ជំងឺផ្លូវដង្ហើមដែលក្មេងជួបប្រទះញឹកញាប់ជាងគេ មាន ជំងឺផ្ដាសាយ រលាកបំពង់ក រលាកកូនទងសួត រលាកទងសួត និងជំងឺរលាកសាច់សួត។ ក្នុងចំណោមជំងឺផ្លូវដង្ហើមទាំងនោះ ជំងឺរលាកសាច់សួតធ្ងន់ធ្ងរជាងគេ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត អ៊ុន យូ បម្រើការងារនៅមន្ទីរពេទ្យកុមារជាតិ។