home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ទោះធ្លាក់ខ្យល់ត្រជាក់ខ្លាំង អាអូននៅតែមានភាពកក់ក្ដៅ បើម៉ាក់ប៉ាធ្វើបែបនេះ

ទោះធ្លាក់ខ្យល់ត្រជាក់ខ្លាំង អាអូននៅតែមានភាពកក់ក្ដៅ បើម៉ាក់ប៉ាធ្វើបែបនេះ

រដូវ​ធ្លាក់​ខ្យល់​ត្រជាក់​ចូល​មក​ដល់ គ្នា​យើង​ម្នាក់ៗ​ចាប់​ផ្ដើម​ឃ្លុំ ខ្លួន​ជិតៗ ព្រោះ​ធ្លាក់​ខ្យល់​ខ្លាំង​ពេក​ធ្វើ​ឲ្យ​រងា។ ជួន​កាល អាកាសធាតុ​ត្រជាក់​ពេក ធ្វើ​ឲ្យ​យើង​មនុស្ស​ធំ​ពិបាក​ទ្រាំ គេង​មិន​លក់ រងា​ញ័រញាក់ ចុះ​ទម្រាំ​អា​អូន​តូច​ៗ មាន​ប្រព័ន្ធ​ការពារមិន​រឹង​មាំ ងាយ​ឈឺ​ទៀត។ ដូច​នេះ​ហើយ ម៉ាក់​ប៉ា​គួរ​ដឹង​ពី​តិចនិក​ផ្ដល់​ភាព​កក់​ក្ដៅ​ឲ្យ​កូន​ត្រឹម​ត្រូវ ចៀសវាង​ខ្យល់​ត្រជាក់​រំខាន​ដល់​កូន។

តិចនិក​កុំ​ឲ្យ​កូន​រងា​ពេល​យប់ ឬ​ពេល​គេង

– ក្នុង​បន្ទប់​កូន​គេង​ត្រូវ​មាន​សីតុណ្ហភាព ២០អង្សារសេ
– ស្លៀក​ពាក់​ឲ្យ​កូន​ជិត​ទាំង​ចុង​ដៃ ចុង​ជើង
– លាប​ឡេ​ផ្ដល់​សំណើម​ឲ្យ​កូន ចៀសវាង​ស្បែក​ស្ងួត និង​រមាស់​ដោយ​សារ​អាកាសធាតុ ឬ​ពាក់​អាវ​ច្រើន​ជាន់
– បិទ​បង្អួច​ឲ្យ​ជិត បើ​អាកាសធាតុ​ខាង​ក្រៅ​ត្រជាក់​ខ្លាំង តែ​ត្រូវ​ប្រាកដ​ថា នៅ​ក្នុង​បន្ទប់​មាន​ខ្យល់​ចេញ​ចូល​មិន​ហប់​ខ្យល់
– បើ​យើង​គិត​ថា ពាក់​ខោ​អាវ​ឃ្លុំ​ចុង​ដៃ​ជើង​កូន​មិន​គ្រប់​គ្រាន់ យើង​អាច​រុំ​ភួយ​ទន់ៗ​មួយ​តង់​ទៀត​ឲ្យ​កូន
– យើង​អាច​ពាក់​ស្រោម​ដៃ ស្រោម​ជើង​ឲ្យ​កូន ដើម្បី​បន្ថែម​ភាព​កក់​ក្ដៅ។ល។
– មិន​ត្រូវ​រុំ​ក្បាល​កូន​ពេល​គេង ឬ​ពេល​នៅ​ក្នុង​ផ្ទះ​ធម្មតា។ ពេល​អា​អូន​គេង​លក់ ម៉ាក់​ប៉ា​ត្រូវ​សង្កេត​មើល​ថា កូន​មាន​បែក​ញើស ក្ដៅ ឬ​ដកដង្ហើម​ញាប់ (ក្នុង​ករណី​កូន​មាន​សញ្ញា​នេះ យើង​អាច​តម្លើង​សីតុណ្ហភាព​ក្នុង​បន្ទប់ ឬ​ដក​ភួយ ឬ​ខោ​អាវ​រុំ​កូន​ចេញ​ខ្លះ)។

តិចនិក​កុំ​ឲ្យ​កូន​រងា​ពេល​ចេញ​ទៅ​ក្រៅ

– ស្លៀក​ខោអាវ​ការពារ​កូន​ពី​ខ្យល់​ត្រជាក់ ខោអាវ​កូន​ត្រូវ​មាន​សភាព​ទន់ និង​ងាយ​ស្រួល​ដក​ដង្ហើម
– ពាក់​មួក​ឲ្យ​អា​អូន ព្រោះ​វា​អាច​ជួយ​ការពារ​ត្រចៀក​កូន​ពី​ខ្យល់​ត្រជាក់
– ពេល​ចេញ​ទៅ​ក្រៅ ត្រូវ​ពាក់​ស្រោម​ដៃ​ឲ្យ​កូន ឬ​ឃ្លុំ​ខ្លួន​អា​អូន​ជាមួយ​កន្សែង ឬ​ភួយ តែ​ត្រូវ​ប្រាកដ​ថា កូន​ដក​ដង្ហើម​បាន​ធម្មតា
– យើង​អាច​ប្រើ​កាបូប​ស្ពាយ​កូន ព្រោះ​វា​ក៏​ជួយ​ផ្ដល់​ភាព​កក់​ក្ដៅ​ឲ្យ​កូន​បាន (ពេល​ប្រើ​កាបូប​ស្ពាយ​កូន មិន​ចាំ​បាច់​ពាក់​ខោអាវ​ឲ្យ​កូន​ក្រាស់​ពេក​ទេ)
– ត្រូវ​ប្រយ័ត្ន​ពេល​ដាក់​កូន​ក្នុង​រទេះ​រុញ បើ​យើង​មិន​ប្រើ​ភួយ​រុំ​កូន​ពី​លើ​ទេ វា​អាច​ធ្វើ​ឲ្យ​ខ្យល់​វា​ចំ​មុខ​កូន យក​ល្អ​ពេល​ប្រើ​រទេះ​រុញ គួរ​តែ​រុញ​តាម​បណ្ដោយ​ខ្យល់ ទើប​ខ្យល់​មិន​វាយ​មុខ​កូន​ចំ​ៗ

ក្រៅ​ពី​តិចនិក​ប៉ុន្មាន​នេះ ម៉ាក់​ប៉ា​ក៏​ត្រូវ​ចៀស​វាង​ឃ្លុំ​កូន​ខ្លាំង​ពេក​ដែរ ជា​ពិសេស​ពេល​គេង ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កូន​ហប់ បង្កើន​ភាគរយ​បញ្ហា​ទារក​ស្លាប់​ភ្លាម​ៗ​ខ្ពស់ (SIDS)។ ម៉ាក់​ប៉ា​ក៏​មិន​ត្រូវ​ប្រើ​ខោអាវ ឬ​ភួយ​ក្រាស់​មក​ឃ្លុំ​ពី​លើ​កូន​ច្រើន​ជាន់ និង​ចៀសវាង​ឃ្លុំ​បរិវេណ​មុខ​កូន ពិសេស​ត្រង់​ច្រមុះ។

ទារក

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://parenting.firstcry.com/articles/how-to-keep-baby-warm-in-winter-tips-and-tricks/

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 07/12/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x