backup og meta

បាក់តេរីក្នុងមាត់ធ្មេញកូនច្រើន អាចប៉ះពាល់ដល់សុខភាពក្រពះពោះវៀន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 04, 2022

    បាក់តេរីក្នុងមាត់ធ្មេញកូនច្រើន អាចប៉ះពាល់ដល់សុខភាពក្រពះពោះវៀន

    ទំនាក់ទំនងរវាងសុខភាពមាត់ធ្មេញ និងសុខភាពទូទៅបានក្លាយជាការផ្ដោតសំខាន់របស់អ្នកស្រាវជ្រាវមួយរយៈហើយ ក្នុងនោះក៏ផ្ដោតសំខាន់លើសុខភាពមាត់ធ្មេញ និងសុខភាពក្រពះពោះវៀនដែរ។ ហេតុអ្វី មាត់ធ្មេញនៅលើផ្ទៃមុខនេះសោះ បានជាទៅពាក់ព័ន្ធនឹងផ្លូវរំលាយអាហារវិញ?

    ការកើនឡើងនៃបាក់តេរីអាក្រក់នៅក្នុងមាត់មានសក្ដានុពលធ្វើឲ្យមានបញ្ហាសុខភាពក្រពះពោះវៀន ឬបើមានហើយ កាន់តែធ្វើឲ្យបញ្ហាធ្ងន់ធ្ងរ។ តាមពិតទៅ ការសម្អាត ឬពិនិត្យសុខភាពមាត់ធ្មេញជាប្រចាំ ស្ដាប់ទៅហាក់ដូចជាមិនសំខាន់ចំពោះបាក់តេរីល្អៗមានក្នុងប្រព័ន្ធរំលាយអាហារទេ ប៉ុន្តែការសិក្សានៃសាកលវិទ្យាល័យ Cornell នៃប្រទេសស៊ុយអែត បានរកឃើញថា បាក់តេរីក្នុងមាត់ច្រើនអាចចូលដល់ក្រពះពោះវៀន បង្កជាជំងឺរលាកពោះវៀន ឬបញ្ហាប្រព័ន្ធរំលាយអាហារផ្សេងៗទៀត។

    បញ្ហាក្រពះពោះវៀនអស់នេះ អាចកើតឡើងចំពោះអ្នកដែលមានជំងឺអញ្ចាញធ្មេញធ្ងន់ធ្ងរ ដែលមានបាក់តេរីមិនល្អក្នុងមាត់ច្រើន ជាហេតុអាចបង្កជាជំងឺច្រើនយ៉ាង។ តែកុំបារម្ភ! ខាងក្រោមនេះជារឿងមួយចំនួនដែលយើងអាចជួយកូនធ្វើបានដើម្បីការពារសុខភាពមាត់ និងពោះវៀន។

    ១. កាត់បន្ថយជាតិស្ករ៖ វាជាការល្អបំផុតក្នុងការកំណត់ការញ៉ាំជាតិស្ករ និងកាបូអ៊ីដ្រាតផ្សេងទៀត ព្រោះវាអាចកាត់បន្ថយភាពចម្រុះនៃបាក់តេរីនៅក្នុងមាត់អាអូន មិនសូវមានបាក់តេរីអាក្រក់។

    ២. ញ៉ាំអាហារសម្បូរជាតិកាកសរសៃ៖ យើងគួរតែផ្ដល់អាហារសម្បូរជាតិកាកសរសៃឲ្យកូនញ៉ាំ ពិសេសគឺពពួក Probiotic, Prebiotic, ឬ SYNBIOTICS ដែលជួយទ្រទ្រង់ដល់បាក់តេរីល្អក្នុងពោះវៀន ពង្រឹងប្រព័ន្ធភាពស៊ាំរបស់កូន។ បើថាកូនមិនសូវញ៉ាំបន្លែទេ យើងអាចបន្ថែម​ជាទឹកដោះគោម្សៅ​មានរូបមន្ត SYNBIOTICS ឲ្យកូនញ៉ាំក៏​បាន​ ព្រោះក្មេងៗចូលចិត្តទឹកដោះគោស្រាប់។

    ៣. បង្រៀនកូនឲ្យប្រើទឹកខ្ពុរមាត់៖ ក្រោយដុសធ្មេញរួច យើងអាចបង្រៀនកូនឲ្យប្រើទឹកខ្ពុរមាត់ដើម្បីសម្លាប់បាក់តេរីមិនល្អចេញ ក៏ប៉ុន្តែយើងត្រូវដឹងថា ទឹកខ្ពុរមាត់អាចសម្លាប់បានទាំងបាក់តេរីល្អ និងអាក្រក់ ដូច្នេះមុននឹងឲ្យកូនប្រើ គួរតែពិភាក្សាជាមួយអ្នកជំនាញជាមុនសិន។

    ចំណុចសំខាន់

    • ទំនាក់ទំនងរវាងសុខភាពមាត់ធ្មេញ និងសុខភាពទូទៅបានក្លាយជាការផ្ដោតសំខាន់របស់អ្នកស្រាវជ្រាវ
    • ការកើនឡើងនៃបាក់តេរីអាក្រក់នៅក្នុងមាត់មានសក្ដានុពលធ្វើឲ្យមានបញ្ហាសុខភាពក្រពះពោះវៀន ឬបើមានហើយ កាន់តែធ្វើឲ្យបញ្ហាធ្ងន់ធ្ងរ
    • ដើម្បីការពារសុខភាពមាត់ និងពោះវៀនកូន ម៉ាក់ប៉ាអាចប្រើតិចនិកដូចជា៖ កាត់បន្ថយញ៉ាំជាតិស្ករ បន្ថែមអាហារសម្បូរ SYNBIOTICS និងបង្រៀនកូនឲ្យប្រើទឹកខ្ពុរមាត់ ៕

    មាត់ធ្មេញ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 04, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម