ការថែទាំទារក

ការថែទាំទារក - កូន​នៅ​តូច​ ទាមទារ​ការ​ថែទាំ​ខ្លាំង​បំផុត។ តើ​ការ​ថែទាំ​ផ្នែក​ណា​ខ្លះ ឬ​ទៅ​តាម​អាយុ(ខែ) របស់​កូនៗ ដែល​ម៉ាក់ប៉ា ទាំង​ឡាយ​គួរ​ដឹង?

ចំណេះដឹងទូទៅ

ការថែទាំទារក

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!

ជ្រាំងអណ្តាតអាចធ្វើឱ្យកូនតូចមិនចង់បៅ ឬថយការបៅដោយសារ ឈឺមាត់ រញ៉ាំរញ៉ូវពិបាកលួងជាដើម ហើយច្រើនកើតលើទារក ជាពិសេសទារកអាយុក្រោម ៦ ខែ។ ចឹងម៉ាក់ៗគួរធ្វើម៉េច ការពារកូនតូចកុំឱ្យជ្រាំងអណ្តាត? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺទូទៅ​បាន​ឱ្យដឹង​ថា ជ្រាំងអណ្តាតគឺជាការឆ្លងមេរោគផ្សិតនៅលើអណ្តាត និងក្នុងមាត់ដែលបង្កឱ្យមានការរលាកនៅក្នុង និងជុំវិញមាត់កូនតូច។            ជ្រាំងអណ្តាតអាចធ្វើឱ្យ៖ ​មាត់ទារកមាន​សភាព​ក្រហម និងឈឺក្រហាយ ឡើង​សៗ​ក្ដាំងលើអណ្តាត និងក្នុងក្រអូមមាត់ (បបូរមាត់ កន្ថើង ថ្ពាល់ផ្នែកខាងក្នុងមាត់) ​ដែលមិន​អាច​ជូត​ចេញ​បាន ទារកមិន​ចង់បៅ ឬ​ញ៉ាំ​អាហារ​ ទារករញ៉ាំរញ៉ូវ ទារកប្រេះស្បែកគែមបបូរមាត់ ទារករលាកគូទ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក​វេជ្ជបណ្ឌិតបានបន្ថែមថា ដើម្បីការពារកូនតូចពីជ្រាំងអណ្តាតម៉ាក់ៗគួរ៖ ១. បើបំបៅកូនដោយទឹកដោះ ត្រូវសម្អាតក្បាលដោះ និងជូតឱ្យស្ងួតបន្ទាប់ពីបំបៅម្តងៗ លាងសម្អាត និងសម្លាប់មេរោគម៉ាស៊ីនបូមទឹកដោះ រក្សាទឹកដោះដែលបានបូម ឬច្របាច់រួចក្នុងទូរទឹកកក ចាំដល់ពេលបំបៅកូន ចាំយកចេញ ដើម្បីការពារមេរោគផ្សិតដុះលូតលាស់ ២. បើបំបៅកូនដោយម្សៅទឹកដោះគោ ត្រូវលាងសម្អាត និងសម្លាប់មេរោគកំប៉ុងទឹកដោះគោ បន្ទាប់ពីបំបៅកូនរួចម្តងៗ ៣. […]

ស្វែងរក ការថែទាំទារក

ការថែទាំទារក

ទារកទើបកើតមានស្នាមខៀវៗ នៅលើស្បែកជាអ្វី? ហើយបាត់ទៅវិញអត់?

ម៉ាក់​ៗ​​ពេល​ឃើញ​កូនទើប​កើត​មាន​ស្នាម​ខៀវ​ៗ​នៅ​ស្បែក​ប្រាកដជាមាន​ការ​ព្រួយ​បារម្ភខ្លះៗ ព្រោះ​ខ្លាច​ជាប់​រហូត​ពេញ​មួយ​ជីវិត។ ចំពោះ​បញ្ហា​ស្នាម​ខៀវ​ស្រាល ឬ​ខៀវ​ក្រមៅ​លើ​ស្បែក​ទារក​នេះ លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា បាន​ឲ្យ​ដឹង​ថា វា​មិនមែន​ជា​រឿង​ធំដុំ​គួរឲ្យ​គិត​ឡើយ។ គ្រូពេទ្យ​ឯកទេស​កុមារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​រូប​នេះ​បាន​បន្ត​ទៀត​ថា ស្នាម​ខៀវ​នេះ​ហៅថា Mongolian spot គឺជា​រឿង​ធម្មតា​នៃ​ការ​បម្រែបម្រួល​ពណ៌​ស្បែក ដែល​មាន​តាំងពី​កំណើត​របស់​ទារក​ ឬ​មួយ​រយៈ​ក្រោយ​កើត​រួច ហើយ​វា​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​កូន​មាន​អាយុ ៤-៥ ឆ្នាំ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ក្នុង​ករណី​នេះ​លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា បាន​បញ្ជាក់​ថា កើត​ឡើង​ដោយសារ​បម្រែបម្រួល​អ័រម៉ូន ព្រោះ​កោសិកា​ដែល​ផលិត​ជាតិ​ពណ៌​លើ​ស្បែក Melanocyte វា​បាន​បង្កើត​ជាតិ​ពណ៌​ច្រើន​លើស​កម្រិត រីឯ​មូលហេតុ​ធ្វើឲ្យ​បង្កើត​ខុស​ប្រក្រតី​បែប​នោះ អ្នក​វិទ្យាសាស្ត្រ​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​ទេ។ ចំណែក​ឯ​​ទីតាំង​ដែល​ស្នាម​ខៀវ​​ឧស្សាហ៍​ឃើញ​កើត​មាន​ជាង​គេ ជើង គូទ ខ្នង ហើយ​មាន​មួយ​ចំនួន​តូច​នៅ​លើ​មុខ​ដែរ។ [embed-health-tool-child-growth-chart] ចំពោះ​ផល​ប៉ះពាល់​ចំពោះ​ទារក​វិញ ម្ចាស់​បន្ទប់​ពិគ្រោះ​ជំងឺ​កុមារ​ខាង​លើ​បាន​បន្ថែម​ទៀត​ថា មិន​មាន​អ្វី​ដែល​អាក្រក់​ចំពោះ​សុខភាព​រាងកាយ ឬ​ស្នាម​នោះ​ធ្វើឲ្យ​មាន​ការ​ឈឺចាប់​ឡើយ គ្រាន់តែ​វា​ប៉ះពាល់​ដល់​ផ្នែក​សម្រស់​តែ​ប៉ុណ្ណោះ បើ​មាន​នៅ​លើ​មុខ។ បើ​គិត​រក​ថ្នាំ​ដើម្បី​លាប​បំបាត់​ក៏​គ្មាន​ដែរ ព្រោះ​ដល់​ពេល​វា​នឹង​រលុប​ដោយ​ឯង​ៗ ហើយ​ភាគច្រើន​ក្រោម​អាយុ ១០ ឆ្នាំ ហើយ​មួយ​វិញ​ទៀត​ស្នាម​ខៀវ​នេះ វា​ខុស​ពី​ស្នាម​ដៅ​ខ្មៅ​ៗ ឬ​ក្រហម។ អត្ថបទគួរអាន៖ ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន […]


ការថែទាំទារក

ចង់ឲ្យកូនឆ្លាត ខួរក្បាលលូតលាស់ល្អ ម៉ាក់ប៉ាចាំបាច់ធ្វើរឿងទាំងនេះ

បំណង​ប្រាថ្នា​ធំ​បំផុត​របស់​ម៉ាក់ប៉ា​គ្រប់​រូប គឺ​ចង់​បាន​កូន​កើត​មក​មាន​សុខភាព ខួរ​ក្បាល​ឆ្លាត​វាងវៃ តែ​បំណង​នេះ​មិន​អាច​ដូច​ចិត្ត​យើង​ចង់​បាន​ស្រួលៗ​នោះ​ទេ ចាំបាច់​ត្រូវ​មាន​ការ​រួម​ចំណែក​ពី​យើង​ដែល​ជា​អ្នក​ចិញ្ចឹម​បីបាច់​កូន។ ៦ ចំណុច​សំខាន់ៗ​ខាង​ក្រោម​នេះ​ជា​រឿង​ចាំបាច់​ដែល​ម៉ាក់ប៉ា​គ្រប់​រូប​ត្រូវ​ធ្វើ បើ​ចង់​ឲ្យ​ខួរក្បាល​កូន​ឆ្លាត​វាងវៃ ដោយ​គិត​ចាប់​ពី​ពេល​កូន​កើត​មក​ភ្លាម។ ១- បំបៅ​ដោះ​កូន ម៉ាក់​ត្រូវបំបៅ​ដោះ​កូន​កូន​ឲ្យ​បាន​យ៉ាង​តិច ៦ ខែ ព្រោះ​ទឹកដោះ​ម្ដាយ​ល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក។  វា​ជា​ប្រភព​ដ៏​សំខាន់​នៃ​សារធាតុ​ចិញ្ចឹម និង​វីតាមីន ជួយ​ដល់​ការលូតលាស់​របស់​ក្មេង ជាពិសេស​អង់ទីករ ដែល​ជួយ​ប្រឆាំង​នឹង​មេរោគ​ផ្សេងៗ។ ការ​សិក្សា​បែប​វិទ្យាសាស្ត្រ​បញ្ជាក់​ថា ​កុមារ​ដែល​មិន​បាន​ម៉ឹម​ទឹក​ដោះ​ម្ដាយ ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​អភិវឌ្ឍ​ខួរ​ក្បាល សតិ​បញ្ញា​ស្មារតី និង​មាន​ទំហំ​ខួរក្បាល​តូច​ជាង​កុមារ​ដែល​បាន​បំបៅ​ដោយ​ទឹកដោះ​ម្ដាយ។ កុមារ​ដែល​មិន​បាន​ម៉ឹម​ទឹកដោះ​ម្ដាយ​ បាត់​បង់​ភាព​វៃ​ឆ្លាត ដែល​យើង​ចំណាំ​តែ​ហៅ​ថា IQ នោះ ចំនួន ២,៦ ពិន្ទុ បើ​ប្រៀប​ធៀប​នឹង​កុមារ​ទទួល​បាន​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​ពេញ​លេញ។ អត្ថបទពាក់ព័ន្ធ៖ ទារក​ម៉ឹម​​ទឹក​ដោះម្តាយ​ពេល​កើត​ភ្លាម ដល់៦ខែ នឹង​បាន​ប្រយោជន៍​អស្ចារ្យ​ទាំង​នេះ ២- ផ្ដល់​អាហារ​គ្រប់​ជីវជាតិ​ឲ្យ​កូន ការ​ផ្ដល់​ទឹក​ដោះ​ម្ដាយ​តែ​មួយ​គត់​មិន​គ្រប់​គ្រាន់​ទេ។ ចាប់​ពី​អាយុ ៦ ខែ​ឡើង​ទៅ ​កូន​ក្មេង​ត្រូវ​ការ​អាហារ​បំប៉ន​បន្ថែម​ទៀត ដោយ​ចាប់​ផ្ដើម​ពី​បបរ​ខាប់​គ្រប់​គ្រឿង។ ពេល​ដែល​កូន​ចេះ​ញ៉ាំ​នេះ ​សំខាន់​ណាស់ ម៉ាក់ៗ​ចាំបាច់​ត្រូវ​ផ្ដល់​នូវ​អាហារ​មាន​ជីវជាតិ​ចម្រុះ​មុខ​ឲ្យ​កូន មាន ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ពិសេស​ប្រភេទ​អាហារ​សម្បូរ DHA ដែល​ជួយ​ដល់ការលូតលាស់​ខួរក្បាល​បាន​ច្រើន​ ចាប់​ពី​គេ​អាយុ ៦ ខែ ដល់ ​៥ […]


ការថែទាំទារក

មុនជ្រើសរើសម្សៅទឹកដោះគោឲ្យកូនបៅ ម៉ាក់ៗត្រូវគិតពីបញ្ហាទាំងនេះ

ក្រោយ​ពី​សម្រាល​កូន​ហើយ ម៉ាក់ៗ​ចាំបាច់​ត្រូវ​បំបៅ​ដោះ​កូនកូន តែ​បើ​ក្នុង​លក្ខខណ្ឌ​មួយ​ចំនួន​ ដូច​ជា​ ម៉ាក់ៗ​មាន​បញ្ហា​សុខភាព ពុំ​មាន​ទឹក​ដោះ ទឹកដោះ​ចេញ​តិច​តួច​មិន​គ្រប់គ្រាន់​សម្រាប់​ឲ្យ​កូន​បៅ ឬ​ត្រូវ​ទៅ​ធ្វើការ​ឆ្ងាយ​នោះ ​ច្បាស់​ជា​ត្រូវ​ឲ្យ​ម៉ឹម​ទឹកដោះ​គោ​ជំនួស​ហើយ។ និយាយ​ដល់​រឿង​ម្សៅ​ទឹកដោះគោ ម៉ាក់ៗ​ច្បាស់​ជា​ពិបាក​សម្រេច​ចិត្ត​ថា ត្រូវ​ជ្រើស​រើស​ប្រភេទ​ណា​មួយ ព្រោះ​ម្សៅ​ទឹក​ដោះ​គោ​មាន​ច្រើន​ប្រភេទ​ណាស់​នា​ពេល​បច្ចុប្បន្ន។ អ៊ីចឹង មុន​នឹង​សម្រេច​ចិត្ត​ជ្រើស​រើស​ទឹក​ដោះ​គោ​ឲ្យ​កូន​ញ៉ាំ ម៉ាក់ៗ​ត្រូវ​គិត​លើ​អ្វី​ជា​សំខាន់? តាម​រយៈ​ការ​សាកសួរ​ជាមួយ​អ្នក​ម្ដាយ​ច្រើន​រូប ដែល​មាន​ទាំង​អ្នក​ធ្វើការ អ្នក​លក់ដូរ រួម​ទាំង​ស្ត្រី​មេផ្ទះ ហើយ​ធ្លាប់​បំបៅ​កូន​ដោយ​ម្សៅ​ទឹកដោះ​គោ​នោះ ចម្លើយ​ដែល​ទទួល​បាន ​គឺ​របៀប​នៃ​ជ្រើស​រើស​របស់​ម៉ាក់ៗ​ខុសៗ​គ្នា។ ម៉ាក់ៗ​ខ្លះ​ជ្រើស​រើស​ប្រភេទ​ម្សៅ​ទឹក​ដោះ​គោ​ទៅ​តាម​គ្នា ដោយ​អ្នក​​ខ្លះ​​ឃើញ​សាច់​ញាតិ ឬ​មិត្តភក្តិ ប្រើ​ម៉ាក​ហ្នឹង​ កូន​លូត​លាស់​ល្អ ក៏​ប្រើ​តាម​ទៅ ឯ​ម៉ាក់ៗ​ខ្លះ​ទៀត​ជ្រើស​ប្រភេទ​ម្សៅ​ទឹក​ដោះ​ដែល​មាន​តម្លៃ​ថ្លៃ ព្រោះ​តែ​យល់​ថា របស់​ថ្លៃ​គុណភាព​ក៏​ល្អ​ដែរ ខណៈ​ម៉ាក់ៗ​មួយ​ចំនួន​ទៀត​បាន​គិត​ទៅ​លើ​ប្រេន និង​រូបមន្ត​ផ្សំ​នៅ​ក្នុង​ម្សៅ​ទឹក​ដោះ​គោ​ជា​សំខាន់។ ងាក​មក​វេជ្ជបណ្ឌិត​ជំនាញ អ៊ុន យូ ដែល​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​វិញ បាន​ឲ្យ​ដឹង​ថា មុន​នឹង​សម្រេច​ជ្រើស​រើស​ម្សៅ​ទឹក​ដោះ​ឲ្យ​កូន​ម៉ឹម ម៉ាក់ៗ​ចាំបាច់​ត្រូវ​​ជ្រើស​រើស​ប្រភេទ​ម្សៅ​ទឹក​ដោះ​គោ​ដែល​មាន​គ្រប់​សារធាតុ​ចិញ្ចឹម​សម្រាប់​កុមារ មាន​សារធាតុ​ពិសេសៗ​ដូចជា Prebiotic, DHA និងកាល់ស្យូម ដែល​ជួយ​ទាំង​រាងកាយ​ ឆ្អឹង ជួយ​ទាំង​ប្រព័ន្ធ​ការពារ បញ្ញា​ស្មារតី និង​ខួរក្បាល​​កូន​។ “ម្តាយ​ហ្នឹង​ត្រូវ​ស្វែង​យល់​ពី​ប្រភេទ​ម្សៅ​ទឹកដោះគោ​នីមួយៗ​ឲ្យ​បាន​ត្រឹម​ត្រូវ មុន​នឹង​សម្រេច​ចិត្ត​ទិញ​ឲ្យ​កូន​ម៉ឹម សួរ​ទៅ​ក្រុមហ៊ុន តើ​ទឹក​ដោះ​គោ​គាត់​ហ្នឹង​មាន​ជាតិ​ពិសេស​អីខ្លះ? ប្រើ​ទៅ អាច​ឆ្លាត​វៃ​ទេ ប្រើ​ទៅ​ក្តៀន​អត់?” លោក​វេជ្ជបណ្ឌិត អ៊ុន យូ រៀប​រាប់។ អត្ថបទពាក់ព័ន្ធ៖  អ្វីជា […]


ការថែទាំទារក

ទារកកើតមក បើចង់ដឹងថាគ ថ្លង់ ពិការភ្នែក ឬអត់ គួរធ្វើយ៉ាងម៉េច?

ក្រោយ​ទារក​កើត​មក ម៉ាក់ប៉ា​ជាច្រើន​ប្រាកដជា​ចម្ងល់ និង​ព្រួយបារម្ភ​ខ្លាច​កូន​ពិការភាព​ត្រង់​ផ្នែក​ណា​ដូចជា គ ថ្លង់ និងពិការ​ភ្នែក​ជាដើម។ ទាក់ទិន​នឹង​បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា អាច​មាន​វិធី​ពិនិត្យ​ដឹងបាន។ លោក​វេជ្ជបណ្ឌិត​ខាង​លើ​បាន​បន្ត​ទៀត​ថា ការ​ពិនិត្យ​ត្រូវ​ធ្វើ​ឡើង​ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ​ដោយ​មាន​ឧបករណ៍​ច្បាស់លាស់​ក្នុង​ការ​ធ្វើ​តេស្ដ។ លោក​ក៏​បាន​បន្ត​ទៀត​ថា ជា​ជំហាន​ដំបូង​គ្រូពេទ្យ​ពិនិត្យ​មើល​រូបរាង​កាយ​ទាំង​មូល​របស់​ទារក​សិន ហើយ​បន្ទាប់​មក​បើ​ចង់​ដឹង​ថា​ត្រចៀក​ថ្លង់ ​ឬ​អត់ គ្រូពេទ្យ​ប្រើ​ឧបករណ៍​តេស្ត ហើយ​បើ​មាន​ថ្លង់​មែន នឹង​មាន​រលក​សំឡេង​បញ្ចេញ​ឲ្យ​ដឹង។ អត្ថបទពាក់ព័ន្ធ៖  ក្មេងមានបញ្ហាផ្នែក​ភាសា និង​ការ​និយាយ ដោយសារមូលហេតុអ្វី? រឿងត្រូវធ្វើ និងមិនគួរធ្វើដាក់ទារក ពេលកើតមកភ្លាម ចំពោះ​​ភ្នែក​វិញ​ ម្ចាស់​បន្ទប់​ពិគ្រោះ​ជំងឺ​កុមារ វត្ត​អង្គតាម៉ិញ​រូប​នេះ​ក៏​បន្ថែម​ថា គ្រូពេទ្យ​នឹង​ពិនិត្យ​បើក​មាត់​មើល ដើម្បី​ពិនិត្យ​ថា​មាន​ប្រហោង ដុំ​ពក ឬ​គល់​អណ្ដាត​ជាប់​អ្វី​មួយ​អត់។ ចំណែក​ភ្នែក​វិញ គ្រូពេទ្យ​មាន​បច្ចេកទេស​ពិសេស ដើម្បី​ពិនិត្យ។ ជាចុងក្រោយ​លោក​គ្រូពេទ្យ​ឯកទេស​កុមារ​បាន​បញ្ជាក់​ថា ប្រសិនបើ​មាន​ការ​សង្ស័យ​ណា​មួយ​ទាក់ទង​ផ្នែក​ពិការភាព​របស់​កុមារ សូម​នាំ​កូន​មក​ជួប​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ហើយ​ចៀសវាង​ពិនិត្យ ឬ​ធ្វើ​តេស្ត​ដោយ​ខ្លួនឯង ព្រោះ​អាច​ធ្វើឲ្យ​កូន​ជួប​បញ្ហា​ទៅ​វិញ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

Infant Jaundice (ជំងឺខាន់លឿងលើទារក)

និយមន័យ១- អ្វី​​ជា​ខាន់​លឿង​លើ​ទារក? ជំងឺ​ខាន់​លឿង​លើ​ទារក សំដៅ​នៅ​ពេល​ស្បែក ​និង​ភ្នែកទារកទើប​សម្រាល មាន​សភាព​លឿង។ ២- ជំងឺ​ខាន់​លឿង​លើ​ទារក​កើត​ឡើង​ញឹក​ញាប់​ដែរទេ? ជំងឺ​ខាន់​លឿង​លើ​ទារក គឺ​​ឧស្សាហ៍​ជួប​ប្រទះ​ញឹកញាប់​ ជាពិសេស​ចំពោះ​ទារក កើត​មុន ​៣៨​សប្ដាហ៍ ​និងទារក​​បៅទឹក​​ដោះម៉ាក់ៗ។ រោគសញ្ញា៣- ជំងឺ​ខាន់​លឿង​លើ​ទារក​មាន​រោគ​សញ្ញា​អ្វី​ខ្លះ? ជំងឺ​ខាន់​លឿង​លើ​ទារក បង្ក​ឲ្យ​មាន​ឡើង​លឿង​លើ​ស្បែក​ និង​ភ្នែក ដែល​​ជា​សញ្ញា​បញ្ជាក់​ថា ទារក​​មាន​ជំងឺ​ខាន់​លឿង​នេះ ហើយ​​ជា​ទូទៅ​កើត​ឡើង​នៅ​អំឡុង​ថ្ងៃ​ទី ​២-៤ ​ក្រោយសម្រាល។ ដើម្បី​ចង់​ដឹង​ថា​ទារក​មាន​ខាន់​លឿង ​ឬ​អត់ ត្រូវ​​សង្កត់​ថ្នម​ៗ​ទៅ​លើ​ថ្ងាស​ ឬ​ច្រមុះ​។ បើ​កន្លែង​សង្កត់ មាន​ឡើង​លឿង មាន​​ន័យ​ថា ទារក​​មាន​ជំងឺ​ខាន់​លឿង​នេះ​កម្រិត​ស្រាល។ ​បើ​សង្កត់​ទៅ​មិន​មាន​ការ​ប្ដូរ​ពណ៌​ទេ ​​ឬ​គ្រាន់​តែ​ស្លេក​ មាន​​ន័យ​ថា ទារក​​គ្មាន​ជំងឺ​ខាន់​លឿង​​ទេ។ ពិនិត្យ​មើល​ទារក​នៅ​ក្រោម​ពន្លឺ​ស្រាល​ៗ​ ឬ​កក្រោម​កម្ដៅ​ថ្ងៃ ​បើ​​មាន​សញ្ញា​ដូច​បាន​រៀប​រាប់​ខាង​លើ​ សូម​រួសរាន់​ទៅ​ជួប​គ្រូពេទ្យ។ ៤- ​ត្រូវ​ទៅ​ជួប​ពេទ្យ​នៅ​ពេលណា? ករណី​ភាគ​ច្រើន​ មិន​បង្ក​ជា​បញ្ហា​នោះ​ទេ​ តែ​ក្នុង​ករណី​ខ្លះ​វា​អាច​ជា​ជំងឺ​។ អាការៈ​ឡើង​លឿង​ធ្ងន់ធ្ងរ​ បង្កើន​ហានិភ័យ​ឲ្យ​ជាតិ​ប៊ីលីរូប៊ីន ​ជ្រៀត​ចូល​ទៅ​ក្នុង​ខួរ​ក្បាល​ នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​។ សូម​ទាក់​ទង​ទៅ​គ្រូពេទ្យ​ពេល​ បើ​ទារក​មាន​សញ្ញា​ដូចជា​៖ – ស្បែក​ទារក​ឡើង​លឿង​កាន់​តែ​ខ្លាំង – ស្បែក​ទារក​ឡើង​លឿង​នៅ​តំបន់​ពោះ ដើមដៃ ​និង​ជើង​ – ភ្នែក​ឡើង​លឿង – ទារក​ រក​កល់​ចង់​គ្រុន​ ឬ​គេង​មិន​ងាយ​ភ្ញាក់ – ទារក​មិន​ឡើង​ទម្ងន់​ ឬ​មិន​បៅដោះ – ​យំ​ខ្លាំង – ទារក​ចាប់​ផ្ដើម​មាន​សញ្ញា​ប្លែក​ៗ​គួរ​ឲ្យ​បារម្ភ – ការ​ឡើង​លឿង​នេះ​អាច​មាន​រយះ​ពេល​លើស​ពី […]


ការថែទាំទារក

រឿងត្រូវធ្វើ និងមិនគួរធ្វើដាក់ទារក ពេលកើតមកភ្លាម

ទារក​ត្រូវ​ការ​ការ​ថែទាំ​យ៉ាង​ដិត​ដល់​បំផុត សឹង​តែ​ស្រមោច​វារ​លើ​មួយ​មិន​បាន​ផង ខណៈ​អ្វីៗ​នៅ​​ខ្ចី​ទាំង​អស់ ទាំង​ស្បែក សរីរាង្គ និង​ប្រព័ន្ធ​ការពារ​រាងកាយ។ ចំពោះ​ទារក​កើត​ភ្លាម មាន​ចំណុច​មួយ​ចំនួន​ដែល​គ្រូពេទ្យ​តម្រូវ​ឲ្យ​ធ្វើ និង​មួយ​ចំនួន​​ទៀត​ហាម​ដាច់​ខាត។ ១- ត្រូវ​បំបៅ​ដោះ​កូន​ភ្លាម បន្ទាប់​ពី​សម្រាល​អូន​តូច​បាន ១ម៉ោង ម៉ាក់ៗ​ត្រូវ​ឲ្យ​កូន​ម៉ឹម​ដោះ​ភ្លាម ទោះ​ជា​មិន​ចេញ ឬ​ចេញ​ទឹកដោះ​តិចៗ​ក៏​ដោយ ដើម្បី​ឲ្យ​កូន​បឺត​ជញ្ជក់​ទឹកដោះ​ដំបូង ដែល​សម្បូរ​ជីវជាតិ A និង​ជា​ថ្នាំ​បង្ការ​សម្រាប់​ការពារ​ទារក​ប្រឆាំង​ទប់ទល់​នឹង​ជំងឺ​ផ្សេងៗ និង​ការ​ទទួល​បាន​អង់ទីករ​ពីម្តាយ​ដែល​ធ្វើ​ឲ្យ​​កុមារ​​រឹងមាំ។ អត្ថបទពាក់ព័ន្ធ៖ ឱសថទិព្វ ទឹកដោះ​ដំបូង​មាន​តិច តែ​គុណប្រយោជន៍​រាប់​មិន​អស់ ២- ត្រូវរុំកូនឲ្យជិត ក្មេង​ធ្លាប់​នៅ​ក្នុង​ពោះ​ម្តាយ​មាន​ភាព​កក់​ក្តៅ ពេល​ចេញ​មក​ក្រៅ​មិន​អាច​ស៊ាំ​នឹង​បរិយាកាស​ភ្លាមៗ​នោះ​ទេ បែប​នេះ​យើង​ត្រូវ​រុំ​កូន​នឹង​កន្សែង ឬ​ភួយ​ឲ្យ​បាន​ជិត​ល្អ ពាក់​ស្រោមជើង ស្រោម​ដៃ​ឲ្យ​កូន។ ៣- ឲ្យ​កូន​គេង​ផ្អៀង ពេល​កើត​ភ្លាម គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​ដាក់​កូន​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ឬ​ខាង​ស្តាំ ដើម្បី​ឲ្យ​ធ្លាក់​ទឹក​ព្រៃ​មក​តាម​មាត់​ឲ្យ​អស់ មិន​ឲ្យ​ទារក​ឈ្លក់ ឬ​មាន​​ស្លេស្ម​​នៅ​​បំពង់​​ក។ ៤- ហាម​ងូត​ទឹកឲ្យកូន ក្រោយ​សម្រាល យើង​មិន​ត្រូវ​ងូត​ទឹក​ឲ្យ​ទារក​ឡើយ ត្រូវ​រង់ចាំ​រហូត​ដល់ ២៤​ម៉ោង ពោល ១ថ្ងៃ ក្រោយ​ពេល​កើត ទើប​ងូត​ទឹក​សម្អាត​ខ្លួន​ឲ្យ​អូន​តូច​បាន។ ៤- ហាម​យក​កូន​ទៅ​ក្បែរ​អ្នកជំងឺ កើត​មក​ភ្លាម ទារក​មាន​ការ​ប្រព័ន្ធ​ការពារ​ខ្សោយ ងាយ​នឹង​ឆ្លង​មេរោគផ្សេងៗ យើង​មិន​ត្រូវ​ឲ្យ​អ្នក​ជំងឺ​មក​ជិត​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​កូន​ទៅ​ក្បែរ​អ្នក​ជំងឺ​ដែរ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]


ការថែទាំទារក

វ៉ាក់សាំងបង្ការជំងឺទាំង១១មុខ សម្រាប់ចាក់ឲ្យកូនតាំងពីកើត ដល់អាយុ២ឆ្នាំ

មក​ទល់​ពេល​នេះ​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ នៃ​ក្រសួង​សុខាភិបាល មាន​វ៉ាក់សាំង​សំខាន់ៗ​ចំនួន ១១ មុខ សម្រាប់​ចាក់​ឲ្យ​ក្មេងអាយុ​ក្រោម ២ ឆ្នាំ នៅ​ទូទាំង​ប្រទេស។ ការ​ចាក់​វ៉ាក់សាំង​បង្ការ​បាន​គ្រប់​មុខ​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​ក្មេងរឹងមាំ មិន​ងាយ​រង​ការ​វាយប្រហារ​ពី​មេរោគ ដូច្នេះ​ម៉ាក់ប៉ា​ដែល​មាន​កូន​ត្រូវ​នាំ​កូន​ទៅចាក់​ថ្នាំ​បង្ការ​ទាំង ១១ មុខ​ខាង​ក្រោម​នេះ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ និង​មណ្ឌល​សុខភាព។ ១- វ៉ាក់សាំង​ជំងឺរបេង៖ ចាក់​នៅ​ពេល​ទារក​កើត។ ២- វ៉ាក់សាំង​ជំងឺ​រលាក​ថ្លើម​ប្រភេទ បេ៖ ចាក់​នៅ​ពេល​ទារក​កើត និង​អាយុ​បាន ១ខែកន្លះ។ ៣- វ៉ាក់សាំង​គ្រុន​ស្វិត​ដៃ​ជើង៖ ​ចាក់ និង​បន្តក់នៅ​ពេល​ទារក​អាយុ​បាន ១ខែកន្លះ អាយុ ២ខែកន្លះ និង​អាយុ ៣ខែកន្លះ។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ៤- វ៉ាក់សាំង​ជំងឺ​តេតាណូស៖ ចាក់​នៅ​ពេល​ទារក​អាយុ​បាន ១ខែកន្លះ ។ ៥- វ៉ាក់សាំង​ជំងឺ​ក្អកមាន់៖ ចាក់​នៅ​ពេល​ទារក​អាយុ​បាន ១ខែកន្លះ អាយុ ២ខែកន្លះ និងអាយុ ៣ខែកន្លះ។ ៦- វ៉ាក់សាំង​ជំងឺ​ខាន់ស្លាក់៖ ចាក់​នៅ​ពេល​ទារក​អាយុ​បាន ១ខែកន្លះ អាយុ ២ខែកន្លះ និងអាយុ ៣ខែកន្លះ។ ៧- វ៉ាក់សាំង​ជំងឺ​រលាក​សួត និង​រលាក​ស្រោមខួរ […]


ការថែទាំទារក

ម៉ាក់ប៉ាអនុវត្តតាមនេះ កូនតូចមានប្រព័ន្ធការពារខ្លាំង មិនងាយឈឺ

ម៉ាក់ប៉ាដឹងហើយថា កូនតូចមានប្រព័ន្ធការពារខ្សោយ ងាយនឹងឆ្លងមេរោគធ្វើឲ្យកើតជំងឺផ្សេងៗ ប៉ះពាល់ដល់ការលូតលាស់ផ្នែករាងកាយ និងខួរក្បាល។ ខាងក្រោមនេះជាវិធីសាស្ត្រជួយក្មេងមានប្រព័ន្ធការពាររឹងមាំ អាចប្រឆាំងជាមួយមេរោគ និងសម្រួលការលូតលាស់របស់កូន ដែលក្មេងណែនាំដោយលោកវេជ្ជបណ្ឌិត អ៊ុន យូ គ្រូពេទ្យឯកទេសកុមារ ពីប្រទេសបារាំង និងកូរ៉េ បម្រើការងារនៅមន្ទីរពេទ្យកុមារជាតិ។ ១- ឲ្យកូនម៉ឹមទឹកដោះម្តាយ ទឹកដោះម្ដាយសម្បូរសារធាតុចិញ្ចឹម វីតាមីន និងអង់ទីករដែលជួយការពារ ប្រឆំាងនឹងមេរោគចូលក្នុងខ្លួន ជំរុញឲ្យក្មេងមានប្រព័ន្ធការពាររាងកាយរឹងមាំល្អ។ ម៉ាក់ៗត្រូវឲ្យកូនម៉ឹមទឹកដោះពេលកើតមកភ្លាម ដែលជាទឹកដោះដំបូង មានប្រព័ន្ធការពារអង់ទីករចេញពីម្ដាយ អាចការពារជំងឺបានមួយចំនួន ទម្រាំដល់វ័យមួយដែលអង់ទីករពីម្ដាយសាបរលាប។ តាមគោលការណ៍របស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល តម្រូវឲ្យម៉ាក់ៗបំបៅដោះកូនឲ្យបានយ៉ាងតិច ៦ ខែ។ អត្ថបទពាក់ព័ន្ធ៖ ទឹកដោះម្តាយពិសេសបែបនេះហើយ ទើបកូនម៉ឹមទៅមិនងាយឈឺ ២- ចាក់វ៉ាក់សាំងការពារ ការចាក់វ៉ាក់សាំងបង្ការជំងឺ ១១ មុខ ឲ្យកុមារចាប់ពីពេលកើតភ្លាម និងទៅតាមអាយុ ដែលបានកំណត់នៅក្នុងកម្មវិធីជាតិរបស់ក្រសួងសុខាភិបាល ឬវ៉ាក់សាំងបន្ថែមពីលើកម្មវិធីជាតិ អាចបង្ការកូនតូចពីជំងឺកាចសាហាវមួយចំនួន ធ្វើឲ្យប្រព័ន្ធការពាររាងកាយរបស់ក្មេងកាន់តែមាំទៅៗ និងមិនងាយឆ្លងជំងឺនានាបាន។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ប៉ា ចំណាំ​ទុក កាល​វិភាគ​ចាក់​វ៉ាក់សាំង​អូន​តូច ៣- ញ៉ាំ Prebiotics Prebiotics ជាសមាសធាតុផ្សំនៅក្នុងចំណីអាហារដែលមិនរំលាយ (កាបូអ៊ីដ្រាត) វាជួយបង្កើនបាក់តេរីល្អ ប្រយុទ្ធប្រឆាំងការលូតលាស់នៃបាក់តេរីអាក្រក់ក្នុងពោះវៀន។ ប្រហែល ៧០% នៃកោសិកាការពាររបស់រាងកាយប្រមូលផ្តុំនៅក្នុងពោះវៀន អ៊ីចឹងបើពោះវៀនមានបាក់តេរីល្អច្រើន នោះក្មេងក៏មានប្រព័ន្ធការពាររឹងមាំ មិនងាយឆ្លងជំងឺ និងកើតរាករូសដោយសារបាក់តេរី ឬវីរុសផ្សេងៗ។ ប្រភពនៃ […]


ការថែទាំទារក

របៀបហាលថ្ងៃទារកឲ្យបានត្រឹមត្រូវ ពេលកើតខាន់លឿង

ទារក​​ទើប​កើតមក​ភាគច្រើន​ប៉ាក់​ម៉ា​តែង​នាំ​យក​ទៅ​ហាល​ថ្ងៃ ទោះជា​គ្មាន​ ឬ​មាន​បញ្ហា​លឿង។ តែ​អ្នក​ខ្លះ​អត់​ដឹង​ថា​ការ​អាំង​ថ្ងៃ​នោះ​មាន​ន័យ​បែប​ណា ឬ​ទទួល​បាន​ប្រយោជន៍​អ្វី​ខ្លះ​ឡើយ។ ដើម្បី​ដឹង​ច្បាស់​ពី​បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ការ​អាំង​ថ្ងៃ គឺដើម្បីបង្ការ និងព្យាបាល​ទារក​កើត​មក​មាន​កើត​ខាន់​លឿង ហើយ​ទារក​ដែល​មាន​ខាន់​លឿង​កម្រិត​ស្រាល​ប៉ុណ្ណោះ​ទើប​អាច​ព្យាបាល​ដោយ​ការ​អាំង​ថ្ងៃ​នេះ​បាន។ ចំពោះ​ទារក​ដែល​គ្មាន​បញ្ហា​នេះ ក៏​អាច​យក​ទៅ​អាំងថ្ងៃ​បាន​ដែរ ព្រោះ​ធ្វើ​ឲ្យ​រាងកាយ​ទារក​ស្រូបវីតាមីន D ពីពន្លឺថ្ងៃបាន​ល្អ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។ អត្ថបទពាក់ព័ន្ធ៖ រឿង​គួរ​បារម្ភ បើ​កូនតូច​កើត​លឿង ចំពោះ​កូន​កើត​លឿង លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ហាលថ្ងៃ​ឲ្យ​ទារក​កើតខាន់​លឿង​ក្នុង​កម្រិតស្រាល ដែល​អត្ថប្រយោជន៍​គឺ​អាច​កាត់បន្ថយ​លឿង។ ក្នុង​នោះ​ដែរ ការ​ហាល​ថ្ងៃ​ឲ្យ​ទារក​ធ្វើ​ឡើង​នៅ​ពេល​ព្រឹក​មាន​កម្ដៅ​ក្ដៅ​ល្មម​ត្រឹម​ម៉ោង ៧ រហូត​ដល់​ម៉ោង ៨ ព្រឹក និង​​​មិន​​​ត្រូវ​​​ឲ្យ​ភ្នែក​កូនប៉ះ​ពន្លឺ​ថ្ងៃ​នោះ​ទេ ព្រោះ​ប៉ះពាល់​ដល់​ការ​មើល​ឃើញ។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ទៀត​ថា ការ​អាំង​ថ្ងៃ​ឲ្យ​ទារក​ត្រឹមត្រូវ គឺ​មិនមែន​ស្លៀកពាក់​ឲ្យ​ទារក​ជិត​ឈឹង ហើយ​មាន​ដណ្ដប់​ភួយ​ពី​លើ​ទៀត​នោះ​ទេ។ យើង​គួរតែ​ដាក់​ទារក​ហាល​ថ្ងៃ​ដោយ​គ្មាន​សម្លៀកបំពាក់ តែ​អាច​ស្លៀក​ខោ​ទឹកនោម​ឲ្យ​ទារក​បាន ហើយ​ប្រសិន​បើ​មាន​អាកាសធាតុ​ត្រជាក់ យើង​អាច​រក​អ្វី​មក​បិទបាំង​ពី​ចំហៀង​ៗ​បាន។ “មាន​ម៉ាក់​ប៉ា​ខ្លះ​គាត់​ដឹង​ត្រឹម​តែ​ថា​អាំង​ថ្ងៃ​កូន តែ​មិន​ដឹង​ពី​របៀប​អាំង​ថ្ងៃ​ត្រឹមត្រូវ​ឡើយ ដោយ​យក​កូន​ទៅ​អាំង​ថ្ងៃ​ទាំង​សម្លៀក​បំពាក់ ធ្វើ​បែប​នេះ​ពន្លឺ​ព្រះ​អាទិត្យ​មិន​អាច​ជ្រាប​ចូល​ទៅ​ស្បែក​កូន​បាន​ល្អ​ទេ”។   ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

ម៉េចបានទារកស្រកគីឡូក្រោយកើត ហើយពេលណាឡើងវិញ?

បន្ទាប់​ពី​កើត​ចេញ​ពី​ក្នុង​ផ្ទៃ​ម្តាយ ជា​ទូទៅ​ទារក​នឹង​ស្រក​ទម្ងន់​បន្តិច ម៉ាក់ប៉ា​ច្បាស់​ជា​ឆ្ងល់​មិន​ខាន ហេតុអី​បាន​ទារក​កើត​មក​ស្រក​គីឡូ? ក្មេង​ស្រក​គីឡូ​ក្រោយ​កើត​គួរ​ឲ្យ​បារម្ភ​អត់? ចុះ​ពេល​ណា​ទើប​អាច​ឡើង​គីឡូ​វិញ? បន្ទាប់​ពី​កើត ទារក​នឹង​ស្រក​គីឡូ មិន​មែន​ដោយសារ​តែ​មាន​ជំងឺ​អី​នោះ​ទេ។ វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ អ៊ុន យូ បាន​ពន្យល់​ថា បន្ទាប់​ពី​កើត​ចេញ​ពី​ក្នុង​ផ្ទៃ​ម្តាយ ជា​ទូទៅ​ទារក​នឹង​ស្រក​ទម្ងន់​ប្រមាណ​ជា ៥-១០% នៃ​ទម្ងន់​ពេល​កើត នេះ​ក៏​ដោយ​សារ​ទារក​ត្រូវ​សម្រប​ខ្លួន​នឹង​បរិយាកាស​ខាង​ក្រៅ ទារក​ត្រូវ​ការ​ពេល​ដើម្បី​រៀន​បឺត​ជញ្ជក់​ក្បាល​ដោះ ដែល​ខុស​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ។ “ពេល​កើត​មក​ភ្លាម បើ​ទារក​ទម្ងន់ ៣ គីឡូ បន្ទាប់​មក​អាច​នៅ​សល់​ក្រោម ៣ គីឡូ អាច ២គីឡូ៧ខាំ ឬ២គីឡូ៨ខាំ អី​នោះ​ទេ គឺ​ស្រក​ពី ៥ ទៅ ១០% នៃ​ទម្ងន់​ពេល​កើត​ភ្លាមៗ ហេតុអី​បាន​អ៊ីចឹង? មក​ពី​ទារក​មិន​ទាន់​ចេះ​សម្រប​ខ្លួន​ក្នុង​ការ​រស់នៅ និង​បឺត​ស្រូប​ទឹកដោះ​ទៅ​ចិញ្ចឹម​ខ្លួន​ទេ”។ លោក​វេជ្ជបណ្ឌិត អ៊ុន យូ រៀបរាប់។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ​ពេល​ណា​ទារក​ឡើង​គីឡូ​វិញ? លោក​វេជ្ជបណ្ឌិត​ថា មិន​យូរ​នោះ​ទេ ទារក​នឹង​នឹង​ឡើង​គីឡូ​វិញ នៅ​ពេល​គេ​អាយុ​បាន ២សប្តាហ៍ ម៉ាក់​ប៉ា​កុំ​ព្រួយ​បារម្ភ​អី។ ការ​ឡើង​ទម្ងន់​របស់​ទារក​ចាប់​ពី​ពេល​កើត រហូត​ដល់​អាយុ ១ឆ្នាំ៖ ៣ ខែដំបូង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ