ចំពោះបញ្ហាខាន់លឿង ចំពោះក្មេងទើបចេះដើរ និងក្មេងទ្រើសៗជាងនេះ ក៏អាចបណ្ដាលមកពីស្ថានភាពជំងឺមួយចំនួន មានសកម្មភាពដោយផ្ទាល់ ឬដោយប្រយោល ទៅលើកម្រិត ប៊ីលីរ៉ូប៊ីន ក្នុងរាងកាយ ដូចជា៖
– រលាក ឬស្ទះថង់ទឹកប្រមាត់ ជាហេតុនាំឲ្យមិនអាចបញ្ចេញចោលជាតិប៊ីលីរ៉ូប៊ីន។
– រលាក ឬមានការបង្ករោគនៅលើថ្លើម។
– មានជំងឺស្លេកស្លាំង ដោយសារបែកគ្រាប់ឈាម (Hemolytic Anemia) ជាហេតុនាំឲ្យមានបញ្ហាខាន់លឿង។
– កើតមានបណ្ដុំរោគសញ្ញា Gillbert និងនាំឲ្យមិនអាចបញ្ចេញទឹកប្រមាត់ចេញពីរាងកាយ។
– ខាន់លឿង មុនទៅដល់ថ្លើម (Pre-hepatic Jaundice) អាចបណ្ដាលមកពីស្ថានភាពជំងឺមួយចំនួន ដូចជា ជំងឺឈាម Thalassemia ជំងឺស្លេកស្លាំងដោយសារកោសិកាគ្រាប់ឈាមមិនប្រក្រតី (Sickle Cell Anemia) ជំងឺគ្រុនចាញ់ និងឈាមក្រហមខូចរូបរាង (Hereditary Sperocytosis)។
– ជំងឺរលាកថ្លើមប្រភេទ A B និង C អាចនាំឲ្យមានបញ្ហាខាន់លឿង ដោយសារបែកគ្រាប់ឈាម (Hemolytic Jaundice)។
អត្ថបទគួរអាន៖
៣- រោគសញ្ញាបញ្ហាខាន់លឿន
សញ្ញាដែលឃើញច្បាស់ពីបញ្ហាខាន់លឿង គឺស្បែក និងផ្នែកពណ៌សរបស់ភ្នែក ប្រែទៅជាពណ៌លឿង។ ជាទូទៅ ពណ៌លឿងនេះ មានចាប់ផ្ដើមពីមុខ ហើយរាលទៅផ្នែកផ្សេងៗនៃរាងកាយ ដូចជា ទ្រូង ពោះ ដៃ និងជើង នៅពេលកម្រិតជាតិ ប៊ីលីរ៉ូប៊ីន កាន់តែខ្ពស់។