backup og meta

ជិត ឬគ្រប់ខែហើយ ម៉ាក់ច្បាស់ជារំភើបផង ភ័យផង តែត្រូវប្រយ័ត្នរឿងប៉ុន្មាននេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 03, 2020

    ជិត ឬគ្រប់ខែហើយ ម៉ាក់ច្បាស់ជារំភើបផង ភ័យផង តែត្រូវប្រយ័ត្នរឿងប៉ុន្មាននេះ

    ម៉ាក់ៗ​ពពោះ​ប្រាកដ​ជា​បាន​ត្រៀម​លក្ខណៈ​ច្រើន មុន​នឹង​ថ្ងៃ​សម្រាល​អាអូន​បាន​មក​ដល់។ ទន្ទឹម​នឹង​ការ​ត្រៀម​លក្ខណៈ ស្ត្រី​ពពោះ​ក៏​ត្រូវ​ប្រយ័ត្ន​ប្រយែង​ចំពោះ​បញ្ហា​មួយចំនួន ពិសេស​កៀក​ដល់​ថ្ងៃ​សម្រាល​មែន​ទែន។ ប្រធាន​​ផ្នែក​​សម្ភព និង​​រោគ​​ស្ត្រី នៃ​​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត  ណែនាំកុំឲ្យធ្វើរឿង ៤ យ៉ាងនេះ។

    ១- ការធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ

    ចាស់ៗ​ពី​ដើម ហាម​ដាច់​ខាត​រឿង​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ពេល​ពពោះ ព្រោះ​នាំ​ឲ្យ​អស់​កម្លាំង​ទាំង​ម្តាយ​ទាំង​កូន ហើយ​បើ​ឈឺ​ពោះ​ចំ​ពេល​កំពុង​ធ្វើ​ដំណើរ​ទៀត វីវរ​ធំ​ហើយ​មិន​ដឹង​ទៅ​រក​ពេទ្យ​នៅ​ឯណា​ទេ ឯ​សម្ភារៈ​ក៏​គ្មាន​តាម​ខ្លួន​ទៀត។

    ២- កុំ​ធ្វើការ​ដោយ​គ្មាន​ពេល​សម្រាក

    តាម​ក្បួន​ពេទ្យ គេ​ឲ្យ​ស្រីៗ​ដែល​ត្រៀម​សម្រាល​កូន សម្រាក​ពី​ការងារ ១ខែ ឬ​កន្លះ​ខែ​មុន ដើម្បី​ត្រៀម​ថាមពល​ទុក​ពេល​សម្រាល​កូន។ ទោះ​សម្រាក​ពី​ការងារ​ក្តី តែ​មិន​មាន​ន័យ​ថា ម៉ាក់ៗ​អត់​ធ្វើ​អី​​សោះ​នោះ ត្រូវ​ព្យាយាម​ធ្វើ​ការងារ​ស្រាលៗ កុំ​ស្ពឹក​​ស្រពន់​​ឲ្យ​សោះ។

    ៣- កុំ​បំប៉ន​អាហារ​ពេក

    ខ្វះ​តែ ២-៣ អាទិត្យ​ទៀត​ដល់​ថ្ងៃ​សម្រាល បើ​កូន​គ្រប់​គីឡូ​ហើយ ម៉ាក់ៗ​មិន​អាច​ប៉ូវ​អាហារ​គ្រប់​មុខ និងច្រើនៗ​ ដូច​មុន​នោះ​ទេ គឺ​អាច​ឡើង​គីឡូ​​លឿន ឯ​កូន​ក្នុង​ពោះ​ក៏​ថ្លោស​ខ្លាំង​ទៅ​តាម​នោះ​ដែរ។ កាលណា​កូន​ថ្លោស​ខ្លាំង​ពេក ចំណែក​ម៉ាក់ៗ​មាន​អាង​ត្រគាក​តូច​ទៀត នាំ​ឲ្យ​ពិបាក​សម្រាល​តាម​ធម្មជាតិ។

    ពពោះ

    ៤- កុំ​បារម្ភ​ខ្លាំង​ពេក

    ជិត​ដល់​ពេល​សម្រាល​កូន ម៉ាក់ៗ​បារម្ភ​គ្រប់​រឿង ដូច​ជា​បារម្ភ​ខ្លាច​ទៅ​ពេទ្យ​មិន​ទាន់ បារម្ភ​ខ្លាច​ឈឺ​ពោះ​ខ្លាំង​ទ្រាំ​មិន​បាន បារម្ភ​ខ្លាច​ពិបាក​កើត​កូន​ជា​ដើម។ ទោះ​យ៉ាង​ណា​ក៏​ដោយ យើង​មិន​ត្រូវ​បារម្ភ​ពេក​ទេ នាំ​ឲ្យ​ស្ត្រេស​លើស​ដើម កាន់​តែ​ពិបាក​ខ្លាំង​ពេល​ដល់​ថ្ងៃ​សម្រាល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 03, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម