backup og meta

ស្ពៃ​ក្ដោប​​មាន​ប្រយោជន៍​ច្រើន​ ស្ត្រី​ពពោះ​​មិន​គួរ​រំលង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 17, 2021

    ស្ពៃ​ក្ដោប​​មាន​ប្រយោជន៍​ច្រើន​ ស្ត្រី​ពពោះ​​មិន​គួរ​រំលង

    នៅ​អំឡុង​ពេល​ពពោះ​ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​ជៀសវាង​ការ​ញ៉ាំ​អាហារ​មួយ​ចំនួន​ និង​ជ្រើសរើស​តែ​​ប្រភេទ​អាហារ​ណា​​ដែល​អាច​ធានា​ថា ទាំង​ម្ដាយ​ និង​កូន​ក្នុង​ផ្ទៃ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ដែល​ត្រូវការ​ប្រចាំថ្ងៃ​។ជា​ទូទៅ បន្លែ​ជា​អាហារ​ដែល​យើង​គួរ​ញ៉ាំ​ឲ្យ​បាន​ច្រើន​នៅ​ពេល​ពពោះ រួម​ទាំង​ស្ពៃ​ក្ដោប​ផង​ដែរ​។​ ស្ពៃ​ក្ដោប​ដែល​ចម្អិន​រួច​ មាន​សុវត្ថិភាព​ជាង​ស្ពៃ​ក្ដោប​ឆៅ​​សម្រាប់​ស្ត្រី​កំពុង​មាន​គភ៌ ពីព្រោះ​វា​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ផ្សេង​ៗ​ដែល​បណ្ដាល​មក​ពី​អាហារ​។ គុណប្រយោជន៍​របស់​ស្ពៃ​ក្រោម​មាន​ដូច​ខាង​ក្រោម​។

    មាន​សារធាតុ​ចិញ្ចឹម​ចាំបាច់​ខ្ពស់

    យោង​តាម​American Pregnancy Association ​ស្ត្រី​ពពោះ​គប្បី​ញ៉ាំ​ស្ពៃ​ក្ដោប​​ជា​ប្រចាំ​ ពីព្រោះ​បន្លែ​មួយ​ប្រភេទ​នេះ​ សំបូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ ដែល​ជួយ​ឲ្យ​ឆ្អឹង​របស់​ទារក​រឹង​មាំ។​ រី​ឯ​ជាតិ​ដែក​ ជួយ​ការពារ​ការវិវត្ត​ទៅ​ជា​ជំងឺ​ស្លេកស្លាំង​  នៅ​អំឡុង​ពេល​មាន​គភ៌​ និង​ហ្វូឡេត អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ខូច​ទ្រង់ទ្រាយ​​​ប្រព័ន្ធ​​ប្រសាទ​ពី​កំណើត​ ។​ ស្ពៃ​ក្ដោប​មួយ​ពែង​មាន​ផ្ទុក​ជាតិ​សរសៃ​ប្រហែល​២,៨​ក្រាម​ ឬ​ស្មើ​នឹង​១២​%​នៃ​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​ស្ត្រី​មាន​គភ៌​។​ ​ជាក់​ស្ដែង ជាតិ​សរសៃ​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ទល់​លាមក​ ដែល​តែងតែ​កើត​មាន​ឡើង​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​​ពោះ​​។​ ​បន្ថែម​ពី​នេះ​ ស្ពៃ​ក្ដោប​ក៏​ជា​​ប្រភព​នៃ​វីតាមីន​C និង​​K ​ផង​ដែរ​។

    ដង់ស៊ីតេ​ថាមពល​ទាប

    ​​​ស្ត្រី​ពពោះ​ត្រូវការ​កាឡូរី​៣០០បន្ថែម​ក្នុង​មួយ​ថ្ងៃ អំឡុង​ត្រី​មាស​ទី​២​ និង​ទី​៣​។​ បន្លែ​ស្លឹក​បៃតង​ ដូចជា​ស្ពៃ​ក្ដោប​មាន​ដង់ស៊ីតេ​ថាមពល​ទាប ដូច្នេះ​ហើយ​ម៉ាក់​ៗ​អាច​ញ៉ាំ​បន្លែ​មួយ​មុខ​នេះ​បាន​ដោយ​មិន​ចាំបាច់​បារម្ភ​ពី​​ការ​ស្រូប​យក​កាឡូរី​ច្រើន​ឡើយ​។​ លើស​ពី​នេះ​ ស្ពៃ​ក្ដោប​ក៏​ផ្ដល់​បរិមាណ​ដ៏​ច្រើន​លើសលប់​​នៃ​សារធាតុ​ចិញ្ចឹម​​សំខាន់​ៗ​ផង​ដែរ​ ដូច​នេះ​ វា​អាច​ជួយ​ឲ្យ​ស្ត្រី​មាន​គភ៌​​បំពេញ​តម្រូវ​ការ​សារ​ធាតុ​ចិញ្ចឹម​​បន្ថែម​ ដោយ​មិន​ឡើង​ទម្ងន់​ជ្រុល​។​ ​ពិត​ណាស់​ ការ​ធាត់​ជ្រុល​នៅ​អំឡុង​ពេល​ពពោះ​ អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​មាន​ហានិភ័យ​ខ្ពស់​​នៃ​ការ​កើត​កូន​មិន​គ្រប់ខែ​ សម្រាល​កូន​ដោយ​ការ​វះកាត់​ និង​លើស​ទម្ងន់​ ក្រោយ​សម្រាល​កូន​រួច​។

    ស្ពៃក្តោប២

    ការ​ញ៉ាំ​បន្លែ​ឆៅ​បង្ក​គ្រោះថ្នាក់​​ដល់​ស្ត្រី​ពពោះ​យ៉ាង​ម៉េច​ខ្លះ​?

    ស្ត្រី​ពពោះ​គប្បី​ញ៉ាំ​​តែ​បន្លែ​ឆ្អិន ជា​ជាង​បន្លែ​ឆៅ​ ពីព្រោះ​បន្លែ​ឆៅ​សំបូរ​ទៅ​ដោយ​​ពពួក​បាក់តេរី​ ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​​ដែល​បណ្ដាល​មក​ពី​អាហារ​ ដូចជា​​ជំងឺ ​listeria។​ ការ​កើត​ជំងឺ​ប្រភេទ​នេះ​ នៅ​អំឡុង​ពេល​ពពោះ​ អាច​បណ្ដាល​​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ​ រលូន​កូន ឬ​ទារក​ស្លាប់​ក្នុង​ផ្ទៃ។​ ​ស្ត្រី​ពពោះ​ងាយ​ប្រឈម​នឹង​ជំងឺ ​listeria​នេះ​ ជាង​អ្នក​ដែល​មិន​មាន​ផ្ទៃពោះ​ទៅ​ទៀត​​ បន្ទាប់​ពី​ញ៉ាំ​អាហារ​ដែល​មាន​​មេរោគ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 17, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម