ការថែទាំទារក

ការថែទាំទារក - កូន​នៅ​តូច​ ទាមទារ​ការ​ថែទាំ​ខ្លាំង​បំផុត។ តើ​ការ​ថែទាំ​ផ្នែក​ណា​ខ្លះ ឬ​ទៅ​តាម​អាយុ(ខែ) របស់​កូនៗ ដែល​ម៉ាក់ប៉ា ទាំង​ឡាយ​គួរ​ដឹង?

ចំណេះដឹងទូទៅ

ការថែទាំទារក

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!

ជ្រាំងអណ្តាតអាចធ្វើឱ្យកូនតូចមិនចង់បៅ ឬថយការបៅដោយសារ ឈឺមាត់ រញ៉ាំរញ៉ូវពិបាកលួងជាដើម ហើយច្រើនកើតលើទារក ជាពិសេសទារកអាយុក្រោម ៦ ខែ។ ចឹងម៉ាក់ៗគួរធ្វើម៉េច ការពារកូនតូចកុំឱ្យជ្រាំងអណ្តាត? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺទូទៅ​បាន​ឱ្យដឹង​ថា ជ្រាំងអណ្តាតគឺជាការឆ្លងមេរោគផ្សិតនៅលើអណ្តាត និងក្នុងមាត់ដែលបង្កឱ្យមានការរលាកនៅក្នុង និងជុំវិញមាត់កូនតូច។            ជ្រាំងអណ្តាតអាចធ្វើឱ្យ៖ ​មាត់ទារកមាន​សភាព​ក្រហម និងឈឺក្រហាយ ឡើង​សៗ​ក្ដាំងលើអណ្តាត និងក្នុងក្រអូមមាត់ (បបូរមាត់ កន្ថើង ថ្ពាល់ផ្នែកខាងក្នុងមាត់) ​ដែលមិន​អាច​ជូត​ចេញ​បាន ទារកមិន​ចង់បៅ ឬ​ញ៉ាំ​អាហារ​ ទារករញ៉ាំរញ៉ូវ ទារកប្រេះស្បែកគែមបបូរមាត់ ទារករលាកគូទ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក​វេជ្ជបណ្ឌិតបានបន្ថែមថា ដើម្បីការពារកូនតូចពីជ្រាំងអណ្តាតម៉ាក់ៗគួរ៖ ១. បើបំបៅកូនដោយទឹកដោះ ត្រូវសម្អាតក្បាលដោះ និងជូតឱ្យស្ងួតបន្ទាប់ពីបំបៅម្តងៗ លាងសម្អាត និងសម្លាប់មេរោគម៉ាស៊ីនបូមទឹកដោះ រក្សាទឹកដោះដែលបានបូម ឬច្របាច់រួចក្នុងទូរទឹកកក ចាំដល់ពេលបំបៅកូន ចាំយកចេញ ដើម្បីការពារមេរោគផ្សិតដុះលូតលាស់ ២. បើបំបៅកូនដោយម្សៅទឹកដោះគោ ត្រូវលាងសម្អាត និងសម្លាប់មេរោគកំប៉ុងទឹកដោះគោ បន្ទាប់ពីបំបៅកូនរួចម្តងៗ ៣. […]

ស្វែងរក ការថែទាំទារក

ការថែទាំទារក

អារម្មណ៍ពិត​របស់ប៉ាៗ ពេលកូនបៅដោះម៉ាក់ៗ

ប៉ាម៉ាក់ភាគ​ច្រើន ​ដឹងហើយ​ថា ​បំបៅ​កូន​ដោយ​ទឹក​ដោះម៉ាក់ៗ​ ជា​វិធី​ល្អ​បំផុត​ក្នុង​ការ​ចិញ្ចឹម​កូន លូត​លាស់​បាន​ល្អ និង​អាច​បង្ការ​ជំងឺ​ផ្សេងៗ​បាន។ ក្នុង​ទឹក​ដោះ​ម្តាយ ​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ដ៏​អស្ចារ្យ ​ផ្តល់​ផល​ប្រយោជន៍​ល្អ​​សុខ​ភាព​កូន។ ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម៉ាក់ៗ ក៏​មិន​ចំណាយ​ប្រាក់កាក់​ច្រើនដែរ គ្រាន់​តែ​ត្រូវ​មាន​អនាម័យ​បន្តិច​បាន​ហើយ។ ប៉ុន្តែ​ បញ្ហាមួយ​ គឺ​​ប៉ាៗមួយចំនួន អាច​មាន​អារម្មណ៍​អវិជ្ជមានខ្លះ ពេល​កូន​បៅ​ដោះ​ប្រពន្ធ តែ​កុំ​ច្រឡំ មិន​មែន​ដោយ​សារ​ច្រណែន​កូន​ទេ។ ១- អារម្មណ៍ពិត​របស់​ប៉ាៗ​ ពេល​ទើប​មាន​កូន ធម្មតា ​ប៉ាៗ​ថ្មី​ថ្មោងអាច​មាន​អារម្មណ៍​មិន​សូវ​ល្អ​ ពេល​កូនបៅ​ដោះ​ម៉ាក់ៗ ដោយ​សារ​មូល​ហេតុ​មួយ​ចំនួន​ដូច​ជា៖ – ​ភ័យ​ខ្លាច​ ខ្លួន​ឯង​នឹង​គ្មានពេល​វេលា ដើម្បីបង្កើត​ទំនាក់​ទំនង​ជាមួយ​កូន​ឲ្យ​បាន​ច្រើន​ដូច​ប្រពន្ធ។​ – អារម្មណ៍​មិន​គ្រប់​គ្រាន់ ជាមួយ​អ្វី​គ្រប់​យ៉ាង​យើង​បាន​ធ្វើ​ចំពោះ​កូន​ ដោយ​គិត​ថា​​ មិន​អាច​យក​ទៅ​ប្រៀប​ធៀប​ជាមួយការ​លះ​បង់​របស់​​ប្រពន្ធបាន។ – កូន​រពឹសពេក ​រំខាន​ដល់ពេល​វេលា​ខ្លួន ឬពេល​វេលា​ស្និទ្ធស្នាល​ជាមួយ​ប្រពន្ធ​។ – ជឿ​ថា ប្រពន្ធ​បំបៅកូនទឹក​ដោះ អាច​ជួយ​ឲ្យប្រពន្ធ​កាន់​តែ​​មាន​ចំណេះ​ដឹង និង​ជំនាញ​ល្អ​ជាង​មុន។ ២- រឿង​ប៉ាៗ​អាច​ធ្វើ​បាន​ ពេល​កូន​បៅ​ដោះ​ម៉ាក់ៗ ប្រុសៗគួរឈប់ច្រណែន​ប្រពន្ធ​ខ្លួនបង្កើន​ទំនាក់​ទំនង​ល្អ​ជា​មួយ​កូន ជាង​ខ្លួនឯង​ ព្រោះអំឡុង​ពេល​កូន​បៅ​ដោះ​ម៉ាក់ៗ ជាប្តី​ល្អ នៅ​តែ​អាចជួយ​ប្រពន្ធ​យើង តាមរយៈ​ការងារ​មួយចំនួនដូចជា៖ – ត្រូវ​ជួយ និង​គិត​គូរ៖ ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម៉ាក់ៗ ​គឺ​ជា​ការងារ​ដ៏​លំបាក ដូច្នេះជាប្តី​ល្អ ត្រូវ​ជួយ​ប្រពន្ធ​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ នៅ​ពេល​​ប្រពន្ធ​កំពុង​បំបៅ​កូន​ ត្រូវ​ជួយ​យក​ខ្នើយ ឬ​ចាក់​ទឹក​ឲ្យផឹក ឬ​អាច​ជួយ​ឲ្យ​កូន​ផឹក​ទឹក​បន្ទាប់​ពីបៅ​រួច (ទារកបៅ​ដោះ​ម្តាយ ពុំគួរ​​ផឹក​ទឹក​ទេ […]


ការថែទាំទារក

បើទារកមានសញ្ញា​ ៣ នេះ បញ្ជាក់ថាមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ

ការ​ញ៉ាំ ឬ​​រំលាយ​អាហារ​ មាន​នាទី​សំខាន់​ក្នុង​ការ​អភិវឌ្ឍ និង​រីក​លូត​លាស់សម្រាប់​ទារក។ ទារក ​ភាគ​ច្រើន​ញ៉ាំ​អាហារ​បំប៉ន​បែប​ធម្មតា និង​មាន​សុខ​ភាព​ល្អ​លើ​ពោះ​វៀន​ ប៉ុន្តែ​ពេល​ខ្លះ​ ​មុខ​ងារ​ទាំង​នេះ ​អាច​មិន​ដំណើរ​ការ​បាន​ដូច​ធម្មតា ហើយ​អាច​ជា​បញ្ហា​ស្រាល ឬ​ធ្ងន់ធ្ងរ ក៏មាន។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​ប៉ាម៉ាក់ទាំង​អស់ឲ្យ​ចេះ​ប្រុង​ប្រយ័ត្ន​ខ្ពស់លើ​ការ​រំលាយ​អាហារ​របស់​កូន ខណៈ​បើ​ទារក​មាន​សញ្ញា​ណា​មួយក្នុង​ចំណោម​សញ្ញា​ទាំង​ ៣ ខាងក្រោម អាច​នឹង​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​មិន​ខាន។ ១- ក្អួត អាការៈក្អួត​ចំពោះ​ទារក ​ភាគ​ច្រើន​បណ្តាល​មក​ពី​ការ​ឆ្លង​មេរោគ​លើ​ពោះ​វៀន​ បង្ក​ឡើង​ដោយ​វីរុស។ រោគ​សញ្ញា​ដំបូង​នៃ​ជំងឺ​ ច្រើន​តែ​ជា​ការ​ក្អួត និង​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ ដូច​ជា​ គ្រុន​ក្តៅ ឬ​រាក អាច​កើត​មាន​ក្នុង​ពេល​តែ​មួយ។ ការ​ឆ្លង​មេរោគ​ទាំង​នេះ ​ជា​ទូ​ទៅ​យើង​ឃើញ​ថា​មាន​រយៈ​ពេល​ ២-៣ ​ថ្ងៃ ឯ​ការ​ញ៉ាំ​របស់​ទារក​ ក៏​មិន​គ្រប់​តាម​តម្រូវ​ការ​ដែរ។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ​បើ​កន្ទប​​កូន ​​មិនសើម​ដូច​ធម្មតា ឬ​បរិមាណ​ហូរ​ទឹក​មាត់​​តិច​ជាង​មុន នោះ​កូនយើង​អាច​នឹង​មាន​បញ្ហា​​ខ្វះ​ជាតិ​ទឹកទៀត​ផង។ ក្នុង​ស្ថាន​ភាព​នេះ បើ​កូនយើង​មិន​ព្រម​បៅ​ដោះ ​ត្រូវ​ឲ្យសារធាតុ​អេឡិច​ត្រូ​លីត​ទៅកូន ​ដូច​ជា Pedialyte ឬ Rehydralyte រៀង​រាល់ ១៥ នាទី​ម្តង​។ ករណី​កម្រ​ អាការៈក្អួត​របស់កូន អាច​ជា​សញ្ញា​​មិន​ប្រក្រតី​របស់​​បំពង់​រំលាយ​អាហារ អាច​មក​ពី​សាច់​ដុំ​នៅ​​ផ្នែក​ខាង​ចុង​​ក្រពះ​ឡើង​ក្រាស់ […]


ការថែទាំទារក

ម៉ាក់ៗគួរដឹង មូលហេតុធ្វើឲ្យកូនឧស្សាហ៍ត្អើក និងវិធីបំបាត់

បើ​ម៉ាក់​ៗ​កត់​សម្គាល់​ឃើញ​ទារក​ទើប​កើត​ឧស្សាហ៍​ត្អើក មិន​បាច់​បារម្ភ​ពេក​ទេ ព្រោះ​នោះ​ជា​រឿង​ធម្មតា ហើយ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង ហើយ​សូម្បី​តែ​យើង​មនុស្ស​ធំ​ក៏​ជួប​បញ្ហា​នេះ​ដែរ គ្រាន់តែ​ទារក​ទើប​កើត ឬ​អាយុ​ក្រោម ១២ ខែ​ជួប​ញឹកញាប់​ខ្លាំង​ជាង ឬ​អាច​រាល់ថ្ងៃ​តែម្ដង។ អត្ថបទ​ពាក់ព័ន្ធ៖ មូលហេតុ​កូន​បៅរួច ​ចេះ​តែ​ក្អែចេញ​មក​វិញ ម៉ាក់ៗ​ចាំបាច់​ត្រូវ​ដឹង លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ត្អើក​មិន​មែន​ជា​រឿង​ធំដុំ​របស់​ទារក​ទេ តែ​ម៉ាក់​ប៉ា​ខ្លះ​មិន​ដឹង​ទើប​ចេះ​តែ​កើត​ចិត្ត​ព្រួយ​បារម្ភ។ វា​កើត​ឡើង​ដោយសារ​សាច់​ដុំ​សន្ទះ​ទ្រូង នៅ​សុខ​ៗ​ស្រាប់​តែ​កន្ត្រាក់​ភ្លាម​ៗ ហើយ​វិធី​ជួយ​កូន​ឲ្យ​បាត់​វិញ​មាន​ដូចជា ព្យាយាម​ឲ្យ​បៅ​បន្ថែម​តិច​ៗ លើក​កូន​ឲ្យ​ផ្កាប់​មុខ​លើ​ស្មា​យើង និង​រឹត​ខ្នង​កូន​តិច​ៗ។ តែ​បើ​នៅ​មិន​ទាន់​បាត់​យើង​អាចឲ្យ​កូន​ម៉ឹម​ទឹក​បន្ថែម បើ​កូន​គ្រប់​អាយុ ៦​ខែ ចំណែក​វិធី​ពញ្ញាក់​កូន​ក៏​អាច​សាកល្បង​បាន​ដែរ ប្រសិន​​កូន​មាន​ភាព​រំញោច។ តែ​បើ​ត្អើក​យូរ​ដល់​ ២ ម៉ោង ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​។ ចំណែក​មូលហេតុ​វិញ​គឺ​បណ្ដាល​មកពី​យើង​ព្យាយាម​កុំ​ឲ្យ​កូន​ម៉ឹម​លឿន ម៉ឹម​ឆ្អែត​ពេក ញ៉ាំ​ច្រើន​ពេក ផឹក​ច្រើន ឬ​លឿន​ព្រោះ​វា​បណ្ដាល​ឲ្យ​ឈ្លក់ កូន​លេប​ខ្យល់​ចូល​ក្នុង​ពោះ ហើយ​កត្តា​ផ្លាស់ប្ដូរ​អាកាសធាតុ​​ក៏​អាច​បណ្ដាល​ឲ្យ​ទារក​ជួប​បញ្ហា​នេះ​ច្រើន​ផង​ដែរ។ វិធី​បង្ការ​កុំឲ្យ​ទារក​ត្អើក​ទៀត​នៅ​ពេល​គេ​បៅ​រួច​គួរតែ ឲ្យ​កូន​ម៉ឹម​នៅ​ពេល​គេ​ចង់ កុំ​បណ្ដាយ​ឲ្យ​កូន​ឃ្លាន​ខ្លាំង ម៉ឹម​តិច​ៗ តែ​ច្រើន​ដង ក្បាលដោះ​ត្រូវ​ប្រាកដ​ថា​ដាក់​ចូល​មាត់​កូន​ត្រឹមត្រូវ កុំ​បន្លែង​លេង​ពេល​ម៉ឹម ព្រោះ​កូន​នឹង​បាត់បង់​អារម្មណ៍។ អត្ថបទ​ពាក់ព័ន្ធ៖ ត្អើកអត់បាត់ អាច​មានជំងឺ​ទាំងនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


ការថែទាំទារក

មូលហេតុ​កូន​បៅរួច ​ចេះ​តែ​ក្អែចេញ​មក​វិញ ម៉ាក់ៗ​ចាំបាច់​ត្រូវ​ដឹង

ក្មេង​ទើប​នឹង​កើត ពេល​បៅ​ដោះ ឬ​ម៉ឹម​ទឹកដោះ​គោ​រួច​តែ​ចេះ​ក្អែចេញ​មក​វិញ ម៉ាក់​ប៉ា​ចេះ​តែ​ឆ្ងល់​ថា តើ​វា​មក​អ្វី​ឲ្យ​ប្រាកដ? បើ​តាម​ការ​រៀប​រាប់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បញ្ហា​កូន​តូច​ម៉ឹម​ដោះ​ម៉ាក់ ឬ​ទឹក​ដោះ​គោ​រួច ក្អែចេញ​មក​វិញ មូល​ហេតុ​ចម្បង​មក​ពី​យើង​ឲ្យ​កូន​បៅ​ឆ្អែត​ជ្រុល។ លោកវេជ្ជបណ្ឌិត​​ថា “ក្មេង​នៅ​តូច ក្រពះ​ក៏​នៅ​តូច​ដែរ អ៊ីចឹង​ហើយ​កាលណា​តែ​ម៉ាក់​បំបៅ​ច្រើន​ជ្រុល ទៅ​ជា​ក្អែ​ចេញ​មក​ក្រៅ​វិញ”។ ក្រៅ​ពី​មូលហេតុ​ខាង​លើ​នេះ ក៏​នៅ​មាន​កត្តា​រួម​ផ្សំ​មួយ​ទៀត គឺ​ការ​បំបៅ​ដោះ​កូន​កូន​មិន​បាន​ត្រឹម​ត្រូវ​តាម​ក្បូន​ខ្នាត ដោយ​ឲ្យ​កូន​ដេក​បៅ ឬ​បៅ​រួច​ភ្លាម​ឲ្យ​កូន​គេង​ភ្លែត។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​កូន​បៅ​រួច​ក្អែ​ចេញ​មក​វិញ​នេះ គ្រូពេទ្យ​ឯកទេស​ជំងឺ​ទូទៅ ចាន់ ស៊ីណេត បាន​ផ្តល់​ជា​តិចនិក​ក្នុង​ការ​បំបៅ​កូន​ថា ពេល​បំបៅ​ដោះ​ម្តាយ ឬ​ទឹក​ដោះ​គោ ម៉ាក់ៗ​មិន​ត្រូវ​ឲ្យ​កូន​ម៉ឹម​ឆ្អែត​ជ្រុល​នោះ​ទេ ត្រូវ​ឲ្យ​កូន​ម៉ឹម​តិចៗ តែ​ច្រើន​ដង​វិញ។ ចំពោះ​ឥរិយាបថ​ក្នុង​ការ​បំបៅ​វិញ យើង​ត្រូវ​បញ្ឈរ​ខ្លួន​កូន​បន្តិច មិន​ត្រូវ​បំដៅ​ដេក​នោះ​ទេ បន្ទាប់​ពី​បំបៅ​រួច កុំ​អាល​ឲ្យ​កូន​គេង​ភ្លាម ត្រូវ​បី​កូន​ដាក់​លើ​ស្មា រួច​អង្អែល​ខ្នង​តិចៗ ដើម្បី​ឲ្យ​ទឹកដោះ​ធ្លាក់​ចុះ មិន​ក្អែ​ចេញ​មក​ក្រៅ។ អត្ថបទពាក់ព័ន្ធ៖  កូនអាយុ​ចន្លោះ​ពី ១-៣ ខែ គួរ​ឲ្យ​បៅ​​​ប៉ុន្មាន​​ល្អ? នេះជាអ្វី ម្ដាយថ្មីថ្មោង​គួរ​ដឹងលម្អិតជុំវិញ​ការ​បំបៅដោះ ទោះ​ជា​កូន​ក្អែ​មិន​មែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​មែន តែ​លោក​វេជ្ជបណ្ឌិត​ថា បើ​កូន​យើង​ម៉ឹម​រួច ក្អែញឹក​ញាប់ និង​បាញ់​ចេញ​ក្នុង​បរិមាណ​ច្រើន​នោះ កូន​អាច​មាន​បញ្ហា​ក​ក្រពះ​តូចត្បៀត​ ត្រូវប្រញាប់​ទៅ​ជួប​គ្រូពេទ្យភ្លាម ព្រោះ​អាច​ឲ្យ​កូន​តូច​បាត់​បង់​ជាតិ​ទឹក​ខ្លាំង និង​អាច​គ្រោះថ្នាក់ដល់​ជីវិត។ ជំងឺ​នេះ​យើង​អាច​សម្គាល់​លើ​ទារក​ទើប​កើត​ ដល់​អាយុ ៦ ខែ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


ការថែទាំទារក

ក្មេងតូចៗត្អើកអត់បាត់ ប៉ាម៉ាក់ត្រូវធ្វើម៉េច?

ត្អើក​ពេល​ខ្លះ​អាច​ជា​រោគ​សញ្ញា​បញ្ហា​សុខភាព​ណា​មួយ ប៉ុន្តែ​ក៏​អាច​ជា​អាការៈ​កើត​ឡើង​ភ្លាមៗ ដោយ​សារ​តែ​អាហារ​យើង​ញ៉ាំ ឬ​អាច​ដោយ​សារ​ច្រាល​អាស៊ីដ​ក្រពះ ដោយ​ត្អើក​អាច​នឹង​បាត់​ទៅ​វិញ ឬ​នៅ​បន្ត​ច្រើន​ម៉ោង ឬ​ច្រើន​ថ្ងៃ។ សម្រាប់​យើង​ត្អើក អាច​មិន​ជា​បញ្ហា​ចោទ​ទេ ប៉ុន្តែ​ចំពោះ​ក្មេង​តូច អាច​ដោយ​សារ​បញ្ហា​អី​ខ្លះ? គួរ​ជួយ​ក្មេង​ដោយ​វិធី​ណា? អត្ថបទ​នេះ នឹង​លម្អិត​ឲ្យ​គ្នា​យើង​ដឹង​ពី​បញ្ហា​នេះ។ ១- មូលហេតុ​ធ្វើ​ឲ្យ​ទារក​ត្អើក? ត្អើក កើត​ឡើង​នៅ​ពេល​បំពង់​សំឡេង​បិទ​បើក​ញាប់​ខុស​ប្រក្រតី គួប​ផ្សំ​នឹង​ការ​កន្ត្រាក់​សាច់​ដុំ​បំពង់​ក ។ បើ​តាម​បទ​ពិសោធ​លើ​មនុស្ស​ជំទង់ គេ​ជឿ​ថា​ការ ត្អើក​នឹង​ធ្វើ​ទារក​មាន​អាការៈ​មិន​ស្រួល ប៉ុន្តែ​គំនិត​នេះ មិន​ត្រឹម​ត្រូវ​ទេ។ ធម្មតា ការ​ត្អើក​មិន​មាន​ការ​ប៉ះពាល់​ទារក​អ្វី​ទេ ការ​ពិត​ទៅ​គេ​អាច​គេង​បាន​ដោយ​មិន​មាន​បញ្ហា​អ្វី​ទាំង​អស់ ទោះ​ជា​កំពុង​ត្អើក​ក៏ដោយ។ ២- ធ្វើ​ម៉េច​ជួយ​ក្មេង​ឲ្យ​បាត់​ត្អើក? គួរ​ដឹង​ថា អាការៈ​ត្អើក​មិន​បាន​រំខាន​អ្វី​សូម្បី​បន្តិច យ៉ាង​ណា​ក៏​ដោយ ពេល​ខ្លះ​យើង​នៅ​តែ​ចង់​ឲ្យ​កូន​បាត់​ត្អើក​ដែរ ព្រោះ​មិន​ចង់​ឃើញ​កូន​ដង្ហក់។ ហេតុនេះ គួរ​ចាប់​ផ្តើម​តាម​ជំហានៗ​ដូច​ខាង​ក្រោយ ប្រហែល​ជា​អាច​ជួយ​បាន។ – ធ្វើ​ឲ្យ​ទារក​ភើ៖ ពេល​បញ្ចុក​ចំណី​អាហារ​កូន​ហើយ ទុក​ពេល​ខ្លះ​សម្រាប់​ទារក​ភើ។ ក្មេង​តូច ត្រូវ​ការ​ភើ ដើម្បី​ឲ្យ​ហ្គាស​ធ្វើ​ឲ្យ​ត្អើក​នោះ​ចេញ​មក​ក្រៅ។ បើ​បំបៅ​ដោះ ទុក​ឲ្យ​កូន​ភើ​ចន្លោះ​ពេល​ប្តូរ ពី​ដោះ​មួយ ទៅ​ដោះ​មួយ​ទៀត។ បើ​កូនតូច​ស្ថិត​ក្នុង​ដំណាក់​កាល​បញ្ចុក​អាហារ ជួយ​ឲ្យ​​អូន​តូច​ភើ​រៀង​រាល់​ពេល​ញ៉ាំ​អាហារ​បាន​ប្រមាណ ៥០-៨០ ក្រាម នេះ​បើ​តាម​ការ​ណែនាំ​របស់ សមាគម​ផ្នែក​ជំងឺ​កុមារ​នៅ​អាមេរិក American Academy of Pediatrics […]


ការថែទាំទារក

ម៉ាក់​ៗ​​​​ប្រយ័ត្ន​បន្តិច កូន​បៅ​ទឹកដោះគោ​ពេល​ធំឡើងអាច​​កើតជំងឺ​ទាំង​នេះ​បាន

មាន​ហេតុផល​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ត្រូវ​ឲ្យ​កូន​ម៉ឹម​ទឹក​ដោះ​គោ​ដូចជា ម៉ាក់​គ្មាន​ទឹក​ដោះ មិន​ចេះ​បំបៅ ឬ​ម៉ាក់​មិន​បាន​នៅ​ជាមួយ​កូន​ជាដើម។ ប៉ុន្តែ​ការ​បៅ​ទឹក​ដោះ​គោ​មិន​មាន​សុវត្ថិភាព​ចំពោះ​កូន​ប៉ុន្មាន​ទេ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​​វេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ។ គ្រូពេទ្យ​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​រូប​នេះ​បាន​បន្ត​ទៀត​ថា ទារក​ដែល​បៅ​ទឹក​ដោះ​គោ​ច្រើន​តែ​ជំងឺ​ធាត់ នៅ​ពេល​វ័យ​ធំ​លូតលាស់ និង​កើត​​ជំងឺ​លើស​ឈាម ទឹកនោមផ្អែម សរសៃ​ឈាម​បេះដូង ឬ​ក៏​ជំងឺ​ស្រ្តូក (ដាច់សរសៃឈាមខួរក្បាល) ជាដើម។ បាន​ជា​ជំងឺ​នេះ​អាច​យាយី​ចំពោះ​​កូន​បៅ​ទឹក​ដោះ​គោ ព្រោះ​ប្រព័ន្ធ​ការពារ​រាងកាយ​កូន មិន​ដូច​ទឹកដោះ​ម្ដាយ​ឡើយ។ វេជ្ជបណ្ឌិត ហួរ ដានេរ បាន​លើក​ឡើង​ទៀត​ថា៖ “ទឹក​ដោះ​ម្ដាយ​ងាយ​បំបែក​ជាង មិន​ថា​ជា​ប្រភេទ​មាន​ខ្លាញ់ ប្រូតេអ៊ីន ហើយ​កម្រិត​ជាតិ​ស្ករ​ទាប​ជាង មាន​ប្រព័ន្ធ​ការពារ​សម្រាប់​ជួយ​កុមារ​ពី​ជំងឺ។ មួយ​វិញ​ទៀត​ក្មេង​បៅ​ទឹកដោះ​​​ម្ដាយមាន​ប្រព័ន្ធ​ការពារ​ជំងឺ​អាលែកហ្ស៊ី រាករូស និង​អាច​ជួយ​កាត់បន្ថយ​ជំងឺ​ពេលធំឡើង”។ ចំណែក​ទឹកដោះគោ​ខ្លះ​វិញ មាន​ការ​ចម្លង​មេរោគ និង​សារធាតុ​ក្នុង​ទឹកដោះគោ​ផ្អែម​ជាង ហើយ​បើ​ប្រូតេអ៊ីន ខ្លាញ់ វិញ​ក៏​មិន​ងាយ​រំលាយ​ដូច​ទឹកដោះ​ម្ដាយ​ឡើយ។ ចំពោះ DHA ដែល​គេ​ប្រើ​សម្រាប់​លូតលាស់​ក្នុង​ប្រព័ន្ធ​ខួរក្បាល​ក៏​មិន​សូវ​ដូច​ទឹកដោះ​ម្ដាយ​ដែរ។ ដូចនេះ​ហើយ​បាន​ជា​គ្រូពេទ្យ​ណែនាំ​ឲ្យ​ម៉ាក់​ៗ​ទាំងអស់​បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ក៏ ៦ ខែ​ដែរ។ ជា​រួម​ក្មេង​ដែល​បាន​បៅ​ទឹក​ដោះ​ម៉ាក់​ៗ​មាន​សុខភាព​រឹងមាំ​ជាង​ក្មេង​បៅ​ដោះ​គោ ហើយ​សម្រាប់​ផ្នែក​បញ្ញា​ស្មារតី​វិញ​វេជ្ជបណ្ឌិត​រូប​នេះ​មិន​ហ៊ាន​ថា​មួយ​ណា​ឆ្លាត​ជាង​ឡើយ ព្រោះ​គ្មាន​ឯកសារ​ណា​មួយ​មក​បញ្ជាក់។ អត្ថបទ​ពាក់ព័ន្ធ៖ ម៉ាក់ប៉ា​កុំ​ចេះ​តែ​បណ្ដោយ! ឲ្យ​កូន​ម៉ឹម​រហូត​ដល់​ធំ​ពេក ដូច​ធ្វើ​បាប​កូន​ទៅ​វិញ​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា […]


ការថែទាំទារក

ទឹកដោះគោ​​​កូន​​​ម៉ឹម​​​​​សល់ អាច​​ទុក​​បាន​​ប៉ុន្មាន​​ម៉ោង?​

ម៉ាក់​ៗ​ខ្លះ ព្រោះតែ​មិន​ចង់​ខ្ជះខ្ជាយ​ទឹកដោះគោ​ដែល​កូន​ទើប​ម៉ឹម​បន្តិច ឬ​ឆុង​ហើយ​កូន​មិន​បៅ ច្រើន​តែ​ស្ដាយ​ក៏​យក​ទៅ​ទុក ឬ​ក្លាស្សេ​ក្នុង​ទូទឹកកក ​ដើម្បី​ឲ្យ​កូន​ញ៉ាំ​ពេល​ក្រោយ​ទៀត។ តើ​​ទឹក​ដោះ​​គោ​ឆុង​រួច​អាចរក្សា​ទុក​បាន​ប៉ុន្មានម៉ោង មិន​ខូច​គុណភាព? ​ ដើម្បី​ឲ្យ​ច្បាស់​ពី​បញ្ហា​នេះ លោកស្រី​​វេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារជាតិ​បាន​ប្រាប់​មក Helloគ្រូពេទ្យ​ ថា ទឹកដោះគោ​ឆុង​នៅ​សល់ អាច​យក​ទៅ​​ទុក​នៅ​កន្លែង​ដែល​មានសីតុណ្ហភាពធម្មតា ឬ​​ក្នុង​ទូទឹកកក​បាន តែ​ទុក​បាន​​ត្រឹម ១-១ ម៉ោងកន្លះ​​ប៉ុណ្ណោះ​។ បើ​ទុក​យូរ​ជាង​នេះ ទឹកដោះ​គោ​ខូច​គុណភាពហើយ ​ត្រូវ​ចាក់​វា​ចោល កុំ​ទៅ​ស្ដាយ​អី ព្រោះពេល​ឲ្យ​កូន​បន្ត​បៅ​ទឹក​ដោះ​គោ​ទាំង​នោះ អាច​ធ្វើឲ្យ​ឈឺពោះ ក្អួត ឬ​រាករូស​ក៏​មាន ​លើស​ពី​នោះ មេរោគនឹង​ចាប់​លូតលាស់​ក្នុង​ទឹក​ដោះ​គោ។ ទោះ​ទឹកដោះឆុងរួចអាចរក្សាទុកបានពី ១-១ម៉ោងកន្លះ ក្តី តែ​លោក​ស្រី​វេជ្ជបណ្ឌិត​មិន​លើក​ទឹកចិត្ត​ឲ្យ​យើង​ឆុង​ទឹក​ដោះ​គោ​ច្រើន​សល់​ទុក​ឲ្យ​កូន​មឹម​លើក​ក្រោយ​ទៀត​ឡើយ គួរតែ​ឆុង​ត្រឹម​កម្រិត​ល្មម​កូន​ម៉ឹម​អស់ទៅ​បាន​ហើយ។ វេជ្ជបណ្ឌិត ហួរ ដានេ អនុប្រធាននាយកដ្ឋានអាហារូបត្ថម្ភ ម៉ាក់​ៗ​ដែល​ឲ្យ​កូន​ម៉ឹម​​ដោះ​គោ​ត្រូវ​ចងចាំ​ថា ទឹកដោះគោ​ខុស​ពី​ទឹក​ដោះ​ម្ដាយ ព្រោះ​ទឹក​ដោះ​ម្ដាយ​អាច​រក្សា​ទុក​រហូត​ទៅ​ដល់​ច្រើន​ថ្ងៃ ប្រសិនបើ​យើង​យក​ទៅ​បង្កក។ អត្ថបទ​ពាក់ព័ន្ធ៖ ចង់ឲ្យ​កូន​បៅ​ម្សៅ​ទឹក​ដោះ​គោ គួរ​ស្វែងយល់​ពី​គុណ​វិបត្តិ និង​គុណ​សម្បត្តិ​ជាមុន ចេះ​របៀប​​ឆុង​ម្សៅ​ទឹក​ដោះ​គោ​​ត្រឹម​ត្រូវ ទើប​អូនៗមិន​សូវឈឺ ប្រសិនបើ​កូន​ម៉ឹម​ផង ឈប់​ផង ពេល​ឈប់យើង​ត្រូវ​យក​គម្រប​ទឹក​ដប​ទឹកដោះគោ​មក​បិទ​ភ្លាម​ៗ ហើយ​បើ​អស់​ហើយ​ត្រូវ​លាង​សម្អាត​ដប​ទឹកដោះគោ​ភ្លាម​ៗ ព្រោះ​បើ​ទុល​ចោល​វា​នឹង​មាន​កំណក​ជាប់​ដប ធ្វើឲ្យ​ពិបាក​លាង​សម្អាត ឬ​ងាយ​នឹង​កើត​មេរោគ។ ចំណែក​ការ​លាង​ស្អាត​ត្រូវ​ប្រើ​ជាមួយ​សាប៊ូ បន្ទាប់​មក​ស្ងោរ​សម្លាប់​មេរោគ ត្រូវ​រលាស់​ទឹក​ឲ្យ​ស្ងួត ដើម្បី​កុំឲ្យ​ដប​បែក​ញើស និង​ទុក​ដាក់​នៅ​កន្លែង​ស្ងួត ស្អាត […]


ការថែទាំទារក

នៅ​អាស៊ាន ហ្វីលីពីន​មាន​ទារក​កើត​មិន​គ្រប់​គីឡូ​ច្រើន​ជាង​គេ ចុះ​ខ្មែរ​វិញ?

ជាទូទៅ ទារក​កើត​មកមាន​ទម្ងន់​តិចជាង ២,៥​គីឡូក្រាម ចាត់ទុក​ថា ទារក​នោះ​មិន​គ្រប់​គីឡូ​នោះទេ។ នៅ​តំបន់​អាស៊ាន ប្រទេស​ហ្វីលីពីន មាន​ទារក​កើត​មក​មិន​គ្រប់​គីឡូច្រើនជាងគេ ខណៈ​វៀតណាម​មាន​តិចជាងគេ ឯខ្មែរស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ៤។ ការសិក្សាដោយ​អង្គការ​យូនីសេហ្វ (UNICEF) អង្គការ​សុខភាព​ពិភពលោក (WHO) និង​អង្គការ​សុខភាព​ផ្សេងទៀត ផ្ដោតលើ​ទារក​កើតមក​មាន​ទម្ងន់​គ្រប់ នៅ​ក្នុង​ប្រទស​អាស៊ាន។ លទ្ធផលរកឃើញ​ថា៖ ១- ហ្វីលីពីន មាន​ទារក​កើត​មក​មាន​ទម្ងន់​មិន​គ្រប់ ច្រើន​ជាងគេ ២០,១% ២- ឡាវ មាន​ទារក​កើត​មក​មាន​ទម្ងន់​មិន​គ្រប់ ១៧,៣% ៣- មីយ៉ាន់ម៉ា មាន​ទារក​កើត​មក​មាន​ទម្ងន់​មិន​គ្រប់ ១២,៣% ៤- កម្ពុជា មាន​ទារក​កើត​មក​មាន​ទម្ងន់​មិន​គ្រប់ ១២,១% ៥- ម៉ាឡេស៊ី មាន​ទារក​កើត​មក​មាន​ទម្ងន់​មិន​គ្រប់ ១១,៣% ៦- ប្រ៊ុយណេ មាន​ទារក​កើត​មក​មាន​ទម្ងន់​មិន​គ្រប់ ១០,៨% ៧- ថៃ មាន​ទារក​កើត​មក​មាន​ទម្ងន់​មិន​គ្រប់ ១០,៥% ៨- ឥណ្ឌូណេស៊ី មាន​ទារក​កើត​មក​មាន​ទម្ងន់​មិន​គ្រប់ ១០% ៩- សិង្ហបុរី មាន​ទារក​កើត​មក​មាន​ទម្ងន់​មិន​គ្រប់ ៩,៦% ១០- វៀតណាម មាន​ទារក​កើត​មក​មាន​ទម្ងន់​មិន​គ្រប់ ៨,២% មូលហេតុ​សំខាន់ បង្ក​ឲ្យ​មាន​ទារក​កើតមក​មាន​ទម្ងន់​មិន​គ្រប់ ដោយសារ​កង្វះ​អាហារ​បំប៉ន​ពេលពពោះ បញ្ហា​សុខភាព​ពេលពពោះ ដូចជា​សម្ពាធឈាម​ខ្ពស់ ទឹកនោមផ្អែម និង​ការឆ្លងមេរោគ។ […]


ការថែទាំទារក

ធ្វើ​ដំណើរ​ផ្លូវ​​ឆ្ងាយ ​​​​ប្រយ័ត្ន​កុំ​ឲ្យ​​កូនតូច​គេងយូរ​​ក្នុង​ឡាន

សម្រាប់​ប៉ាម៉ាក់ មាន​កូនតូច ហើយ​មាន​ដំណើរ​ផ្លូវឆ្ងាយ គួរប្រុងប្រយ័ត្ន កុំឲ្យ​ពួកគេ គេង​ក្នុង​ឡាន​យូរពេក ឬ​គេង​លើ​កៅអី​ណា ធ្វើឲ្យ​ពិបាក​ដកដង្ហើម ព្រោះវា​អាច​បង្ក​គ្រោះថ្នាក់​ដល់​កូនៗ។ ជាង ១​ទសវត្ស ទារក ១២.០០០​នាក់ នៅ​អាមេរិក ស្លាប់​អំឡុងពេល​គេង ហើយ​ប្រមាណ ៣% ស្លាប់ ខណៈពេល​ពួកគេ នៅ​លើ​ឧបករណ៍​សម្រាប់​ដាក់​ទារក ដូចជា កៅអី​សម្រាប់​ដាក់​ទារក​ក្នុង​ឡាន ឬ​កៅអី​យោល។ នេះបើតាម​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​ជាតិ​បង្ការ និង​ពិនិត្យ​គ្រោះថ្នាក់ របស់​អាមេរិក។ លោកវេជ្ជបណ្ឌិត Jeffrey Colvin សាស្ត្រាចារ្យ​ផ្នែក​កុមារ នៅ​មន្ទីរពេទ្យ​កុមារ Mercy ក្នុងទី​ក្រុង Kansas របស់​អាមេរិក បញ្ជាក់​ថា លោក​ភ្ញាក់ផ្អើល ពេល​រកឃើញ​ថា ទារក​តិចជាង ១០% ស្លាប់​នៅ​ក្នុង​កៅអី​សម្រាប់​ដាក់​ទារក​ក្នុង​ឡាន ទោះបីជា​ទារក​ដាក់​បាន​យ៉ាងត្រឹមត្រូវ​ក៏ដោយ។ តែ​កៅអី​សម្រាប់​ដាក់​ទារក​ក្នុង​ឡាន​នេះ មាន​ចំណែក ៦៣% នៃ​ការ​ស្លាប់​របស់​ទារក នៅពេល​កៅអី​ប្រភេទ​នេះ ប្រើប្រាស់​ជា​កៅអី​នៅ​ខាងក្រៅ​ឡាន។ ការស្លាប់បែប​នេះ ចាក់ទុកជា រោគសញ្ញា​ការស្លាប់​ភ្លាមៗ​របស់​ទារក (Sudden Infant Death Syndrome) និង​ការថប់អារម្មណ៍​ដោយ​ចៃដន្យ នៅ​លើ​កៅអី។ លោក​វេជ្ជបណ្ឌិត​ដដែល ណែនាំ​ឲ្យ​ម្ដាយឪពុក […]


ការថែទាំទារក

ថ្នាំ​សម្លាប់​សត្វល្អិត ប៉ះពាល់​ខួរក្បាល​ទារក អាមេរិក​ឈប់ឲ្យ​ប្រើ​បន្ទាន់

ចង់ឲ្យ​ដំណាំ​លូតលាស់​ល្អ គ្មាន​ការ​បំផ្លាញ​ពី​សត្វ​ល្អិត កសិករ ភាគច្រើន ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត ចាប់​ពី​ដំណាំ​នៅតូចៗ រហូត​ប្រមូល​ផល។ ជួយ​ការពារ​ដំណាំ​ក៏ពិតមែន តែ​វាប៉ះពាល់​ក៏ប៉ះពាល់​ខ្លាំង​ដែរ ដល់​សុខភាព​មនុស្ស ជាពិសេស ប៉ះពាល់​ដល់​ខួរក្បាល​​ទារក។ រដ្ឋ California របស់​អាមេរិក ដែល​មាន​ប្រជាជនលើស​ខ្មែរ​យើងជិត ៣ដង គ្រោង​បញ្ឈប់​ការប្រើប្រាស់​ថ្នាំសម្លាប់​សត្វ​ល្អិត ដោយសារ​វាប៉ះពាល់​ដល់​ការ​វិវត្ដ​ខួរក្បាល​ទារក។ បម្រាម​នេះ គឺ​បន្ទាប់ពី​រដ្ឋ Hawaii បាន​ដាក់ចេញ កាលពី​ឆ្នាំ​២០១៨ ហើយ​រដ្ឋ New York ក៏បាន​ដាក់វិធានការ​លើ​ថ្នាំ​សម្លាប់សត្វល្អិត​ខុសច្បាប់​ផងដែរ កាលពី​ពេល​ថ្មីៗនេះ។ ថ្នាំសម្លាប់​សត្វ​ល្អិត ស្ថិតនៅ​ក្នុង​ក្រុមប្រភេទ​គីមី Organophosphates ដោយ​ស្រដៀង​ទៅ​នឹង​ឧស្ម័ន​គីមី​ប៉ះពាល់​សរសៃ​ប្រសាទ បង្កើត​ដោយ​ណាហ្ស៊ី អាល្លឺម៉ង់ មុន​សង្គ្រាម​លោកលើក​ទី២។ ការសិក្សា​មួយ ឆ្នាំ​២០១២ របស់​​​សាកលវិទ្យាល័យ California រកឃើញ​ថា ឈាម​ទង​ផ្ចិត​របស់​ទារក​ទើប​កើត មាន​កម្រិត​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ប៉ះពាល់​សុខភាព។ វេជ្ជបណ្ឌិត Gina Solomon សាស្ត្រាចារ្យ​វេជ្ជសាស្ត្រនៅ​សាកលវិទ្យាល័យ California បញ្ជាក់​ថា ការសិក្សា​ជាច្រើន រកឃើញ​ថា ថ្នាំ​សម្លាប់​សត្វ​ល្អិត​នៅ​កសិដ្ឋាន និង​នៅ​តាម​ផ្ទះ ប៉ះពាល់​ដល់​ការ​វិវត្ដ​ខួរក្បាល​ទារក សមត្ថភាព​អាន និង​ភាព​វ័យឆ្លាត។ ពាក់ព័ន្ធ​នឹង​បម្រាម​នេះ ក្រុមប្រឹក្សា​ការពារ​ធនធាន​ធម្មជាតិ​អាមេរិក លើកឡើង​ថា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ