កុមារគ្រប់អាយុចូលរៀន

កុមារ​គ្រប់​អាយុ​ចូលរៀន - កូន​កាន់​តែ​ធំ​ហើយ។ ដល់​អាយុ​ ៦ឆ្នាំ ​ឬ​កូន​ចូលរៀន ​ម៉ាក់ប៉ា​នៅ​តែ​​ទាមទារ​ការ​យក​ចិត្ត​ដាក់​ច្រើនលើ​បញ្ហា​សុខភាព បូករួម​ទាំង​ការ​បន្ថែម​ការ​យល់ដឹង​បន្ថែម​លើ​ផ្នែក​អាហារូបត្ថម្ភ​ដ៏​ត្រឹមត្រូវ​ក្រៅ​ពី​ការ​បំបៅដោះកូន​

ចំណេះដឹងទូទៅ

កុមារគ្រប់អាយុចូលរៀន

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត អំពាវនាវឲ្យឪពុកម្តាយគួរ​ប្រយ័ត្នពី​ជំ​ងឺឆ្លងស្រឡទែន លើកុមារ

ដោយអង្កេតឃើញ​ថា ជំ​ងឺស្រឡទែន កំពុង​តែ​ឆ្លង និង​កើត​លើកុមារជាច្រើន នាពេល​បច្ចុប្បន្ន លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសសម្ភព និង​ជំ​ងឺ​ទូទៅ បាន​អំ​ពាវ​នាវ​​ឲ្យ​ឪពុក​ម្តាយ​ទាំង​អស់ ដែលមាន​កូនតូច មាន​ការ​ប្រុងប្រយ័ត្ន និង​ស្វែង​យល់​អំពី​ជំ​ងឺ​នេះ ជាពិសេស​វិធី​បង្ការ និងផល​វិបាក​។    គណនា BMI គណនា BMR គណនាថ្ងៃមេជីវិតញីទម្លាក់ លោកវេជ្ជបណ្ឌិតស៊ីណេត បាន​ពន្យល់អំពី​ជំ​ងឺស្រឡទែន រោគសញ្ញា ការឆ្លង វិធីបង្ការ ផល​វិបាក និង​ការព្យបាល​ដូច​តទៅ​នេះ៖  ១. អ្វី​ទៅ​ជា​ជំ​ងឺ​ស្រឡទែន? ស្រឡទែន គឺជា​ជំ​ងឺ​ឆ្លង ដែល​បង្ក​ឡើង​ដោយ​វីរុស​ក្រឡែន ពោល​គឺ​ស្ថិតក្នុង​ពពួក​វីរុស paramyxoviruse​។ ជំ​ងឺ​នេះ ចាប់​ផ្តើម​កើត​ដោយ​បង្ហាញពី​រោគ​សញ្ញា​ស្រាល​ៗ​ដូច​ជា ឈឺក្បាល គ្រុន​ក្តៅ និង​អស់​កម្លាំង ជា​ដើម​។ ប៉ុន្តែ បន្ទាប់​មក ជំងឺ​នេះ នឹង​បង្ក​ទៅ​ជា​ការ​ហើម​ធ្ងន់ធ្ងរ​ត្រង់ក្រពេញ​ទឹកមាត់ ដែលនាំ​ឲ្យ​ថ្ពាល់ និង​ថ្គាម ហើម​ប៉ោង។  វីរុសស្រឡទែន ២. តើ​នរណាងាយ​ប្រឈម​នឹង​ជំ​ងឺ​ស្រឡទែន? ជាទូទៅ ជំ​ងឺ​ស្រឡទែន កើត​លើ​កុមារ​អាយុ​​ចាប់​ពី​២ឆ្នាំ រហូត​ដល់​១២ឆ្នាំ ដោយ​សារ​តែ​មិន​បាន​ចាក់​ថ្នាំ​បង្ការ​ជំ​ងឺ​ស្រឡទែន។ ទោះជាយ៉ាងណាក៏ដោយ មនុស្សវ័យជំទង់ និងមនុស្សពេញវ័យអាចកើតស្រឡទែន បើទោះបីជា​បានចាក់ថ្នាំបង្ការក៏ដោយ។ ៣. តើជំ​ងឺ​ស្រឡទែនមានរោគសញ្ញាបែបណា? ជា​ធម្ម​តា រោគសញ្ញា​នៃ​ជំ​ងឺ​ស្រឡទែន មាន​សភាព​ស្រាល និង​មិន​ចេញ​អាការៈ​ភ្លាម​ៗ​ឡើយ​។ […]

អត្ថបទផ្សេងទៀតពី កុមារគ្រប់អាយុចូលរៀន

ដល់អាយុចូលរៀន

ស្វែងរក កុមារគ្រប់អាយុចូលរៀន

ការលូតលាស់អាយុ ៦ឆ្នាំ

តិចនិក ៥ យ៉ាងប៉ាម៉ាក់គួរដឹង ដើម្បីចៀសវាង​ស្រែកគំហកដាក់កូនពេលធ្វើខុសអ្វីមួយ

ម៉ាក់ប៉ា​មួយ​ចំនួន​តែង​ស្រែក​ឲ្យ​កូន​ពេល​ធ្វើ​អ្វី​មួយ​ខុស​ដោយ​គិត​ថា​នេះ​អាច​ជួយ​ឲ្យ​កូន​ដឹង​ថា​ខ្លួនបាន​បង្កកំហុសអ្វីមួយ​។ តាមពិត​ទៅ​ការ​ស្រែក​គឺជា​ការ​បង្ហាញ​កំហឹង​ដែល​អាច​ធ្វើ​ឲ្យ​កូន​មាន​ភាព​ភ័យ​ខ្លាច និង​ពិបាក​ក្នុង​ការ​ប្រដៅ។ ចំណែក​ឯ​ការ​និយាយ​ជា​មួយ​​កូន​​ដោយ​អារម្មណ៍​ត្រជាក់​​គឺ​មាន​ប្រសិទ្ធភាព​ជាង​ស្រែក​ដាក់​កូន។ ម៉ាក់ប៉ា​អាច​អនុវត្ត​ប៉ុន្មាន​វិធី​នេះ​​ដើម្បី​​បញ្ឈប់​​ការ​​ស្រែក​ដាក់​​កូន​។ ១. ធ្វើចិត្តឲ្យត្រជាក់ នៅ​ពេល​ដឹង​ខ្លួន​ថា​កំពុង​ខឹង និង​អាច​ដំឡើង​សំឡេង​ស្រែក​ដាក់​កូន​ ម៉ាក់ប៉ា​អាច​ដក​ខ្លួន​ចេញ​ពី​ស្ថានការណ៍​នោះ​មួយ​សន្ទុះ​ដើម្បី​រំងាប់​អារម្មណ៍​សិន។ ម៉ាក់ប៉ា​អាច​បិទ​ភ្នែក និង​ដក​ដង្ហើម​វែងៗ​ដែល​នេះ​អាច​ជួយ​ឲ្យ​ចិត្ត​ត្រជាក់​បាន។ អត្ថបទពាក់ព័ន្ធ៖  វីតាមីនប្រភេទនេះជួយបង្កើនកោសិកាឈាម បម្លែងអាហារទៅជាថាមពល ល្អខ្លាំងចំពោះវ័យជំទង់ ញ៉ាំប្រៃពេកអាចប៉ះពាល់សុខភាព នេះជាវិធីកាត់បន្ថយ​អំបិល​ពីរបបអាហារ តិចនិករៀបចំរបបអាហារពិសេស កូនញ៉ាំហើយសុខភាពល្អ និងវៃឆ្លាត ២. និយាយ​អំពី​អារម្មណ៍​ កំហឹង​គឺជា​អារម្មណ៍​មួយ​ដែល​ម៉ាក់ប៉ា​អាច​រៀន​ពី​វា​បាន​ប្រសិន​ជា​ចេះ​គ្រប់គ្រង​កំហឹង​បាន​ត្រឹមត្រូវ។ ការ​យល់​ពី​អារម្មណ៍​ផ្សេងៗ​ដូច​ជា​​សប្បាយចិត្ត ពិបាកចិត្ត រំភើប កំហឹង និង​ច្រណែន​គឺ​អាច​ជួយ​បង្រៀន​កូន​ឲ្យ​ដឹង​ថា​អារម្មណ៍​ទាំង​នេះ​ជា​ផ្នែក​​មួយ​នៃ​មនុស្ស​។ ការ​និយាយ​អំពី​អារម្មណ៍​របស់​យើង​ទៅ​កាន់​កូន​​ជួយ​ជំរុញ​កូន​ឲ្យ​និយាយ​អំពី​អារម្មណ៍​របស់​ពួកគេ​ប្រាប់​យើង​វិញ​ដូចគ្នា។ នេះ​អាច​ជួយ​ដល់​ពួកគេ​ក្នុង​ការ​រៀន​ពី​ការ​គោរព​អ្នក​ដទៃ និង​បង្កើត​ទំនាក់ទំនង​ល្អ​នៅ​ពេល​អនាគត។ ៣. លើក​ឡើង​អំពី​អាកប្បកិរិយា​មិន​ល្អ កូន​ក្មេង​តែង​ប្រព្រឹត្ត​ខុស​ជា​ញឹកញាប់ នេះ​ជា​ផ្នែក​មួយ​នៃ​ការ​លូតលាស់។ ដូចនេះ​នៅ​ពេល​កូន​ធ្វើ​ខុស ម៉ាក់ប៉ា​មិន​គួរ​ស្រែក​ទៅ​ឲ្យ​កូន​ ឬ​ដាក់​ពិន័យ​កូន​ភ្លាមៗ​​ទេ។ ម៉ាក់ប៉ា​គួរ​លើក​ឡើង​ពី​អាកប្បកិរិយា​មិន​ល្អ​នេះ​មក​និយាយ​ជាមួយ​កូន និង​បង្រៀន​ពួកគេ​ថា​អាកប្បកិរិយា​នេះ​គឺ​មិន​សមរម្យ។ ៤. និយាយ​ដោយ​សំឡេង​ធម្មតា ការ​ណែនាំ​កូន​ក្មេងដែល​មាន​ប្រសិទ្ធភាព​គឺ​ប្រើ​សំឡេង​ម៉ឺងម៉ាត់ ប៉ុន្តែ​ជា​សំឡេង​ធម្មតា​មិន​ខ្លាំង។ នៅ​ពេល​ម៉ាក់ប៉ា​និយាយ​ជាមួយ​កូន​ដោយ​ចិត្ត​ត្រជាក់ កូន​តែង​ស្ដាប់ និង​ធ្វើ​តាម។ ម៉្យាងទៀត នៅ​ពេល​និយាយ​ជាមួយកូន ​ម៉ាក់ប៉ា​គួរ​រក្សា​កម្រិត​ភ្នែក​ឲ្យ​ស្មើ​នឹង​កូន​ចៀស​ជាង​នៅ​ខ្ពស់​ជាង ឬ​នៅ​ឆ្ងាយ​ពី​កូន។ នៅ​​ពេល​នោះ​ដែរ​ កុំ​ភ្លេច​លើក​ឡើង​ពី​អាកប្បកិរិយា​ដែល​ត្រូវ​កែ​តម្រូវ​ផង​​។ ៥. បង្កើន​ទំនាក់ទំនង​ជាមួយ​កូន​ ម៉ាក់ប៉ា​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​កូន​តែង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​និយាយ​ណែនាំ ឬ​ប្រដៅ​កូន។ ពេល​កូន​នៅ​តូច ពួកគេ​តែង​ចង់​នៅ​ជិត​ម៉ាក់ប៉ា ដូចនេះ​ម៉ាក់ប៉ា​គួរ​ប្រើ​ឱកាស​នេះ​ជា​ប្រយោជន៍​ក្នុង​ការ​បង្កើន​ទំនាក់​ទំនង។ កូន​កាន់តែ​ស្និទ្ធស្នាល​​នឹង​ម៉ាក់ប៉ា​ កូន​នឹង​មាន​ការ​គោរព​ទៅ​លើ​ម៉ាក់ប៉ា និង​មិន​សូវ​ព្រហើន។


ការលូតលាស់អាយុ ៦ឆ្នាំ

ប៉ាម៉ាក់គួរដឹង! វិធី ៥ យ៉ាង ជួយបើកផ្លូវឲ្យ​អូនៗ​ធំឡើងជាមនុស្សឆ្លាត និង​ពូកែ

ការ​ចិញ្ចឹម​កូន​មិន​មែន​ជា​រឿង​ងាយស្រួល​ទេ ហើយ​ក៏​មិន​មាន​សាលា​ណា​ដែលអះអាង​ថា​អាច​បង្រៀន​អំពី​វិធី​​ចិញ្ចឹម​កូន​ឲ្យ​បាន​ល្អ​គ្មានទាស់នោះដែរ។ ប៉ុន្តែ​មាន​វិធី​មួយ​ចំនួន​អាច​ជួយ​ដល់​ការ​លូតលាស់​ខួរក្បាល​របស់​កូន​ដោយ​ប្រើប្រាស់​សកម្មភាព​ប្រចាំ​ថ្ងៃ​ដើម្បី​បង្កើត​ជា​ឱកាស​ដល់​កូន។ ១. និយាយ​ភាសា​កូនក្មេង​ជាមួយ​កូន សំឡេង និង​កាយវិការ​ដែល​ក្មេង​បង្កើត​ឡើង​អាច​នឹង​មិន​មាន​អ្វី​ពិសេស ប៉ុន្តែ​នេះ​ជា​វិធី​ប្រាស្រ័យ​ទាក់ទង​ដែល​ពួក​គេ​អាច​ធ្វើ​បាន។ អំឡុង​ពេល​​លូតលាស់​ដំបូង​របស់​ក្មេង អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា​ម៉ាក់​ប៉ា​គួរ​និយាយ​ភាសា​កូន​ក្មេង​ជាមួយ​កូន និង​​ធ្វើ​​ដូច​សន្ទនា​ធម្មតា។ ម៉្យាងទៀត ម៉ាក់ប៉ា​គួរ​ឆ្លើយតប​ទៅ​នឹង​សំឡេង​ និង​សកម្មភាព​ផ្សេងៗ​របស់​កូន។ ការ​និយាយ​ជាមួយ​កូន​អាច​កំណត់​ចំនួន​ពាក្យ​ដែល​កូន​ដឹង​ពេល​ពួកគេ​អាយុ​២​ឆ្នាំ និង​កម្រិត​នៃ​ការ​អាន​នៅ​ពេល​ក្រោយ​ដែរ។ ដូចនេះ​ម៉ាក់ប៉ា​មិន​​គួរ​មើល​រំលង​ពេល​កូន​និយាយ​កកែកករទេ​។ ២. អាន​ឲ្យ​កូន​ស្តាប់ ទារក​អាច​នឹង​មិន​ទាន់​ចេះ​និយាយ ឬ​អាន​ទេ ប៉ុន្តែ​ពួកគេ​នៅ​តែ​អាច​រៀន​ពី​អ្វី​ជា​ច្រើន​បាន។ ទោះបី​នៅ​អាយុ​៣​ខែ ពួកគេ​ក៏​អាច​បែង​ចែក​នូវ​សំឡេង​នៃ​ភាសា​ផ្សេងៗ​បាន។ រាល់ពេល​ដែល​ម៉ាក់ប៉ា​អាន​ឲ្យ​កូន​ស្តាប់ គឺ​ដូចជា​ម៉ាក់ប៉ា​បង្រៀន​ភាសា​ដល់​កូន។ ក្រៅ​ពី​អាន ម៉ាក់ប៉ា​គួរ​បង្ហាញ​រូបភាព​ក្នុង​សៀវភៅ និង​សួរ​សំណួរ​ធម្មតា​អំពី​សាច់រឿង និង​តួអង្គ​បាន។ ការ​អាន​ឲ្យ​កូន​ស្តាប់​​មិន​ត្រឹម​តែ​បង្រៀន​ពាក្យ​ថ្មីៗ​ដល់​កូន​ទេ នៅ​អាច​ជំរុញ​ឲ្យ​កូន​ស្រលាញ់​ការ​អាន​ទៀត​ផង។ ៣. ប្រើប្រាស់​សកម្មភាព​ប្រចាំ​ថ្ងៃ​បង្រៀន​កូន សម្រាប់​ក្មេង មិន​ថា​ពេល​ងូតទឹក ពេល​បោកគក់ ឬ​ពេល​ចម្អិន​អាហារទេ​ សុទ្ធតែ​ជា​ឱកាស​ក្នុង​ការរៀន។ ម៉ាក់ប៉ា​អាច​រៀបចំ​ពី​អ្វី​ដែល​កំពុង​ធ្វើ​ដើម្បី​ជំរុញ​ការ​រៀន​ភាសា​របស់​កូន។ ការ​រាប់ និង​បែងចែក​សម្លៀកបំពាក់​អាច​បង្រៀន​លេខ​ដល់​កូន រីឯ​ការ​ធ្វើ​ទឹកមុខ​ផ្សេងៗ​គឺ​ជា​វិធី​ល្អ​មួយ​ក្នុង​ការ​បង្រៀន​ភាព​ឆ្លាត​វៃ​ផ្នែក​ផ្លូវ​អារម្មណ៍ (EQ) ដល់​កូន។ ៤. ការ​លេង​ នៅ​ពេល​ក្មេង​លេង ពួកគេ​បង្កើត​ជំនាញ​ជីវិត​សំខាន់​​ផ្សេងៗ។ ការ​លេង​ជាមួយ​នឹង​ក្មេង​ដទៃ ពួកគេ​រៀន​ពី​ការ​បត់បែន និងការ​​ចែករំលែក។ ចំណែកឯ​ការ​លេង​បែប​ស្រមើស្រមៃ​អាច​ជំរុញ​ដល់​គំនិត​ច្នៃ​ប្រឌិត និងភាសា​ដោយ​ក្មេងៗ​រៀន​បង្ហាញ​គំនិត​របស់​ពួកគេ​តាម​ពាក្យ​សម្ដី។ ម៉្យាងទៀត នៅ​ពេល​ក្មេងៗ​ស្រមើស្រមៃ​ពី​អ្វី​ថ្មី ពួកគេ​រៀន​អំពី​ការ​ដោះស្រាយ​បញ្ហា និង​បង្កើត​ជម្រើស​​ថ្មីៗ​។ ដូចនេះ​ការ​លេង​គឺ​ជា​ឱកាស​រៀន​ដ៏​ល្អ​សម្រាប់​កូន ហើយ​ម៉ាក់ប៉ា​គួរ​ចៀសវាង​ប្រើប្រាស់​គ្រឿង​អេឡិចត្រូនិក​ច្រើន​នៅ​មុខ​កូន​ព្រោះ​អាច​ធ្វើ​ឲ្យ​ក្មេង​មាន​អារម្មណ៍​ថា​ពួកគេ​មិន​សំខាន់។ ៥. ធ្វើ​ជា​គំរូ​ដល់​កូន ម៉ាក់ប៉ា​ដឹង​ហើយ​ថា​ក្មេង​ងាយ​នឹង​ចាប់​បាន​អ្វី​ថ្មីៗ​នៅ​ពេល​ពួកគេ​ឃើញ។ មុន​នឹង​ក្មេង​ចេះ​និយាយ ពួកគេ​អាច​ដឹង​ពី​អារម្មណ៍​តាម​រយៈ​ទឹកមុខ […]


ការលូតលាស់អាយុ ៦ឆ្នាំ

របៀ​បចិញ្ចឹមកូន ៧ យ៉ាងអាចប៉ះពាល់អនាគតកូន

ប៉ាម៉ាក់​ដែល​មាន​ទំនួល​ខុសត្រូវ​នឹង​ធ្វើអ្វី​គ្រប់​យ៉ាង​ដើម្បី​ចិញ្ចឹម​កូន​ឲ្យ​ក្លាយ​ជា​ក្មេង​រីករាយ និង​ជោគជ័យ​នៅ​ពេល​ធំ​ឡើង។ ប៉ុន្តែ​​កំហុស​ក្នុង​ការ​ចិញ្ចឹម​កូន​មួយ​ចំនួន​អាច​ប៉ះពាល់​ដល់​ជីវិត​ក្មេង​នៅ​ពេល​ធំ​ឡើង។ អត្ថបទ​នេះ​នឹង​លើក​ឡើង​ពី​កំហុស​ទាំង​នោះ​។ ១. មិន​បង្ហាញ​ការ​ស្រលាញ់​ដល់​កូន ពេល​អូនៗ​នៅ​ក្មេង ប៉ាម៉ាក់​គឺជា​មនុស្ស​សំខាន់​បំផុត​សម្រាប់​ពួក​គេ​។ បើ​ក្មេង​មិន​មាន​អារម្មណ៍​បាន​ទទួល​​ការ​ស្រលាញ់​របស់​ប៉ាម៉ាក់ ក្មេង​អាច​បាត់បង់​ទំនុកចិត្ត​លើ​ខ្លួនឯង និង​មិន​ស្រលាញ់​ខ្លួនឯង។ ផ្ទុយ​ទៅ​វិញ ប្រសិន​ជា​ប៉ាម៉ាក់​ផ្តល់​ក្ដី​ស្រលាញ់​ច្រើន​ជ្រុល​​ដល់​កូន​អាច​ធ្វើឲ្យ​ការ​យក​ចិត្ត​ទុក​ដាក់​ក្លាយ​ទៅ​ជា​ការ​គ្រប់គ្រង​កូន​វិញ​ដែល​នេះ​កូន​អាច​នឹង​មិន​សប្បាយ​ចិត្ត​ដូចគ្នា។ ២. ព្យាយាម​គ្រប់គ្រង​អ្វីៗ​គ្រប់យ៉ាង ពេល​ខ្លះ​ប៉ាម៉ាក់​ភ្លេច​ថា​កូនៗ​បាន​ធំ​ដឹង​ក្ដី​ ហើយ​ប៉ាម៉ាក់​នៅ​តែ​បន្ត​ធ្វើ​គ្រប់​យ៉ាង​សម្រាប់​កូន។ ក្មេង​ទាំង​នេះ​គឺ​មិន​មាន​ការ​លូតលាស់​ផ្នែក​សតិ​អារម្មណ៍​ទេ ហើយ​ទំនាក់ទំនង​របស់​ពួកគេ​អាច​ជួប​ប្រទះ​បញ្ហា​ផ្សេងៗ​​។ ពួកគេ​នឹង​យក​តែ​ចិត្ត​ខ្លួន​ឯង និង​មិន​អាច​បង្កើត​ទំនាក់ទំនង​​ល្អ​ជាមួយ​អ្នក​ផ្សេង​បាន​ព្រោះ​ពួកគេ​មិន​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ និង​ខ្វល់​តែ​ពី​ខ្លួន​ឯង​ដែល​នេះ​តែង​បង្ក​​ឲ្យ​មាន​ជម្លោះ។ ៣. ធ្វើ​ការ​សម្រេចចិត្ត​ជំនួស​កូន នៅ​ពេល​ប៉ាម៉ាក់​ធ្វើ​ការ​សម្រេច​ចិត្ត​ជំនួស​កូន ​គឺ​ស្មើ​នឹង​​មិន​ឲ្យ​ឱកាស​កូន​ក្នុង​ការរៀន​​ឯករាជ្យដោយ​​ខ្លួន​ឯង។ ក្មេង​គ្រប់​រូប​គួរ​មាន​សិទ្ធិ​ក្នុង​ការ​សម្រេចចិត្ត ព្រោះ​អសមត្ថភាព​ក្នុង​ការ​សម្រេច​ចិត្ត​ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ ហើយ​តែង​ត្រូវការ​ជំនួយ​ពី​អ្នក​ដទៃ។ នេះ​អាច​មាន​ការ​លំបាក​ក្នុង​ការ​រស់នៅ​​ដោយសារ​ពួកគេ​មិន​ដឹង​ថាខ្លួន​ចង់​បាន​អ្វី​ឲ្យ​ប្រាកដ។ អត្ថបទពាក់ព័ន្ធ៖  ធ្លាប់ឮគេនិយាយច្រើន​អំពី IQ ចុះ EQ វិញជាអ្វីដែរ? រឿងល្អៗ ម៉ាក់ប៉ាគួរធ្វើដាក់កូនក្នុងផ្ទៃ ដើម្បីកើតមកមាន IQ ខ្ពស់ អាយុ ១៣ សប្តាហ៍៖ ចង់ឲ្យកូនមាន IQ ខ្ពស់ ម៉ាក់ប៉ាគួរធ្វើម៉េច? រឿងល្អៗ ម៉ាក់ប៉ាគួរធ្វើដាក់កូនក្នុងផ្ទៃ ដើម្បីកើតមកមាន IQ ខ្ពស់ ៤. ប៉ា​ម៉ាក់​ឈ្លោះ​គ្នា​មុខ​កូន បើ​ប៉ាម៉ាក់​ឈ្លោះ​គ្នា​មិន​ឈប់​ ក្មេង​អាច​គិត​ថា​នេះ​ជា​កំហុស​របស់​ពួកគេ។ នៅ​ពេល​ធំ​ឡើង​ពួកគេ​អាច​ព្យាយាម​គេចវេស​ពី​ជម្លោះ ឬ​ទៅ​ធ្វើ​បាប​អ្នក​ដទៃជាដើម​។ សម្រាប់កូន​​​ស្រី​ៗ​វិញ​អាច​នឹង​ព្យាយាម​បង្ហាញ​ថា​ពួកគេ​ខ្លាំង​ជាង​មនុស្ស​ប្រុស រីឯ​ប្រុសអាច​​ប្រព្រឹត្ត​ខ្លួន​តាម​​​ប៉ា​របស់​គេ​។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ […]


ការលូតលាស់អាយុ ៦ឆ្នាំ

អាថ៌កំបាំងក្នុងការចិញ្ចឹមកូនឲ្យឆ្លាត ចេះសម្របខ្លួននឹងបរិបទពិភពលោកបច្ចុប្បន្ន

បរិបទ​នៃ​ការ​ចិញ្ចឹម​បីបាច់​កូន​នា​ពេល​បច្ចុប្បន្ន​មិន​ដូច​ជំនាន់​មុន​នោះ​ទេ ម្តាយ​ឪពុក​ចាំបាច់​ត្រូវ​ចេះ​បត់​បែន​ទៅ​តាម​ការ​ផ្លាស់​ប្តូរ​នៃ​ពិភព​លោក នោះ​ទើប​កូន​យើង​ក្លាយ​ជា​ក្មេង​ឆ្លាត រឹងមាំ អាច​ប្រកួត​ប្រជែង និង​ចាប់​យក​ឱកាស​នា​ពេល​អនាគត​បាន។ អ្វី​ទៅ​ជា​អ្វី​បរិបទ​ថ្មី​នៃ​ការ​ចិញ្ចឹម​កូន? ធ្វើ​បែប​ណា​ទើប​កូន​មាន​គ្រឹះ​រឹងមាំ ប្រាជ្ញា​ឆ្លាត​វៀង​វៃ រាងកាយ​រឹងប៉ឹង អាច​ជម្នះ​​រាល់​ឧបសគ្គ​នានា​បាន? បរិបទ​ថ្មី​នៃ​ការ​ចិញ្ចឹម​កូន បរិបទ​ថ្មី​នៃ​ការ​ចិញ្ចឹម​កូន​នា​ពេល​បច្ចុប្បន្ន​នេះ សំដៅ​លើ​ការ​ចិញ្ចឹម​បីបាច់​កូន​ឲ្យ​មាន​ភាព​រឹងមាំ​ទាំង​ផ្លូវកាយ-​ចិត្ត មាន​បញ្ញា​ស្មារតី​ឆ្លាត​តាំង​ពីតូច​ទៅ ពោល​គឺ​ចិញ្ចឹម​កូន​ឲ្យ​គេ​ចេះ​បត់​បែន ​មាន​ភាព​រឹងប៉ឹង ដើម្បី​ជម្នះ​ឧបសគ្គ និង​ជោគជ័យ​ក្នុង​ជីវិត។ ដើម្បី​ឲ្យ​កូន​ឈាន​ទៅ​ដល់​ចំណុច​នោះ ទាមទារ​ឲ្យ​ឪពុក​ម្តាយ​ព្យាយាម លះបង់​ច្រើន និង​ត្រូវ​ប្រកាន់​នូវ​វិធីសាស្ត្រ​ចំនួន៥ ដូចខាងក្រោម៖ ១. ឲ្យ​កូន​រៀន​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង ការ​បណ្តោយ​ឲ្យ​កូន​ឆ្លង​កាត់​បទ​ពិសោធន៍​ដោយ​ផ្ទាល់​នៅ​ពិភព​ខាង​ក្រៅ ហើយ​ប្រឈម​មុខ​នឹង​​ឧបសគ្គ​ដោយ​ខ្លួនឯង ដោយ​ប៉ាម៉ាក់​កុំ​ការពារ​កូន​ជ្រុល​ហួសហេតុ​ពេក អាច​ជួយ​ឲ្យ​កូន​មាន​ភាព​ឯករាជ្យ និង​រៀន​ធ្វើអ្វី​ដោយ​ខ្លួន​ឯង។  ២. បង្រៀន​កូន​ឲ្យ​មាន​ភាព​រឹងប៉ឹង​មិន​ព្រម​ចុះ​ចាញ់ គ្រប់​បទ​ពិសោធន៍​លំបាក ប៉ាម៉ាក់​ត្រូវ​ឲ្យ​កូន​រៀន​ប្រឈម​នឹង​ភាព​ទន់​ខ្សោយ និង​ត្រូវ​ផ្តល់​ជំនឿ​ចិត្ត​លើ​កូន​ម្តង​ហើយ​ម្តង​ទៀត​ថា កូន​ពិត​ជា​អាច​ធ្វើ​បាន។ ៣. ជំរុញ​ភាព​ក្លាហាន​កូន ពេល​កូន​ប្រឈម​មុខ​ភាព​ភ័យ​ខ្លាច ប៉ា​ម៉ាក់​ត្រូវ​លើក​ទឹក​ចិត្ត​កូន និង​ជំរុញ​ឲ្យ​កូន​មាន​ភាព​ក្លាហាន ដើម្បី​សម្រេច​បាន​គោលដៅ​ដែល​កូន​ចង់​បាន។ ៤. ឲ្យ​កូន​រៀន​បត់​បែន​តាម​កាលៈទេសៈ បណ្តោយ​ឲ្យ​កូន​យើង​មាន​ឱកាស​ប្រើ​ជីវិត​ដែល​គេ​មិន​ធ្លាប់​ជួប​ប្រទះ​ខ្លះ តាម​រយៈ​នេះ​ពួកគេ​នឹង​ទទួល​បាន​បទ​ពិសោធន៍​ថ្មីៗ ហើយ​ចេះ​បត់​បែន​តាម​កាលៈទេសៈ​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ ។ ៥. បង្រៀន​ឲ្យ​កូន​មាន​ភាព​វាង​វៃ​ក្នុង​ការ​ដោះស្រាយ​បញ្ហា ចំណេះ​ដឹង​មិន​មែន​បាន​ពី​​ការ​រៀន​ក្នុង​សាលា​ទាំង​ស្រុង​ទេ តែ​ក៏​បាន​ពី​​បទ​ពិសោធន៍​ផ្ទាល់​នៅ​ខាង​ក្រៅ​ផង​ដែរ។ បទ​ពិសោធន៍​ខាង​ក្រៅ និង​ការ​ប្រឈម​មុខ​ឧបសគ្គ នឹង​ជួយ​បង្រៀន​កូន​ឲ្យ​ចេះ​ដោះស្រាយ​បញ្ហា​ក្នុង​ជីវិត។ ​តើ​យើង​ត្រូវ​សាង​ភាព​វៃ​ឆ្លាត​ឲ្យ​កូន​ពេល​ណា? ដោយ​របៀប​ណា? សំណួរ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ ឆ្លើយ​ថា​ចាប់​តាំង​ពី​កូន​យើង​ចាប់​កំណើត​ក្នុង​ផ្ទៃ រហូត​ដល់​កូន​កើត​មក ដោយ​ម៉ាក់ប៉ា​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​មាន​រាង​កាយ​រឹងមាំ […]


ការលូតលាស់អាយុ ៦ឆ្នាំ

ប៉ាម៉ាក់តិចអត់ដឹង! ទម្លាប់អានសៀវភៅឲ្យកូនស្តាប់មុនចូលគេង មានប្រយោជន៍ខ្លាំង

នៅបរទេសប៉ាម៉ាក់ជាច្រើនមានទម្លាប់ពិសេសមួយ គឺតែងអានសៀវភៅរឿងនិទាន ឬសៀវភៅអប់រំផ្សេងៗឲ្យកូនៗស្តាប់មុខចូលគេង។ ចុះប៉ាម៉ាក់ដឹងថាហេតុអីអត់? ការចំណាយពេលអានរឿងនិទានឲ្យកូន​ស្ដាប់​ មិនត្រឹមជួយឲ្យកូនគេងលក់សុបិនល្អទេ ថែមទាំងលាក់ទុកនូវភាពអស្ចារ្យជាច្រើនសម្រាប់អនាគតកូនយើង។ ខាងក្រោមនេះ ជាគុណប្រយោជន៍អស្ចារ្យដែល​ប៉ាម៉ាក់ត្រូវដឹង។ ១- សៀវភៅរឿងជួយអភិវឌ្ឍភាពច្នៃប្រឌិត និងការស្រមើស្រមៃ សៀវភៅរឿង អាចបើផ្លូវឆ្ពោះទៅរកពិភពពិតរបស់ក្មេងៗ ដែលជាកន្លែងអូនៗអាចទទួលបានបទពិសោធពិតប្រាកដ។ ក្នុងជីវិតពិតយើង តើប៉ាម៉ាក់គិតថា អាចជួយកូនយើងធ្វើដំណើរទៅកាន់មហាសមុទ្រទៅមើលដើមឈើវេទមន្ត ផ្សងព្រេងលើ​កោះអាថ៌កំបាំង ឬធ្វើដំណើរទៅកាន់ប្រទេសផ្សេងទៀតបានប៉ុន្មានដង? គ្នាយើងត្រូវចាំថា កូនយើងចាំបាច់ត្រូវធំដឹងក្តីក្នុងនាមជាមនុស្សពោរពេញដោយគំនិតច្នៃប្រឌិត និងភាពស្រមើស្រមៃ ដើម្បីអាច​ធ្វើឲ្យអូនៗទទួលបានជោគជ័យក្នុងពិភពលោកពិតប្រាកដនេះ។ ការអានសៀវភៅរឿងឲ្យអូនៗស្តាប់មុនចូលគេង ជាវិធីសាស្ត្រល្អបំផុត​ដើម្បីជួយជំរុញការគិត ភាពច្នៃប្រឌិតរបស់អូនៗខ្ពស់ទៅរកភាពអស្ចារ្យ។ ក្មេងជា​ធម្មតា​តែងចាប់អារម្មណ៍អ្វីដែលពួកគេបានឮចេញពីសៀវភៅរឿងព្រេង និងតួអង្គក្នុងរឿងនោះជាដើម នាំឲ្យទម្លាប់​អាន​ឲ្យកូនស្តាប់ នឹងអាចបំផុសភាពក្លាហានសម្រាប់អូនៗទៅថ្ងៃមុខ។ ២- ក្មេងមានប៉ាម៉ាក់ឧស្សាហ៍អានសៀវភៅឲ្យស្តាប់ធំឡើងនឹងក្លាយជាមនុស្សចូលចិត្តអាន វិធីល្អបំផុតដើម្បីប្រាកដថា កូនយើងនឹងរីករាយជាមួយសេរីភាពនៃការអាននៅថ្ងៃណាមួយ ប៉ាម៉ាក់​ត្រូវតែបង្កើតទម្លាប់អានសៀវភៅ​សម្រាប់អូនៗចាប់តាំងពីពេលអូនៗនៅតូច។ អាកប្បកិរិយារបស់ប៉ាម៉ាក់​ជាគំរូល្អបំផុតសម្រាប់អូនៗ ក៏ជាអ្វីអូនៗចង់ធ្វើតាមបំផុត ហើយបើ​សិនជាអូនៗ​មិនធ្លាប់ឃើញប៉ាម៉ាក់​របស់ខ្លួនអានសៀវភៅឲ្យខ្លួនស្តាប់ ឬអានខ្លួនឯងទេនោះមានន័យថា ការអានសៀវភៅមិនអាចជាអ្វីដែលអូនៗចាប់អារម្មណ៍​ខ្លាំងនោះឡើយ។ ការអាន គឺជាជំនាញដ៏សំខាន់មួយដែលនឹងជួយអូនៗអាចវិវត្តបានយ៉ាងលឿន ឆ្លងផុតការសិក្សាក្នុងវ័យកុមារងាយបំផុត ឆ្ពោះទៅរកការសិក្សាវ័យជំទង់។ អត្ថបទពាក់ព័ន្ធ៖ ពិតទេ ក្មេងៗ​មើល​ទូរស័ព្ទយូរ អាច​កើត​អូទីស្សឹម? WHO ​ព្រមានប៉ាម៉ាក់ដែលចូល​ចិត្ត​ឲ្យ​កូន​មើលទូរសព្ទ ទាំងនេះជាកំហុសឆ្គង និងការទទួលខុសត្រូវរបស់ឪពុកម្តាយមានកូនអូទីស្សឹម ៣- ក្មេងមានប៉ាម៉ាក់អានសៀវភៅឲ្យស្តាប់ ធំឡើងអាចក្លាយជាមនុស្សចូលចិត្តការតាក់តែងនិពន្ធ រៀនសូត្រពីជំនាញសរសេរ និពន្ធប្រកបដោយភាពច្នៃប្រឌិត ជាជំនាញមួយ​ផ្នែកចេញពីការស្តាប់រឿងនិទានល្អៗនេះឯង។ ពេលអូនៗស្លុងអារម្មណ៍ខ្លាំង និងស្រមើស្រមៃទៅក្នុងសាច់រឿងនាអំឡុងប៉ុន្មានឆ្នាំដំបូង នឹងធ្វើឲ្យពួកគេកាន់តែទំនង​ជា​អាច​ក្លាយខ្លួន​ជាអ្នកនិពន្ធប្រកបដោយភាពច្នៃប្រឌិតពេលឈានដល់វ័យសិក្សា។ ការតាក់តែងនិពន្ធដោយភាពច្នៃប្រឌិត មិនមែនជារឿងងាយស្រួលនោះឡើយ ដោយទាមទារការលើកទឹកចិត្តបន្ថែមសម្រាប់​អូនៗ ដើម្បីបណ្តុះទេពកោសល្យរបស់ខ្លួនបន្តិចម្តងៗ ចាប់តាំងពីវ័យកុមារភាពតែម្តង។ ៤- ស្តាប់រឿងនិទានមុនចូលគេង ជួយបង្កើនចំណេះដឹងបង្កប់ក្នុងរឿងទាំងនោះ មនុស្សលោកយើងនេះ​អាចរៀនចេះអ្វីមួយបាន គឺអាស្រ័យទៅលើការចាប់អារម្មណ៍របស់យើងទៅលើរបស់​ទាំង​នោះ​ ដែលអាចលើកទឹកចិត្តឲ្យយើងព្យាយាមស្វែងយល់ឲ្យកាន់តែច្បាស់។ […]


ការលូតលាស់អាយុ ៦ឆ្នាំ

ចង់ឲ្យកូនចូលចិត្តអានសៀវភៅ ប៉ាម៉ាក់ត្រូវដឹង ៨ ចំណុចនេះជាមុនសិន

ការ​អាន​សៀវភៅ​អាច​ជួយ​ដល់​កូន​របស់​យើង​បាន​ច្រើន​ទាំង​ផ្នែក​ប្រាជ្ញា និង​ស្មារតី ប៉ុន្តែ​ក្មេង​មួយ​ចំនួន​អាច​នឹង​មិន​មាន​ចំណាប់​អារម្មណ៍​ទៅ​លើ​ការ​អាន។ នេះ​មិន​មែន​ជា​បញ្ហា​ទេ ប៉ាម៉ាក់​អាច​ជួយ​កូន​ឲ្យ​ចូល​ចិត្ត​អាន​សៀវភៅ​បាន។ ១. អាន​ឲ្យ​កូន​ស្តាប់​តាំង​ពី​តូច ការ​អាន​ឲ្យ​កូន​ស្តាប់​តាំង​ពី​តូច​អាច​ជួយ​ឲ្យ​កូន​ស៊ាំ​នឹង​ការ​អានសៀវភៅ។ ប៉ាម៉ាក់​អាច​បង្កើត​ទម្លាប់​នៃ​ការ​អាន​សៀវភៅ​ដោយ​ជ្រើស​រើស​ការ​អាន​ឲ្យ​កូន​ស្ដាប់​មុន​ពេល​ចូល​គេង ឬ​ក្រោយ​អាហារ​ពេល​ល្ងាច។ យក​ល្អ​គួរ​បង្កើត​ទម្លាប់​នៃ​ការ​អាន​ឲ្យ​កូន​ស្តាប់​នេះជា​រៀងរាល់ថ្ងៃ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ២. ជួយ​រក្សា​ចំណាប់​អារម្មណ៍​កូន​ទៅ​លើ​សៀវភៅ​ដែល​កំពុង​អាន ដើម្បី​ជួយ​រក្សា​ចំណាប់​អារម្មណ៍​កូន​ទៅ​លើ​សៀវភៅ​ដែល​ពួកគេ​កំពុង​អាន ប៉ាម៉ាក់​អាច​សួរ​សំណួរ​ទាក់ទង​ទៅ​នឹង​សាច់រឿង​របស់​សៀវភៅ​។ ការ​សួរសំណួរ​មិន​ត្រឹមតែ​ជួយ​រក្សា​ចំណាប់​អារម្មណ៍​របស់​កូន​ទេ ប៉ុន្តែ​នៅ​អាច​ធ្វើ​ឲ្យ​ប៉ាម៉ាក់​ដឹង​ពី​កម្រិត​នៃ​ការ​យល់​របស់​កូន​បាន​ទៀត។ ការ​ពិភាក្សា​ជាមួយ​កូន​ពី​អ្វី​ដែល​ពួកគេ​កំពុង​អាន​អាច​ជួយ​បណ្ដុះ IQ និង​ណែនាំ​កូន​​គិត​ទៅ​លើ​អត្ថបទ​ណា​ដែល​ពិបាក​​។ ៣. រក​កន្លែង​ស្ងាត់​ឲ្យ​កូន​អាន ប៉ាម៉ាក់​គួរ​រក​កន្លែង​ដែល​ស្ងាត់​មិនមាន​ការ​រំខាន​ផ្សេងៗ​សម្រាប់​កូន​ក្នុង​ការ​អាន។ ម៉្យាងទៀត ប៉ាម៉ាក់​អាច​កំណត់​ពេល​មិន​ឲ្យ​កូន​ប្រើ​គ្រឿង​អេឡិចត្រូនិច និង​ងាក​មក​ផ្ដោត​លើ​ការ​អាន​វិញ​។ ការ​កំណត់​នេះ​អាច​ក្នុង​អំឡុងពេល​ចុងសប្ដាហ៍​ដែល​អនុញ្ញាត​​ឲ្យ​កូន​អាន​សៀវភៅ ឬ​ធ្វើ​សកម្មភាព​​ផ្សេងៗ​​ដែល​​មិន​​ទាក់​ទង​នឹង​​ការ​ប្រើប្រាស់​​គ្រឿង​​អេឡិចត្រូនិច​។ [embed-health-tool-baby-poop-tool] ៤. ផ្តល់​រង្វាន់​ដល់​កូន​ពេល​អាន​ កូន​ក្មេង​តែង​ចង់​ធ្វើ​អ្វី​មួយ​ដែល​ប៉ាម៉ាក់​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ដូចជា​ការ​ចូល​គេង​យប់។ ប្រសិន​ជា​ប៉ាម៉ាក់​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​គេង​យឺត​ប៉ុន្តែ​ពួកគេ​ត្រូវ​ចំណាយ​បន្ថែម​ក្នុង​ការ​អាន​សៀវភៅ នោះ​កូន​នឹង​ជ្រើសរើស​យក​ការ​អាន​នេះ​ដើម្បី​ធ្វើ​អ្វី​ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ។ បន្ថែម​ពី​នេះ​ទៀត ប៉ាម៉ាក់​អាច​ផ្តល់​រង្វាន់​ដល់​កូន​នៅ​ពេល​ពួកគេ​បំពេញ​កិច្ចការ​អ្វី​មួយ​ដោយ​ការ​អាន​ជាមួយ​គ្នា។ ៥. ធ្វើ​ជា​គំរូ​ដល់​កូន វិធី​ដែល​ល្អ​គឺ​ធ្វើ​ជា​គំរូ​ដល់​កូន​ដោយ​ធ្វើ​សកម្មភាព​នោះ​ដោយ​ខ្លួនឯង។ ពេល​កូន​ឃើញ កូន​នឹង​ធ្វើ​ត្រាប់តាម ដូចនេះ​វិធី​នេះ​អាច​ជំរុញ​ឲ្យ​កូន​អាន​បាន។ ប៉ាម៉ាក់​ក៏​អាច​អាន​ជាមួយ​កូន​បាន​ដែល​នេះ​ជួយ​ដល់​ទំនាក់ទំនង​រវាង​ប៉ាម៉ាក់ និង​កូនទៀត​ផង។ ៦. កុំ​បង្ខំ​កូន​ឲ្យ​អាន បើ​ប៉ាម៉ាក់​បង្ខំ​កូន​ឲ្យ​អាន នោះ​ការ​អាន​សៀវភៅ​នឹង​ក្លាយ​ជា​សកម្មភាព​ដ៏​តានតឹង​សម្រាប់​កូន ជាពិសេស​អំឡុងពេល​កូន​ស្ថិត​ក្នុង​​វ័យ​ក្មេង។ កូន​ត្រូវការ​ពេលវេលា​ដើម្បី​ស៊ាំ​ទៅ​នឹង​ទម្លាប់​ថ្មី​នេះ ដូចនេះ​ប៉ាម៉ាក់​ត្រូវ​មាន​ភាព​អត់ធ្មត់​។ ៧. ជ្រើស​រើស​សៀវភៅ​ឲ្យ​កូន ដើម្បី​ជំរុញ​ឲ្យ​កូន​អាន​សៀវភៅ ប៉ាម៉ាក់​គួរ​ជ្រើសរើស​សៀវភៅ​ដែល​មាន​ចំណង​ជើង​គួរ​ឲ្យ​ចាប់​អារម្មណ៍​។ ប៉ាម៉ាក់​អាច​ចាប់ផ្ដើម​ជាមួយ​នឹង​សៀវភៅ​សំណើច​ដែល​នេះ​ធ្វើ​ឲ្យ​កូន​ចង់​អាន​បន្ត ឬ​សៀវភៅ​ទាក់ទង​នឹង​សត្វ និងរុក្ខជាតិ​ជាដើម។ ៨. អនុញ្ញាត​ឲ្យ​កូន​ជ្រើសរើស​សៀវភៅ​ដោយ​ខ្លួនឯង កូន​អាច​នឹង​មាន​ចំណង់ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន​របស់​ពួកគេ ដូចនេះ​គួរ​ឲ្យ​ពួកគេ​ជ្រើសរើស​សៀវភៅ​ដោយ​ខ្លួនឯង​ទោះបីជា​ប៉ាម៉ាក់​មិន​ចូលចិត្ត​ក៏​ដោយ​។ ការ​ធ្វើ​បែបនេះ​ជួយ​ឲ្យ​ការ​អាន​របស់​កូន​មាន​ភាព​ងាយ​ស្រួល ហើយ​ការ​ពិភាក្សា​ក៏​កាន់តែ​មាន​ចំណាប់អារម្មណ៍។ ទោះបីជា​កូន​ចូលចិត្ត​អាន​សៀវភៅ​ដដែលៗ​ក៏ដោយ គួរ​កុំ​បង្ខំ​កូន​ឲ្យ​ដូរ​សៀវភៅ​ព្រោះ​យូរ​ទៅ​ពួកគេ​នឹង​ដូរ​សៀវភៅ​ថ្មី​ដោយ​ខ្លួនឯង។ […]


ការលូតលាស់អាយុ ៦ឆ្នាំ

ប៉ាម៉ា់ក់ចង់ឲ្យ​កូនធំឡើង​មានចរិតល្អ គួរចៀសវាងចំណុចទាំងនេះ​

ការ​ចិញ្ចឹម​កូន​មិន​មែន​ជា​រឿង​ងាយស្រួល​ទេ ពេល​ខ្លះ​ម៉ាក់ប៉ា​អាច​នឹង​សួរខ្លួនឯងទៀតថា​តើ​ត្រូវ​ចិញ្ចឹម​កូន​បែប​ណា​ដើម្បី​ឲ្យ​កូន​ឲ្យ​មានចរិត​ល្អ។ ដើម្បី​ចិញ្ចឹម​កូន​ឲ្យ​មាន​ចរិត​ល្អ​ម៉ាក់ប៉ា​គួរ​ចៀស​វាង​ប៉ុន្មាន​ចំណុច​ខាងក្រោម​នេះ។ ១. មិន​ឲ្យ​កូន​លេង​ជាមួយ​ក្មេង​ដទៃ ក្មេង​នៅតែឯងអាច​នឹង​មិនសូវបាន​យល់ដឹង​ពីទំនាក់ទំនងខាងក្រៅ ឬអារម្មណ៍​រាប់អានគ្នាទៅវិញ​ទៅ​មក​​ដូចទៅ​នឹង​ក្មេង​ដែល​បាន​លេងជាមួយ​ក្មេង​ដទៃនោះទេ​​។ នៅ​ពេល​កូន​លេង​ជាមួយ​ក្មេង​ដទៃ​ កូន​តូច​នឹង​រៀន​ចេះ​ចែក​រំលែក លេងដោយស្មើ​ភាពគ្នា រាប់អាន​ក្មេង​ដទៃ​ដោយ​មិន​ប្រកាន់ និង​ចេះ​យកចិត្តទុកដាក់​លើ​អ្នកដទៃ​ទៀតផង។ កូនៗក៏អាច​ដឹង​ទៀត​ថា​អារម្មណ៍​ពួកគេ​អាច​នឹង​ទទួល​រង​ការ​ឈឺចាប់ ​នៅ​ពេល​ពួកគេ​ធ្វើ​អ្វី​មិន​ល្អ​ទៅ​លើ​ក្មេង​ដទៃ​ ដោយសារតែ​ក្មេង​ដទៃ​អាច​នឹង​យំ ឬ​មិន​សប្បាយ​ចិត្ត​។ ហេតុនេះ​ហើយ កូន​តូច​នឹង​យល់​ច្បាស់​ពី​អារម្មណ៍​ខ្លួន និង​ក្មេង​ដទៃ​នៅ​ពេល​ចំណាយ​ពេល​លេង​ជាមួយគ្នា។ ២. បណ្ដោយ​តាម​ចិត្ត​កូន​ ការ​​ចង់​បាននេះ​ចង់បាន​នោះ​​គឺ​ខុស​គ្នាពី​តម្រូវការដែល​ចាំបាច់​។ តម្រូវការ​មាន​ដូចជា​អាហារ ជម្រក សម្លៀកបំពាក់​ដែល​ម៉ាក់ប៉ា​ត្រូវ​ផ្តល់​ឲ្យ​កូន​តូច។ រីឯ​ភាព​ចង់​បាន​គឺ​ជា​ចំណង់​ទៅ​លើ​អ្វី​មួយ​ដូចជា​ប្រដាប់​លេង​ផ្សេងៗ​ជា​ដើម។ នៅ​ពេល​ដែល​ម៉ាក់ប៉ា​បំពេញ​ភាព​ចង់បាន​របស់​កូន​តូច​ភ្លាមៗ​ដោយ​មិន​ពន្យារ​ពេល ឬ​ឲ្យ​កូន​តូច​បង្ហាញ​ពី​អាកប្បកិរិយា​ល្អ​ជាមុន​សិន​មុន​នឹង​ទទួល​បាន​របស់​ដែល​គេ​ចង់​បាន នោះ​ម៉ាក់ប៉ា​អាច​នឹង​ប្រឈម​នឹង​បញ្ហា​នៅ​ពេល​ក្រោយ។ ប្រសិន​ជា​ម៉ាក់ប៉ា​បន្ត​ធ្វើ​បែប​នេះ​ កូន​តូច​នឹង​យល់​ថា​ពួកគេ​អាច​ទទួល​បាន​គ្រប់យ៉ាង​ដែល​គេ​ចង់បាន​ភ្លាមៗ ហើយ​បើ​ពួកគេ​មិន​ទទួល​បាន​ទេ កូនតូច​នឹង​បង្ហាញ​អត្តចរិត​មិន​ល្អ​ឡើង​មក​ដើម្បី​ទទួល​បាន​របស់​ដែល​គេ​ត្រូវការ។ ៣. ម៉ាក់ប៉ា​ចំណាយ​ពេល​ច្រើន​លើ​ទូរសព្ទ ឬ​កុំព្យូទ័រ កូនតូច​ចូលចិត្តទទួល​បាន​​ការ​ចាប់អារម្មណ៍​ពី​ម៉ាក់ប៉ា។ ប្រសិនជា​ពួកគេ​មិន​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នោះ​ទេ ពួកគេ​នឹង​ចាប់ផ្ដើម​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​ម៉ាក់ប៉ា។ ម៉្យាងទៀត​បើ​កូនតូច​តែង​ឃើញ​ម៉ាក់ប៉ា​រវល់​ជាមួយ​ទូរសព្ទ ឬ​កុំព្យូទ័រ​ច្រើន​​ដោយ​មិន​ងាក​មក​ចាប់​អារម្មណ៍​នឹង​ពួកគេ នោះ​ពួកគេ​នឹង​មិន​ធ្វើ​តាម​ការ​ណែនាំ​របស់​ម៉ាក់ប៉ា​ដើម្បី​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ទេ​។ ដូចនេះ​ម៉ាក់ប៉ា​យក​ល្អ​គួរលៃ​ពេល​វេលាឲ្យ​បាន​ត្រឹមត្រូវ​សម្រាប់​ការ​ប្រើប្រាស់​ទូរសព្ទ និង​យកចិត្តទុកដាក់​លើ​កូន​តូច។ ៤. មិន​ផ្តល់​ជម្រើស​ដល់​កូន​តូច កុំ​ទម្លាប់​ឲ្យ​របស់​លេង ឬ​របស់​អ្វី​មួយ​ដល់​កូនតូច​ដោយ​មិន​ផ្តល់​ជម្រើស​ផ្សេងៗ​។ ទម្លាប់​អាច​នឹង​ធ្វើ​ឲ្យ​កូន​តូច​មាន​ភាព​រឹង​ចចេស និង​នៅ​ពេល​ធំ​ឡើង​ពួកគេ​ចង់​បាន​តែ​របស់​មួយ​ប្រភេទ​ប៉ុណ្ណោះ ហើយ​ពួកគេ​នឹង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​បាន​របស់​នោះ។ យកល្អ​គួរ​ឲ្យ​ឱកាស​កូនតូច​ក្នុង​ការ​ជ្រើសរើស​មិន​ថា​ជា​រឿង​តូចតាច​ក៏​ដោយ។ ម៉ាក់ប៉ា​អាច​កំណត់​ត្រឹមតែ​ជម្រើស​ពីរ​ក៏​បានដើម្បី​ឲ្យ​កូន​តូច​ធ្វើ​ការ​ជ្រើសរើស។ ៥. មិន​ពន្យល់​ប្រាប់​កូន​តូច​ពី​មូលហេតុ​ដែល​ពួកគេ​ទទួល​ពិន័យ ប្រសិនជា​ម៉ាក់ប៉ា​ដាក់​ពិន័យ​លើ​កូន ហើយ​មិន​បាន​ពន្យល់​ពួកគេ​ថា​ហេតុអ្វី​ កូន​នឹង​មិន​បញ្ចេញ​អត្តចរិត​ល្អ​តែ​បែរជា​មាន​អត្តចរិត​អាក្រក់​ទៅ​វិញ។ ដូចនេះ​ម៉ាក់ប៉ា​គួរ​ពន្យល់​ពួកកូន​ថា​ហេតុអ្វី​បាន​ជា​គេ​ត្រូវ​ទទួល​ពិន័យ និង​ប្រាប់​ពី​អ្វី​ដែល​ប៉ាម៉ាក់​រំពឹង​ថា​បាន​ពី​កូន​។ បើ​មិន​ដូច្នោះ​ទេ កូនៗ​​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​នោះ​ហាក់ដូចជា​សមិទ្ធផល​មួយ​របស់​ពួកគេ​ដែល​ឃើញ​ម៉ាក់ប៉ា​មាន​អារម្មណ៍​ច្របូកច្របល់ ឬ​មិន​សប្បាយចិត្ត។ អត្ថបទ​ពាក់ព័ន្ធ៖ ក្មេងៗក៏អាច​មាន​បញ្ហាផ្លូវចិត្តដែរ […]


ការលូតលាស់អាយុ ៦ឆ្នាំ

៤ ចំណុច ម៉ាក់ប៉ាធ្វើ អាចប៉ះពាល់ដល់អារម្មណ៍កូនៗ

ជឿ​ថា​ម៉ាក់​ប៉ា​សម័យ​ថ្មី​នេះ យល់​ដឹង​ច្រើន​ថា ក្មេង​ក៏​អាច​កើត​មាន​បញ្ហា​ផ្លូវ​អារម្មណ៍​ដូច​ចាស់ៗ​ដែរ​ព្រោះ ក្មេងៗ​ភាគ​ច្រើន ឆាប់​ទទួល​រង​ឥទ្ធិពល​ផ្នែក​អារម្មណ៍​ណាស់ ឆាប់​ខឹង ឆាប់​យំ ហើយ​ក៏​ឆាប់​សប្បាយ​ដែរ។ ពេល​ខ្លះ អារម្មណ៍​ទាំង​នោះ​អាច​បណ្ដាល​មក​ពី​ទង្វើ​ដែល​ម៉ាក់​ប៉ា​ធ្វើ​មួយ​ពេល ដែល​អាច​ប៉ះពាល់​ដល់​អារម្មណ៍​កូន​បាន​ដោយ​មិន​ដឹង​ខ្លួន។ ១.ម៉ាក់​ប៉ា​ឈ្លោះ​គ្នា បង​ស្រី ថាវរ៉ា អ្នក​លក់​ដូរ​នៅ​ផ្សារ​ឯករាជ្យ៣ នៅ​ភ្នំពេញ​នេះ បាន​ឲ្យ​ដឹង​ថា រាល់​ពេល​ដែល​ម៉ាក់​ប៉ា​ឈ្លោះ​គ្នា​ម្តងៗ កុំ​គិត​ថា កូន​តូចៗ​មិន​ដឹង​អី។ ក្មេង​តូចៗ​ភាគច្រើន ឲ្យ​តែ​ពេល​ឃើញ ម៉ាក់​ប៉ា​ស្រែក​គំហក​ដាក់​គ្នា មាន​ពេល​ខ្លះ​ឃើញ​មាន​ប្រើ​ហិង្សា ទោះ​កូន​ស្ដាប់​មិន​យល់ ក៏​ដឹង​ពី​បរិយាកាស​ជុំ​វិញ​ខ្លួន​ដែរ។ ការ​ឈ្លោះ​គ្នា​របស់​ម៉ាក់ប៉ា អាច​ធ្វើ​ឲ្យ​កូន​ខ្លាច ព្រួយ​បារម្ភ ហើយ​អាច​ឲ្យ​កូន​គិត​ថា នៅ​ក្នុង​ក្រុម​គ្រួសារ​បាត់​បង់​ភាព​កក់​ក្តៅ។ ២. គ្មាន​ពេល​សម្រាប់​កូន ការ​ទទួល​បាន​ការ​ថែ​ទាំ​ពី​ម៉ាក់​ប៉ា​ផ្ទាល់​គឺ​ចាំបាច់​បំផុត ព្រោះ​ឲ្យ​តែ​មាន​ម៉ាក់ប៉ា​នៅ​ក្បែរ ចាំ​ជួយ កូនៗ​នឹង​មាន​អារម្មណ៍​សប្បាយ​ចិត្ត និង​មាន​ភាព​កក់​ក្តៅ។ ផ្ទុយ​ទៅ​វិញ បើ​មួយ​ថ្ងៃៗ ម៉ាក់​ប៉ា​រវល់​តែ​ការងារ គ្មាន​ពេល​សម្រាប់​កូន អាច​បណ្ដាល​ឲ្យ​បាត់​បង់​ភាព​ស្និទ្ធស្នាល​ក្នុង​គ្រួសារ ហើយ​អាច​ឲ្យ​កូន​គិត​ថា ក្នុង​គ្រួសារ​គ្មាន​ភាព​កក់​ក្តៅ និង​គ្មាន​អ្នកណា​ខ្វាយ​ខ្វល់​ពី​ខ្លួន។ អត្ថបទពាក់ព័ន្ធ៖ ៣ចំណុចងាយៗ ម៉ាក់ប៉ាធ្វើបាន ធានាថាកូនស្រលាញ់​ងប់ងល់ ៥ ចំណុច​ ម៉ាក់ៗ​គួរ​ធ្វើ​ ​ពេល​កូន​ស្រី​ចាប់​ផ្តើម​មាន​រដូវ ៣.មិន​ចេះ​លើក​ទឹក​ចិត្ត កូនតូចៗ​គ្រប់​រូប​ត្រូវ​ការ​លើក​ទឹក​ចិត្ត ជាពិសេស អំឡុង​ពេល​​ស្ត្រេស​ដូចជា ពេល​ប្រឡង ឬ​គ្រាន់​តែ​ពេល​បំពេញ​កិច្ច​ការ​តូច​តាច​ដូច​ជា ពេល​ឲ្យ​ពេទ្យ​ចាក់​ថ្នាំ​ក្តី។ ការ​ជំរុញ​ទឹក​ចិត្ត​សម្រាប់​ក្មេង វា​ជា​ហេតុ​ផល​សាមញ្ញ​មួយ​ដែល​ជំរុញ​ឲ្យ​ពួក​គេ ធ្វើ​បាន​ល្អ​ក្នុង​ការ​បំពេញ​កិច្ចការ​អ្វី​មួយ​។ ៤.ប្រៀបធៀប​កូន​នឹង​អ្នក​ផ្សេង នេះ​ជា​បញ្ហា​ដែល​ម៉ាក់​ប៉ា​មួយ​ចំនួន​ចូល​ចិត្ត​លើក​មក​និយាយ […]


ការលូតលាស់អាយុ ៦ឆ្នាំ

តិចនិកសាមញ្ញាៗប្រដៅកូនឲ្យស្តាប់ ដោយមិនចាំបាច់ប្រើហឹង្សា

ជាទូទៅ កូន​ក្មេង​រពឹស ឆ្ងល់​ច្រើន ចូល​ចិត្ត​លេង​ច្រើន ហើយ​ក្មេង​គឺ​ជា​វ័យ​ដែល​មិន​ទាន់​មាន​ការ​យល់​ដឹង​ច្បាស់​ដូច​មនុស្ស​ចាស់​ទេ។ ហេតុ​នេះ​ហើយ​ទើប​ពេល​ខ្លះ​កូន​តូចៗ តែង​ធ្វើ​អ្វី​មួយ​ដោយ​មិន​ចេះ​គិត ហើយ​សាង​កំហុស​ច្រើន​ដោយ​មិន​ដឹងខ្លួន។ ប្រសិន​បើ​កូន​តូច​ធ្វើ​អ្វី​មួយ​ខុស ម៉ាក់​ប៉ា​មិន​គួរ​បង្រៀន​ ឬ​ប្រដៅ​កូន​ពី​កំហុស​ដោយ​ប្រើ​ហឹង្សា​នោះ​ទេ ខាង​ក្រោម​ជា​តិចនិក​ល្អៗ​ដែល​​បាន​ចែក​រំលែក​ពីម៉ាក់​ប៉ា​មាន​បទ​ពិសោធន៍​ណែនាំ​ឲ្យ​កូន​ល្អ​ដោយ​មិន​ប្រើ​ធម៌​ក្តៅ៖ ១. ស្តាប់​ហេតុ​ផល កា​ស្តាប់​ឲ្យ​ដឹង​ហេតុ​ផល​ច្បាស់​លាស់​គឺ​សំខាន់​ណាស់។  បើ​កូន​ធ្វើ​អ្វី​មួយ​លើស​លប់ ម៉ាក់​ប៉ា​គួរ​ឲ្យ​កូន​រៀប​រ៉ាប់​ពី​ដំណើរ​ដើម​ទង​រឿង​នៃ​ហេតុ​សិន ចាំ​សម្រេច​ថា​គួរ​ដោះ​ស្រាយ​ដោយ​ប្រើ​វិធី​ណា មិន​គួរ​ឃើញ​កូន​ខុស​ភ្លាម វ៉ៃ​កូន​ភ្លាមៗ​ទេ។ ២.និយាយ​ស្រួលៗ​ បងស្រី វុទ្ធី ជា​ស្រ្តី​មេផ្ទះ រស់​នៅ​ភ្នំ​ពេញ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​កូន​តូចៗ​ធ្វើ​ខុស មិន​គួរ​ស្រែក ឬ​និយាយ​សម្លុតៗ​ដាក់​កូន​ទេ ទោះ​កូន​ធ្វើ​ខុស​អ្វី​មួយ គួរ​និយាយ​តាមសម្រួល ហើយ​ប្រដៅ​កូន​ឲ្យ​ល្អ​វិញ។ បង​ស្រី​ឲ្យ​ដឹង​ថា កាល​ណា​ដែល​យើងស្រែកខ្លាំងៗ​ដាក់កូន ​កាន់​តែ​ធ្វើ​ឲ្យ​ក្មេង​ខ្លាច ហើយ​អ្វី​ដែល​សំខាន់ កូនៗ​អាច​នឹង​ដក​ខ្លួន​ចេញ​ពី​យើង មិន​ហ៊ាន​នៅ​ជិត​ម៉ាក់​ប៉ា​ទេ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣.បង្រៀន​ឲ្យ​ស្គាល់​ពី​ផល​ដែល​ទទួល​បាន​ពី​កំហុស ពន្យល់​ពី​ផល​ដែល​ទទួល​បានដោយសម្តីទន់ តែ​ឲ្យ​ម៉ឺង​ម៉ាត់ ប្រសិន​បើ​កូន​នៅ​តែ​មិន​ស្តាប់ ឬ​ធ្វើ​អ្វី​មិន​សម​គួរ​ខ្លាំង។ ឧទាហរណ៍​ថា កូន​តូច​ធ្វើ​ឲ្យ​ក្មេង​ដទៃ​យំ​ដោយ​ចេតនា ហើយ​មិន​ព្រម​សុំ​ទោស ម៉ាក់​ប៉ា​គួរ​ព្រមាន​កូន​ថា នឹង​មិន​ឲ្យ​កូន​លេង​ជាមួយ​អ្នក​ណា​ទៀត ឬ​ឈប់​ឲ្យ​លេង​ជាមួយ​តុក្កតា​ទៀត​សម្រាប់​ថ្ងៃ​នេះ។ នេះ​ជា​ការ​ចែក​រំលែក​ពី​បង​ប្រុស ធារ៉ា ជា​អ្នក​គ្រូ​បង្រៀន​ម្នាក់ ​រស់​នៅ​ភ្នំពេញ។ ៤.កំណត់​វិន័យ​ឲ្យ​បាន​ល្អ ក្រៅ​ពី​ប្រើ​ប្រាស់​ពាក្យ​ផ្អែម ថ្នមៗ និង​មិន​ប្រើ​ធម៌​ក្តៅ​ប្រដៅ​កូន ម៉ាក់​ប៉ា​គួរ​កំណត់​វិន័យ​ឲ្យ​កូន​ឲ្យ​បាន​ល្អ […]


ការលូតលាស់អាយុ ៦ឆ្នាំ

ចិញ្ចឹមកូនតាមវិធីនេះ ធំឡើងនឹងក្លាយជាមនុស្សរឹងមាំ មានវិន័យក្នុងខ្លួន

យោង​តាម​អ្នក​ឯក​ទេស​ចិត្ត​សាស្ត្រ​ លោកស្រី Diana Baumrind បាន​លើក​ឡើង​ថា​លំនាំ​នៃ​ការ​ចិញ្ចឹម​កូន​មាន​៤​របៀបគឺបែបផ្ដាច់​ការ​ បែបណែនាំដោយយក​ចិត្ត​ទុកដាក់ បង្គាប់បញ្ជារ ​និងមិន​រវល់​ទាល់​តែ​សោះ។ នៅ​ក្នុង​ការ​ចិញ្ចឹម​បែប​យក​ចិត្ត​ទុកដាក់ ធ្វើឲ្យ​កូន​ៗ​ទទួល​បាន​ការ​ស្រឡាញ់​យ៉ាង​កក់​ក្ដៅ​ពី​ប៉ាម៉ាក់​។ ១- ឯករាជ​ភាព ប៉ាម៉ាក់​ល្អ​គឺ​ស្វែង​រក​វិធី​ធ្វើ​ឲ្យ​កូន​មាន​ឯករាជ​​ខ្លួនឯង​ តាម​រយៈ​ការ​បង្រៀន​នូវ​វិន័យ​ល្អ​ៗដែល​ធ្វើ​ឲ្យ​កូនៗ​ចេះរកវិធី​​ដោះ​ស្រាយ​បញ្ហា​ណាមួយ​បាន​ត្រឹមត្រូវ​ដោយខ្លួនឯង​។ ការធ្វើដូចនេះ​មិន​មែន​បាន​ន័យ​ថា​ត្រូវ​ឲ្យ​កូនៗទើបរៀនថ្នាក់​​មតេយ្យ​មាន​ឯករាជ​ធ្វើ​អ្វី​តាម​ចិត្ត​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​គឺ​បាន​ន័យ​ថា​ជា​​ការ​ផ្ដល់​ឲ្យ​ឱកាស​មាន​ឯករាជ​ភាព​ ​និង​ការ​ទទួល​ខុស​ត្រូវ​រាល់​ទង្វើ​របស់ខ្លួន។ ប៉ាម៉ាក់​​ត្រូវ​តែ​ឲ្យ​នូវ​ជម្រើស​ដល់​កូនៗ​ក្នុងការ​សម្រេច​ចិត្ត ដែលនេះ​កូន​ៗអាច​រើស​បាន ​និង​ព្រម​ទទួល​នឹង​រ៉ាប់​រង​នូវ​លទ្ធផល​ដែល​ពួកគេ​បាន​ជ្រើស​រើស។ ដោយ​សារ​តែ​ឯករាជ​ភាព​ មាន​ការ​ទទួល​ខុស​ត្រូវ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​កុមារ​អាច​ទទួល​បាន​នូវ​កិរិយាមារយាទ​​គួរ​​ឲ្យ​ស្រឡាញ់​ និង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ អត្ថបទពាក់ព័ន្ធ៖ កូនធំឡើងជាមនុស្សល្អ និង​ស្ដាប់បង្គាប់ ប៉ាម៉ាក់ត្រូវ​ដឹងរឿងទាំងនេះ ប៉ាម៉ាក់និយាយភាសាកូនក្មេងទៅកាន់កូនតូច ជួយ​អភិវឌ្ឍផ្នែក​​ខួរក្បាលកូនៗបាន​ល្អ ប៉ាម៉ាក់អនុវត្ត ៧ ចំណុចនេះអាចជួយឲ្យកូនៗលូតលាស់ផ្នែកបញ្ញាកាន់តែល្អប្រសើរ ២- ភាព​ជឿ​ជាក់ កូនៗរបស់យើងអាច​នឹង​មិន​ងាយ​បាត់​បង់​ភាព​ជឿជាក់​លើ​ខ្លួន​ឯង ប៉ុន្តែពិតជាមានសារសំខាន់​ណាស់ដែល​យើង​ត្រូវជាប៉ាម៉ាក់​ត្រូវ​ជួយ​កូ​នឲ្យមាន​មូលដ្ឋានគ្រឹះនៃភាពជឿជាក់លើខ្លួន​ឯង។ យោង​តាម​ការ​សិក្សា​របស់​អ្នក​ឯក​ទេស​កុមារ​នៅអាមេរិក​បាន​ឲ្យ​ដឹង​ថា​ប៉ាម៉ាក់​ដែល​ផ្ដល់​ឱកាស​ដល់​កូន​ក្នុង​ការ​មាន​ជំហរ​ផ្ទាល់​ខ្លួន​​ក្នុង​មជ្ឈដ្ឋាន​សុវត្ថិភាព​ នឹង​មាន​ផល​ល្អ​ក្នុង​ការ​ធ្វើ​ឲ្យ​កូនៗ​មាន​ការ​សម្រេច​ចិត្តល្អ​ទៅ​ថ្ងៃ​ក្រោយ។ ការ​ផ្ដល់​នូវ​ភាព​កក់​ក្ដៅ​និង​ការ​យក​ចិត្ត​ទុក​ដាក់​គឺ​ជា​កត្តា​ដ៏​ចាំ​បាច់​ក្នុង​ការ​ចិញ្ចឹម​កូន​។ នេះ​មិនមែន​បាន​ន័យ​ថា​វិន័យ​ទាំង​នេះ​គ្មាន​ប្រយោជន៍​ឬ​ធ្វើ​ឲ្យ​កុមារ​អាង​យ៉ាង​នោះ​ទេ​តែ​ផ្ទុយ​ទៅ​វិញ​ប៉ាម៉ាក់​ដែល​មាន​លំនាំ​របៀប​នេះ​គឺ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ និង​គិត​បាន​វែង​ឆ្ងាយ។ នៅ​ពេល​ដែល​ប៉ាម៉ាក់​និង​កូន​ៗ​មាន​ទំនាក់​ទំនង​ល្អ​នឹងគ្នា ​គឺ​​អាច​ផ្ដល់​ឲ្យកូននូវភាពកក់ក្ដៅ ការថ្នាក់​ថ្នម និង​ជួយឲ្យកូនមានភាពជឿជាក់លើខ្លួន​កាន់​តែ​ខ្ពស់។ អត្ថបទពាក់ព័ន្ធ៖ ប៉ាម៉ាក់នាំកូនៗអាន ជួយអភិវឌ្ឍខួរក្បាលច្រើនណាស់ ពិសេសកូន​ៗអាយុក្បែរ៥ឆ្នាំ ប៉ាម៉ាក់ចូលចិត្ត​លេង​ទូរសព្ទនៅ​ផ្ទះ អាចនាំឲ្យបាត់​​ទំនាក់ទំនងល្អជាមួយ​កូនៗ ៣- ការ​គោរព ការ​គោរព​ ការមានវិន័យ​គឺ​ជា​អ្វី​ដែល​ត្រូវ​តែ​អនុវត្ត​តាម​។ ប៉ាម៉ាក់​ដែល​យក​ចិត្ត​ទុកដាក់​លើ​កូន​នឹង​នាំ​កូន​ៗ​​ទៅ​រក​ភាព​ជោគ​ជ័យ​ប្រសិន​បើ​ប៉ាម៉ាក់​មិន​ផ្ដាច់​ការ ​និង​បង្កើត​វិន័យ​គ្មាន​មូលហេតុត្រឹមត្រូវ។ ​វិន័យ​និង​ភាព​ទទួល​ខុស​ត្រូវ​គឺ​ត្រូវ​ធ្វើ​ឡើង​តាម​អាយុ​របស់​កូនៗ ​ព្រម​ទាំង​មាន​ការ​ពន្យល់​ពី​មូលហេតុ​ដ៏​ត្រឹម​ត្រូវ។ ទាំង​នេះ​ហើយ​ដែល​បញ្ជាក់​ពី​ការ​លើក​កម្ពស់​កិរិយា​មារយាទ​ក្នុង​ការ​គោរព​ខ្លួន​ឯង​ និង​ឪពុកម្ដាយ។ ៤- ភាព​ដឹង​ក្ដី ប៉ាម៉ាក់ច្បាស់ជាដឹងហើយថា​ពេលមាន​កូនតូច មិនទាន់ចូលរៀន ថាកូនៗទាំងនោះបានធ្វើឲ្យ​ប៉ាម៉ាក់​ឈឺ​ក្បាល​កម្រិតណានោះ។ ប៉ុន្តែ​ដោយសារ​ការស្រឡាញ់ និង​ការ​យកចិត្តទុកដាក់របស់ខ្លួន​លើ​កូនៗ ប៉ាម៉ាក់​អាចគ្រប់គ្រងស្ថានការ និង​បន្តប្រៀនប្រដៅកូនៗឲ្យល្អបាន។ កុមារ​ដែលទទួលបានការអប់រំ ប្រៀនប្រដៅដោយការយកចិត្តទុក​ដាក់ពី​ប៉ាម៉ាក់​​នឹង​ធំធាត់​ឡើងប្រកប​ដោយការទទួលខុសត្រូវខ្ពស់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ