ជាទូទៅ កូនក្មេងរពឹស ឆ្ងល់ច្រើន ចូលចិត្តលេងច្រើន ហើយក្មេងគឺជាវ័យដែលមិនទាន់មានការយល់ដឹងច្បាស់ដូចមនុស្សចាស់ទេ។ ហេតុនេះហើយទើបពេលខ្លះកូនតូចៗ តែងធ្វើអ្វីមួយដោយមិនចេះគិត ហើយសាងកំហុសច្រើនដោយមិនដឹងខ្លួន។ ប្រសិនបើកូនតូចធ្វើអ្វីមួយខុស ម៉ាក់ប៉ាមិនគួរបង្រៀន ឬប្រដៅកូនពីកំហុសដោយប្រើហឹង្សានោះទេ ខាងក្រោមជាតិចនិកល្អៗដែលបានចែករំលែកពីម៉ាក់ប៉ាមានបទពិសោធន៍ណែនាំឲ្យកូនល្អដោយមិនប្រើធម៌ក្តៅ៖
កាស្តាប់ឲ្យដឹងហេតុផលច្បាស់លាស់គឺសំខាន់ណាស់។ បើកូនធ្វើអ្វីមួយលើសលប់ ម៉ាក់ប៉ាគួរឲ្យកូនរៀបរ៉ាប់ពីដំណើរដើមទងរឿងនៃហេតុសិន ចាំសម្រេចថាគួរដោះស្រាយដោយប្រើវិធីណា មិនគួរឃើញកូនខុសភ្លាម វ៉ៃកូនភ្លាមៗទេ។
បងស្រី វុទ្ធី ជាស្រ្តីមេផ្ទះ រស់នៅភ្នំពេញ បានឲ្យដឹងថា នៅពេលដែលកូនតូចៗធ្វើខុស មិនគួរស្រែក ឬនិយាយសម្លុតៗដាក់កូនទេ ទោះកូនធ្វើខុសអ្វីមួយ គួរនិយាយតាមសម្រួល ហើយប្រដៅកូនឲ្យល្អវិញ។ បងស្រីឲ្យដឹងថា កាលណាដែលយើងស្រែកខ្លាំងៗដាក់កូន កាន់តែធ្វើឲ្យក្មេងខ្លាច ហើយអ្វីដែលសំខាន់ កូនៗអាចនឹងដកខ្លួនចេញពីយើង មិនហ៊ាននៅជិតម៉ាក់ប៉ាទេ។
ពន្យល់ពីផលដែលទទួលបានដោយសម្តីទន់ តែឲ្យម៉ឺងម៉ាត់ ប្រសិនបើកូននៅតែមិនស្តាប់ ឬធ្វើអ្វីមិនសមគួរខ្លាំង។ ឧទាហរណ៍ថា កូនតូចធ្វើឲ្យក្មេងដទៃយំដោយចេតនា ហើយមិនព្រមសុំទោស ម៉ាក់ប៉ាគួរព្រមានកូនថា នឹងមិនឲ្យកូនលេងជាមួយអ្នកណាទៀត ឬឈប់ឲ្យលេងជាមួយតុក្កតាទៀតសម្រាប់ថ្ងៃនេះ។ នេះជាការចែករំលែកពីបងប្រុស ធារ៉ា ជាអ្នកគ្រូបង្រៀនម្នាក់ រស់នៅភ្នំពេញ។
៤.កំណត់វិន័យឲ្យបានល្អ
ក្រៅពីប្រើប្រាស់ពាក្យផ្អែម ថ្នមៗ និងមិនប្រើធម៌ក្តៅប្រដៅកូន ម៉ាក់ប៉ាគួរកំណត់វិន័យឲ្យកូនឲ្យបានល្អ និងម៉ឺងម៉ាត់ជានិច្ច។ ប្រសិនបើកូនធ្វើអ្វីមួយខុស ម៉ាក់ប៉ាគួរដាក់វិន័យឲ្យកូនដឹងថា បើធ្វើរឿងនេះមិនសមគួរ ពួកគេ នឹងត្រូវពិន័យបែបនេះ (ឧ. ថ្ងៃនេះលេងទូរស័ព្ទច្រើន ង៉ក់ងរពេលមិនឲ្យលេង អ៊ីចឹងស្អែកកូនមិនអាចលេងទូរស័ព្ទទេ ព្រោះថ្ងៃនេះលេងច្រើនហើយ) ប៉ុន្តែ បើកូនធ្វើល្អនូវរឿងអ្វីមួយ ម៉ាក់ប៉ាក៏ត្រូវមានពាក្យសរសើរ និងលើកទឹកចិត្តកូន ដើម្បីជំរុញឲ្យកូនធ្វើរឿងត្រឹមត្រូវបានច្រើន។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕