ថ្ងៃមុន “Hello គ្រូពេទ្យ” ចេញផ្សាយអត្ថបទមួយប្រាប់ស្រីៗគ្នាយើងថា មានបេប៊ីនៅចន្លោះអាយុជាង ២០ឆ្នាំ គឺល្អបំផុត ព្រោះជាអំឡុងពេលរាងកាយពោរពេញដោយថាមពល។ ប៉ុន្តែ គ្មានអ្វីមានគុណសម្បត្តិ គ្មានគុណវិបត្តិនោះទេ បើទោះជាវ័យ ២០ឆ្នាំជាង គឺជាពេលល្អបំផុតសម្រាប់ពពោះ តែអាយុចាស់ជាងនេះបន្តិចក៏នៅតែអាចយកបេប៊ីបានដែរ គ្រាន់តែមានគុណសម្បត្តិ និងគុណវិបត្តិផ្សេងគ្នា។ ខាងក្រោមនេះ ជាគុណវិបត្តិខ្លះៗសម្រាប់គ្នាយើងមានបេប៊ីនៅវ័យក្មេង។