រើសប្រភេទខ្នើយបានល្អសម្រាប់គុណភាពដំណេកពេលរាត្រីជារឿងសំខាន់មួយ ព្រោះថានឹងផ្ដល់ជាប្រយោជន៍ទៅដល់សុខភាពរាងកាយ យើង។ ការជ្រើសរើស និងយកចិត្តទុកដាក់បន្តិចលើប្រភេទខ្នើយ យើងនឹងឃើញប្រសិទ្ធភាពមួយចំនួនដូចខាងក្រោម៖
ត្រួតពិនិត្យដោយ ទូច សុខា
រើសប្រភេទខ្នើយបានល្អសម្រាប់គុណភាពដំណេកពេលរាត្រីជារឿងសំខាន់មួយ ព្រោះថានឹងផ្ដល់ជាប្រយោជន៍ទៅដល់សុខភាពរាងកាយ យើង។ ការជ្រើសរើស និងយកចិត្តទុកដាក់បន្តិចលើប្រភេទខ្នើយ យើងនឹងឃើញប្រសិទ្ធភាពមួយចំនួនដូចខាងក្រោម៖
បើសិនជាយើងគេងយូរម៉ោង និងមានស្ថានភាពគេងដូចជា គេងផ្អៀងក ឬផ្អៀងទៅខាង យើងគួរជ្រើសរើសប្រភេទខ្នើយដែលមានសភាពរឹងបន្តិច ដែលអាចទ្រទម្ងន់ផ្នែកខាងក្បាលបានល្អ និងមិនធ្វើឱ្យកយើងកោង និងឈឺ។
អត្ថបទពាក់ព័ន្ធ៖ អ្វីជាជំងឺសឹកឌីសឆ្អឹងខ្នង? ប៉ះពាល់ស្រីៗមានផ្ទៃពោះអត់?
យើងអាចជ្រើសរើសខ្នើយមានកម្រាស់ខ្ពស់ល្មម ដែលអាចជួយទ្រដល់ផ្នែកក្បាល ក និងស្មា របស់យើង ដូចនេះខ្នើយនឹងជួយទ្រទ្រងផ្នែកខ្នងទតាមនោះដែរ។ យើងត្រូវប្រាកដថា យើងទទួលបានអារម្មណ៍ស្រួលខ្លួនពេលកើយខ្នើយនោះ នៅពេលយើងបង្វិល ឬប្រែខ្លួន យើងអាចសម្គាល់ថាមិនមានអារម្មណ៍ឈឺខ្នង ដូចនេះ ខ្នើយប្រភេទនោះហើយដែលយើងគួរជ្រើសរើសប្រើ។
អត្ថបទពាក់ព័ន្ធ៖
ក្រៅតែពីចំណុចពីរខាងលើនេះ ការសិក្សាក៏បានបង្ហាញដែរថា ការជ្រើសរើសប្រភេទខ្នើយខាងលើគឺមានទំនាក់ទំនងដល់គុណភាពដំណេក ពោលគឺមិនរំខានដំណេក បញ្ជៀសយើងពីអាការៈឈឺក្បាល អស់កម្លាំងជាដើម។ បន្ថែមពីនោះ តាមការណែនាំមុនៗរបស់អ្នកជំនាញសុខភាពស្បែក ក៏បានលើកឡើងពីអនាម័យពូក ខ្នើយផងដែរ ដោយថាយ៉ាងហោចណាស់១ដង/១សប្តាហ៍ យើងគួរសម្អាតស្រោមពូក និងខ្នើយ ដើម្បីភាពស្រស់ស្រាយ និងមិនបង្កផលប៉ះពាល់ដល់សុខភាពស្បែកយើង៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
ទូច សុខា