រូបភាពវីរុសកូរ៉ូណាថ្មី ឬCOVID-19 ត្រូវបានមន្ទីរពិសោធន៍ Rocky Mountain (RML)នៃវិទ្យាស្ថានជាតិជំងឺឆ្លង និងអាលែកហ្ស៊ីរបស់សហរដ្ឋអាមេរិក បានបង្ហាញជាសារណៈកាលពីម្សិលមិញ ដែលនេះថាជារូបភាពផ្សព្វផ្សាយដំបូងនៃវីរុសនេះ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
រូបភាពវីរុសកូរ៉ូណាថ្មី ឬCOVID-19 ត្រូវបានមន្ទីរពិសោធន៍ Rocky Mountain (RML)នៃវិទ្យាស្ថានជាតិជំងឺឆ្លង និងអាលែកហ្ស៊ីរបស់សហរដ្ឋអាមេរិក បានបង្ហាញជាសារណៈកាលពីម្សិលមិញ ដែលនេះថាជារូបភាពផ្សព្វផ្សាយដំបូងនៃវីរុសនេះ។
មន្ទីរពិសោធន៍ខាងលើបានផលិតរូបភាពវីរុសកូរ៉ូណាថ្មី ឬឈ្មោះថ្មីហៅថាCOVID-19 នេះតាំងពីថ្ងៃទី១១ ខែកុម្ភៈ និងទើបបានផ្សព្វផ្សាយកាលពីម្សិលមិញ។
អត្ថបទពាក់ព័ន្ធ៖ ទីបំផុត WHO ដាក់ឈ្មោះជាផ្លូវការឲ្យវីរុសកូរ៉ូណាថ្មី
វីរុសកូរ៉ូណាថ្មី ឬឈ្មោះថ្មីហៅថាCOVID-19 គឺមានទំហំតូចមែនទែន ដែលមិនអាចមើលឃើញដោយមីក្រូស្កុបធម្មតានោះទេ។ ក្រុមអ្នកពិសោធន៍បានយកគំរូវីរុសមកផលិតជារូបភាព និងបានធ្វើឲ្យមានការមើលឃើញវីរុសដោយដាក់ពណ៌រូបភាពតាមបច្ចេកទេសវេជ្ជសាស្រ្ត។
រូបរាងរបស់វីរុសកូរ៉ូណាថ្មី ឬCOVID-19 នេះស្រដៀងទៅនឹងវីរុស MERS-Cov ដែលកើតនៅមជ្ឈឹមបូព៌ាកាលពីឆ្នាំ២០១២ និងក៏ស្រដៀងទៅនឹងវីរុស SARS-CoV ដែលបានកើតឡើងកាលពីឆ្នាំ២០០២ ដែរ។
បើតាមអ្នកជំនាញ វីរុសទាំងបីប្រភេទនេះស្ថិតក្នុងត្រកូល Coronavirus ដែលមានរូបរាងមើលទៅគឺស្រដៀងគ្នាបែបនេះ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕