឹង​ត្រូវ​ពិនិត្យ​មើល​ជាតិ​ស្ករ​ជា​រៀង​រាល់​ថ្ងៃ ហើយ​ក៏​​អាច​នឹង​ត្រូវ​ធ្វើ​តេស្ត​ឈាម​ផ្សេង​ៗ​ទៀត​ដែរ។ ការ​ធ្លាក់​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​នឹង​កើត​មាន​គ្រប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម។ រោគ​សញ្ញា​គឺ ឈឺ​ក្បាល ឃ្លាន​ខ្លាំង បែក​ញើស ស្បែក​ឡើង​ស្លេក នៅ​មិន​សុខ​ក្នុង​ខ្លួន វិល​មុខ មាន​អារម្មណ៍​រងា ឬ​ពិបាក​ក្នុង​ការ​ផ្ចង់​អារម្មណ៍។ ត្រូវ​ប្រាកដ​ថា យើង​​តែង​តែ​មាន​ស្ករ (ឧទាហរណ៍​ស្ករ​គ្រាប់​ជា​ដើម) នៅ​ជាប់​នឹង​ខ្លួន​ជា​និច្ច ដើម្បី​ញ៉ាំ​នៅ​ពេល​ដែល​យើងមាន​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប។ បើ​សិន​យើង​​ធ្លាក់​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្ងន់​ធ្ងរ ហើយ​មិន​អាច​ញ៉ាំ​ឬ ផឹក​បាន សូម​ប្រើ​ថ្នាំ​ចាក់ Glucagon។ យើងក៏​គួរ​តែ​ដឹង​ពី​សញ្ញា​ដែល​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ផង​ដែរ ដូច​ជា ស្រេក​ទឹក​ខ្លាំង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ