ស្វែងយល់ពី DHA ក្នុងទឹកដោះគោម្សៅ ពិតជាអាចជួយដល់ខួរក្បាលកូនបាន?
នៅពេលដែលជ្រើសរើសម្សៅទឹកដោះគោ ឪពុកម្តាយជាច្រើនតែងតែផ្តោតលើសារជាតិ DHA ដែលជាសារជាតិដ៏សំខាន់ជួយជំរុញការអភិវឌ្ឍខួរក្បាលរបស់កុមារ។ ប៉ុន្តែ DHA តែឯង មិនគ្រប់គ្រាន់ឡើយ តែត្រូវមានការចូលរួមពីសារជាតិសំខាន់ៗជាច្រើនទៀត ពិសេសជាតិដែក ព្រោះជាតិដែក មានតួនាទីសំខាន់ក្នុងការជួយដឹកនាំអុកស៊ីសែន ទៅខួរក្បាល និងជួយឱ្យកូនមានភាពរវាស់រវៃ សកម្ម និងចងចាំកាន់តែល្អប្រសើរ។ ការស្វែងយល់ពីសារជាតិទាំងនេះ ជួយឱ្យអ្នកចាប់យកជម្រើសដ៏ល្អបំផុតសម្រាប់ការអភិវឌ្ឍខួរក្បាលកូនរបស់អ្នក។ ហេតុនេះ បើឪពុកម្តាយបារម្ភថា កូនរបស់អ្នកអាចនឹងមិនទទួលបានជាតិដែកគ្រាន់មែនទេ? ងាយៗ ប៉ាម៉ាក់គ្រាន់តែចុចវាស់ជាតិដែកឱ្យកូនឥតគិតថ្លៃ តាមរយៈការចុចនៅទីនេះ DHA ជាអ្វី? DHA ជាពាក្យកាត់នៃអាស៊ីដ Docosahexaenoic ពេលខ្លះត្រូវគេសំដៅទៅលើអាហារបំប៉នខួរក្បាលក្មេងៗ។ អាស៊ីដខ្លាញ់ល្អប្រភេទនេះ អាចជួយពង្រឹងសមត្ថភាពខួរក្បាលបានដល់ទៅ ៦០% និងជួយទ្រទ្រង់គ្រប់ប្រព័ន្ធប្រសាទក្នុងរាងកាយ ពិសេសអាស៊ីដ DHA ជាសមាសធាតុរចនាសម្ព័ន្ធដ៏សំខាន់នៃជាលិកាខួរក្បាល។ ការសិក្សារកឃើញថា អាស៊ីដខ្លាញ់នៃជាសមាភាពនៃអាស៊ីដខ្លាញ់អូមេហ្គា ៣មួយនេះ ជះឥទ្ធិពលយ៉ាងធំធេងទៅលើការវិវត្ដខួរក្បាលរបស់ក្មេងៗតូចៗ ជួយពង្រឹងឥរិយាបថ ក៏ដូចជាសកម្មភាពផ្សេងៗរបស់ក្មេងក្នុងសង្គមផងដែរ។ ការស្រាវជ្រាវបានបង្ហាញថា ទារកដែលបៅទឹកដោះម្ដាយ មានជំនាញយល់ដឹងខ្ពស់បើធៀបទៅនឹងទារកដែលបៅទឹកដោះគោម្សៅផលិតឡើងកាលពីដំបូងៗដែលមិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ក៏ព្រោះតែសារធាតុ DHA មានក្នុងទឹកដោះម្ដាយ។ ប៉ុន្តែ បច្ចុប្បន្ននេះ ការសិក្សាថ្មីៗមួយបានរកឃើញថា ទារកដែលញ៉ាំអាហារបំប៉ន ឬបៅទឹកដោះគោម្សៅមានបន្ថែមសារធាតុ DHA មានការលូតលាស់ខួរក្បាលគួរឲ្យកត់សម្គាល់ជាងទារកបៅទឹកដោះគោម្សៅធម្មតា។ អ្នកស្រាវជ្រាវបានសិក្សាលើទារកចំនួន ២២៩ នាក់ ដែលបានបៅទឹកដោះគោម្សៅបន្ថែម DHA […]



































