ការថែទាំទារក

ការថែទាំទារក - កូន​នៅ​តូច​ ទាមទារ​ការ​ថែទាំ​ខ្លាំង​បំផុត។ តើ​ការ​ថែទាំ​ផ្នែក​ណា​ខ្លះ ឬ​ទៅ​តាម​អាយុ(ខែ) របស់​កូនៗ ដែល​ម៉ាក់ប៉ា ទាំង​ឡាយ​គួរ​ដឹង?

ចំណេះដឹងទូទៅ

ការថែទាំទារក

ដឹងតិចនិច ៥ នេះ ជួយឱ្យទារកគេងលក់ស្កប់រាល់ថ្ងៃ

ការគេងលក់ស្កប់មានសារៈសំខាន់ណាស់ចំពោះទារក ព្រោះមិនត្រឹមតែ ជួយឱ្យទារកមានកម្លាំង និងស្មារតីល្អបន្ទាប់ពីក្រោកពីគេងទេ ថែមទាំងជួយទារកក្នុងការអភិវឌ្ឍរាងកាយ ខួរក្បាល និងប្រព័ន្ធការពាររាងកាយទៀតផង។ ចឹងគួរធ្វើម៉េចជួយឱ្យទារកគេងលក់ស្កប់ល្អ? ដើម្បីជួយ ឱ្យទារកគេងលក់ស្កប់ ម៉ាក់ប៉ាគួរដឹងគន្លឹះទាំងនេះ៖  ១. បង្កើតទម្លាប់មុនពេលគេង ទារករៀនគេងដោយចាប់យកសញ្ញាពីជុំវិញខ្លួន។ ម៉ាក់ប៉ាអាចបង្កើតទម្លាប់មុនពេលគេង ដោយចាប់ផ្តើមជាមួយការរក្សាបន្ទប់គេង ឬកន្លែងគេងឱ្យស្ងប់ស្ងាត់ និងបន្ថយពន្លឺភ្លើង ឬពន្លឺថ្ងៃ ៣០ នាទីមុនពេលដាក់កូនគេង។ ចៀសវាងលេង ឬប្រឡែងលេងជាមួយកូនមុនពេលដាក់កូនឱ្យគេង ព្រោះការរំភើបរីករាយអាចធ្វើឱ្យកូនពិបាកគេង ឬគេងហើយភ្ញាក់មកវិញ។ មួយវិញទៀត ម៉ាក់ប៉ាត្រូវបន្ថយសំឡេង និងនិយាយទៅកាន់កូនបែបលួងលោម ក្នុងគោលបំណងបន្ធូររម្មណ៍កូន។ បន្ទាប់មក ម៉ាក់ប៉ាអាចបង្កើតទម្លាប់ងូតទឹកឱ្យកូន អានរឿងនិទាន ច្រៀងបំពេរ ឬចាក់ភ្លេងបំពេរជាដើម មុនពេលដាក់កូនឱ្យគេង។ ត្រូវប្រកាន់ខ្ជាប់ និងធ្វើតាមទម្លាប់ដដែលៗជារៀងរាល់ពេល យូរៗទៅកូននឹងសុំានឹងទម្លាប់មុនពេលគេងទាំងនេះ។ នៅពេលម៉ាក់ប៉ាធ្វើទម្លាប់ទាំងនេះ កូននឹងដឹងថាដល់ពេលគេងហើយ។ ២. សង្កេតមើលសញ្ញាកូនងងុយគេង បើម៉ាក់ប៉ាឃើញកូនស្ងប់ស្ងាត់ មិនចង់លេង មិនចាប់អារម្មណ៍នឹងសកម្មភាពជុំវិញខ្លួន ស្ងាប់ ញីភ្នែក បៀមម្រាមដៃ មួម៉ៅ ឬសម្លឹងមើលទៅលើបានន័យថា កូនងងុយគេងហើយ។ ម៉ាក់ប៉ាគួររៀបចំឱ្យកូនឱ្យចូលគេង។ ៣. បង្កើតបរិយាកាសកន្លែងគេងកូនឱ្យមានផាសុកភាព កន្លែង ឬបន្ទប់គេងកូនគួរតែមិនមានសម្លេងរំខាន និងមានសីតុណ្ហភាពត្រជាក់ល្មមត្រឹម ២០-២២ អង្សារសេ។ ពូក ឬកម្រាលគេងកូនត្រូវរាបស្មើ មិនទន់ពេក […]

ស្វែងរក ការថែទាំទារក

ការថែទាំទារក

នេះហើយ ជាមូលហេតុកូនចេះតែកើតជ្រាំងអណ្ដាត

ជំងឺជ្រាំងអណ្ដាត​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​ការ​កើត​ជំងឺ​នេះ​ចំពោះ​ទារក អាច​ជា​រឿង​ឈឺក្បាល​មួយសម្រាប់ប៉ាម៉ាក់ ព្រោះ​កូន​នៅ​តូច​ពិបាក​បៅ និង​ញ៉ាំ​អាហារ​ណាស់។ ដូចនេះ​យើង​ត្រូវ​ចេះ​សង្កេត និង​កំណត់​សម្គាល់​ចំណុច​ខ្លះៗ ដើម្បី​ឲ្យ​ដឹង​ថាកូន​មាន​ជ្រាំងអណ្ដាត។ ចំពោះ​រោគសញ្ញា​ជំងឺជ្រាំងអណ្ដាតនេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសទូទៅបាន​ឲ្យ​ដឹង​ថា អណ្ដាត​កូន​មាន​សភាព​ក្រហម ឬ​ឡើង​ស​ក្ដាំង​ដែល​អាច​ជូត​ចេញ​បាន និង​ក្រហាយ​ឈឺចាប់​នៅ​ពេល​ដែល​មាន​ការ​ដាច់​រលាត់ ធ្វើឲ្យ​កូន​ឈឺ ហៀរ​ទឹក​មាត់ ក្ដៅ​ខ្លួន យំ​ច្រើន មិន​ចង់​ញ៉ាំ​អាហារ​មិន​ចង់​បៅ​ជាដើម។ ជំងឺ​ជ្រាំងអណ្ដាត​នេះ ភាគច្រើន​បង្ក​ឡើង​ដោយ​មេរោគ​ផ្សិត។ អត្ថបទពាក់ព័ន្ធ៖ បើកូនបៅ ឡើងជ្រាំងអណ្ដាត ក្បាលដោះម៉ាក់ៗមានបញ្ហាអីខ្លះ? ចំណែក​មូលហេតុ​ដែល​នាំឲ្យ​កើត​វិញ ​មកពី​កត្តា​ជាច្រើន​ដូចជា៖ ខ្វះ​វីតាមីន C B ជាតិ​ស័ង្កសី ជាតិ​ដែក អាស៊ីដ​ហ្វូលិក ឧស្សាហ៍​ប្រើ​ថ្នាំ​ផ្សះ​ពពួក​អង់ទីប៊ីយ៉ូទិក អាច​បង្កើត​ជា​​ផ្សិត​មួយ​ចំនួន​ដុះ​ស​ៗ ទារក​ឧស្សាហ៍​បៀម​របស់​មិន​ស្អាត ម្ដាយ​មិន​លាង​សម្អាត​ដោះ​​ឲ្យ​បាន​ស្អាត មុន​បំបៅ​កូន កូន​បៅ​ក្បាល​ដោះ​ដប​ទឹក​ដោះ​គោ​ទាំង​គគ្រិច ឬ​ក្ដៅ។ សម្រាប់​វិធី​ព្យាបាល​ជំងឺជ្រាំងអណ្ដាតវិញ វេជ្ជបណ្ឌិត​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ប្រើ​ថ្នាំ​លាប​ប្រឆាំង​ពពួក​ផ្សិត ដែល​មាន​លក្ខណៈ​ជា​ពពួក​ក្រេម​ជាដើម។ អត្ថបទពាក់ព័ន្ធ៖របៀបថែទាំផ្ចិតទារកទើបកើត ឲ្យឆាប់ជ្រុះ គ្មាន​ដំបៅខ្ទុះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

មូលហេតុទារកចេះតែទល់លាមក និងវិធីដោះស្រាយ

កូន​​ក្មេង​បើ​បន្ទោរ​បង់​ទៀង​ទាត់ មិន​រាក មិន​ក្តៀន នោះ​បញ្ជាក់​ថា​គេ​មាន​សុខភាព​ល្អ ទទួល​បាន​ជីវជាតិ​គ្រប់គ្រាន់។ បើទារក​ចេះ​តែ​ទល់​លាមក តើមក​ពី​មូលហេតុ​អីខ្លះ? ត្រូវ​ធ្វើ​ម៉េច? អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ ១- មូលហេតុ​ទារក​ទល់​លាមក ទារក​ទើប​នឹង​​កើត ជុះ​ញឹក​ញាប់​ណាស់ ២-៣/ថ្ងៃ ឯណោះ បន្ទាប់​​មក​ការ​បន្ទោរ​បង់​ក៏​កាត់​បន្ថយ​បន្តិច​ម្តងៗ ដោយ​តិច​ជាង​នេះ ឬ​អាច១-២ថ្ងៃ/ដង។ ទារក​កាលណា​ជួបបញ្ហាពិបាកបន្ទោរបង់ ដោយ​លាមក​រឹង ឬ​ក្តៀន មាន​ពណ៌​ខ្មៅ ពេល​ខ្លះ​មាន​លាយ​ឈាម ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ពន្យល់​ថា ក្មេង​ទល់​លាមក មក​ពី​មូលហេតុ​ច្រើន​យ៉ាង ក្នុង​នោះ​កូន​ដែល​បៅ​ទឹក​ដោះគោ​តែង​ជួប​អាការៈ​ទល់​លាមក​ញឹក​ញាប់​ជាង​ក្មេង​ដែល​បៅ​ដោះ​ម្តាយ។ – របប​អាហារ​របស់​ម្តាយ៖ បើ​កូន​បៅ​ដោះ​ម្តាយ ហើយ​ទល់​លាមក អាច​មក​ពី​របប​អាហារ​របស់​ម្តាយ ដែល​ញ៉ាំ​អាហារ​ក្រៀម​ក្រោះ មិន​សូវ​សម្បូរ​ជីវ​ជាតិ និង​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់ ម៉ាក់ៗ​​ញុាំ​ទឹក​មិន​គ្រប់​គ្រាន់ កូន​ម៉ឹម​​ដោះ​ទៅ​មាន​បញ្ហា​ទល់​លាមក។ – កូន​បៅ​ទឹកដោះ​គោ​ម្សៅ៖ ទឹក​ដោះ​ម្សៅ​ប្រភេទ​ខ្លះ​មិន​សម​ស្រប​ទៅ​នឹង​ពោះវៀន​របស់​ក្មេង​ទេ ដូច្នេះ​បើ​កូន​ក្តៀន​ញឹកញាប់​ដោយសារ​ទឹក​ដោះ​គោ ត្រូវ​ប្រញាប់​ប្តូរ​ប្រភេទ​ទឹកដោះ​គោ​នោះ​ចេញ ឬ​ត្រូវ​ជួប​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ និង​រក​ដំណោះ​ស្រាយ។ – កូនមាន​ជំងឺ​ខ្សោយ ឬ​ស្ទះ​ពោះវៀន៖ បើ​មាន​បញ្ហា​នេះ​ហើយ ច្បាស់​ជា​ចៀស​មិន​រួច​ពី​បញ្ហា​ទល់​លាមក​ឡើយ ត្រូវ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ២- រោគ​សញ្ញា​ទារក​ទល់​លាមក – ៤-៥ ថ្ងៃ បន្ទោរ​បង់​ម្តង – […]


ការថែទាំទារក

ម៉ាក់ៗបារម្ភកូនកើតលឿង? នេះជាមូលហេតុ និងវិធីដោះស្រាយ

ថ្លើម​មាន​មុខ​ងារ​សំខាន់ៗ​ ដើម្បី​បញ្ចេញ​ជាតិ​ពុល ឬ​សម្អាត​សារធាតុ​ផ្សេងៗ ដែល​អាច​បណ្តាល​ឲ្យ​សុខភាព​រាង​កាយ​ជួប​បញ្ហា។ មាន​ធ្លាប់​ប្រទះ​ឃើញ ក្មេង​មាន​បញ្ហា​ស្បែក​លឿង ឬ​ធ្លាប់​ឮគេ​និយាយ​បញ្ហា​​ខាន់លឿងអត់។ គ្នា​យើង​ភាគ​ច្រើនប្រហែល​ធ្លាប់​ឮ ប៉ុន្តែ​គ្រាន់​មិន​ដឹង​ច្បាស់​ពី​បញ្ហា​សុខភាព​មួយ​នេះ​ប៉ុណ្ណោះ។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លម្អិត​ពាក់​ព័ន្ធ​បញ្ហា​ខាន់​លឿង​លើ​ក្មេងៗឲ្យ​ទាំង​អស់គ្នា​បាន​ដឹង។ ១- អ្វី​ជាបញ្ហា​ខាន់​លឿង? ខាន់លឿង មិន​មែន​ជា​ជំងឺ​ទេ គឺ​ជា​បញ្ហា​លឿងនៅ​​លើ​ស្បែក​ និង​ផ្នែក​ពណ៌​សរបស់​ភ្នែក (Sclerae)។ យើងអាច​នឹង​ភ្ញាក់​ផ្អើល ​បើ​ឃើញក្មេង​មាន​បញ្ហា​ខាន់លឿង (Jaundice)។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី បញ្ហា​ខាន់លឿងជា​បញ្ហា​ទូទៅ កើត​មាន​ញឹកញាប់​ចំពោះ​ទារក  ហើយ​ជា​ធម្មតា ​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​នោះ​ទេ។ បញ្ហាខាន់លឿង (Jaundice) កើត​ចំពោះ​ទារកទើប​សម្រាល បង្ហាញ​​ថា ក្នុង​ឈាមទារក​ មាន​កម្រិត​ប៊ីលីរ៉ូប៊ីន (ទឹក​ប្រមាត់) ខ្ពស់។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- មូល​ហេតុ​នាំ​ឲ្យ​ក្មេង​មាន​បញ្ហាខាន់លឿង កោសិកា​ឈាម​ក្រហម​បញ្ចេញ​ប៊ីលីរ៉ូប៊ីន (Bilirubin) អំឡុង​ពេល​ដំណាក់​កាល​បំបែក​ធម្មតា ហើយសារធាតុ​នេះ​នឹង​ត្រូវ​បំបែក​ដោយ​ថ្លើម។ ពេល​គភ៌នៅ​ក្នុង​ផ្ទៃ​ ថ្លើមម៉ាក់ៗ​​ជា​អ្នក​សម្អាត​ជាតិប៊ីលីរ៉ូប៊ីន (ទឹក​ប្រមាត់) ចេញ ប៉ុន្តែ​ពេល​ទារក​កើត​មក ថ្លើមទារក​ផ្ទាល់​​ជា​អ្នក​ធ្វើ​ការ​បំបែក​សារធាតុ​រាវ​នេះ​ដោយ​ខ្លួន​ឯង។ ថ្លើមទារក ពី​មួយ​ដំណាក់​កាលទៅ​មួយ​ដំណាក់​កាល មិន​អាច​ធ្វើ​ការ​ងារ​នេះ​លឿនបានទេ ជា​ហេតុ​នាំ​ឲ្យ​កើន​ឡើង​ជាតិ​ ប៊ីលីរ៉ូប៊ីន […]


ការថែទាំទារក

មិនចង់ឲ្យដបឆុងទឹកដោះឆាប់ឆ្លងមេរោគ នេះជាវិធីដោះស្រាយ

អ្នក​មាន​កូន​ម៉ឹម​ទឹកដោះគោ​ទើប​ដឹង​ថា អត់​ងងុយ​ខ្លាំង​ប៉ុណា ដោយ​ត្រូវ​ក្រោក​​ឆុង​ផង និង​លាង​សម្អាត​ទៀតទាំង​យប់ ដើម្បីកុំឲ្យ​កំប៉ុង​ទឹកដោះគោ​ឆាប់​មាន​បញ្ហា។ កូនម៉ឹម​ទឹកដោះគោ យើង​ត្រូវ​ដឹង​ពី​របៀប​លាង​សម្អាត​ដប និង​គន្លឹះ​មួយ​ចំនួន ដើម្បី​កុំឲ្យ​កូន​ឆ្លង​មេរោគ​បង្ក​ជា​ជំងឺ ចង់​ឲ្យ​កាន់តែ​ជ្រាប​ច្បាស់​អ្នក​គ្រូ​ពេទ្យ​ផ្នែក​ឆ្មប សុំ សូរិយា បម្រើ​ការ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ ស្រុក​ខ្សាច់​កណ្ដាល ​ណែនាំ​ពី​តិចនិក​មួយ​ចំនួន។ ១- កូន​បៅ​មិន​អស់ ត្រូវ​ចាក់​ទឹកដោះ​ចោល​ឲ្យ​អស់​ពី​ដប ជា​ធម្មតា​ប្រសិនបើ​ទារក​ម៉ឹម​នៅ​ពេល​យប់ ម៉ាក់ប៉ា​ប្រាកដជា​ចាំ​លាង​សរុប​នៅ​ពេល​ព្រឹក ដូចនេះ​មិន​ខ្វល់​ពី​បញ្ហា​ដប​មាន​ដក់​ទឹកដោះគោ​នៅ​សល់​ឡើយ។ តែ​ទង្វើ​បែប​នេះ​អាច​បណ្ដាល​ឲ្យ​កូន​ហើម​ពោះ​បាន ដោយសារ​ទុក​យូរ​អាច​ផ្អូម និង​ក្លិន​ជូរ​ជាប់​កំប៉ុង ហើយ​ពេល​ខ្លះ​បើ​លាង​សម្អាត​មិន​បាន​គ្រប់​គន្លាក់គន្លើន​ទៀត​នោះ អាច​បណ្ដាលឲ្យ​កូន​ហើម​ពោះ​បាន​ទៀត​ផង។ យក​ល្អ​បើ​មាន​សេស​សល់​ត្រូវ​ចាក់ចោល​ផ្កាប់​កំប៉ុង។ ២- ក្រឡុក​ទឹក​ឲ្យ​អស់​ជាតិ​ទឹកដោះគោ ម៉ាក់​ប៉ា​សឹង​តែ​ទាំងអស់​គឺ​មិន​លាង​សម្អាត​ដប​ទឹកដោះគោ​កូន​នៅ​ពេល​យប់​ឡើយ ព្រោះ​បើលាង​កាន់តែ​ធ្វើឲ្យ​អត់​ងងុយ​ថែម​ទៀត។ តែ​ប្រសិនបើ​យើង​មិន​លាង​សម្អាត ត្រូវ​ចាក់​ទឹក​ធម្មតា ហើយ​ក្រឡុក​ទុក ចាំ​ដុស​លាង​សរុប​ពេល​ព្រឹក ហើយ​បើ​ប្រើ​ដប​ដដែល​ៗ គួរតែ​ចាក់​ទឹក​ក្ដៅ​ស្រុះ និង​ក្រឡុក​ឲ្យ​ជ្រះ​ជាតិ​ទឹកដោះគោ​ពី​ដប។ ៣- ដាក់​ធុង​តូច​មួយ​នៅ​ក្បែរ​កន្លែង​គេង ដើម្បី​ជួយ​ឲ្យ​ម៉ាក់​ប៉ា​អាច​សន្សំ​ពេល​គេង​បាន​ខ្លះ យើង​មិន​បាច់​ចាកចេញ​ឆ្ងាយ​ពី​បន្ទប់​គេង​ទៅ​ចាក់​ទឹកដោះគោ ឬ​ក្រឡុក​ទឹក​សម្អាត​អ្វី​ទេ គ្រាន់តែ​បន្ថែម​របស់​ទុក​ផ្ទេរ​សំណល់​នៅ​ក្បែរ​ខ្លួន តែ​ត្រូវ​ប្រយ័ត្ន​កុំឲ្យ​ស្រមោច​មក​ចោមរោម​បាន ព្រោះ​អាច​រឹតតែ​រំខាន​ដំណេកលើសដើម។ អត្ថបទពាក់ព័ន្ធ៖បទពិសោធម៉ាក់ៗជួបការលំបាក ពេលកូន​ម៉ឹម​ទឹកដោះគោ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

កូនឈឺភ្នែក ហាមផ្តាច់បន្តក់ទឹកដោះម្តាយចូលក្នុងភ្នែក

តាម​ជំនឿ​តៗ​គ្នា នៅ​ពេល​ភ្នែក​កូន​ក្មេង​ទើប​កើត​ឈឺ ចាស់ៗ​តែង​ឲ្យ​ម្តាយ​បន្តក់​ទឹក​ដោះ​ចូល ដោយ​គិត​ថា ទឹកដោះ​ម្តាយ​មាន​ជាតិ​ថ្នាំ​អាច​ព្យាបាល​ជំងឺ​ក្មេង​បាន។ តាម​ក្បួន​វេជ្ជសាស្ត្រ​ធ្វើ​បែប​នេះ មិន​ត្រឹម​ត្រូវ​ឡើយ ថែម​ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ។។ នៅ​លើ​ផេកផ្លូវ​ការ​របស់​មន្ទីរពេទ្យ​​ព្រះអង្គឌួង​កាល​ពី​ពេល​ថ្មី​នេះ បាន​លើក​យក​ករណី​ជាក់​ស្តែង​មួយ បង្ហាញ​ជូន​សាធារណជន​ថា ទារិកា​អាយុ ៣១ ថ្ងៃ ប្រឈម​នឹង​ការ​ពិការ​ភ្នែក​ខ្លាំង ដោយសារ​តែ​ក្មេង​ស្រី​នោះ​មាន​ជំងឺ​ដំបៅ​កញ្ចក់​ភ្នែក​ធ្ងន់​ធ្ងរ តែ​ម្តាយ​ឪពុក​មិន​បាន​នាំ​កូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយ​បន្តក់​ទឹក​ដោះ​ម្តាយ​ចូល​ក្នុង​ភ្នែក​កូន​រយៈពេល ២ ថ្ងៃ ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ​ទើប​នាំ​មក​ពេទ្យ។ អត្ថបទពាក់ព័​ន្ធ៖  កូនឈឺភ្នែក នេះជាវីធីដោះស្រាយភ្លាមៗល្អបំផុតសម្រាប់ប៉ាមាក់អនុវត្ត ភ្នែក​​​​ប៊េបី​​ងាយ​​មាន​បញ្ហា​​ណាស់ ម៉ាក់​ៗ​​​​ត្រូវ​​ប្រយ័ត្ន ​ចៀស​បញ្ហា​​ទាំងនេះ ក្នុង​នោះ​ដែរ មន្ទីរពេទ្យ​ព្រះអង្គ​ឌួង បាន​ស្នើ​ឲ្យ​បញ្ឈប់​ជំនឿ​ដែល​គ្មាន​វេជ្ជសាស្រ្ត​ទទួល​ស្គាល់ ដែល​គិត​ថា​ទឹកដោះ​ម្តាយ​អាច​ព្យាបាល​បញ្ហា​ភ្នែក​កូន​បាន ត្រូវ​បញ្ជូន​ក្មេង​ដែល​មាន​បញ្ហា​ភ្នែក មក​ជួប​ជាមួយ​គ្រូពេទ្យ​ឯកទេស​ដើម្បី​ព្យាបាល​ទាន់​ពេល​វេលា ការ​បន្តក់​ទឹក​ដោះ​ម្តាយ​ទៅ​ក្នុង​ភ្នែក​កូន​ឈឺ ជា​ការ​ព្យាបាល​ពុំ​ចំ​ទិស​ដៅ ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

កូនតូចឧស្សាហ៍យំ តែកុំទុកឲ្យកូនយំខ្លាំងរហូតគាំង អាចប៉ះពាល់សរីរាង្គខាងក្នុង

ត្បិត​ការ​យំ​របស់​ទារក​ជា​រឿង​ធម្មជាតិ​ក៏​ដោយ តែ​បើ​យំ​ខ្លាំង និង​យូរ​ពេក​ក៏​មិន​ល្អ​ចំពោះ​ទារក​ដែរ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​គាំង ដែលជាហេតុនាំឲ្យ​ប៉ះពាល់​ដល់​បេះដូង​ទៅ​វិញ។ នេះ​ជា​ការ​បញ្ជាក់​របស់​អ្នកស្រី​វេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ ប្រាប់​មក​កាន់ Hello គ្រូពេទ្យ។ អ្នកគ្រូពេទ្យ​ផ្នែកអាហារូបត្ថម្ភបាន​បន្ត​ទៀត​ថា កាលណា​កូន​យំ​ខ្លាំង ចលនា​បេះដូង​របស់​គាត់​អាច​មាន​បញ្ហា ដោយសារ​សំឡេង​ខ្លាំង ហើយ​អុកស៊ីសែន​នាំទៅ​ចិញ្ចឹម​ខួរក្បាលក៏​មិន​បាន​ល្អ៖ “ពេល​កូន​យំ​គាំង អុកស៊ីសែន​ដែល​នាំ​ទៅ​ចិញ្ចឹម​ខួរក្បាល​មិន​បាន​ល្អ​ទេ ហើយ​ករណី​នេះ​យូរ​ៗ​ទៅ​អាច​ប៉ះពាល់​ដល់​ខួរក្បាល​បាន”។ អ្នកស្រី​វេជ្ជបណ្ឌិត​វ័យ​ក្មេង​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​កូន​ផ្ដើម​យំ សូម​ប្រញាប់​លួង​កូន​ជា​បន្ទាន់ ចៀសវាង​ទុក​ចោល​ឲ្យ​យំ​កាន់តែ​ខ្លាំង ហើយ​ប្រសិនបើ​គាំង​ខ្លាំង ត្រូវ​ប្រញាប់​រក​ជំនួយ​ពី​ពេទ្យ។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់​ៗ​ថ្មីថ្មោង ពេលឃើញកូនយំ​ខ្លាំង គួរ​លួង​តាម​វិធី​​នេះ បើ​កូន​ឧស្សាហ៍​ដួល​អុក​គូទ ប៉ះពាល់​អ្វី​ខ្លះ? ក្នុង​ករណី​ដែល​កូន​គាំង​រហូតបាត់សំឡេង​ដល់​ឡើង​ស្វាយ​ខ្លួន ម៉ាក់​ៗ​គ្រប់​រូប​គួរតែ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ជា​ប្រញាប់ ហើយ​យើង​​មិន​គួរ​​លើក​កូន​មក​អង្រួន ឬ​យក​វត្ថុ​ផ្សេង​ដាក់​​មាត់ និង​មិន​គួរ​ឲ្យ​កូន​បៅ​ដោះ ឬ​ទឹក​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កូន​ឈ្លក់ ឬ​ស្ទះ​ផ្លូវ​ដង្ហើម។ ជា​ធម្មតា​ទារក​អាច​យំ​គាំង និង​បាត់​ទៅវិញ​ខ្លួនឯង​ក្នុង​រយៈពេល ៣០-៦០វិនាទី តែ​បើ​មាន​បញ្ហា​យំ​គាំង​ច្រើនដង​ក្នុង​មួយថ្ងៃ អាច​មាន​បញ្ហា​អ្វី​មួយ ដូចនេះ​ម៉ាក់ប៉ា​ត្រូវ​នាំ​កូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ពិភាក្សា និង​ស្វែង​រក​មូលហេតុ​ច្បាស់​លាស់។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

បទពិសោធម៉ាក់ៗជួបការលំបាក ពេលកូន​ម៉ឹម​ទឹកដោះគោ

កូនម៉ឹម​ទឹកដោះគោ​ អាច​ឲ្យ​ម៉ាក់ៗ​មាន​ពេល​វេលា​គ្រប់​គ្រាន់​ធ្វើ​ការងារ តែ​​សម្រាប់​​ម៉ាក់​ៗ​​មួយ​ចំនួន​​វិញ​​ពេល​​ខ្លះ​​ក៏​​ជួប​ការ​​លំបាក​​ច្រើន​គួរ​សម​​​ដែរ។ Helloគ្រូពេទ្យ បាន​ស្វែងរក​​ម៉ាក់ៗ​ដែល​ធ្លាប់​ជួបលំបាកមួយ​ចំនួន​ទាក់ទង​នឹង​រឿង​រំខាន​ខ្លះ​ៗ ពេល​ឲ្យ​កូន​ម៉ឹម​ទឹកដោះ​គោ។ ១- អត់​ងងុយ បញ្ហា​នេះ​​ម៉ាក់​ៗ​ដែល​​មាន​​កូន​​ម៉ឹម​​ទឹកដោះគោ​ពិត​ជា​​គេច​មិនផុត​ទេ ហើយប្រាកដជា​ឈឺក្បាល​សឹង​តែ​ទ្រាំ​មិន​បាន ព្រោះ​មិន​ថា​យប់ ឬ​ថ្ងៃ​តែង​រវល់​លាង​ដុស​កំប៉ុង និង​ឆុង​ទឹកដោះគោ​មិន​លោះ​។ នេះ​ជា​ការ​លើកឡើង​របស់​អ្នក​ម៉ាក់ វ៉ាន់ កល្យាណ។ អ្នក​ម្ដាយ​កូន ៣ បាន​រៀបរាប់​ទៀត​ថា កូន ២​ដំបូង​គាត់​ឲ្យ​ម៉ឹម​ទឹកដោះ​ខ្លួន ហើយ​កូន​ចុងក្រោយ ព្រោះតែ​កើត​មក​គ្មាន​ទឹកដោះ ទើប​សម្រេច​ឲ្យ​បៅ​ទឹកដោះគោ។ គ្រាន់តែ​មួយ​សប្ដាហ៍​ដំបូង អ្នកនាង​បាន​ស្រក​ទម្ងន់ ៥ គីឡូ​ភ្លាម ព្រោះ​គេង​មិន​បាន ២ ម៉ោង​ផង​ត្រូវ​ភ្ញាក់​ម្ដង។ អ្នក​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង បាន​បញ្ជាក់​ទៀត​ថា ជា​ធម្មតា​បើ​យើង​គ្មាន​អនាម័យ​ចំពោះ​កំប៉ុង​ទឹកដោះគោ កូន​ងាយ​នឹង​រាករូស ឬ​ក្អួត។ ២- ពិបាក​រឿង​ដាច់​ស្ដុក «ប្រសិនបើ​អ្នក​ធ្លាប់​ជួប​បញ្ហា​នេះ ប្រាកដជា​វេទនា​ចិត្ត​ខ្លាំង​ប៉ុណ្ណា»។ នេះ​ជា​ការ​លើក​ឡើង​របស់​ម៉ាក់​ៗ​វ័យ​ក្មេង ស៊ិន សុបញ្ហា ដែល​ធ្លាប់​តែងតែ​ដើរ​រក​ទិញ​ទឹកដោះគោ​ឡើង​សឹង​គ្រប់​ច្រកល្ហក​ពេល ពេល​ទឹកដោះគោ​កូន​ដាច់​ស្ដុក​ម្ដង​ៗ។ ម្ចាស់​ហាង​ស្ប៉ា​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នកនាង​តែងតែ​ប្រុង​ប្រយ័ត្ន​រឿង​នេះ​ដោយ​ទិញ​ម្ដង ២ កេស ហើយ​មិន​ទាន់​អស់​ស្រួលបួល គឺ​ទិញ​មក​ទុក​ទៀត។ ប៉ុន្តែ​នៅ​ពេល​ភ្លាត់ស្នៀតអស់​ក្នុង​ស្រុក ត្រូវ​ធ្វើ​ដំណើរ​ទៅ​រក​ទិញនៅ​ថៃ​មក​វិញ​ជា​ដើម ព្រោះ​កូន​តូច​មិន​ដូច​កូន​ធំ​អាច​ញ៉ាំ​ចំណី​បាន។ អត្ថបទពាក់ព័ន្ធ៖ ចង់ឲ្យ​កូន​បៅ​ម្សៅ​ទឹក​ដោះ​គោ គួរ​ស្វែងយល់​ពី​គុណ​វិបត្តិ និង​គុណ​សម្បត្តិ​ជាមុន ៣- ម៉ឹម​មិន​ត្រូវ «កូន​ខ្ញុំ​ប្ដូរ​ម៉ាក់​ទឹកដោះគោ​មិន​ក្រោម ៥ ប្រភេទ​នោះ​ទេ ហើយ​ទម្រាំ​តែ​រក​ត្រូវ […]


ការថែទាំទារក

ម៉ាក់ៗ​ប្រយ័ត្ន​បន្ដិច! បើ​ទារក ខ្វះវីតាមីនមួយមុខនេះ ធំឡើងអាចកើតជំងឺលើសឈាម

ក្រោយ​សម្រាល ៦​ខែ ទារក​អាច​ចាប់ផ្ដើម​ទទួល​អាហារបំប៉ន ជាតិរ៉ែសំខាន់ វីតាមីន សម្រាប់​ការលូតលាស់​រាងកាយ និង​សតិបញ្ញា​បាន​ល្អ ក៏ដូចជា ជួយប្រឆាំង​នឹង​ជំងឺ​ផងដែរ។ ការសិក្សា​មួយ​របស់​អាមេរិក រកឃើញ​ថា ទារក និង​ក្មេងតូចៗ ដែល​ខ្វះវីតាមីន D ប្រឈម​ហានិភ័យ​ខ្ពស់ នៃ​ជំងឺ​លើសឈាម ពេល​ធំ​ដឹង​ក្ដី។ អ្នកស្រាវជ្រាវ បាន​តាមដាន​លើ​កុមារ ៧៧៥​នាក់ នៅ​ក្រុង Boston របស់​អាមេរិក ចាប់តាំង​ពី​កើត ដល់ ១៨​ឆ្នាំ ដោយភាគច្រើន ជា​គ្រួសារ​មាន​ចំណូលទាប។ ប្រៀបធៀប​ជាមួយ​ក្មេងមាន​កម្រិត​វីតាមីន D ធម្មតា ក្មេងដែល​ខ្វះវីតាមីន D មាន​ហានិភ័យ ៦០% មាន​សម្ពាធឈាម​លើស (Systolic Blood Pressure) នៅចន្លោះអាយុ ៦-១៨​ឆ្នាំ។ នៅពេល​មាន​សម្ពាធឈាម​លើសខ្លាំង វាបណ្ដាល​ឲ្យ​ប្រឈម​នឹង​ជំងឺបេះដូង ។ ទារក និង​ក្មេងៗ ដែលមាន​វីតាមីន D កម្រិតទាប (តិចជាង ២៥​ណាណូក្រាម/មីល្លីម៉ែត្រ) ចាប់តាំង​ពីតូច ប្រឈម​ហានិភ័យ​ទ្វេដង នឹង​សម្ពាធឈាម​លើស ពីអាយុ ៣-១៨​ឆ្នាំ។ […]


ការថែទាំទារក

ម៉ាក់ៗថ្មីថ្មោង មកដឹងពីរបៀបងូតទឹកឲ្យកូនត្រឹមត្រូវ មិនព្រួយរឿងឈ្លក់ទឹក

ទារក​នៅ​តូច ស្បែក​ក៏​ស្តើង ហើយ​ឆ្អឹង​ក៏​ខ្ចី​ទៀត ពេល​ងូត​ទឹក​ម្តងៗ​ពិបាក​មែនទែន ឯ​រឿង​រឹត​បារម្ភ​នោះ ​ខ្លាច​កូន​ឈ្លក់​ទឹកយំ ឬ​ទឹក​ចូល​ត្រចៀក​ជា​ដើម។ ម៉ាក់ៗ​ខ្លះ​មាន​កូន​ច្រើន​ហើយ​នៅ​តែ​ពិបាក​ងូត​ទឹក​ឲ្យ​កូន​តូច បើ​ស្រីៗ​ទើប​តែ​ក្លាយ​ម៉ាក់​គេ​ថ្មីថ្មោង​ច្បាស់​ជារឹតតែ​ពិបាក​ខ្លាំង​មិន​ខាន។ មិន​បាច់​បារម្ភទេ ថ្ងៃនេះ Hello គ្រូពេទ្យ នឹង​ចែករំលែក​​តិចនិក​ងូត​ទឹក​ឲ្យ​កូន​តូច​ទើប​នឹង​កើត​ឲ្យ​ត្រូវ​តាម​ក្បូន​ខ្នាត ងាយ​ស្រួល​ងូត មិន​ព្រួយរឿងទឹកចូល​ត្រចៀក ឬ​ឈ្លក់​។ ជា​ដំបូង​យើង​ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ មុន​នឹង​ចាប់ផ្តើម​ងូត​ទឹក​ឲ្យ​កូន បន្ទាប់​មក​ចាក់​ទឹក​ត្រជាក់​ចូល​ក្នុង​ប្រដាប់​ងូត​ទឹក រួច​ចាក់​ទឹក​ក្តៅ​ឧណ្ហៗ​បន្ថែមឲ្យ​បាន​១ភាគ៣ នៃ​ផ្ទៃ​ក្លាំ​ងូតទឹក រួច​កូរ​ឲ្យ​សព្វ និង​ស្ទង់​កម្តៅ​ថាសម​ល្មម មិន​ក្តៅ​ពេក ឬ​ត្រជាក់​ពេក កម្តៅ​ប្រហែល ៣៦,៥ អង្សាសេ បើ​សិនជា​អាច​ត្រូវ​មាន​ទែម៉ូម៉ែត្រសម្រាប់​ស្ទង់កម្តៅ និង​ចាក់​ទឹក​សាប៊ូ ២-៣ តំណក់​ក្នុង​ទឹក រួច​កូរ​ឲ្យ​សព្វ។ អត្ថបទពាក់ព័ន្ធ៖ គ្រោះ​ថ្នាក់​ខ្លាំង បើកូន​កើត​ស្អូច ឬ​អុតស្វាយ ត្រាំ​ទឹក​រុក្ខជាតិ និង​ខ្ចៅ​ខ្យង​ឲ្យ​ងូត ការ​ងូតទឹក​ឲ្យ​កូន​តូច បែង​ចែក​ជា ៣ ដំណាក់​កាល​ដាច់​ពី​គ្នា៖ ១- លាង​សម្អាត​ផ្ទៃមុខ – រុំកូន​ជាមួយ​កំណាត់​ឲ្យ​ជិត ទុក​តែ​ក្បាល និង​មុខ – ដាក់​កូន​ឲ្យ​ដេក​នៅ​លើ​កម្រាលជ័រ – ចាប់​ផ្តើម​សម្អាត​មុខ ដោយ​យក​សំឡី​ជ្រលក់​ទឹក​មក​ជូត​ថ្នមៗ​នៅ​លើ​ថ្ងាស ថ្ពាល់ ភ្នែក មាត់ និង​ត្រចៀក។ ២- សម្អាត​ក្បាល ឬកក់​សក់​ឲ្យ​កូន – លើក​បី​កូន​ថ្នមៗ និង​និយាយ​ជាមួយ​គេ​ដើម្បី​ឲ្យស្និទ្ធ​ស្នាល កូន​កក់​ក្តៅ​ក្នុង​រង្វង់ដៃ​យើង – […]


ការថែទាំទារក

អារម្មណ៍ពិត​របស់ប៉ាៗ ពេលកូនបៅដោះម៉ាក់ៗ

ប៉ាម៉ាក់ភាគ​ច្រើន ​ដឹងហើយ​ថា ​បំបៅ​កូន​ដោយ​ទឹក​ដោះម៉ាក់ៗ​ ជា​វិធី​ល្អ​បំផុត​ក្នុង​ការ​ចិញ្ចឹម​កូន លូត​លាស់​បាន​ល្អ និង​អាច​បង្ការ​ជំងឺ​ផ្សេងៗ​បាន។ ក្នុង​ទឹក​ដោះ​ម្តាយ ​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ដ៏​អស្ចារ្យ ​ផ្តល់​ផល​ប្រយោជន៍​ល្អ​​សុខ​ភាព​កូន។ ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម៉ាក់ៗ ក៏​មិន​ចំណាយ​ប្រាក់កាក់​ច្រើនដែរ គ្រាន់​តែ​ត្រូវ​មាន​អនាម័យ​បន្តិច​បាន​ហើយ។ ប៉ុន្តែ​ បញ្ហាមួយ​ គឺ​​ប៉ាៗមួយចំនួន អាច​មាន​អារម្មណ៍​អវិជ្ជមានខ្លះ ពេល​កូន​បៅ​ដោះ​ប្រពន្ធ តែ​កុំ​ច្រឡំ មិន​មែន​ដោយ​សារ​ច្រណែន​កូន​ទេ។ ១- អារម្មណ៍ពិត​របស់​ប៉ាៗ​ ពេល​ទើប​មាន​កូន ធម្មតា ​ប៉ាៗ​ថ្មី​ថ្មោងអាច​មាន​អារម្មណ៍​មិន​សូវ​ល្អ​ ពេល​កូនបៅ​ដោះ​ម៉ាក់ៗ ដោយ​សារ​មូល​ហេតុ​មួយ​ចំនួន​ដូច​ជា៖ – ​ភ័យ​ខ្លាច​ ខ្លួន​ឯង​នឹង​គ្មានពេល​វេលា ដើម្បីបង្កើត​ទំនាក់​ទំនង​ជាមួយ​កូន​ឲ្យ​បាន​ច្រើន​ដូច​ប្រពន្ធ។​ – អារម្មណ៍​មិន​គ្រប់​គ្រាន់ ជាមួយ​អ្វី​គ្រប់​យ៉ាង​យើង​បាន​ធ្វើ​ចំពោះ​កូន​ ដោយ​គិត​ថា​​ មិន​អាច​យក​ទៅ​ប្រៀប​ធៀប​ជាមួយការ​លះ​បង់​របស់​​ប្រពន្ធបាន។ – កូន​រពឹសពេក ​រំខាន​ដល់ពេល​វេលា​ខ្លួន ឬពេល​វេលា​ស្និទ្ធស្នាល​ជាមួយ​ប្រពន្ធ​។ – ជឿ​ថា ប្រពន្ធ​បំបៅកូនទឹក​ដោះ អាច​ជួយ​ឲ្យប្រពន្ធ​កាន់​តែ​​មាន​ចំណេះ​ដឹង និង​ជំនាញ​ល្អ​ជាង​មុន។ ២- រឿង​ប៉ាៗ​អាច​ធ្វើ​បាន​ ពេល​កូន​បៅ​ដោះ​ម៉ាក់ៗ ប្រុសៗគួរឈប់ច្រណែន​ប្រពន្ធ​ខ្លួនបង្កើន​ទំនាក់​ទំនង​ល្អ​ជា​មួយ​កូន ជាង​ខ្លួនឯង​ ព្រោះអំឡុង​ពេល​កូន​បៅ​ដោះ​ម៉ាក់ៗ ជាប្តី​ល្អ នៅ​តែ​អាចជួយ​ប្រពន្ធ​យើង តាមរយៈ​ការងារ​មួយចំនួនដូចជា៖ – ត្រូវ​ជួយ និង​គិត​គូរ៖ ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម៉ាក់ៗ ​គឺ​ជា​ការងារ​ដ៏​លំបាក ដូច្នេះជាប្តី​ល្អ ត្រូវ​ជួយ​ប្រពន្ធ​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ នៅ​ពេល​​ប្រពន្ធ​កំពុង​បំបៅ​កូន​ ត្រូវ​ជួយ​យក​ខ្នើយ ឬ​ចាក់​ទឹក​ឲ្យផឹក ឬ​អាច​ជួយ​ឲ្យ​កូន​ផឹក​ទឹក​បន្ទាប់​ពីបៅ​រួច (ទារកបៅ​ដោះ​ម្តាយ ពុំគួរ​​ផឹក​ទឹក​ទេ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ