backup og meta

ស្គាល់ទេពកោសល្យកូន អាចទាយដឹងខ្លះៗពីអាជីពរបស់កូននៅអនាគត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Apr 13, 2022

ស្គាល់ទេពកោសល្យកូន អាចទាយដឹងខ្លះៗពីអាជីពរបស់កូននៅអនាគត

កុមារទាំងអស់សុទ្ធតែមានទេពកោសល្យផ្ទាល់ខ្លួន និងខុសៗគ្នា។ ការដឹង​ពីទេពកោសល្យ​របស់​កូនៗ​អាចជួយម៉ាក់ប៉ាដឹងពីសមត្ថភាព និងអាចជួយអាអូនជោគជ័យក្នុងអាជីពអនាគត។ តើក្មេងៗមានទេពកោសល្យពីកំណើតអ្វីខ្លះ? ហើយអាជីពណាខ្លះត្រូវនឹងទេពកោសល្យអាអូន?

កុមារម្នាក់ៗ​អាច​មានទេពកោសល្យ ឬភាពវៃឆ្លាតពីកំណើតមួយ​ឬ​ច្រើន​ក្នុង​ចំណោម​ប្រាំបួននេះ៖

១. ទេពកោសល្យខាងអក្សរ

អាអូនដែលមានទេពកោសល្យខាងអក្សរចេះពាក្យច្រើន ចូលចិត្តការ​អាន ភាសា ពាក្យជួន ពាក្យ​បណ្តៅ និងការសិក្សាសង្គមជាងគណិតវិទ្យា ឬវិទ្យាសាស្ត្រ រៀនភាសាបរទេសយ៉ាងងាយស្រួល អាចប្រកបពាក្យ និងសរសេរពាក្យពិបាកបានល្អ ហើយបញ្ចេញគំនិតបានល្អ។

អាជីពអនាគត៖ កវីនិពន្ធ អ្នកកាសែត គ្រូបង្រៀន ឬមេធាវីជាដើម។

២. ទេពកោសល្យខាងលេខ

បើ​កូនមានទេពកោសល្យខាងលេខតែងតែចង់ដឹង ឬចង់ឃើញពីរបៀបដែលអ្វីមួយដំណើរការ ចូលចិត្តលេខ គណិតវិទ្យា ការពិសោធន៍ កុំព្យូទ័រ ហ្គេមយុទ្ធសាស្ត្រដូចជាអុក ឬល្បែងផ្គុំរូប អាជីព​ថ្ងៃអនាគត​អាច​ជាអ្នកវិទ្យាសាស្ត្រ វិស្វករ អ្នកស្រាវជ្រាវ ឬគណនេយ្យករជាដើម។

៣. ទេពកោសល្យខាងរូប

អាអូនដែលមានទេពកោសល្យខាងរូបអាចមើល និងយល់ពីគំនូស​តាង ឬផែនទីបានយ៉ាងល្អ ស្រមៃ​ញឹកញាប់ មានជំនាញក្នុងការគូរ និង​សូនរូប ហើយចូលចិត្តរុះរើរបស់របរចេញពីគ្នា រួចផ្គុំ​ចូល​គ្នាវិញ អាជីពអនាគត អាចជា​ជាងចម្លាក់ ស្ថាបត្យករ ជាងមេកានិក ឬអ្នករចនាជាដើម។

៤. ទេពកោសល្យខាងប្រើរាងកាយ

អាអូនដែលមានទេពកោសល្យខាងប្រើរាងកាយ ពូកែខាងកីឡា ចូលចិត្ត​ធ្វើចលនា​ជាជាង​នៅ​អង្គុយ​ស្ងៀមៗ អាចធ្វើត្រាប់តាមចលនា ឬកាយ​វិការរបស់អ្នកដទៃបានយ៉ាងងាយ ចូលចិត្តប៉ះវត្ថុផ្សេងៗ រីករាយនឹងសកម្មភាពដែលប្រើរាងកាយ និងអាចប្រើអវយវៈលើរាងកាយបានយ៉ាងល្អ អាជីពអនាគត អាចអ្នករបាំ អ្នកពន្លត់អគ្គីភ័យ គ្រូពេទ្យវះកាត់ តារាសម្តែង ឬ​អត្តពលិកជាដើម។

រាំ

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

៥. ទេពកោសល្យខាងតន្រ្តី

កូន​ខ្លះមានទេព្យកោសល្យខាងតន្រ្តី ចូលចិត្តតន្រ្តី និងចំរៀង។ អាអូន​អាចច្រៀងបានពិរោះ ដឹង​ថា​ពេលណាដល់ភ្លេងត្រូវច្រៀង ចូលចិត្តលេងឧបករណ៍តន្រ្តី ​ធ្វើ​ចលនា​តាម​ចង្វាក់​ភ្លេង ឬ​ហួច​ជាដើម អាជីពអនាគត​អាចជា តន្ត្រីករ អ្នកចម្រៀង ឬ​អ្នក​និពន្ធជាដើម។

៦. ទេពកោសល្យខាងមនុស្ស

អាអូនដែលមានទេពកោសល្យខាងមនុស្ ស​ចូល​ចិត្ត​ធ្វើការទំនាក់ទំនង ឬលេង​ជាមួយ​មិត្តភ័ក្តិ អាច​ដឹក​នាំ​មិត្តភ័ក្តិ ចេះ​យក​ចិត្ត​ទុក​ដាក់ ជួយ​មិត្ត​ដោះស្រាយ​បញ្ហា និងអាច​យល់​ពី​អារម្មណ៍​ ទឹក​មុខ កាយ​វិការ ឬ​ទឹកសំឡេងរបស់អ្នកដទៃ អាជីព​អនាគត​អាចជា អ្នកប្រឹក្សា គ្រូពេទ្យ អ្នកនយោបាយ គ្រូបង្រៀន​ ឬអាជីវករ​ជាដើម។

៧. ទេពកោសល្យលើខ្លួនឯង

អាអូនដែលមានទេព្យកោសល្យលើខ្លួនឯងចូល​ចិត្ត​ភាពឯករាជ្យ ដឹងពីសមត្ថភាព និងចំណុចខ្សោយរបស់ខ្លួន ហើយលេង ឬរៀនបានល្អនៅ​ពេល​នៅតែម្នាក់ឯង អាចដឹកនាំ​ខ្លួនឯង​ មាន​ការគោរព​ខ្លួនឯង​ខ្ពស់​ និង​អាចរៀន​ពី​កំហុស និង​ភាពជោគជ័យរបស់ខ្លួន​ អាជីពអនាគតអាចជា ទស្សនវិទូ សាស្រ្តាចារ្យ គ្រូបង្រៀន ឬអ្នកស្រាវជ្រាវជា​ដើម។

៨. ទេពកោសល្យខាងធម្មជាតិ

អាអូនដែលមានទេព្យកោសល្យខាងធម្មជាតិ ចូល​ចិត្តនិយាយអំពីសត្វចិញ្ចឹម ឬកន្លែង​នៅខាងក្រៅ ចូលចិត្តធម្មជាតិ សួនសត្វ ឬ​លេងនៅខាងក្រៅ ហើយចាប់អារម្មណ៍លើជីវវិទ្យា ឧតុនិយម​ ឬតារា​សាស្តជាដើម អាជីពអនាគត អាចជា​អ្នកអភិរក្សសត្វ ឬព្រៃ ជីវវិទូ តារាវិទូ ឬពេទ្យសត្វជាដើម។

៨. ទេពកោសល្យខាងទស្សនវិជ្ជា

អាអូនដែលមានទេពកោសល្យខាងទស្សនវិជ្ជា​ ចូល​ចិត្ត​គិត ​សួរ​សំណួរ និងចង់ដឹងអំពីជីវិត ហើយ​បង្ហាញ​ពីការយល់ដឹង និងចំណាប់អារម្មណ៍​លើសពីអាយុ អាជីពអនាគត អាចជា​ទស្សនវិទូ បព្វជិត អ្នកវិទ្យាសាស្ត្រ ឬអ្នកនិពន្ធជាដើម។

កុមារអាចមានទេពកោសល្យពីកំណើតច្រើនមុខ ប៉ុន្តែនៅពេលអាអូនមានទេពកោសល្យច្រើនមុខ តែក៏អាច​មាន​ទេពកោសល្យណាមួយនឹងលេចធ្លោជាងគេដែរ​។

អត្ថបទគួរអាន

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Apr 13, 2022

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម