backup og meta

អាហារសំខាន់ៗសម្បូរដោយវីតាមីន A រាងកាយត្រូវ​ការ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Dec 20, 2022

    អាហារសំខាន់ៗសម្បូរដោយវីតាមីន A រាងកាយត្រូវ​ការ

    វីតាមីន A ជាប្រភេទខ្លាញ់រលាយ មានអត្ថប្រយោជន៍ចំពោះសុខភាពដូចជា ជួយឲ្យរាងកាយរបស់យើងដំណើរការបានល្អ ជួយជំរុញការលូតលាស់កោសិកា ជួយភ្នែក ពង្រឹងប្រព័ន្ធភាពស៊ាំ ជួយឲ្យស្បែកស្អាត ខួរក្បាល ​បង្កើនការចងចាំ និង ជួយឲ្យឆ្អឹង និងធ្មេញរឹងមាំ។

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    វីតាមីន A មាន២ប្រភេទផ្សេងគ្នា គឺ Carotenoids ជាប្រភេទវីតាមីន A ដែលមាននៅក្នុងពពួករុក្ខជាតិ ដូចជាបន្លែ ផ្លែឈើ ចំណែក Retinoids ជាប្រភេទវីតាមីន A បាន​មក​ពីសត្វ ដូចជាទឺកដោះគោ ស៊ុត សាច់ត្រី និង ថ្លើម។

    ប្រភព​សំខាន់ៗដែលផ្ដល់វីតាមីន A

    ដោយសារតែវីតាមីនA មានទាំងនៅក្នុងសត្វ និង រុក្ខជាតិ ដូច្នេះងាយស្រួលសម្រាប់យើង អាចរកបានពីប្រភពសំខាន់ៗដូចជា៖

    ផលិតផលទឹកដោះគោ៖ ទឹកដោះគោស្រស់គឺជាប្រភពផ្ដល់វីតាមីន A ដូច្នេះផលិតផលដែលផលិតចេញពីទឹកដោះ​គោ​ស្រស់មានដូចជាយ៉ាអ៊ួរ ឈីស និង ប័រជាដើម។

    ស៊ុត៖ ស៊ុតផ្នែកពណ៌លឿងផ្ទុកវិតាមីន A ដូច្នេះយើងមិនចាំបាច់ស្វែងរកវីតាមីន A ឆ្ងាយនោះទេ គឺនៅផ្នែកខាងក្នុងស៊ុតក៏មានវីតាមីនA ជួយដល់សុខភាព។

    ត្រី៖ មិនថាត្រីទឹកសាបឬទឹកប្រៃគឺសម្បូរវីតាមីន A យើងអាចញ៉ាំបាន។

    ថ្លើមសត្វ៖ ថ្លើមសត្វក៏មានវីតាមីន A ជួយដល់សុខភាពផងដែរ។ តាមការសិក្សាបានបង្ហាញថា វីតាមីន A នៅក្នុងថ្លើមសត្វមានបរិមាណច្រើនជាងគេ។

    បន្លែ ផ្លែឈើ៖ បន្លែផ្លែឈើ ក៏សម្បួរវីតាមីន A ដូចជា ផ្លែប៉ោម ប៉េងប៉ោះ ផ្លែប៊ឺ ក្រូច ទំពាំងបាយជូរ ការរ៉ុត ស្ពៃ ល្ពៅ សុទ្ធតែជាប្រភពអាហារ ផ្ដល់វីតាមីន A ច្រើន។

    តើលើសវីតាមីន A អាចប៉ះពាល់ដល់សុខភាពដែរទេ?

    ថ្វីដ្បិតវីតាមីន A ជាប្រភេទខា្លញ់រលាយ ប៉ុន្ដែប្រសិនបើយើងញ៉ាំរបបអាហារដែលសម្បូរវីតាមីនប្រភេទនេះច្រើនជាប្រចាំ នោះក៏អាចប៉ះពាល់ដល់សុខភាពយើងវិញដែរ។ ការសិក្សាបង្ហាញថា ក្នុងមួយថ្ងៃ រាងកាយរបស់យើងត្រូវការវីតាមីន A ៧០០ មីក្រូក្រាម សម្រាប់បុរស និង ៦០០ មីក្រូក្រាម សម្រាប់ស្ដ្រី អាយុចាប់ពី ១៩ ឆ្នាំដល់ ៦០ឆ្នាំ។ ប្រសិនជាយើងញ៉ាំបរិមាណវីតាមីនA កើនឡើង ដល់ទៅ ១៥០០ មីក្រូក្រាមជាប្រចាំនឹងធ្វើឲ្យយើងប្រឈម កើតជំងឺពុកឆ្អឹងវិញនៅពេលវ័យ​កាន់​តែ​ច្រើន​។

    របបអាហារ​

    ដោយឡែករបបអាហារដែលយើងញ៉ាំរាល់ថ្ងៃ មិនថាបន្លែ ផ្លែឈើ នោះទេ អាចផ្ដល់វីតាមីន A ឲ្យយើងបានគ្រប់គ្រាន់ ឬអាចខ្វះខាតបន្ដិចបន្ដួចក៏មិនថ្វី ប៉ុន្ដែកុំព្យាយាមប្រើប្រាស់ ពពួកអាហារបំប៉នវីតាមីន A ពីខាងក្រៅជំនួយបន្ថែមប្រសិនបើយើងបានញ៉ាំបន្លែ ផ្លែឈើជាប្រចាំហើយនោះ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Dec 20, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម