ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អាហារដែលយើងញ៉ាំជារៀងរាល់ថ្ងៃ មាន៣ក្រុមធំៗ គឺក្រុមអាហារពណ៌លឿង ពណ៌ក្រហម និងពណ៌បៃតង។ ខាងក្រោមនេះជាអត្ថប្រយោជន៍របស់អាហារទាំង៣ក្រុមនេះចំពោះរាងកាយយើង ដែលបានចងក្រងនៅក្នុងសៀវភៅសំណួរ–ចម្លើយ រៀបរៀងដោយមន្ទីរពេទ្យកុមារជាតិ។
ជាអាហារថាមពល ផ្តល់នូវកម្លាំងសម្រាប់ធ្វើសកម្មភាព។ អាហារទាំងនោះមាន បាយ មី មីសួរ គុយទាវ អំបុក ពោត នំ ស្ករ ដំឡូងបារាំង ត្រាវ ដំបូងជ្វា ដំឡូងឈើ ប៊ិកួរៈ អំពៅ ទឹកឃ្មុំ ប្រេងឆា ខ្លាញ់ ខ្ទិះដូង។
ជាអាហារសង់សង់ ឬស្ថាបនារាងកាយ ជួយឲ្យរាងកាយលូតលាស់ ទ្រទ្រង់ ថែរក្សា និងជួសជុលជាលិការបស់រាងកាយ និងជួយបង្កើតសាច់ដុំ ឈាម និងឆ្អឹង។ អាហារក្រុមពណ៌ក្រហម មានដូចជា សាច់គោ ជ្រូក មាន់ ថ្លើម មឹក បង្កង បង្គា កំពឹស ក្តាមខ្យង កង្កែប ត្រីងៀត ត្រីឆ្អើរ ស៊ុត សាច់ក្រក តៅហ៊ូ ទឹកសណ្តែក សណ្តែកសៀង សណ្តែកបាយ សណ្តែកដី ល្អ ជាដើម។
ជាអាហារការពាររាងកាយ មានតួនាទីពង្រឹងមុខងាររបស់រាងកាយ និងការពាររាងកាយទប់ទល់ជំងឺ និងការបង្ករោគផ្សេងៗ។ អាហារក្រុមពណ៌បៃតងរួមមាន ល្ពៅ ប៉េងប៉ោះ ការ៉ុត ក្រូច ល្មុត សណ្តែកកួរ ស្ពៃក្តោប ឪឡឹក ត្របែក ននោង ត្រឡាច ត្រយូងចេក ខ្នុរ ចេក ត្រសក់ ត្រប់ ល្ហុង ម្នាស់ ត្រកួន ស្លឹកម្រុំ ស្លឹកបាស ត្រួយល្ពៅ។ល។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕