backup og meta

ទារកទើបកើតមានស្នាមខៀវៗ នៅស្បែកជាអ្វី? បាត់ទៅវិញអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 27, 2019

    ទារកទើបកើតមានស្នាមខៀវៗ នៅស្បែកជាអ្វី? បាត់ទៅវិញអត់?

    ម៉ាក់​ៗ​​ពេល​ឃើញ​កូនទើប​កើត​មាន​ស្នាម​ខៀវ​ៗ​នៅ​ស្បែក​ប្រាកដជាមាន​ការ​ព្រួយ​បារម្ភខ្លះៗ ព្រោះ​ខ្លាច​ជាប់​រហូត​ពេញ​មួយ​ជីវិត។ ចំពោះ​បញ្ហា​ស្នាម​ខៀវ​ស្រាល ឬ​ខៀវ​ក្រមៅ​លើ​ស្បែក​ទារក​នេះ លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា បាន​ឲ្យ​ដឹង​ថា វា​មិនមែន​ជា​រឿង​ធំដុំ​គួរឲ្យ​គិត​ឡើយ។

    គ្រូពេទ្យ​ឯកទេស​កុមារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​រូប​នេះ​បាន​បន្ត​ទៀត​ថា ស្នាម​ខៀវ​នេះ​ហៅថា Mongolian spot គឺជា​រឿង​ធម្មតា​នៃ​ការ​បម្រែបម្រួល​ពណ៌​ស្បែក ដែល​មាន​តាំងពី​កំណើត​របស់​ទារក​ ឬ​មួយ​រយៈ​ក្រោយ​កើត​រួច ហើយ​វា​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​កូន​មាន​អាយុ ៤-៥ ឆ្នាំ។

    អត្ថបទពាក់ព័ន្ធ៖ ទារកកើតមក បើចង់ដឹងថាគ ថ្លង់ ពិការភ្នែក ឬអត់ គួរធ្វើយ៉ាងម៉េច?

    ស្នាមខៀវHello_គ្រូពេទ្យ

    ក្នុង​ករណី​នេះ​លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា បាន​បញ្ជាក់​ថា កើត​ឡើង​ដោយសារ​បម្រែបម្រួល​អ័រម៉ូន ព្រោះ​កោសិកា​ដែល​ផលិត​ជាតិ​ពណ៌​លើ​ស្បែក Melanocyte វា​បាន​បង្កើត​ជាតិ​ពណ៌​ច្រើន​លើស​កម្រិត រីឯ​មូលហេតុ​ធ្វើឲ្យ​បង្កើត​ខុស​ប្រក្រតី​បែប​នោះ អ្នក​វិទ្យាសាស្ត្រ​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​ទេ។ ចំណែក​ឯ​​ទីតាំង​ដែល​ស្នាម​ខៀវ​​ឧស្សាហ៍​ឃើញ​កើត​មាន​ជាង​គេ ជើង គូទ ខ្នង ហើយ​មាន​មួយ​ចំនួន​តូច​នៅ​លើ​មុខ​ដែរ។

    ចំពោះ​ផល​ប៉ះពាល់​ចំពោះ​ទារក​វិញ ម្ចាស់​បន្ទប់​ពិគ្រោះ​ជំងឺ​កុមារ​ខាង​លើ​បាន​បន្ថែម​ទៀត​ថា មិន​មាន​អ្វី​ដែល​អាក្រក់​ចំពោះ​សុខភាព​រាងកាយ ឬ​ស្នាម​នោះ​ធ្វើឲ្យ​មាន​ការ​ឈឺចាប់​ឡើយ គ្រាន់តែ​វា​ប៉ះពាល់​ដល់​ផ្នែក​សម្រស់​តែ​ប៉ុណ្ណោះ បើ​មាន​នៅ​លើ​មុខ។

    បើ​គិត​រក​ថ្នាំ​ដើម្បី​លាប​បំបាត់​ក៏​គ្មាន​ដែរ ព្រោះ​ដល់​ពេល​វា​នឹង​រលុប​ដោយ​ឯង​ៗ ហើយ​ភាគច្រើន​ក្រោម​អាយុ ១០ ឆ្នាំ ហើយ​មួយ​វិញ​ទៀត​ស្នាម​ខៀវ​នេះ វា​ខុស​ពី​ស្នាម​ដៅ​ខ្មៅ​ៗ ឬ​ក្រហម។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Aug 27, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម