សាស្ត្រាចារ្យ Gene Cranston Anderson ជាបណ្ឌិតសាស្ត្រាចារ្យនៃការថែទាំកុមារនៅសាកលវិទ្យាល័យ Case Western Reserve University នៅទីក្រុង Cleveland សហរដ្ឋអាមេរិក បានថ្លែងថាទារកអាចស្គាល់សំឡេងប៉ា និងម៉ាក់របស់ពួកគេតាំងពីស្ថិតនៅក្នុងពោះ។ ការដាក់កូនពោបលើទ្រូង មិនត្រឹមតែអាចបង្កើតទំនាក់ទំនងរវាងទារកនិងម៉ាក់ប៉ុណ្ណោះទេ វាថែមទាំងអាចបង្កើតទំនាក់ទំនងរវាងឪពុក និងកូនផងដែរ។
– កាត់បន្ថយការឈឺចាប់ និងភាពតានតឹង
ការទាក់ទងគ្នាស្បែកនិងស្បែករយៈពេល ១០ នាទីក្រោយសម្រាល អាចជួយកាត់បន្ថយកម្រិតអ័រម៉ូនស្ត្រេសរបស់ទារក និងបង្កើនកម្រិតអុកស៊ីតូស៊ីនដែលមាននាទីភ្ញោចដល់ប្រព័ន្ធប្រសាទក្នុងការជួយឲ្យទារកមានអារម្មណ៍មានសុវត្ថិភាព និងស្ងប់ស្ងាត់។ ទារកដែលកើតមិនគ្រប់ខែហើយបានគេងលើទ្រូងម៉ាក់ៗនឹងមានប្រតិកម្មតិចតួច លើតេស្តកែងជើង និងការឈឺចាប់ដទៃដែលអាចកើតមានចំពោះពួកគេ។