ម៉ាក់ៗកំពុងពពោះត្រូវតែសម្រិតសម្រាំង និងប្រយ័ត្នប្រយែងចំណីអាហារបន្តិច នោះទើបមិនប៉ះពាល់ដល់សុខភាពខ្លួន និងកូនក្នុងផ្ទៃ។ ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានណែនាំឲ្យស្ត្រីពពោះចៀសវាងនូវអាហារមួយចំនួនខាងក្រោមនេះ។