backup og meta

ពិបាកទប់លំនឹង ឬពិបាកដើរ អាចមកពី​មានបញ្ហា​ប្រព័ន្ធប្រសាទ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 15, 2021

ពិបាកទប់លំនឹង ឬពិបាកដើរ អាចមកពី​មានបញ្ហា​ប្រព័ន្ធប្រសាទ

រោគសញ្ញា​Ataxia កើត​ឡើង​នៅ​ពេល​ដែល​កង្វះ​ការ​គ្រប់គ្រង​សាច់ដុំ​ ឬ​​ចលនា​ ដូចជា​ការ​​ដើរ​ ឬ​ការ​កាន់​វត្ថុ​ផ្សេង​ៗ​។ ជាក់​ស្ដែង​ អាការៈ​​នេះ​អាច​ប៉ះពាល់​ដល់ចលនា​ ព្រម​ទាំង​បង្ក​ជា​ការ​លំបាក​នៅ​ពេល​ដែល​យើង​និយាយ​ស្ដី ធ្វើ​ចលនា​ភ្នែក​ និង​លេប​អាហារ​។ ជាទូទៅ វា​​កើត​ឡើង​បណ្ដាល​មក​ពី​ការ​បំផ្លាញ​ផ្នែក​​គ្រប់គ្រង​​ការ​សម្របសម្រួល​សាច់​ដុំ​នៃ​ខួរ​ក្បាល​។

​សញ្ញា​ព្រមាន​ និង​​រោគ​សញ្ញា​

អាការៈ​Ataxia អាច​វិវត្ត​បន្តិច​ម្ដង​ៗ ឬ​កើត​ឡើង​ភ្លាម​ៗ​ ហើយ​សញ្ញា​នៃ​ជំងឺ​សរសៃ​ប្រសាទ​ មួយ​នេះ​ អាច​បណ្ដាល​ឲ្យ​៖

  • ពិបាកទប់លំនឹង​
  • ដើរ​មិន​នឹង ព្រម​ទាំង​ងាយ​ជំពប់​ជើង​ដួល​
  • ពិបាក​ក្នុង​ការ​ធ្វើ​កិច្ចការ​ដែល​ទាក់ទង​នឹង​សរសៃ​ប្រសាទ ដូចជា​ញ៉ាំ សរសេរ ឬ​បិទ​ឡេវ​អាវ​
  • ប្រែប្រួល​ការ​និយាយ​ស្ដី​
  • ភ្នែក​ក្រឡាប់​ចុះ​ឡើង
  • ពិបាក​លេប​អាហារ​
  • បញ្ហាខួរក្បាល២

    ​មូលហេតុ​អ្វី​បាន​ជា​យើង​កើត​​មាន​អាការៈ​Ataxia?

    ការ​បំផ្លាញ​ ការ​​ចុះ​ខ្សោយ ឬ​ការ​បាត់បង់​កោសិកា​សរសៃ​ប្រសាទ​នៅ​ក្នុង​ផ្នែក​​គ្រប់គ្រង​ការ​សម្របសម្រួល​សាច់ដុំ​ក្នុង​ខួរ​ក្បាល​ សុទ្ធ​តែ​អាច​បង្ក​​ឲ្យ​កើត​មាន​អាការៈ​Ataxia។ ខួរ​តូច​ របស់​យើង​មាន​ជាលិកា​បត់​ចំនួន​២​ផ្នែក​ ​ស្ថិត​នៅ​មូលដ្ឋាន​នៃ​ខួរ​ក្បាល​​ដែល​នៅ​ជិត​ប្រព័ន្ធ​ខួរ​ក្បាល។ តំបន់​ខួរ​ក្បាល​នេះ​អាច​ជួយ​ដល់​​ចលនា​ភ្នែក ការ​លេប​អាហារ និង​ការ​និយាយ​ស្ដី​មាន​ឲ្យ​មាន​​តុល្យភាព​។ ជំងឺ​ដែល​បំផ្លាញ​ខួរ​ឆ្អឹង​ខ្នង ​សរសៃ​ប្រសាទ​សាច់ដុំ​ និង​កោសិកា​វិញ្ញាណ​ផ្នែក​ខាង​ចុង ​ដែល​ភ្ជាប់​ខួរ​តូច​ទៅ​កាន់​សាច់ដុំ​ក៏​អាច​នាំ​ឲ្យ​កើត​អាការៈ​Ataxia​ផង​ដែរ​។ មូលហេតុ​បង្ក​នៃ​រោគ​សញ្ញា​Ataxia​​នេះ​ រួម​មាន​៖

    • ការ​ប៉ះទង្គិច​ខួរ​ក្បាល​
    • ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​
    • ពិការ​​ខួរ​ក្បាល​ អំឡុង​ពេល​ដែល​ក្មេង​មាន​ការអភិវឌ្ឍ ឬ​មុន​ អំឡុង​ពេល​ និង​​ក្រោយ​ពេល​ដែល​ក្មេង​កើត​
    • ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង
    • ការ​ឆ្លង​មេរោគ
    • ជំងឺ​Paraneoplastic syndromes
    • ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ខួរ​ក្បាល​ ដូចជា​អាប់សែ មហារីក​ខួរ​ក្បាល​ ដែល​អាច​​បំផ្លាញ​ខួរ​តូច។
    • ប្រតិកម្ម​នឹង​សារជាតិ​ពុល​
    • កង្វះ​វីតាមីន​E វីតាមីន​B-12
    • បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 15, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម