កុមារមានជើងកែកបណ្តាលមកពីអ្វី? អាចបាត់ទៅវិញដោយខ្លួនឯងអត់?
បញ្ហាជើងកែក ត្រូវបានចាត់ទុកថាជាការលូតលាត់ធម្មតាលើទារក និងកុមារតូចៗ។ ជាទូទៅ បញ្ហាជើងកែកនេះមិនបង្កជាការឈឺចាប់ ឬមិនស្រួលខ្លួន ឬក៏ប៉ះពាល់ដល់សមត្ថភាពដើរ ឬរត់លេងរបស់អាអូនឡើយ ហើយច្រើនតែកើតឡើងនៅចន្លោះអាយុ ១៨ ខែ ដល់ ២៤ ខែ។ ប៉ុន្តែ ក្នុងករណីកម្រខ្លះ វាក៏អាចជាសញ្ញានៃវិបត្តិការលូតលាស់ផងដែរ។ តើជើង និងជង្គង់របស់កុមារលូតលាស់យ៉ាងម៉េច? បញ្ហាជើងកែកចំពោះទារក៖ ច្រើនកើតឡើងនៅចន្លោះពេលដែលអាអូនទើបកើត និងអាយុ ២៤ ខែ។ កុមារតូចៗ៖ ចន្លោះអាយុប្រហែល ២៤ ខែ ដល់ ៣៦ ខែ ជើងអាអូនអាចត្រលប់មកដូចធម្មតាវិញ នៅពេលដែលកុមារលូតលាស់ ជើងរបស់ក្មេងអាចនឹងវិលមកត្រង់បន្តិចម្តងៗ។ ត្រឹមអាយុ ៧ ឆ្នាំ ដល់ ៨ ឆ្នាំ ឬជិតចូលវ័យជំទង់ ការដើររបស់កុមារអាចនឹងត្រលប់មកធម្មតាវិញ ឬស្ទើរតែដូចធម្មតាទាំងស្រុង។ តើប៉ាម៉ាក់គួរបារម្ភអត់ បើកូនកើតមកមានបញ្ហាជើងកែក? ក្នុងករណីដែលកុមារមានជើងកែក ហើយអមជាមួយនឹងរោគសញ្ញាខាងក្រោម ប៉ាម៉ាក់គួរប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះអាចជាសញ្ញានៃស្ថានភាពសុខភាពធ្ងន់ធ្ងរ៖ ជើងកែកដែលកាន់តែធ្ងន់ធ្ងរទៅ ក្រោយអាយុ ២ ឆ្នាំ ជើងមិនស្មើនៅពេលដើរ ឈឺចាប់ត្រង់ជង្គង់ ឬត្រគាក។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ […]