ការថែទាំទារក

ការថែទាំទារក - កូន​នៅ​តូច​ ទាមទារ​ការ​ថែទាំ​ខ្លាំង​បំផុត។ តើ​ការ​ថែទាំ​ផ្នែក​ណា​ខ្លះ ឬ​ទៅ​តាម​អាយុ(ខែ) របស់​កូនៗ ដែល​ម៉ាក់ប៉ា ទាំង​ឡាយ​គួរ​ដឹង?

ចំណេះដឹងទូទៅ

ការថែទាំទារក

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

ស្វែងរក ការថែទាំទារក

ការថែទាំទារក

កូន​រៀនអង្គុយ​ហើយ ម៉ាក់ប៉ា​គួរ​ជួយ​អី​ខ្លះ?

ទារក​ភាគ​ច្រើន អាច​អង្គុយ​បាន​នៅ​ខែ​ទី៤ ឬ​យូរ​បំផុត​ខែ​ទី៧។ ទារក​អាច​ក្រឡាប់ ចាប់​ផ្ដើម​ចំកោង​ខ្លួន ងើប​ក្បាល​បាន​កាន់​តែ​ស្ទាត់។ ពេល​អាអូន​អាយុ ៨ ខែ អាច​អង្គុយ​បាន ២-៣ នាទី ដោយ​មិន​បាច់​ទប់។ ១- អាអូនរៀនអង្គុយយ៉ាងម៉េច? ម៉ាក់ប៉ា​ចង់​ឲ្យ​កូន​ធំ​លឿន ចេះ​តោង អង្គុយ ប៉ុន្តែ​កូន​អាច​អង្គុយ​បាន ពេល​គេ​ស្ទាត់​ជំនាញ​គ្រប់​គ្រង​ក្បាល។ បន្ទាប់​ពីខែ​ទី ៤ សាច់ដុំ​ក និង​ក្បាល​ចាប់ផ្ដើម​រឹងមាំ អាច​ងើប និង​ឱនក្បាល​ចុះ​ឡើង​បាន។ ដើម្បី​ទប់​ជំហរ ទារក​នឹង​រក​វិធី​ដើម្បី​ទ្រ​ខ្លួន​គេ​ដោយ​ប្រើ​ដៃ។ ក្រោយមក​ទៀត អាច​អង្គុយ​រយៈពេល​ខ្លី។ ប៉ុន្តែ​ម៉ាក់ប៉ា​គួ​រនៅ​ក្បែរ​ចាំទប់ ព្រោះកូន​តូច​អាច​ដួល​គ្រប់​ពេល។ កូន​អាយុ ៨ ខែ អាច​អង្គុយ​ដោយ​មិនបាច់​ទប់ និង​ចាប់ផ្តើម​លូកដៃ​ស្រវេស្រវា។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- កុំព្រួយពេក កូនតូច​អាច​រអិល ឬ​ដួល និង​មិន​អាច​រក្សា​លំនឹង​បាន ប៉ុន្តែ​បើ​កូន​ទើប​រៀន​អង្គុយ អស់​កម្លាំង​ច្រើន យំ ឬ​ត្អូញត្អែរ មួម៉ៅ គួរ​ឲ្យ​កូន​សម្រាក ហើយ​ចាំ​រៀន​ត​ទៀត ឬ​កុំ​បង្ខំកូន​ឱ្យ​អង្គុយ​យូរ​ពេក។ ទារក​ទាំង​អស់​មាន​ការ​លូតលាស់​ខុសៗ​គ្នា។ បើ​អាអូន​មិនអាច​អង្គុយ​បាន​ពេល​អាយុ ៥ ខែ អ៊ីចឹង​ម៉ាក់ៗ​កុំ​បារម្ភអី […]


ការថែទាំទារក

អូនៗ​កើត​មិន​គ្រប់​ខែ ត្រូវ​​ថែ​ទាំ​ពិសេស​បែប​ណា?

ពោះ​មិនទាន់​គ្រប់ខែ​ផង ស្រាប់តែ​បេប៊ី​ប្រញាប់​ចេញ​មក​ក្រៅ ករណី​នេះគេ​ហៅថា កូន​មិន​គ្រប់ខែ។ ប៉ាម៉ាក់ ជាពិសេស​ម៉ាក់ៗ ប្រាកដ​ជា​សោកសៅ ក្តុកក្តួល អាណិត​អូនៗ​ខ្លាំង​មិន​ខាន ពេលខ្លះ​អាច​គិត​ថា សុខចិត្ត​ពិបាក​ជំនួសអូនៗ បើ​អាច។ ម៉ាក់ប៉ា ត្រូវ​ដឹង​ថា កូន​កើត​មិន​​គ្រប់ខែ​មិន​មាន​ន័យថា អូនៗ​មិន​អាច​ធំ​លូតលាស់​ដូច​បេប៊ី​ដទៃ​ទៀត​ឯណា គ្រាន់តែ​ថា​អ្វី​ដែល​ម៉ាក់ប៉ា​ត្រូវ​ដឹង អូនៗ​មិន​គ្រប់ខែ​ត្រូវ​ការ​ការថែទាំ​ពិសេស ដូចអ្វី “Hello គ្រូពេទ្យ” រៀបរាប់​ខាង​ក្រោម​នេះ៖ ១- កើតមិនគ្រប់ខែត្រូវថែទាំនៅកន្លែងសង្គ្រោះបេប៊ី អូនៗ​កើត​មិន​គ្រប់ខែ មាន​ន័យថា មិនទាន់​ត្រៀម​ខ្លួន​រួចរាល់​មក​មើល​ភព​ផែនដី​នៅ​ឡើយ។ រាងកាយអូនៗ​មិន​ទាន់​​លូតលាស់​សរីរាង្គ​ពេញលេញ​នៅ​ឡើយ ផ្នែកខ្លះ​ក្នុង​ចំណោម​សរីរាង្គ​សំខាន់ៗ មិនទាន់​អភិវឌ្ឍ​ពេញលេញ​ដូចជា សួត ស្បែក និង​សរីរាង្គ​រំលាយ​អាហារ ក៏ដូច​ជា​ប្រព័ន្ធ​ភាពស៊ាំ។ សម័យ​មុន អូនៗ​កើត​មិន​គ្រប់​ខែ មាន​ឱកាស​តិចតួច​អាច​រស់រាន​មាន​ជីវិត ប៉ុន្តែ​ដោយសារ​វិស័យ​វេជ្ជសាស្ត្រ​សម័យ​នេះ​កាន់តែ​ទំនើប មាន​បរិក្ខារ​វេជ្ជសាស្ត្រ​ជា​ច្រើន ផ្តល់​ឲ្យ​បេប៊ី​អាច​មាន​ជីវិត​ប្រកប​ដោយ​សុខភាព​ល្អ ក្រោមការ​ថែទាំ​ពិសេស អាចមាន​រយៈពេល​រាប់សិប​ថ្ងៃ សប្តាហ៍ ឬខែ។ ២- កន្លែងណាខ្លះមានការថែទាំពិសេស NICU (Naonatal Intensive Care Unit) ជាផ្នែកប្រពោធនកម្ម (កន្លែង​សង្គ្រោះ​បេប៊ី) សម្រាប់​បេប៊ី​ទើប​កើត​ថ្មី និង​មិន​គ្រប់​ខែ ទទួល​បាន​ការ​ថែទាំ​ចាំបាច់។ ផ្នែក NICU ផ្តល់​ឲ្យ​បេប៊ី​មិន​គ្រប់ខែ​ទទួល​បាន​បរិយាកាស​អស្ចារ្យ​​បំផុត។ ទីនោះ​មាន​បុគ្គលិក​យកចិត្ត​ទុក​ដាក់​ប្រព័ន្ធ​ពិសេស បរិក្ខារ​វេជ្ជសាស្ត្រ​ទាន់​សម័យ […]


ការថែទាំទារក

រឿងម៉ាក់ៗ​ត្រូវ​ដឹង និង​ធ្វើ បើ​ស្បែក​កូនចេញបែបនេះ

សំណព្វ​ចិត្ត​របស់​ម៉ាក់ប៉ា ដែល​ទើប​នឹង​កើត​ពិត​ជា​ទទួល​បាន​ការ​ថ្នាក់​ថ្នម​ខ្ពស់​អស់​ពី​បេះដូង ឬ​ចេញ​ថើប​ចូល​ថើប​ជាមិន ខាន។ សុខភាព​កូន​តូច​ ពិត​ជា​រឿង​សំខាន់​បំផុត ក្រោយ​ការ​ថែទាំ ពិនិត្យ តាមដាន​អំឡុង​ពពោះ ៩ខែ ១០ថ្ងៃ និង​ឆ្លង​ទន្លេ​ដោយ​ជោគជ័យ។ ការសម្រប​ខ្លួន​នឹង​បរិយាកាស​ខាង​ក្រៅ​ផ្ទៃ​ម្ដាយ​របស់​ទារក​​ទើប​នឹង​កើត​ អាច​​បង្ក​​បញ្ហា​​ដល់​ស្បែក​ជាច្រើន​ចំពោះ​ពួកគេ។ តើ​​ម៉ាក់ប៉ា​ចាប់​អារម្មណ៍​ទេ​ថា កូន​តូច​យើង​អាច​ប្រឈម​នឹង​បញ្ហា​ស្បែក​អ្វី ខ្លះ? អាច​ធ្ងន់ធ្ងរ​ទេ? ច្បាស់​ណាស់ ក្នុង​នាម​ជា​ម៉ាក់​ថ្មីថ្មោង ឬ​កូន​ដំបូង យើង​​អាច​បារម្ភ​ច្រើន ឬ​ផ្ដល់​ការ​ព្យាបាល​មិន​ត្រឹមត្រូវ​ជា​ដើម។ ថ្ងៃ​នេះ​​ ក្រុម​ការងារ “Hello គ្រូពេទ្យ” សូម បង្ហាញ​ពី​បញ្ហា​ស្បែក ដែល​ឧស្សាហ៍​ កើត​ចំពោះ​ទារក​ទើប​កើត។ ៦ចំណុច​ខាងក្រោម​នេះ​ហើយ ​ដែល​តែង​តែ​​ធ្វើ​ឲ្យ​ស្បែក​ទារក​ ជួប​បញ្ហា​ច្រើន​បំផុត៖ ១- កន្ទួល​ពណ៌​ស​នៅ​ចុង​ច្រមុះ ​ឬ​ត្របក​ភ្នែក​ បញ្ហា​ស្បែក​​ប្រភេទ​នេះ បណ្ដាល​មក​ពី​ក្រពេញ​(ជាតិ)​ខ្លាញ់​នៅ​លើ​ស្បែក។ ពង​បែក​តូចៗ​ពណ៌​ស ​ឬលឿង​​លើ​​មុខ​របស់​ទារក​ ជា​ការ​បញ្ជាក់​ពី​ភាព​សម្បូរ​ជាតិ​ខ្លាញ់​ដែល​ផ្ទុក​សារជាតិ​ គីរ៉ាទីន​ (Keratin) ​និង ​ស៊ីប៊ឺម​ (Sebum)។ មីលៀ ​ក៏​អាច​ចេញ​នៅ​អញ្ចាញធ្មេញ​របស់​​ទារក​ទើប​នឹង​កើត​​ដែរ។ ជា​ធម្មតា​ អាការៈនេះ​នឹង​ត្រូវ​ជា​សះស្បើយ​ឡើង​វិញ ​ពី២-៣​ថ្ងៃ ​ឬ​អាច​ដល់​មួយ​សប្ដាហ៍ ​ដោយ​ឯក​ឯង មិន​ចាំបាច់​​ការ​ព្យាបាល​អ្វី​ទាំង​អស់។ ចំពោះ​ការ​ប្រើ​សារធាតុ​ប្រេង ​និង​ក្រែម​ ដើម្បី​លាបឱ្យ​កូន មិន​អាច​ធ្វើ​ឱ្យ​កន្ទួល​ស/លឿង​នេះ​ថមថយ​ទេ​ […]


ការថែទាំទារក

ស្បែក​អាអូន​មាន​បញ្ហា ប៉ាម៉ា់ក់គួរដឹងពីចំណុចទាំងនេះ

ក្រោយ​សម្រាល​ចេញ​ពី​​ផ្ទៃម្តាយ ស្បែក​បេប៊ី​មាន​សភាព​ស្ដើង​ខ្លាំង ងាយ​ជួប​ប្រទះ​បញ្ហាផ្សេងៗ ដូចជា រោល កន្ទួល រមាស់ កន្ទាលត្រអាក ឬ​ជំងឺមុន ជាដើម។ បម្រែបម្រួលអ័រម៉ូន​ម៉ាក់ៗ អំឡុង​ពេលពពោះ ជា​ផលហេតុ​នាំឲ្យ​ស្បែក​អាអូន អាចមានមុន ២-៣ គ្រាប់ ក្រោយ​សម្រាល។ ខាងក្រោម​នេះ ជា​វិធីសាស្ត្រ​ព្យាបាល និង​ថែរក្សា​ស្បែកអូនៗ​ឲ្យ​ស្រស់​ស្អាត និង​ភ្លឺ​រលោង៖ ១- វិធីព្យាបាលមុនលើស្បែក ជាធម្មតា​ជំងឺមុន​លើ​ស្បែក​ក្មេងៗ នឹង​បាត់​ទៅវិញ​ដោយ​ឯក​ឯង​មិន​ចាំបាច់​ព្យាបាល​ទេ ប៉ុន្តែ​ម៉ាក់ៗ​គួរ​ទុក​មុខ​របស់​មុន​ទាំងនោះ​ឲ្យ​នៅ​ស្ងួត​ជានិច្ច ចៀសវាង​ញេច ព្រោះ​អាច​នឹង​​បង្ក​ឲ្យ​មាន​ស្នាម។ ក្នុង​ករណី​ជំងឺ​មុន អាអូន​មិន​បាត់​ទៅ​វិញ ឬ​កាន់​តែ​ធ្ងន់ធ្ងរ ប្រញាប់​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​ឲ្យ​កាន់តែ​ច្បាស់លាស់ ព្រោះ​ស្ថានភាព​នេះ អូនៗ​អាច​នឹង​មាន​ជំងឺ​សើស្បែក​ណាមួយ ជា​ពិសេសជំងឺ "ត្រអក" តែម្តង។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២- ដឹងពីសុវត្ថិភាព ភាគ​ច្រើន ផលិត​ផល​ថែរក្សា​ស្បែក​ក្មេង មាន​ផ្ទុក​សារធាតុ​គីមី​អាច​បង្កឲ្យ​ស្បែក​អូនៗ​ងាយ​រង​ប្រតិកម្ម។ លើសពីនេះ លទ្ធផល​ស្រាវជ្រាវ​មួយ​ចំនួន​បង្ហាញ​ថា សារធាតុ​មួយចំនួន​ដែល​ជា​ធាតុផ្សំ​ក្នុង​ផលិតផល​ប្រភេទនេះ ដូចជា សារធាតុ Parabens, Phthalates (DBP) សារធាតុ Dimethylphthalate (DMP) និង​សារធាតុ Diethyl phthalate (DEP) ជាដើម […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ