ការលាងសម្អាតដបទឹកដោះគោស្អាតល្អអាចការពារអូនតូចពីការឆ្លងមេរោគដែលបណ្តាលឱ្យរាក និងក្អួត។ តើម៉ាក់ៗត្រូវធ្វើយ៉ាងណាដើម្បីលាងសម្អាតដបទឹកដោះគោឱ្យបានស្អាតល្អ និងមិនឱ្យមានក្លិនផ្អូម?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ម៉ាក់ៗត្រូវលាងសម្អាតដបទឹកដោះគោភ្លាមៗ បន្ទាប់ពីអូនតូចបៅរួច ដើម្បីការពារកុំឱ្យទឹកដោះគោដែលនៅជាប់ដបឡើងជូរផ្អូម។ ប្រសិនបើម៉ាក់ៗរវល់ ម៉ាក់ៗត្រូវក្រឡុកដបទឹកដោះគោជាមួយទឹកក្តៅឧណ្ហៗ និងដោះផ្នែកទាំងអស់របស់ដបទឹកដោះគោចេញត្រាំក្នុងទឹក ដើម្បីការពារទឹកដោះគោកកជាប់ក្នុងដប ឬនៅលើផ្នែកផ្សេងៗទៀតរបស់ដបទឹកដោះគោដែលធ្វើឱ្យពិបាកលាង និងអាចការពារទឹកដោះគោពីការឡើងជូរផ្អូម និងបង្កជាមេរោគ។
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ការលាងសម្អាតដបទឹកដោះគោឱ្យបានស្អាតត្រឹមត្រូវមានសារៈសំខាន់ណាស់ក្នុងការការពារអូនតូចពីការឆ្លងមេរោគ ព្រោះទារកមានប្រព័ន្ធការពាររាងកាយទន់ខ្សោយ។ ម៉ាក់ៗគួរប្រើដបទឹកដោះគោដែលបានសម្លាប់មេរោគហើយក្នុងរយៈពេល ២៤ ម៉ោង។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕