backup og meta

មូលហេតុមួយចំនួន រាងកាយ​ត្រូវ​ការវីតាមីន C ពី​របបអាហារ​ឲ្យ​បាន​គ្រប់​គ្រាន់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jan 18, 2023

    មូលហេតុមួយចំនួន រាងកាយ​ត្រូវ​ការវីតាមីន C ពី​របបអាហារ​ឲ្យ​បាន​គ្រប់​គ្រាន់

    រាងកាយគឺមិនអាចផលិតវីតាមីន C សម្រាប់ប្រើប្រាស់ដោយខ្លួនឯងបានឡើយ នេះជាមូលហេតុមួយដែលយើងត្រូវការវីតាមីន C ពីខាងក្រៅ មិនថាពីរបបអាហារ ឬពីអាហារបំប៉នផ្សេងៗដែលមានផ្ទុកវីតាមីនមួយនេះ។

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    មូលហេតុមួយចំនួនទៀតព្រោះវីតាមីន C ផ្ដល់អត្ថប្រយោជន៍ដល់រាងកាយច្រើន ដូចជា ជំនួយមុខងារសរសៃឈាម ជួយបង្កើតខូឡាជែនក្នុងឆ្អឹង ជំនួយសាច់ដុំ ជួយឲ្យស្បែកស្រស់ថ្លា ជួយប្រឆាំងអុកស៊ីតកម្ម និង ពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។

    តាមការណែរនាំមន្ទីរពេទ្យ mayoclinic អាមេរិកបានបង្ហាញថា រាងកាយមនុស្សពេញ​វ័យ​ម្នាក់ត្រូវការវីតាមីន C ជាចាំបាច់ក្នុងមួយថ្ងៃ៧០មិល្លីក្រាមសម្រាប់ស្ដ្រី និង​៩០មិល្លីក្រាមសម្រាប់បុរសដើម្បីឆ្លើយតបតម្រូវការប្រើប្រាស់។

    បើផ្អែកលើរបបអាហារប្រចាំថ្ងៃ ដែលយើងបានញ៉ាំ មានបន្លែផ្លែឈើ ពិសេស​ពពួកក្រូច គឺគ្រប់គ្រាន់សម្រាប់តម្រូវការរាងកាយយើងហើយ ប៉ុន្ដែអាចមានក្រុមមនុស្សមួយចំនួន ដែលអាចប្រឈមខ្វះវីតាមីន C ដូចជា៖

  • អ្នកជក់បារី
  • អ្នកផឹកស្រាច្រើន
  • អ្នកចូលចិត្ដញ៉ាំអាហារមានជាតិសាច់ មិនចូលចិត្ដបន្លែ
  • អ្នកមានជំងឺថ្លើម
  • អ្នកមានជំងឺមហារីកក្នុងដំណាក់ដំបូង
  • ការខ្វះវីតាមីន C អាចបណ្ដាលឲ្យយើងប្រឈមបញ្ហាជាច្រើនដូចជា កើតជំងឺស្លេកស្លាំង ចេញឈាមតាមអញ្ចាញធ្មេញ របួសយូជាសះស្បើយ ស្បែកឆាប់ជ្រីវជ្រួញ ឆាប់ឆ្លងជំងឺមេរោគ គេងមិនសូវលក់ ខ្សោយការចងចាំ និង ក៏ប៉ះពាល់ដល់សុខភាពភ្នែកផងដែរ។

    វីតាមីន C

    តើការកើនឡើងវីតាមីន C អាចប៉ះពាល់ដល់សុខភាពដែរទេ?

    វីតាមីន C ដែលរាងកាយទទួលបានពីរបបអាហារប្រចាំថ្ងៃ មិនថាបន្លែផ្លែឈើ គឺមិនអាចបង្កឲ្យប៉ះពាល់ដល់សុខភាពនោះទេ។ ប៉ុន្ដែសម្រាប់វីតាមីន C ដែលទទួលបានពីអាហាររូបត្ថម្ភ អាចបង្កឲ្យប៉ះពាល់ សុខភាពប្រសិនញ៉ាំច្រើនលើសបរិមាណ។

    ការញ៉ាំវីតាមីន លើសកម្រិតអាចបង្កប៉ះពាល់ដល់សុខភាពដូចជា ចង្អោរ ក្អួត រាគ ក្រហាយទ្រូង រមួលក្រពើ ហើមពោះ អស់កម្លាំង និងងងុយគេង ឬជួនកាលគេងមិនលក់ ឈឺក្បាល​ ប្រឈមការរលាកស្បែក។ ប៉ះពាល់ធ្ងន់ធ្ងរជាងនេះទៀត បើញ៉ាំច្រើនលើសពី ២ ០០០មិល្លីក្រាម ក្នុងមួយថ្ងៃ គឺប្រឈមកើតជំងឺក្រួសក្នុងតម្រងនោម។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jan 18, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម