backup og meta

គន្លឹះ​ល្អៗ ​អំពី​ការ​ថែទាំ​​ទារក​ទើប​កើត ប៉ាម៉ាក់ថ្មីថ្មោងគួរដឹង!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 16

    គន្លឹះ​ល្អៗ ​អំពី​ការ​ថែទាំ​​ទារក​ទើប​កើត ប៉ាម៉ាក់ថ្មីថ្មោងគួរដឹង!

    ពិត​ណាស់​ ​ប៉ា​ម៉ាក់​ថ្មី​ថ្មោង​ច្បាស់​ជា​មាន​ចម្ងល់​ជា​​ច្រើន​ទាក់ទង​​នឹង​កូន​ដែល​ទើប​កើត ដូចជា​ការ​បំបៅ​ដោះ​កូន​ ងូត​ទឹក​ និង​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ ឲ្យ​កូន​ជា​ដើម។ ដូច្នេះ​ហើយ​ ដើម្បី​ថែទាំ​កូន​ឲ្យ​បាន​ត្រឹមត្រូវ ប៉ា​ម៉ាក់​អាច​អនុវត្ត​តាម​វិធី​ណែនាំ​ខាង​ក្រោម​​នេះ។

    ១. ការ​បំបៅ​ដោះ​កូន

    នៅ​ពេល​ដំបូង កូន​មើល​ទៅ​​ដូចជា​បៅ​មិន​ឈប់​ ប៉ុន្តែ​យូរ​ៗ​ទៅ​​​​ការ​បៅ​របស់​កូន​នឹង​ថយ​ចុះ​ ទៅ​តាម​បរិមាណ​ទឹក​ដោះ​ដែល​​ម៉ាក់​ផលិត​បាន។ អ៊ីចឹង​ហើយ​ ម៉ាក់​គួរ​បំបៅ​ដោះ​កូន​​ឲ្យ​បាន​ញឹកញាប់​តាម​​ដែល​កូន​ត្រូវការ​។

    គន្លឹះថែទាំកូន២

    ២. លាង​សម្អាត​ខ្លួន និង​ងូត​ទឹក​ឲ្យ​កូន

    នៅ​រយៈពេល​ពីរ​បី​ថ្ងៃ​ដំបូង ប៉ា​ម៉ាក់​មិន​ចាំបាច់​ងូត​ទឹក​ឲ្យ​កូន​នោះ​ទេ គ្រាន់​តែ​លាង​សម្អាត​មុខ ក ដៃ និង​គូទ​ដោយ​ប្រុងប្រយ័ត្ន​ប៉ុណ្ណោះ​។ ចូរ​ជ្រើសរើស​ពេល​ដែល​កូន​ភ្ញាក់ និង​មាន​អារម្មណ៍​រីករាយ​ ព្រម​ទាំង​ត្រៀម​សម្ភារៈ​ងូត​ទឹក​ ដូចជា​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ កន្សែង​ជូត​ខ្លួន ខោ​ទឹក​នោម​ថ្មី ឬ​សំលៀក​បំពាក់​ថ្មី​ ជា​ស្រ្តេច​ពេល​ងូតទឹក​ឲ្យ​កូន​។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ​​៣. ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ឲ្យ​បាន​ញឹកញាប់

    ជាក់ស្ដែង ស្បែក​ទារក​ទើប​កើត​មាន​សភាព​ខ្សោយ​ ហេតុនេះ​ហើយ ប៉ា​ម៉ាក់​គួរ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ឲ្យ​បាន​ឆាប់​ កាន់​តែ​ប្រសើរ​ នៅ​ពេល​ដែល​​កូន​នោម​ ឬ​បន្ទោបង់ ដើម្បី​​កុំ​ឲ្យ​​ស្បែក​កូន​​ឡើង​​ក្រហម​ និង​ឈឺចាប់។ ជា​ធម្មតា ទារក​ទើប​កើត​​ត្រូវការ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ពី​១០ ទៅ​១២​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​នៅ​ពេល​ដែល​ទារក​រៀង​ធំ​បន្តិច​ ​កូន​ត្រូវ​ការ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ប្រហែល​ពី​៦ ទៅ​៨​ដង​ប៉ុណ្ណោះ។

    ៤. ការ​គេង​របស់​ទារក

    ជា​ទូទៅ ទារក​ទើប​កើត​គេង​តែ​២ ទៅ​៣​ម៉ោង​ប៉ុណ្ណោះ​ ទាំង​នៅ​ពេល​យប់​ និង​ពេល​ថ្ងៃ ដោយ​សារ​តែ​កូន​មិន​ទាន់​ស៊ាំ​ទៅ​នឹង​ពេល​ថ្ងៃ និង​យប់​នៅ​ឡើយ។ អា​អូន​លូតលាស់​លឿន​ណាស់​នៅ​រយៈពេល​​ប៉ុន្មាន​ខែ​ដំបូង។ ដោយ​សារ​តែ​ទារក​មាន​ក្រពះ​តូច ដូច្នេះ​ហើយ​ កូន​ត្រូវការ​ការ​បំបៅ​ដោះ​ក្នុង​បរិមាណ​តិចតួច និង​ញឹកញាប់។

    អត្ថបទគួរអាន៖

    ៥. កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​ភ្លាម​ៗ​លើ​ទារក​ (SIDS)

    ការ​ស្លាប់​ភ្លាម​ៗ​លើ​ទារក​​ កម្រ​នឹង​កើត​ឡើង​ក៏​ពិត​មែន​ ប៉ុន្តែ​ប៉ា​​ម៉ាក់​មិន​គួរ​ធ្វេសប្រហែស​ឡើយ។ ប៉ា​ម៉ាក់​គួរ​ដាក់​ឲ្យ​កូន​គេង​ផ្ងារ​ នៅ​ក្នុង​បន្ទប់​ជាមួយ​ប៉ា​ម៉ាក់​នៅ​​រយៈពេល​៦​ខែ​ដំបូង។ ការ​ធ្វើដូចនេះ គឺ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ផ្សេង​ៗ។​ បន្ថែម​ពី​នេះ ម៉ាក់​មិន​គួរ​ជក់​បារី​នៅ​អំឡុង​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន​ឡើយ​។ ​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 16

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម