backup og meta

មូលហេតុមួយ​ចំនួននេះ អាចបណ្តាលឱ្យកើតគីសលើទ្វារមាស

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Oct 24, 2022

    មូលហេតុមួយ​ចំនួននេះ អាចបណ្តាលឱ្យកើតគីសលើទ្វារមាស

    គីសលើមាត់ទ្វារមាស គឺជាដុំពកនៅលើ ឬក្រោមស្រទាប់ខាងក្នុងនៃទ្វារមាស និងផ្ទុកទៅដោយ​សារធាតុ​រាវ ខ្យល់ ខ្ទុះ ឬសារធាតុផ្សេងទៀត។ ហេតុអ្វីបានជាស្រ្តីមានគីសលើមាត់ទ្វារមាស?

    ជាទូទៅគីសនៅមាត់ទ្វារមាសមិនបង្កជារោគសញ្ញាទេ។ ក្នុង​ករណី​ខ្លះ យើងអាចដឹងថា​មានគីស​នៅ​មាត់ទ្វារមាសតាមរយៈការមានដុំ​ទន់ៗ​​នៅ​ក្នុង​ ឬនៅលើជញ្ជាំង​ទ្វារមាស ហើយគីស​អាចមានទំហំ​ប៉ុន​គ្រាប់សណ្តែករហូតដល់ប៉ុនផ្លែក្រូចឃ្វិច។ ស្រ្តីមួយចំនួនដែលមានគីសនៅមាត់ទ្វារមាស​អាច​មាន​ភាព​មិន​ស្រួលនៅពេលដើរ ឬ​​ពេល​រួម​ភេទ

    គីសលើមាត់ទ្វារមាសអាចបណ្តាលមកពីមូលហេតុដូចខាងក្រោម៖

    ១. ការរងរបួសអំឡុងពេលសម្រាលកូន ឬការវះកាត់

    របួស​ពេល​សម្រាល​កូន ឬ​ការ​វះកាត់ អាចបណ្តាលឱ្យមានគីសលាយខ្ទុះ ដែលមានទំហំតូច និងមានទីតាំងនៅផ្នែកខាងក្រោម​នៃជញ្ជាំង​ទ្វារមាស។ ដោយសារតែគីសមានទំហំតូច យើងអាចមិនចាប់អារម្មណ៍ថាមានគីសប្រភេទនេះ។

    ២. ការស្ទះក្រពេញបាតូលីន

    ក្រពេញបាតូលីនជាក្រពេញសងខាងមាត់ទ្វារមាស និង​មាន​តួនាទីក្នុងការបញ្ចេញទឹករម្អិល​។ ការ​ស្ទះ​ក្រពេញ​បាតូលីន បណ្តាលឱ្យមានគីសក្រពេញបាតូលីន។ ជាធម្មតាគីសបាតូលីនមិនបង្កឱ្យមានការឈឺចាប់ទេ ប៉ុន្តែប្រសិនបើគីសប្រភេទនេះឆ្លងមេរោគ គីសនឹងឡើងក្រហម ហើម និងមានខ្ទុះ(អាប់សែ)។

    គីសនៅមាត់ទ្វារមាស

    ចង់គណនា BMI ចុចទីនេះ!

    ៣. គីស Gartner នៅសេសសល់បន្ទាប់ពីសម្រាល

    គីស Gartner មានវត្តមាននៅពេលអំប្រ៊ីយ៉ុងលូតលាស់ ហើយភាគច្រើន​បាត់ទៅវិញ​បន្ទាប់​ពីការ​សម្រាលកូន។ ប្រសិនបើបំពង់ Gartner នៅសេសសល់ នោះ​អាចនឹង​វិវត្តទៅជាគីស Gartner ដែល​មានទីតាំងនៅលើជញ្ជាំងទ្វារមាស។

    ៤. កោសិកាស៊ុតបង្កកំណើតនៅសេសសល់បន្ទាប់​ពី​អំប្រ៊ីយ៉ុង​លូតលាស់

    ក្នុង​ករណី​មាន​កោសិកា​ស៊ុត​បង្ក​កំណើត​នៅ​សេស​សល់​បន្ទាប់​ពី​អំប្រ៊ីយ៉ុង​លូតលាស់ ក៏​អាចបណ្តាលឱ្យមានគីស Müllerian ដែលមានទីតាំងនៅលើជញ្ជាំងទ្វារមាស ហើយ​ភាគ​ច្រើន​មាន​ខ្ទុះ។

    ប្រសិនបើយើងដឹងថាអ្នកមានគីសលើមាត់ទ្វារមាស គួរទៅជួបគ្រូពេទ្យជំនាញខាងរោគស្ត្រី​ដើម្បី​ពិនិត្យឱ្យច្បាស់ថាជា​គីសមិនមែនជាមហារីក ហើយគ្រូពេទ្យអាចធ្វើការព្យាបាល ប្រសិន​បើចាំ​បាច់។ យើងគួរស្វែងរកការព្យាបាលភ្លាមៗ ប្រសិនបើគីស​បណ្តាលឱ្យយើង​មាន​ការឈឺចាប់ ឬ​មាន​សញ្ញា​នៃការឆ្លងមេរោគ។ រោគ​សញ្ញា​ទូទៅ​នៃ​ការ​ឆ្លង​មេរោគ​គឺការ​មាន​ខ្ទុះ និងមាន​ក្លិន​មិនល្អ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Oct 24, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម