home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ហេតុផលម៉ាក់ៗគួរដឹង ម៉េចបានកូនតូចចូលចិត្តទាញត្រចៀក​

ហេតុផលម៉ាក់ៗគួរដឹង ម៉េចបានកូនតូចចូលចិត្តទាញត្រចៀក​

​ពិត​ណាស់​ ​​​​​​​​ទារក​​​មាន​ការ​លូតលាស់ និង​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស។ ពួកគេ​រៀន​ និង​ធ្វើ​រឿងរ៉ាវ​ថ្មី​ៗ​ជា​រៀងរាល់​ថ្ងៃ​។ យ៉ាង​ណា​មិញ ប្រសិនបើ​អា​អូន​ស្រាប់​តែ​ទាញ​​ ឬ​ខ្វាច​ត្រចៀក​ខ្លួន​ឯង ប៉ា​ម៉ាក់​មិន​ចាំបាច់​បារម្ភ​ឡើយ​។ ជាក់​ស្ដែង មាន​ហេតុផល​ជា​ច្រើន​ដែល​​នាំ​ឲ្យ​ទារក​ចាប់ផ្ដើម​​ប៉ះពាល់​ត្រចៀក​ខ្លួន​ឯង ហើយ​វា​ក៏​មិន​មាន​គ្រោះថ្នាក់អ្វី​​ដែរ​ ប្រសិនបើ​​អា​អូន​មិន​មាន​បង្ហាញ​​រោគ​សញ្ញា​ណាមួយ​។

មូលហេតុ​ដែល​ទារក​ទាញ​ត្រចៀក​

១. លេង​ និង​លួងលោម​ខ្លួន​ឯង

កូន​តូច​​ភាគ​ច្រើន​ទាញ​ត្រចៀក​ខ្លួន​ឯង នៅ​ពេល​ដែល​ពួក​គេ​លេង ឬ​ទើប​ដឹង​ពី​វត្តមាន​ផ្នែក​នៃ​រាងកាយ​របស់​ខ្លួន។​ វា​គឺ​ជា​ការ​លេង​ នៅ​អំឡុង​ពេល​ដែល​អា​អូន​អាយុ​បាន​ប៉ុន្មាន​ខែ​ដំបូង​។​ មួយ​វិញ​ទៀត ទារក​ខ្លះ​អាច​ទាញ​ត្រចៀក​ដើម្បី​លួងលោម​ខ្លួន​ឯង នៅ​ពេល​ដែល​ពួក​គេ​មិន​សប្បាយ​ចិត្ត រញ៉ាំរញ៉ូវ​ ឬ​ព្យាយាម​គេង​។ ការ​ទាញ​ត្រចៀក​ ដើម្បី​លេង​ ឬ​លួងលោម​ខ្លួន​ឯង​ចាប់ផ្ដើម​បន្ទាប់​ពី​ក្មេង​អាយុ​បាន​៤​ខែ និង​បញ្ចប់​នៅ​ពេល​ដែល​ពួក​គេ​អាយុ​បាន​១ឆ្នាំ​។

២. ការ​ឆ្លង​មេរោគ​នៅ​ត្រចៀក​

ជាមួយ​គ្នា​នេះ​ដែរ ទារក​អាច​ទាញ​​ និង​ប៉ះ​ត្រចៀក​ ដោយ​សារ​តែ​ពួក​គេ​មាន​ការ​ឈឺ​ចាប់​ពី​ការ​ឆ្លង​មេរោគ​នៅ​ត្រចៀក​។​ ការ​ឆ្លង​មេរោគ​នៅ​ត្រចៀក​កើត​ឡើង​ជា​ទូទៅ​ នៅ​ពេល​ដែល​កូន​មាន​​អាយុ​ចន្លោះ​ពី​៣​ខែ​ដល់​៣​ឆ្នាំ​។ ក្រៅ​ពី​ការ​ប៉ះ ឬ​ខ្វាច​ត្រចៀក​ រោគ​សញ្ញា​ដទៃ​ទៀត​ដែល​បញ្ជាក់​ថា​កូន​​មាន​អាការៈ​ឈឺ​ត្រចៀក​ រួម​មាន យំ មិន​ចង់​ញ៉ាំ​​អាហារ ពិបាក​គេង​ គ្រុន​ក្ដៅ ហៀរ​សំបោរ​ រោគសញ្ញា​អាលែកហ្ស៊ី ​ឬ​ក្អួត។

ចិញ្ចឹមកូន

៣. បញ្ហា​ស្បែក​

កូន​​អាច​កំពុង​តែ​​ព្យាយាម​កម្ចាត់​បញ្ហា​រមាស់ នៅ​ពេល​ដែល​ពួក​គេ​ទាញ ឬ​ត្រដុស​ត្រចៀក​។ ជា​ទូ​ទៅ​ កូន​ជួប​ប្រទះ​​បញ្ហា​ស្បែក​ស្ងួត​ដោយ​សារ​តែ​ហេតុផល​ជា​ច្រើន​ ហើយ​​អាការៈ​រមាស់​នេះ​ នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​​ឯង​។ ទន្ទឹម​នឹង​នេះ​ដែរ​ ត្រអក​ក៏​ជា​បញ្ហា​ស្បែក​ទូទៅ​ដែល​កើត​ឡើង​ចំពោះ​ក្មេង​​ដូច​គ្នា។​ រោគ​សញ្ញា​​នៃ​ជំងឺ​ត្រអក​ដែល​កើត​មាន​ញឹកញាប់​ មុន​ពេល​ដែល​អាអូន​​អាយុ​បាន​១​ឆ្នាំ​មាន​ដូចជា​ ស្បែក​បែក​ស្រកា ស្ងួត ក្រហម​ ហើម​ កន្ទួល​តូច​ៗ​​នៅ​លើ​ស្បែក​ ខ្ទុះ ស្បែក​ងាយ​ប្រតិកម្ម​ ​អា​អូន​យំ ឬ​ពិបាក​គេង ឬ​​មិន​ចង់​ញ៉ាំ​អាហារ​។

៤. ដុះ​ធ្មេញ​

កូន​តូច​​អាច​​ទាញ​ត្រចៀក​ដោយ​សារ​តែ​ការ​រលាក​អញ្ចាញ​ធ្មេញ​ ដែល​រាលដាល​ដល់​ថ្គាម​ខាង​ក្រោម។​ ជាង​នេះ​ទៅ​ទៀត ពួក​គេ​អាច​បង្ហាញ​សញ្ញា​ផ្សេង​ៗ​ដូចជា​​រលាក​អញ្ចាញ​ធ្មេញ ហៀរ​ទឹក​មាត់​​ហួស​កម្រិត និង​ចង់​ខាំ​ញឹកញាប់​។

ក្រៅ​ពី​មូលហេតុ​​ទាំង​នេះ​ ទារក​មួយ​ចំនួន​អាច​មាន​ទម្លាប់​ទាញ​ត្រចៀក​នៅ​ពេល​ដែល​ពួក​គេ​​រញ៉ាំរញ៉ូវ ហើយ​នៅ​ក្នុង​ករណី​កម្រ​ខ្លះ​ទៀត ​អា​អូន​អាច​ទាញ​ត្រចៀក​ដោយ​សារ​តែ​ពួក​គេ​រង​របួស​ជាលិកា​មុខ​។

ពេល​ណា​​គួរ​នាំ​កូន​ទៅ​ជួប​​នឹង​គ្រូពេទ្យ​?

ប្រសិនបើ​ទារក​បន្ត​ទាញ​ត្រចៀក​រយៈ​ពេល​ច្រើន​ជាង​១​សប្ដាហ៍ ឬ​ពួក​គេ​តែងតែ​យំ​ ឬ​បញ្ហា​ពី​​អាការៈ​មិន​ស្រួល​ខ្លួន​ ឬ​ឈឺ​ចាប់​ខណៈ​ពេល​ទាញ​ត្រចៀក​ ចូរ​នាំ​កូន​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​។ រោគ​សញ្ញា​ដទៃ​ទៀត​​ រួម​ជាមួយ​នឹង​ការ​ទាញ​ត្រចៀក ដែល​ប៉ា​ម៉ាក់​គប្បី​យក​ចិត្ត​ទុក​ដាក់​ រួម​មាន​៖

  • ក្ដៅ​ខ្លួន​លើស​ពី​៣៨​អង្សាសេ
  • មាន​សារធាតុ​រាវ​ចេញ​ពី​ត្រចៀក​
  • ​ស្នាម​ក្រហម​នៅ​​ចង្អូរ​ត្រចៀក
  • មាន​សម្បោរ ឬ​ហៀរ​​ទឹក​មាត់​​ច្រើន​
  • មាន​វត្ថុ​អ្វី​មួយ​នៅ​ក្នុង​ចង្អូរ​ត្រចៀក​
  • រោគ​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ ដូចជា​ក្អួត​ រាករូស មិន​ចង់​ញ៉ាំ​អាហារ​ និង​មាន​បញ្ហា​គេង​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 3 weeks ago
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x