កុមារគ្រប់អាយុចូលរៀន

កុមារ​គ្រប់​អាយុ​ចូលរៀន - កូន​កាន់​តែ​ធំ​ហើយ។ ដល់​អាយុ​ ៦ឆ្នាំ ​ឬ​កូន​ចូលរៀន ​ម៉ាក់ប៉ា​នៅ​តែ​​ទាមទារ​ការ​យក​ចិត្ត​ដាក់​ច្រើនលើ​បញ្ហា​សុខភាព បូករួម​ទាំង​ការ​បន្ថែម​ការ​យល់ដឹង​បន្ថែម​លើ​ផ្នែក​អាហារូបត្ថម្ភ​ដ៏​ត្រឹមត្រូវ​ក្រៅ​ពី​ការ​បំបៅដោះកូន​

ចំណេះដឹងទូទៅ

កុមារគ្រប់អាយុចូលរៀន

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត អំពាវនាវឲ្យឪពុកម្តាយគួរ​ប្រយ័ត្នពី​ជំ​ងឺឆ្លងស្រឡទែន លើកុមារ

ដោយអង្កេតឃើញ​ថា ជំ​ងឺស្រឡទែន កំពុង​តែ​ឆ្លង និង​កើត​លើកុមារជាច្រើន នាពេល​បច្ចុប្បន្ន លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសសម្ភព និង​ជំ​ងឺ​ទូទៅ បាន​អំ​ពាវ​នាវ​​ឲ្យ​ឪពុក​ម្តាយ​ទាំង​អស់ ដែលមាន​កូនតូច មាន​ការ​ប្រុងប្រយ័ត្ន និង​ស្វែង​យល់​អំពី​ជំ​ងឺ​នេះ ជាពិសេស​វិធី​បង្ការ និងផល​វិបាក​។    គណនា BMI គណនា BMR គណនាថ្ងៃមេជីវិតញីទម្លាក់ លោកវេជ្ជបណ្ឌិតស៊ីណេត បាន​ពន្យល់អំពី​ជំ​ងឺស្រឡទែន រោគសញ្ញា ការឆ្លង វិធីបង្ការ ផល​វិបាក និង​ការព្យបាល​ដូច​តទៅ​នេះ៖  ១. អ្វី​ទៅ​ជា​ជំ​ងឺ​ស្រឡទែន? ស្រឡទែន គឺជា​ជំ​ងឺ​ឆ្លង ដែល​បង្ក​ឡើង​ដោយ​វីរុស​ក្រឡែន ពោល​គឺ​ស្ថិតក្នុង​ពពួក​វីរុស paramyxoviruse​។ ជំ​ងឺ​នេះ ចាប់​ផ្តើម​កើត​ដោយ​បង្ហាញពី​រោគ​សញ្ញា​ស្រាល​ៗ​ដូច​ជា ឈឺក្បាល គ្រុន​ក្តៅ និង​អស់​កម្លាំង ជា​ដើម​។ ប៉ុន្តែ បន្ទាប់​មក ជំងឺ​នេះ នឹង​បង្ក​ទៅ​ជា​ការ​ហើម​ធ្ងន់ធ្ងរ​ត្រង់ក្រពេញ​ទឹកមាត់ ដែលនាំ​ឲ្យ​ថ្ពាល់ និង​ថ្គាម ហើម​ប៉ោង។  វីរុសស្រឡទែន ២. តើ​នរណាងាយ​ប្រឈម​នឹង​ជំ​ងឺ​ស្រឡទែន? ជាទូទៅ ជំ​ងឺ​ស្រឡទែន កើត​លើ​កុមារ​អាយុ​​ចាប់​ពី​២ឆ្នាំ រហូត​ដល់​១២ឆ្នាំ ដោយ​សារ​តែ​មិន​បាន​ចាក់​ថ្នាំ​បង្ការ​ជំ​ងឺ​ស្រឡទែន។ ទោះជាយ៉ាងណាក៏ដោយ មនុស្សវ័យជំទង់ និងមនុស្សពេញវ័យអាចកើតស្រឡទែន បើទោះបីជា​បានចាក់ថ្នាំបង្ការក៏ដោយ។ ៣. តើជំ​ងឺ​ស្រឡទែនមានរោគសញ្ញាបែបណា? ជា​ធម្ម​តា រោគសញ្ញា​នៃ​ជំ​ងឺ​ស្រឡទែន មាន​សភាព​ស្រាល និង​មិន​ចេញ​អាការៈ​ភ្លាម​ៗ​ឡើយ​។ […]

អត្ថបទផ្សេងទៀតពី កុមារគ្រប់អាយុចូលរៀន

ដល់អាយុចូលរៀន

ស្វែងរក កុមារគ្រប់អាយុចូលរៀន

ការលូតលាស់អាយុ ៦ឆ្នាំ

បារាំង ត្រៀមចេញច្បាប់ថ្មីអត់ឲ្យប៉ាម៉ាក់វាយកូន បើហ៊ានដឹងតែមានទោស

បញ្ហាវាយ ឬទះកូនតូចៗ កើតមាន​នៅសឹងតែ​គ្រប់​ជាតិសាសន៍​ទាំង​អស់ លើ​ពិភពលោក តែ​ប្រទេសខ្លះ ក៏បាន​ដាក់ចេញ​បម្រាម មិនឲ្យ​ប៉ាម៉ាក់ វាយ ឬទះកូនតូច​ផងដែរ។ ពេល​នេះ ព្រឹទ្ធសភាបារាំង កំពុង​រៀបចំ​អនុម័ត​ច្បាប់នេះ។ ប្រសិនបើ​ច្បាប់នេះ ត្រូវព្រឹទ្ធសភា​អនុម័ត នោះបារាំង នឹងក្លាយជារដ្ឋទី ៥៥ ដែល​ហាមមិនឲ្យ​ដាក់ទោស​លើខ្លួនប្រាណ​កុមារ។ ច្បាប់នេះ នឹងត្រូវ​សរសេរ​ចូល​ក្នុង​ក្រមប្រតិបត្តិ​ស៊ីវិល ហើយ​អានឲ្យ​គូ ភរិយា-ស្វាមី ថ្មី ស្ដាប់ផងដែរ។ យោងតាម​សមាគម​កុមារ​របស់​បារាំង ប៉ាម៉ាក់ ៨៥% សារភាពថា ពួកគេបាន​ទះកូន។ តាមពិតទៅ ហិង្សាលើ​កុមារ ត្រូវ​ហាមឃាត់ក្រោម​ច្បាប់​ព្រហ្មទណ្ឌ​បារាំង តែ​នៅសតវត្សទី១៩ ត្រូវ​អនុញ្ញាត​វិញ ក្រោមច្បាប់​ស៊ីវិល ដោយ​ហេតុផលថា ជា​ការ​ដាក់វិន័យ​លើ​កូនៗ។ ច្បាប់ថ្មីនេះ ក៏មិន​បាន​បញ្ជាក់​ច្បាស់លាស់​ដែរ អំពីមធ្យោបាយ ដែល​ប៉ាម៉ាក់អាច​ដាក់​ពិន័យ​លើ​កូនៗ។ លោក Maud Petit សមាជិកសភា បញ្ជាក់ថា គោលបំណងនៃ​បម្រាមនេះ ដើម្បី​ជំរុញឲ្យ​សង្គម​ផ្លាស់ប្ដូរ​មធ្យោបាយ ដែល​យក​អំពើ​ហិង្សា​ទៅ​អប់រំ​កូន។ អត្ថបទពាក់ព័ន្ធ៖ ស្តាប់​ហេតុផល​នេះ ប្រហែល​ប៉ាម៉ាក់​លែងចង់​ឈ្លោះ​គ្នា​មុខ​កូន​ទៀត​ហើយ! វិធីសាស្ត្រអប់រំកូនស្រីកុំ​ឲ្យ​ដើរ​ផ្លូវ​ខុស ជ្រុលខ្លួន​ក្នុង​រឿង​ស្នេហា គួរបញ្ជាក់ថា នៅឆ្នាំ២០១៥ ក្រុមប្រឹក្សា​អឺរ៉ុប បាន​ផ្ដល់អនុសាស្ត្រ​ដល់បារាំង ដែល​មិន​អនុវត្ត​តាម​ប្រទេស​អឺរ៉ុបផ្សេងទៀត លើ​បម្រាម ទះកូនៗ។ មួយ​ឆ្នាំ​បន្ទាប់ […]


អាហារូបត្ថម្ភ

មិនចង់​ឲ្យ​កូន​កើត​ជំងឺ​ធាត់ ត្រូវឲ្យកូនផឹកទឹក​ឲ្យ​ច្រើន

អាកាស​ធាតុ​ក្តៅ​បែប​នេះ មនុស្ស​ធំសឹង​តែ​ទ្រាំ​មិន​បាន កុំ​ថា​ឡើយក្មេងៗ បើ​ស្រលាញ់​កូន ត្រូវ​ឲ្យ​អាអូន​ មីអូន​ ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ណា​មួយកុំ​ឲ្យ​បាត់​កម្លាំង​ដោយ​សារ​អាកាស​ធាតុ​ក្តៅ ក៏ដូចជា​ការពារ​ពួកគេ​កុំឲ្យ​កើត​ជំងឺជាច្រើន​ ពិសេស​ជំងឺ​​ធាត់ តែម្តង។ ព្រោះ​ការ​សិក្សា​ថ្មី ក្មេងៗផឹកទឹកតិចតួច​ក្នុង​មួយ​ថ្ងៃៗ នឹង​នាំ​ឲ្យអូនៗផឹក​ភេសជ្ជៈ​រសជាតិ​ផ្អែម​កាន់​តែ​ច្រើន។   ការសិក្សា​មួយ ធ្វើ​ឡើង​ដោយមន្ទីរពិសោធន៍ ផ្នែក​អាហារបំប៉ន នៃសាកលវិទ្យាល័យ​រដ្ឋ Pennsylvania សហរដ្ឋអាមេរិក បង្ហាញ​ថា ក្មេងៗផឹក​ទឹកតិចតួច នឹងជំរុញ​ឲ្យការ​ផឹក​ភេសជ្ជៈ​ផ្អែមខ្លាំង និង​មាន​កាឡូរីខ្ពស់ កាន់​តែ​ច្រើន ដែល​ជា​មូលហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​ធាត់ ឈឺធ្មេញ និង​ជំងឺ​ទឹកនោមផ្អែម។ ការសិក្សា​ បាន​ប្រមូល​ទិន្នន័យ​ពី​ការស្ទង់មតិ​ថ្នាក់ជាតិ ពិនិត្យ​លើ​សុខភាព និង​អាហារបំប៉ន នៅអាមេរិក ​ជាលទ្ធផល ក្មេង ១/៥ ​នាក់ មិនផឹក​ទឹក​ទាល់​តែ​សោះ ក្នុងមួយ​​ថ្ងៃៗ។ ទិន្នន័យ​នេះ ប្រមូល​ពី​ឆ្នាំ ​២០១១-២០១២ និង​ឆ្នាំ ​២០១៥-២០១៦ លើ​ក្មេងៗសរុប ៨.៤០០​នាក់ អាយុចាប់​ពី ២-១៩​ ឆ្នាំ។ ក្នុងចំណោមក្មេង ៥​នាក់ គឺ​មាន​ម្នាក់ មិន​ញ៉ាំទឹក​រាល់ថ្ងៃ​ ជំនួស​មក​វិញ​នូវ​ភេសជ្ជៈ​ផ្អែម ដែលមានដល់​ទៅ ២០០​ ​កាឡូរី/​ថ្ងៃ ប្រៀបធៀប​ជាមួយ​ក្មេងៗ​ផឹកទឹក […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ