backup og meta

ថៃ ចាប់ផ្ដើមបារម្ភ រឿងយុវជនញៀនទូរស័ព្ទ ហើយថាប្រយ័ត្នមានបញ្ហា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Nov 18, 2019

    ថៃ ចាប់ផ្ដើមបារម្ភ រឿងយុវជនញៀនទូរស័ព្ទ ហើយថាប្រយ័ត្នមានបញ្ហា

    សម័យ​​​ជឿនលឿន ម្នាក់ៗ​កាន់​Smartphone ​ម្នាក់១ ម្នាក់២ មាន​យុវជន​មិនតិច​ទេ លេង​ទូរស័ព្ទ​រាប់​ម៉ោង ដើរចោលមិនបាន រហូតនៅថៃឯនេះវិញ អ្នកជំនាញ​បារម្ភថា អ្នក​ញៀនអាច​មាន​បញ្ហា​ញាក់ដៃ និង​បញ្ហា​ពាក់ព័ន្ធ​នឹង​សាច់ដុំ ដោយសារ​តែ​ការ​លេង​ទូរស័ព្ទ​យូរៗពេក។

    អ្នកជំនាញ​នៅ​សាកលវិទ្យាល័យ Mahidol របស់​ថៃ បញ្ជាក់​ថា ការ​ចំណាយ​ពេលយូរ លេង​ទូរស័ព្ទ បណ្ដាល​ឲ្យ​វៀចក និង​ជាប់ម្រាម​ដៃ។ ជាងនេះទៅទៀត វាអាច​បណ្ដាល​ឲ្យ​កើត​ជា​បញ្ហា​ជាប់​ម្រាមដៃ ចង្កេះ ស្មា និង​ក ជាមួយ​នឹង​ការ​ឈឺចាប់​ផងដែរ។ បញ្ហា​ទាំងនេះ ភាគច្រើន កើតឡើង​លើ​យុវជន ដែល​កំពុង​រៀនតាម​សាកលវិទ្យាល័យ។

    ការព្រមាន​របស់​អ្នកជំនាញ​ថៃ ដោយសារ​តែ ២​ឆ្នាំ​កន្លងមកនេះ មាន​យុវជន អាយុ​ពី ២០-២២​ឆ្នាំ កាន់តែ​ច្រើនឡើង បាន​ស្វែងរក​ការ​ព្យាបាល​ការ​រលាក​សាច់ដុំ និង​សរសៃពួរ។ ពីមុន បញ្ហានេះ ភាគច្រើន កើតឡើង​លើ​មនុស្ស​មាន​អាយុ​លើស ៤០​ឆ្នាំ។

    ដើម្បី​បង្ការ​ការកើតមាន​បញ្ហា​សុខភាព​រាងកាយ​ខាងលើនេះ អ្នកជំនាញ​ណែនាំ​ឲ្យ​កែប្រែ​របៀប​ប្រើប្រាស់​ទូរស័ព្ទ ដោយ​យើង​គួរ​ជ្រើសរើសការនិយាយ​ទូរស័ព្ទ ជាងការ​​ចុច ក្នុងករណី​យើង​មាន​ការ​សន្ទនា​រយៈពេល​យូរ។ ជាមួយ​គ្នានេះ អ្នកជំនាញ ក៏ព្រមាន​ពី​បញ្ហា​ស្ត្រេស បណ្ដាល​មកពី​ការ​ចលនា​វៀចក រយៈពេល​យូរ ពេល​ប្រើ ឬលេង​ទូរស័ព្ទផងដែរ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Nov 18, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម