ប៉ាម៉ាក់អាចសង្កេតឃើញអូនតូចចូលចិត្តប្រើដៃឆ្វេង ឬដៃស្តាំចាប់តាំងពីអូនតូចមានអាយុ ១ខួបកន្លះរ ឬ២ ខួបម្ល៉េះ។ យ៉ាងណាមិញក៏មានអូនតូចមួយចំនួននឹងបង្ហាញការចូលចិត្តប្រើដៃឆ្វេង ឬដៃខាងស្តាំនៅអាយុ ៤ ឬ ៦ ឆ្នាំដែរ។ ក្នុងករណីប៉ាម៉ាក់ឃើញអូនតូចប្រើដៃឆ្វេង ប៉ាម៉ាក់គួរកែឬទេ?
ការប្រើដៃដៃឆ្វេងឬស្តាំត្រូវបានកំណត់តាំងពីអូនតូចនៅក្នុងផ្ទៃម្ល៉េះ។ ដៃដែលអូនតូចចូលចិត្តប្រើមានទំនាក់ទំនងទៅនឹងផ្នែកនៃខួរក្បាលដែលអូនតូចប្រើសម្រាប់ការគិត។ បើអូនតូចប្រើដៃឆ្វេង មានន័យថាអូនតូចប្រើខួរក្បាលខាងស្តាំសម្រាប់គិត។
បើប៉ាម៉ាក់បង្ខំអូនតូចឱ្យប្រើដៃស្តាំ ប៉ាម៉ាក់នឹងរំខានដល់របៀបដែលខួរក្បាលរបស់អូនតូចគិត និងដំណើរការតាមធម្មជាតិ។ រាងកាយរបស់អូនតូចអាចបដិសេធនឹងទម្លាប់ដែលប៉ាម៉ាក់ព្យាយាមបង្ខំពួកគេ ជាលទ្ធិផលអូនតូចអាចរងផលប៉ះពាល់រយៈពេលវែង ឬខ្លី។
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារកចុចទីនេះ
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
១. ផលប៉ះពាល់រយៈពេលវែង
អ្នកវិទ្យាសាស្រ្តបានស្រាវជ្រាវឃើញថា បើប៉ាម៉ាក់បង្ខំកូនឱ្យប្រើដៃខាងណាមួយដែលមិនមែនជាសមត្ថភាពពីកំណើត អូនតូចនឹងអាច៖
- សរសេរអក្សរមិនស្អាត
- មានបញ្ហាក្នុងការផ្តោតអារម្មណ៍
- មានបញ្ហាក្នុងការចងចាំ
- និយាយត្រដិត
- អស់កម្លាំង
- មានជំងឺផ្លូវចិត្ត
២. ផលប៉ះពាល់រយៈពេលខ្លី
ឧទាហរណ៍ខ្លះនៃផលប៉ះពាល់រយៈពេលខ្លីដូចខាងក្រោមអាចជាសញ្ញាព្រមានដែលអាចប៉ះពាល់ដល់បុគ្គលិកលក្ខណៈ និងជីវិតប្រចាំថ្ងៃរបស់អូនតូច៖
ខាំក្រចកដៃ នោមដាក់ខោពេលគេង អៀន អស់កម្លាំង មានបញ្ហាក្នុងការប្រកបពាក្យ ឬសរសេរអក្សរ មានបញ្ហាក្នុងការគ្រប់គ្រងអារម្មណ៍ បើប៉ាម៉ាក់បង្ខំ ឬកែកូនពីការប្រើដៃឆ្វេងមកប្រើដៃស្តាំដែលមិនមែនជាសមត្ថភាពពីកំណើតនោះនឹងធ្វើឱ្យអូនតូចមានបញ្ហាផ្លូវកាយ និងផ្លូវចិត្តដែលអាចបង្កទៅជាបញ្ហាដែលត្រូវការការព្យាបាល ឬបណ្តុះបណ្តាលបន្ថែមនៅថ្ងៃអនាគត។