ការថែទាំទារក

ការថែទាំទារក - កូន​នៅ​តូច​ ទាមទារ​ការ​ថែទាំ​ខ្លាំង​បំផុត។ តើ​ការ​ថែទាំ​ផ្នែក​ណា​ខ្លះ ឬ​ទៅ​តាម​អាយុ(ខែ) របស់​កូនៗ ដែល​ម៉ាក់ប៉ា ទាំង​ឡាយ​គួរ​ដឹង?

ចំណេះដឹងទូទៅ

ការថែទាំទារក

ដឹងតិចនិច ៥ នេះ ជួយឱ្យទារកគេងលក់ស្កប់រាល់ថ្ងៃ

ការគេងលក់ស្កប់មានសារៈសំខាន់ណាស់ចំពោះទារក ព្រោះមិនត្រឹមតែ ជួយឱ្យទារកមានកម្លាំង និងស្មារតីល្អបន្ទាប់ពីក្រោកពីគេងទេ ថែមទាំងជួយទារកក្នុងការអភិវឌ្ឍរាងកាយ ខួរក្បាល និងប្រព័ន្ធការពាររាងកាយទៀតផង។ ចឹងគួរធ្វើម៉េចជួយឱ្យទារកគេងលក់ស្កប់ល្អ? ដើម្បីជួយ ឱ្យទារកគេងលក់ស្កប់ ម៉ាក់ប៉ាគួរដឹងគន្លឹះទាំងនេះ៖  ១. បង្កើតទម្លាប់មុនពេលគេង ទារករៀនគេងដោយចាប់យកសញ្ញាពីជុំវិញខ្លួន។ ម៉ាក់ប៉ាអាចបង្កើតទម្លាប់មុនពេលគេង ដោយចាប់ផ្តើមជាមួយការរក្សាបន្ទប់គេង ឬកន្លែងគេងឱ្យស្ងប់ស្ងាត់ និងបន្ថយពន្លឺភ្លើង ឬពន្លឺថ្ងៃ ៣០ នាទីមុនពេលដាក់កូនគេង។ ចៀសវាងលេង ឬប្រឡែងលេងជាមួយកូនមុនពេលដាក់កូនឱ្យគេង ព្រោះការរំភើបរីករាយអាចធ្វើឱ្យកូនពិបាកគេង ឬគេងហើយភ្ញាក់មកវិញ។ មួយវិញទៀត ម៉ាក់ប៉ាត្រូវបន្ថយសំឡេង និងនិយាយទៅកាន់កូនបែបលួងលោម ក្នុងគោលបំណងបន្ធូររម្មណ៍កូន។ បន្ទាប់មក ម៉ាក់ប៉ាអាចបង្កើតទម្លាប់ងូតទឹកឱ្យកូន អានរឿងនិទាន ច្រៀងបំពេរ ឬចាក់ភ្លេងបំពេរជាដើម មុនពេលដាក់កូនឱ្យគេង។ ត្រូវប្រកាន់ខ្ជាប់ និងធ្វើតាមទម្លាប់ដដែលៗជារៀងរាល់ពេល យូរៗទៅកូននឹងសុំានឹងទម្លាប់មុនពេលគេងទាំងនេះ។ នៅពេលម៉ាក់ប៉ាធ្វើទម្លាប់ទាំងនេះ កូននឹងដឹងថាដល់ពេលគេងហើយ។ ២. សង្កេតមើលសញ្ញាកូនងងុយគេង បើម៉ាក់ប៉ាឃើញកូនស្ងប់ស្ងាត់ មិនចង់លេង មិនចាប់អារម្មណ៍នឹងសកម្មភាពជុំវិញខ្លួន ស្ងាប់ ញីភ្នែក បៀមម្រាមដៃ មួម៉ៅ ឬសម្លឹងមើលទៅលើបានន័យថា កូនងងុយគេងហើយ។ ម៉ាក់ប៉ាគួររៀបចំឱ្យកូនឱ្យចូលគេង។ ៣. បង្កើតបរិយាកាសកន្លែងគេងកូនឱ្យមានផាសុកភាព កន្លែង ឬបន្ទប់គេងកូនគួរតែមិនមានសម្លេងរំខាន និងមានសីតុណ្ហភាពត្រជាក់ល្មមត្រឹម ២០-២២ អង្សារសេ។ ពូក ឬកម្រាលគេងកូនត្រូវរាបស្មើ មិនទន់ពេក […]

ស្វែងរក ការថែទាំទារក

ការថែទាំទារក

មកដឹងពីអនាម័យពេលកាត់ក្រចកទារក ចៀសវាងឆ្លងមេរោគ

នៅ​ពេល​កាត់​ក្រចក​ដៃ​ឲ្យកូនតូច ​ម៉ាក់​ៗ​គួរតែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​បើ​មិន​ដូច្នេះ​ទេ​អាច​បណ្ដាល​ឲ្យ​មាន​របួស ឬ​ពេល​ខ្លះ​អាច​ទៅ​ជា​ឆ្លង​មេរោគ​ក៏​ថាបាន។ បើ​តាម​អ្នក​គ្រូពេទ្យ សុំ សូរិយា បាន​ឲ្យ​ដឹង​ថាម៉ាក់​ៗ​គួរតែ​ធ្វើបែបនេះ បើ​ចង់​កាត់​ក្រចក​ឲ្យ​កូនប្រកបដោយសុវត្ថិភាព៖ ១- កន្ត្រៃ​កាត់​ក្រចក​ទារក​កុំ​ប្រើ​ឡូកឡំ​ បើ​ចង់​សុវត្ថិភាព​បំផុត គួរតែ​មាន​កន្ត្រៃ​កាត់​ក្រចក​ទារក​ផ្សេង​ពីសមាជិកក្នុងគ្រួសារ ព្រោះ​​បើ​ប្រើឡូកឡំ​គ្នា យើង​មិន​ដឹង​ថាអ្នក​ទាំងនោះ​ប្រើ​ហើយ​​សម្អាតឬអត់ទេ ហើយ​ក៏​មិន​ដឹង​ថា​​នរណា​ខ្លះ​មាន​ជំងឺ​អ្វីដែរ។ ដូចនេះ​វិធី​ល្អ គួរតែ​មាន​កន្ត្រៃ​ផ្សេង​គ្នា សម្រាប់​កាត់​ឲ្យ​កូន​តូច ហើយ​មុន​ពេល និង​ក្រោយ​ប្រើ​រួច ត្រូវ​ជូត​សម្អាត​អាល់កុល និង​​សម្ងួត​ឲ្យ​ស្រួលបួលដាក់​ក្នុង​ប្រអប់​ត្រឹមត្រូវ ចៀសវាង​ក្លាយទៅជា​ច្រែះចាប់។ ២- កាត់​ក្រចក​កូន​ពេល​គេង​លក់ ដូច​ដឹង​ស្រាប់ហើយ​ថា​ទារក​មិន​ទាន់​គេង ច្បាស់​ជា​នៅ​មិន​ស្ងៀម​ឡើយ ដូចនេះ​បើ​ចង់​កាត់​រង់ចាំ​ពេល​កូន​គេង​សក់​សិន។ ក្រោយ​កាត់​រួច ម៉ាក់​ៗ​អាច​យក​ក្រូចឆ្មារ​មួយ​ចំណិត​តូច​មក​ជូត​សម្អាត​គ្រប់​ម្រាម​ដៃ​កូន ចៀសវាង​ពេល​កាត់​ដាច់​សាច់ ហើយ​ឆ្លង​មេរោគ។ ៣- ស្ងោរ ឬ​ស្រុះ​ទឹក​ក្ដៅ ក្នុង​លក្ខខណ្ឌ​នេះ គឺ​សម្រាប់​អ្នក​ដែល​ប្រើ​របស់​រួម​ក្នុង​ផ្ទះ​តែ​មួយ។ ម៉ាក់​ៗ​មុន​នឹង​យក​កន្ត្រៃ​មក​កាត់​ក្រចក​ឲ្យ​កូន​ត្រូវ​យក​ទៅ​ស្ងោរ ឬ​ស្រុះ​ទឹក​ក្ដៅ​សិន ព្រោះ​វា​អាច​ជួយ​កម្ចាត់​មេរោគ​បាន​យ៉ាង​ងាយ ហើយ​មិន​ចាំបាច់​ចំណាយ​ច្រើន។ អត្ថបទពាក់ព័ន្ធ៖ មកស្វែងយល់ពីស្នាមចាក់វ៉ាក់សាំងលើកដំបូងរបស់ទារក ម៉េចបានពេលខ្លះទៅជាខ្ទុះ? ៤- កុំ​ឆ្កឹះឆ្កៀល ក្រចក​ដៃ​របស់​ទារក​គ្មាន​ដី​អ្វី​ចូល​ដូច​មនុស្ស​ធំ​ឡើយ ដូចនេះ​ការ​កាត់​គ្រាន់តែ​ដើម្បី​កុំឲ្យ​កូន​ក្រញៅ​មុខ​ខ្លួនឯង ឬ​មុខ​យើង​តែ​ប៉ុណ្ណោះ។ ដូចនេះ​ពេល​កាត់​រួច​មិន​បាច់​ឆ្កឹះឆ្កៀល ឬ​យក​ឧបករណ៍​ដទៃ​មក​រូស​ឡើយ ព្រោះ​នាំ​តែ​បង្ក​ជា​របួស​ផ្សេង​ៗ​ដល់​កូន​ប៉ុណ្ណោះ។ ៥- ប្រើ​ថ្នាំ​លាប​របួស​ផ្សេង​ៗ ពេល​ខ្លះ​យើង​មិន​អាច​ពិនិត្យ​មើល​ឃើញ​របួស​កូន​ឡើយ ព្រោះ​វា​មាន​ទំហំ​តូច ដូចនេះ​ម៉ាក់​ៗ​អាច​ប្រើ​ជា​ថ្នាំទឹកសំលាប់មេរោគ ឬ​ក្រែម​លាប​របួស​ផ្សេង​ៗ​នៅ​ជុំវិញ​សាច់​ក្រចក​ដៃ ដើម្បី​ការពារ​ខ្លាច​មាន​គ្រោះថ្នាក់​ដោយ​ចៃដន្យ។ ៦- កុំ​កាត់​ពេល​យប់ ចង់​កាត់​ក្រចក​ឲ្យ​កូន​គួរតែ​កាត់​នៅ​ពេល​ថ្ងៃ និង​រក​កន្លែង​មាន​ពន្លឺ​គ្រប់គ្រាន់ ព្រោះ​អាច​មើល​ឃើញ​ច្បាស់ តែ​ចៀសវាង​កាត់​ពេល​យប់​ភ្នែក​មើល​មិន​សព្វ​ជ្រុងជ្រោយ​ឡើយ ហើយ​កម្ទេច​ក្រចក​អាច​ខ្ទាត​ចូល​ទៅ​ប៉ះ​មុខ​កូន​បាន។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក […]


ការថែទាំទារក

បើម៉ាក់ៗមានបញ្ហាទាំងនេះ នោះកូនកើតមកងាយឆ្លងរោគបំផុត

ទារក​ទើប​កើត​មាន​ប្រព័ន្ធ​ការពារ​​ខ្សោយ​ខ្លាំង​ណាស់ ពិសេស​កូន​កើត​មិន​គ្រប់​ខែ កូន​មិន​គ្រប់​គីឡូ ហើយ​បើ​ម៉ាក់ៗ​មាន​បញ្ហា​ពេល​ពពោះ ឬ​ពេល​សម្រាល​ទៀត​នោះ កូនកើតមកងាយឆ្លងរោគបំផុត។ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។ ១- កត្តា​ប្រឈម​​បណ្តាល​ឲ្យ​បង្ករោគ – ម្តាយ​ក្តៅ​ខ្លួន​លើស​ពី ៣៨អង្សារសេ មុន និង​ក្រោយ​សម្រាល – បែក​ទឹក​ភ្លោះ​យូរ លើស​ពី ១៨ ម៉ោង – ទឹកភ្លោះ​មាន​ពណ៌​ខ្ទុះ និង​ក្លិន​ស្អុយ – ម្តាយ​មាន​ការ​បង្ក​រោគ​នៅ​ទ្វារមាស ឬ​ផ្នែក​ណា​មួយ។   ២- សញ្ញា​នៃ​ការ​បង្ក​រោគ – ដក​ដង្ហើម​ហត់​ខ្លាំង – ផត​ទ្រូង – ស្រែក​ថ្ងូរ – សម្បុរ​ស្វាយ ឬ​ស្លេក​ស្លាំង​ខុស​ពី​ធម្មតា – ត្រជាក់​ខ្លាំង (កម្តៅទាបជាង ៣៥ សង្សារសេ) – ក្តៅ​ខ្លាំង (លើសពី ៣៨ អង្សារសេ) – បៅ​​តិច​ជាង​ធម្មតា ឬ​មិន​បៅ​សោះ – ប៉ោង​តឹង​ពោះ – យំ​ដោយ​គ្មាន​មូលហេតុ – ស្បែក​លឿង – លាមក​មាន​ឈាម -ទន់​ខ្លួន ពេល​ខ្លះ​ឈាន​ដល់​ប្រកាច់។   បើ​មាន​សញ្ញា​ទាំង​នេះ យើង​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាប់ បើ​មិន​អ៊ីចឹង​ទេ​អាច​គ្រោះ​ថ្នាក់​ដល់​ស្លាប់។ អត្ថបទពាក់ព័ន្ធ៖ ទារកកើតមក បើចង់ដឹងថាគ ថ្លង់ ពិការភ្នែក ឬអត់ គួរធ្វើយ៉ាងម៉េច? ចំណេះដឹងសម្រាប់ម៉ាក់ៗថ្មីថ្មោង កូនតូចយំ មកពីមូលហេតុច្រើនយ៉ាង តើមានអ្វីខ្លះ?


ការថែទាំទារក

ដឹងអត់ ក្រោយពេលកើតភ្លាម ទារកនៅត្រូវការសារធាតុចិញ្ចឹមពីទងផ្ចិត

សុក ជា​ខ្សែ​ជីវិត​តភ្ជាប់​រវាង​កូនក្នុង​ផ្ទៃ និង​ម៉ាក់ៗ នៅ​ក្នុង​ពោះ​​ម្តាយ ទារក​រស់​បាន​ដោយសារ​ការ​បឺត​ស្រូប​សារធាតុ​ចញ្ចឹម​ផ្សេងៗ​តាម​រយៈ​ទងសុក ហើយ​បន្ទាប់​ពី​កើត​ភ្លាម ទោះបី​ជា​គ្រូពេទ្យ​កាន់​ផ្តាច់​សុក​ក្តី តែ​ទារក​ក៏​នៅ​ត្រូវ​ការ​សារធាតុ​ចញ្ចឹម​នោះ​ដែរ។ បែប​នេះ​ហើយ​ទើប​អង្គការ​សុខភាព​ពិភព​លោក (WHO) ណែនាំ​ឲ្យ​ចងគាប​ផ្ចិត​ទារក​ឲ្យ​បាន​លឿន​បំផុត​បន្ទាប់​ពី​កើត គឺ​មិន​ឲ្យ​លើស​ពី​១​នាទី​ឡើយ។ ទម្រាំ​ទារក​ចេះ​បៅ​ជញ្ជក់​យក​សារធាតុ​ចិញ្ចឹម​​ពី​ខាងក្រៅ​តា​មរយៈ​ការ​បៅ​ដោះ​ម្តាយ នោះ​ក៏​ជា​ពេល​វេលា​ដែល​ផ្ចិត​ក្រៀម​ទៅ​តាម​នោះ​ដែរ។ អំឡុង ៥-១៥ ថ្ងៃ​ក្រោយ​សម្រាល ផ្ចិត​ជ្រុះ​ដោយ​ខ្លួនឯង បើ​សិន​ជា​ម៉ាក់ប៉ា​សម្អាត និង​ធ្វើ​អនាម័យ​បាន​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត។ ប្រការ​គួរ​ធ្វើ៖ – ​ជូត​សម្អាត​ទង​ផ្ចិត​កូន​ឲ្យ​ស្ងួត ក្រោយ​ពេល​ងូត​ទឹក​រួច – លាប​ថ្នាំ​បេតាឌីន​លើ​ផ្ចិត ​- ទុក​ឲ្យ​វា​ជ្រុះ​ដោយ​ខ្លួន​ឯង។ ប្រការ​មិន​គួរ​ធ្វើ៖ ​- មិន​ត្រូវ​រុំ​កន្ទប ឬ​ខោ​ទឹកនោម​លើ​ផ្ចិត – មិន​ត្រូវ​ឆ្កឹះ ឬ​ប៉ះ​ផ្ចិត​ទេ – មិន​ត្រូវ​រោយ​ម្សៅ​លើ​ផ្ចិត – មិន​ត្រូវ​រោយ​ផេះ​លើ​ផ្ចិត – មិន​ត្រូវ​រោយ​សំបុក​ឆ្កែ​ញ៉ាំង​លើ​​ផ្ចិត – ទោះ​ជា​ផ្ចិត​ក្រៀម មិន​ត្រូវ​ទាញ​វា​ឲ្យ​ដាច់​ដែរ។ អត្ថបទពាក់ព័ន្ធ៖ របៀបថែទាំកូនបែបបុរាណ តែឥឡូវពេទ្យហាមធ្វើដាច់ខាត ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

មកស្វែងយល់ពីស្នាមចាក់វ៉ាក់សាំងលើកដំបូងរបស់ទារក ម៉េចបានពេលខ្លះទៅជាខ្ទុះ?

ក្រោយ​កើត​ភ្លាម​ទារក​គ្រប់​រូប​នឹង​ទទួល​បាន​វ៉ាក់សាំង បង្ការ​រោគ​របេង និងជំងឺរលាកថ្លើមB ហើយ​ក្រោយ​ចាក់​ភ្លាម​មិន​មាន​ដំបៅ​អ្វី​ទេ។ តែ​មួយ​រយៈ​ក្រោយ​កន្លែង​ចាក់​វ៉ាក់សាំង​នោះ បែរ​ជា​មាន​ស្នាម​ក្រហម និង​កន្ទួល ហើយ​ខ្លះ​ទៀត​បង្ក​ជា​ខ្ទុះ។ ដើម្បី​ឲ្យ​អស់​ចម្ងល់​ពី​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា នោះ​ជា​រឿង​ធម្មតា​ទៅ​ហើយ តែ​បញ្ហា​ស្នាម​កន្លែង​ចាក់​វ៉ាក់សាំង​ទៅ​ជា​ខ្ទុះ មកពី​ម៉ាក់​ៗ​មិន​បាន​ថែរក្សា​អនាម័យ​កូន​ឲ្យ​បាន​ដិតដល់។ លោក​ក៏​បាន​បន្ត​ទៀត​ថា ជា​ធម្មតា​ចាក់​ហើយ​គ្មាន​ឃើញ​បញ្ហា​អ្វី​ទេ តែ​ក្រោយ​ប៉ុន្មាន​ថ្ងៃ​ទើប​មុខ​របួស​កន្លែង​ចាក់​វ៉ាក់សាំង​នោះ ប្រែ​ជា​កន្ទួល​ក្រហម ឡើង​ស្នាម​លើ​ស្មា​នេះ​ដោយសារប្រតិកម្ម​របស់​វ៉ាក់សាំង​ដែល​បាន​ដក​មេរោគ​​ចេញ។ តែនៅ​ពេល​ស្បែក​ទារក​ប្រែ​ជា​កើត​ខ្ទុះ ម៉ាក់​ៗ​ទាំងអស់​គួរតែ​យក​ចិត្ត​ទុក​ដាក់​ផ្នែក​អនាម័យ ដោយ​ជូត​សម្អាត​ស្បែក​ឲ្យ​ស្រួត​ពេល​ងូត​ទឹក ហើយ​ជូត​នឹង​អាល់កុលបន្ថែម​ទៀត ដើម្បី​សម្លាប់​មេរោគ​ដែល​នៅ​ជាប់​មុខ​របួស​នោះ។ “ជា​ធម្មតា​ទារក​តែង​មាន​ស្នាម​បែប​នេះ​ទាំង​អស់​គ្នា ទាស់​ត្រង់​ថា​អ្នក​ខ្លះ​ស្នាម​តូច ឬ​ធំ​ប៉ុណ្ណោះ ហើយ​មួយ​ទៀត​វា​អាស្រ័យ​លើ​ការ​ថែរក្សា បើ​ក្រោយ​មាន​ស្នាម​ម៉ាក់​ៗ​យក​ចិត្ត​ទុក​ដាក់​ថែទាំ ជូត​សម្អាត​ដិតដល់​វា​មិន​បង្ក​ទៅ​ជា​ខ្ទុះ​ទេ។ តែ​បើ​បណ្ដោយ​ឲ្យ​កន្លែង​ចាក់​វ៉ាក់សាំង​នោះ​សើម និង​ឧស្សាហ៍​កកិត​ច្រើន ទើប​វា​ទៅ​ជា​ចេញ​ហើមខ្លាំង ខ្ទុះ ”។ អត្ថបទ​ពាក់ព័ន្ធ៖ ចំណេះដឹងសម្រាប់ម៉ាក់ៗថ្មីថ្មោង កូនតូចយំ មកពីមូលហេតុច្រើនយ៉ាង តើមានអ្វីខ្លះ? មួយ​វិញ​ទៀត​ក្រោយ​ចាក់​វ៉ាក់សាំង​រួច ពេល​ខ្លះ​កន្លែង​មុខ​របួស​នោះ​អាច​ប្រែ​ទៅ​ជា​រឹង ដូចនេះ​កុំ​យក​អ្វី​ទៅ​លាប​ពី​លើ​នោះ​ឲ្យ​សោះ​ដូចជា ប្រេង​កូឡា ស្អំទឹកកក ទឹក​ក្ដៅ ឬ​យក​ដៃ​ទៅ​អង្អែល ព្រោះ​វា​នាំ​ឲ្យ​ក្លាយ។ ក្រោយ​ពេល​ជូត​ទឹក​អាល់កុល​ជា​ប្រចាំ រយៈពេល​ប្រហែល ២ សប្ដាហ៍​ស្នាម​កន្ទួល​ខ្ទុះ​នោះ​នឹង​ក្រៀម ហើយ​ស្ងួត​ម្ដង​បន្តិច​ៗ។ បន្ទាប់មក​ទៀត​ស្បែក​កន្លែង​ចាក់​វ៉ាក់សាំង​នោះ​នឹង​ទៅ​ជា​ស្នាម​ក្រហូងប៉ុន​ចុង​ធូប។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]


ការថែទាំទារក

ទារកយំ មកពីមូលហេតុច្រើនយ៉ាង តើមានអ្វីខ្លះ?

ទារក​យំ​មាន​មូលហេតុ​ច្រើន​យ៉ាង ម៉ាក់ៗ​ទើប​មាន​កូន​ដំបូង​ប្រហែល​មិន​​បាន​ដឹង​អស់​នោះ​ទេ តើ​កូន​យំ​ដោយសារ​រឿង​អី​ខ្លះ? ដើម្បី​ជា​ជំនួយ​ដល់​ម៉ាក់ៗ​ថ្មី​ថ្មោង Hello គ្រូពេទ្យ នឹង​បង្ហាញ​មូល​ហេតុ​ធ្វើ​ឲ្យ​ទារក​យំ។ ១- ឃ្លាន ទារក​ឃ្លាន​ម៉ឹម​ទឹកដោះ​ម៉ាក់ ឬ​ទឹក​ដោះ​គោ គ្មាន​សញ្ញា​អ្វី​ក្រៅ​ពី​យំ​ទេ ព្រោះ​គេ​មិន​ទាន់​ចេះ​និយាយ បើ​ដល់​ម៉ោង​បៅ​ហើយ​គេ​យំ​នេះ បញ្ជាក់​កូន​ឃ្លាន​ហើយ ត្រូវ​បំបៅ​កូន​ភ្លាម។ ២- មិន​ស្រួល​ខ្លួន ពេល​មិន​ស្រួល​ខ្លួន ឈឺចាប់​កន្លែង​ណា​មួយ ពិសេស​ក្តៅ​ខ្លួន ក្អក ផ្តាសាយ ហៀរសំបោរ ឈឺពោះ ទារក​នឹង​យំ​ងរង៉ក់​ដាក់​ម៉ាក់ប៉ា មិន​ចង់​បៅ​ដោះ​នោះ​ទេ ដូច​តែ​យើង​មនុស្ស​​ធំ​អ៊ីចឹង​ដែរ។ បើ​កូន​យំ​ដោយសារ​សារ​ក្តៅ​ខ្លួន ត្រូវ​ប្រញាប់​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ ឬ​នាំ​ទៅ​ពេទ្យ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣- ហត់នឿយ ក្មេង​ក៏​ចេះ​ធុញ និង​ហត់​នឿយ​ដូច​មនុស្ស​ចាស់​ដែរ ពេល​គេ​លេង​ច្រើន​ពេក ឬ​ធ្វើ​រឿង​ដដែលៗ ដូចនេះ​ម៉ាក់ប៉ា​ត្រូវ​ចេះ​រិះ​រក​វិធី​លេង​ជាមួយ​ឲ្យ​ច្រើន​របៀប ទើប​កូន​រីករាយ មិន​ស្ត្រេស។ ៤- មាន​អ្វី​​រំខាន សំឡេង​រំខាន​ផ្សេងៗ​នៅ​ជុំវិញ​ខ្លួន កន្ទួលរមាស់ សត្វ​ល្អិត​ខាំ ឬ​ទិច ឬ​មាន​អ្វី​រារាំង​នៅ​ចំពោះ​មុខ​គេ​នោះ សុទ្ធ​តែ​ជា​ការ​រំខាន ធ្វើ​ឲ្យ​កូន​ធុញ​ថប់ ទៅ​ជា​ស្រែក​យំ​ដែរ។ [embed-health-tool-vaccination-tool] ៥- ដុះ​ធ្មេញ ពេល​អាយុ​បាន ៦ ខែ ទារក​ចាប់​ផ្តើម​ដុះ​ធ្មេញ​បណ្តើរៗ​ហើយ ដែល​ពេល​ដុះ​ធ្មេញ​ដំបូង​ធ្វើ​ឲ្យ​អញ្ចាញ​ធ្មេញ​អាអូន​ឈឺ ឬហើម ក៏​រក​រឿង​យំ អំឡុង […]


ការថែទាំទារក

ទារកកើតតាមការវះកាត់ ប្រឈមកើតអូទីស្សឹម ដល់ទៅជាង៣០%

ទាំង​មូលហេតុ​បង្ក និង​វិធីព្យាបាល​ឲ្យ​ជាសះស្បើយ​កុមារ​អូទីស្សឹម ពុំទាន់​មាន​ការបញ្ជាក់​ច្បាស់​នៅឡើយ​ទេ។ ប៉ុន្ដែការសិក្សា​ចុងក្រោយ រកឃើញ​ថា ទារក​កើត​តាម​ការ​វះកាត់ ប្រឈម​កើត​អូទីស្សឹម រហូត​ដល់ ៣៣% បើធៀប​នឹង​ទារក ដែល​កើត​តាម​បែប​ធម្មជាតិ។ បេក្ខជន​បណ្ឌិត Tianyang Zhang មកពី​វិទ្យាស្ថាន Karolinska Institutet ក្នុង​ក្រុង​ Stockholm របស់​ស៊ុយអែត បាន​វាយតម្លៃ​លើ​ការសិក្សា​ពីមុន​ចំនួន ៦១ ដោយ​មាន​ទិន្នន័យ​ទារក ជាង ២០​លាន​នាក់ នៅ​ប្រទេស​ចំនួន ១៩។ មូលហេតុ​បង្ក​ឲ្យ​កើត​អូទីស្សឹម ដោយសារ​ទារក​កើត​តាម​ការវះកាត់ មិន​បាន​រងការ​ប៉ះពាល់​ជាមួយ​​បាក់តេរី​នៅ​ក្នុង​ទ្វារមាស បណ្ដាល​ឲ្យ​ប្រព័ន្ធ​ការពារ​វិវត្ត​មិន​ល្អ និង​បង្ក​បញ្ហា​ខួរក្បាល​បន្ថែម​ទៀត។ អ្នកស្រាវជ្រាវ បញ្ជាក់​ថា ការរកឃើញ​នេះ អាច​ជួយ​កាត់​បន្ថយ​អត្រា​ការ​សម្រាល​កូន​តាម​ការវះកាត់ ដែល​ពេលខ្លះមាន​ភាព​មិន​ចាំបាច់។ ការ​សម្រាល​កូន​តាម​ការវះកាត់ គឺធ្វើឡើង​ដើម្បី​ការពារ​សុខភាព​ម្ដាយ និង​ទារក ប៉ុន្ដែ​ការ​សម្រាល​កូន​ដោយ​វះកាត់ មាន​ការ​កើនឡើង​ខ្លាំង នៅ​តាម​ប្រទេស​មាន​ចំណូល​ខ្ពស់ ដោយ​មូលហេតុ​វប្បធម៌ ឬ​ភ័យខ្លាច​ការ​សម្រាល​តាម​បែប​ធម្មជាតិ។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗខ្វះជាតិដែកពេលពពោះ និងចាក់ថ្នាំស្ពឹកឆ្អឹងខ្នងពេលសម្រាល នាំឲ្យកូនកើតអូទីស្សឹម? វិធីនេះមានប្រសិទ្ធភាព ជួយក្មេងអូទីស្សឹម ឲ្យចេះនិយាយ ក្រៅពី​ប្រឈម​កើត​អូទីស្សឹម ការសិក្សា​ពីមុន ក៏​រកឃើញ​ដែរ​ថា ការ​សម្រាល​ដោយ​វះកាត់ ទារក​ប្រឈម​នឹង​ជំងឺ​ធាត់ អាលែកហ្ស៊ី ហឺត ទឹកនោមផ្អែម និង​មហារីក​គ្រាប់ឈាម។ ក្នុង​ករណី​មាន​សំណួរ […]


ការថែទាំទារក

ម៉ាក់ៗគួរតែដឹងរឿងទាំងប៉ុន្មាននេះ អំពីការគេងរបស់ទារក

ទារក​ទើប​នឹង​កើត​ត្រូវ​ការ​គេង​ច្រើន ហើយ​នោះ​ក៏​រឿង​ចាំបាច់​បំផុត​ដែរ ព្រោះ​ជួយ​ឲ្យ​ទារក​លូតលាស់​បាន​ល្អ។ បើ​តាម​អ្នកគ្រូពេទ្យ​ផ្នែក​ឆ្មប សុំ សូរិយា បម្រើ​ការ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ ស្រុក​ខ្សាច់​កណ្ដាល បាន​ឲ្យ​ដឹង​ថា យើង​មិន​គួរ​ធ្វើ​រឿង​ប៉ុន្មាន​ខាងក្រោម​នេះ ព្រោះ​វា​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​ដំណេក​របស់​កូន នាំ​ឲ្យ​កូន​មាន​បញ្ហា​ផ្សេង​ៗ។ អ្នកគ្រូពេទ្យ​រូប​នោះ​បាន​បន្ត​ទៀត​ថា ទារក​ទើប​កើត​ខ្លះ​គេង ៥-៨ ដង​ក្នុង​មួយ​ថ្ងៃ ហើយ​ពេល​វ័យ​កាន់តែ​វិវត្ត ការ​គេង​ក៏​កាន់តែ​តិច​ជាង​មុនដែរ រហូត​ដល់​ពេល​ពួកគេ​មាន​វ័យ​ដល់ ១ ឆ្នាំ ការ​គេង​នៅ​សល់​ត្រឹម ២ ឬ ៣ ដង​ប៉ុណ្ណោះ។ ខាងក្រោម​នេះ​ជា​ដំបូន្មាន​ខ្លះ​ៗ​ទាក់ទង​នឹង​ការ​គេង​របស់​ទារក ដែល​ម៉ាក់​ៗ​គួរតែ​ដឹង៖ ១- កាល​ណា​យើង​ឧស្សាហ៍​ធ្វើឲ្យ​កូន​ភ្ញាក់​ទាំង​កំពុង​គេង អាច​ធ្វើឲ្យ​ទារក​គេង​មិន​ឆ្អែត ហើយ​ប៉ះពាល់​ដល់​សុខភាព និង​ខួរក្បាល។ ២- ទារក​មិន​អាច​គេង​លក់​មួយ​យប់​ទល់​ភ្លឺ​បាន​ឡើយ ពួកគេ​ត្រូវការ​ក្រោក​បៅ​យ៉ាង​ហោច​ណាស់​ចន្លោះ​ពី ២-៤ ដង​ដែរ។ ៣- ជា​ធម្មតា​ទារក​ងុយ​គេង​តែងតែ​រក​រឿង ឬ​យំ ដូចនេះ​បើ​សង្កេត​ឃើញ​ថា​កូន​គ្មាន​បញ្ហា​សុខភាព​ខុស​ប្រក្រតី​អ្វី​ទេ គឺ​មាន​ន័យ​ថា​យំ​ព្រោះ​ងងុយ ហើយ​ដើម្បី​ឲ្យ​ទារក​គេង​លក់​ឆាប់​ត្រូវ​បំបៅ​កូន​ពេល​ងងុយ​នោះ​ទៅ។ ៤- ត្រូវ​កំណត់​ពេល​វេលា​គេង​​កូន​ឲ្យ​បាន​ច្បាស់លាស់ ​ចៀសវាង​ជ្រុល​ពេល អាច​នាំឲ្យ​កូន​ពិបាក​គេង។ ឧទាហរណ៍​៖ កូន​ធ្លាប់​ចូល​គេង​ម៉ោង ៧៖៣០ នាទី​យប់ មិន​គួរ​អូស​បន្លាយ​រហូត​ដល់​ម៉ោង ៩៖០០ យប់ឡើយ ព្រោះ​កាលណា​ខក​គេង កូន​ចាប់ផ្ដើម​មួម៉ៅ​ខ្លាំង និង​ពិបាក​លួង​ជាដើម។ ៥- ទារកទើបកើត​​ ពេល​គេង ​ច្រើន​​មាន​អាការៈ​ភ្ញាក់​កន្ទ្រាក់ […]


ការថែទាំទារក

ធ្លាប់ឮពីជំងឺ ស្កន់ម្តាយដើម អត់ ហេតុអីគេហៅឈ្មោះបែបហ្នឹង?

កាល​ពី​ជំនាន់​មុន គេ​តែង​ឮ​ចាស់ៗ​និយាយ​ពី​ជំងឺ​ស្កន់​ម្តាយដើម​ដែល​កើត​លើ​ទារក តើ​ជំងឺ​នេះ​ជា​ជំងឺ​អ្វី​ឲ្យ​ប្រាកដ? បណ្តាល​មក​ពី​មូលហេតុ​អី? តាម​ការ​សាកសួរ​ជាមួយ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ជំងឺ​ស្កន់​ម្តាយ​ដើម ជា​ពាក្យ​ដែល​ចាស់ៗ​ហៅ​លើ​ក្មេងៗ​ដែល​មាន​អាការៈ​ប្រកាច់​នៅ​ពេល​កើត​បាន ១-២ អាទិត្យ ដោយ​មាន​ជំនឿ​ថា ម្តាយ​ដើម​របស់​ក្មេង នឹង​មក​យក​ជីវិត​កូន​ទៅ​វិញ មិន​ឲ្យ​រស់នៅ​​ជាមួយ​ម្តាយ​ចុង​ទេ។ តែ​បើ​តាម​បច្ចេកទេស​ពេទ្យ ស្កន់ម្តាយដើម ជា​ជំងឺ​តេតាណុស​ផ្ចិត​ទារក ដែល​មូលហេតុ​បណ្តាល​មក​ពី​ការ​យក​សម្ភារៈ​មិន​ស្អាត មិន​បាន​ស្ងោរ​សម្លាប់​មេរោគ ចំណិតឫស្សី ទៅ​កាត់​ផ្ចិត​ទារក កង្វះ​អនាម័យ​ពេល​ថែទាំ​ផ្ចិត​ទារក និង​ការ​យក​របស់​មិន​ស្អាត ដូចជា ផេះ ដីដំបូក សំបុក​ពីងពាង សំបុកឆ្កែញ៉ាំង ម្សៅ ទៅ​រោយ​លើ​ផ្ចិត​ទារក​ជា​ដើម។ រោគ​សញ្ញា​ជំងឺ​តេតាណុស​ផ្ចិត​ទារក៖ – លែងចង់បៅ – ក្តៅខ្លួន – យំមិនបាត់ – ពិបាកដកដង្ហើម – កន្ត្រាក់សាច់ដុំថ្គាម – កន្ត្រាក់រឹងដងខ្លួន ជើងត្រង់ ដៃបត់ខ្លាំង – ប្រកាច់។ វិធី​ថែទាំ​ផ្ចិត​ទារក​មិន​ឲ្យ​ឆ្លង​មេរោគ កើត​តេតាណុស៖ ​- ជូត​សម្អាត​ទង​ផ្ចិត​​ឲ្យ​ស្ងួត ក្រោយ​ពេល​ងូត​ទឹក​រួច ​- លាប​ថ្នាំ​បេតាឌីន ​- មិន​ត្រូវ​រុំ​កន្ទប ឬ​ខោ​ទឹកនោម​លើ​ផ្ចិតទេ – មិន​ត្រូវ​ឆ្កឹះ ឬ​ប៉ះ​ផ្ចិត​ទារកនោះ​ទេ ទុក​ឲ្យ​វា​ជ្រុះ​ដោយ​ខ្លួន​ឯង។ អត្ថបទពាក់ព័ន្ធ៖ របៀបថែទាំផ្ចិតទារកទើបកើត ឲ្យឆាប់ជ្រុះ គ្មាន​ដំបៅខ្ទុះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]


ការថែទាំទារក

ទារកជួបបញ្ហាស្បែកទាំងនេះញឹកញាប់ តែមួយចំនួនជាទៅវិញដោយឯកឯង

ស្បែក​ទារក​​នៅ​ខ្ចី​ខ្លាំង​ណាស់ ងាយ​ប្រឈម​នឹង​បញ្ហា​ចេញ​​កន្ទួលរមាស់​ផ្សេងៗ និងអាច​បណ្តាល​ឲ្យ​រលាកស្បែក។ ខាង​ក្រោម​នេះ​ជា​បញ្ហា​ស្បែក​ទារក​ជួប​ញឹក​ញាប់​បំផុត ដែល​បញ្ហា​ស្បែក​មួយ​ចំនួន​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ឯងៗ ឯ​មួយ​ចំនួន​ទៀត​អាច​វិវត្ត​ទៅ​ធ្ងន់ធ្ងរ បើ​យើង​មិន​ព្យាបាល។ ១- កន្ទួល​ពណ៌​ស​នៅ​ចុង​ច្រមុះ ​ឬ​ត្របក​ភ្នែក  បញ្ហា​ស្បែក​​ប្រភេទ​នេះ បណ្ដាល​មក​ពី​ក្រពេញ​ខ្លាញ់​នៅ​លើ​ស្បែក។ កាល​ណា​ក្រពេញ​ស្បែក​ទារក​សម្បូរ​ជាតិ​ខ្លាញ់​ដែល​ផ្ទុក​សារជាតិ Keratinនិង Sebum បង្ក​ទៅ​ជា​ពង​បែក​តូចៗ​ពណ៌​ស ឬលឿង​​លើ​​មុខ។ តែ​ម៉ាក់ប៉ា​មិន​បាច់​បារម្ភ​ទេ ជា​ធម្មតា​ អាការៈ​នេះ​នឹង​ត្រូវ​ជា​សះស្បើយ​ដោយ​ឯក​ឯង ពី ៨-១០ ថ្ងៃ មិន​ចាំបាច់​​ការ​ព្យាបាល​អ្វី​ទាំង​អស់។ អត្ថបទពាក់ព័ន្ធ៖ កូនក្មេងកើតមកមានពងថ្លា សៗ នៅលើច្រមុះ មកពីអ្វី? ២- ចំហាយ​ក្តៅ ឬចែងថ្ងៃ  ចំហាយ​ក្តៅ ឬ ចែងថ្ងៃ ជាកន្ទួល​ខ្ទុះ​តូចៗ ពណ៌​ក្រហម ច្រើន​កើត​មាន​នៅ​លើ​ខ្នង ថ្ងាស ឬ​​​បរិវេណ​ដើម​ទ្រូង​​ទារក។ ចែង​ថ្ងៃបង្ក​ឡើង​ដោយ​​​ការ​កក​ស្ទះ​រន្ធញើស ជា​ពិសេស​​កើត​​ពេល​​អាកាស​ធាតុ​ក្តៅ​ខ្លាំង​ ឬ​សើម​ខ្លាំង។ ៣- មុន​ ឬ​ស្រែង​ទឹកដោះ មុន ឬ​ស្រែង​ទឹក​ដោះ ជា​ការ​រលាក​ក្រហមៗ​​ ហើយ​មាន​ខ្ទុះ​សៗ​នៅ​លើមុខ ឬ​ថ្ពាល់​ទារក​នេះ កើត​ឡើង​ដោយ​សារ​ការ​វិវត្ត ​នៃ​ការ​បញ្ជូន​អ័រម៉ូន​ពី​​ម្ដាយ​ទៅ​រាង​កាយ​ទារក ឬ​មក​ការ​ពី​ហៀរ​ទឹក​ដោះ និង​ទឹកដោះ​គោ​ទៅ​លើ​មុខ​ទារក។ បើ​រលាក​តិចតួច វា​រលាយ​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង តែ​រលាក​ខ្លាំង​ម៉ាក់ប៉ា​ចាំបាច់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ប្រើ​ប្រេង ឬ​ក្រែម​បំបាត់​រលាក​ព្យាបាល។ អត្ថបទពាក់ព័ន្ធ៖ ស្បែក​អាអូន​មាន​បញ្ហា សាកប៉ុន្មានចំណុច​នេះលមើល៍ ៤- ស្នាម​សៗ វា​ជា​ស្នាម​សៗ សែ្តង​ចេញ​ជា​បន្ទះ​ស​ជាមួយ​ក្រមរ​ស្តើង ដូច​ជា​ជំងឺ​ភ្លឺ​នៅ​លើ​មនុស្ស​ធំ […]


ការថែទាំទារក

ទារកទើបកើតមានស្នាមខៀវៗ នៅលើស្បែកជាអ្វី? ហើយបាត់ទៅវិញអត់?

ម៉ាក់​ៗ​​ពេល​ឃើញ​កូនទើប​កើត​មាន​ស្នាម​ខៀវ​ៗ​នៅ​ស្បែក​ប្រាកដជាមាន​ការ​ព្រួយ​បារម្ភខ្លះៗ ព្រោះ​ខ្លាច​ជាប់​រហូត​ពេញ​មួយ​ជីវិត។ ចំពោះ​បញ្ហា​ស្នាម​ខៀវ​ស្រាល ឬ​ខៀវ​ក្រមៅ​លើ​ស្បែក​ទារក​នេះ លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា បាន​ឲ្យ​ដឹង​ថា វា​មិនមែន​ជា​រឿង​ធំដុំ​គួរឲ្យ​គិត​ឡើយ។ គ្រូពេទ្យ​ឯកទេស​កុមារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​រូប​នេះ​បាន​បន្ត​ទៀត​ថា ស្នាម​ខៀវ​នេះ​ហៅថា Mongolian spot គឺជា​រឿង​ធម្មតា​នៃ​ការ​បម្រែបម្រួល​ពណ៌​ស្បែក ដែល​មាន​តាំងពី​កំណើត​របស់​ទារក​ ឬ​មួយ​រយៈ​ក្រោយ​កើត​រួច ហើយ​វា​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​កូន​មាន​អាយុ ៤-៥ ឆ្នាំ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ក្នុង​ករណី​នេះ​លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា បាន​បញ្ជាក់​ថា កើត​ឡើង​ដោយសារ​បម្រែបម្រួល​អ័រម៉ូន ព្រោះ​កោសិកា​ដែល​ផលិត​ជាតិ​ពណ៌​លើ​ស្បែក Melanocyte វា​បាន​បង្កើត​ជាតិ​ពណ៌​ច្រើន​លើស​កម្រិត រីឯ​មូលហេតុ​ធ្វើឲ្យ​បង្កើត​ខុស​ប្រក្រតី​បែប​នោះ អ្នក​វិទ្យាសាស្ត្រ​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​ទេ។ ចំណែក​ឯ​​ទីតាំង​ដែល​ស្នាម​ខៀវ​​ឧស្សាហ៍​ឃើញ​កើត​មាន​ជាង​គេ ជើង គូទ ខ្នង ហើយ​មាន​មួយ​ចំនួន​តូច​នៅ​លើ​មុខ​ដែរ។ [embed-health-tool-child-growth-chart] ចំពោះ​ផល​ប៉ះពាល់​ចំពោះ​ទារក​វិញ ម្ចាស់​បន្ទប់​ពិគ្រោះ​ជំងឺ​កុមារ​ខាង​លើ​បាន​បន្ថែម​ទៀត​ថា មិន​មាន​អ្វី​ដែល​អាក្រក់​ចំពោះ​សុខភាព​រាងកាយ ឬ​ស្នាម​នោះ​ធ្វើឲ្យ​មាន​ការ​ឈឺចាប់​ឡើយ គ្រាន់តែ​វា​ប៉ះពាល់​ដល់​ផ្នែក​សម្រស់​តែ​ប៉ុណ្ណោះ បើ​មាន​នៅ​លើ​មុខ។ បើ​គិត​រក​ថ្នាំ​ដើម្បី​លាប​បំបាត់​ក៏​គ្មាន​ដែរ ព្រោះ​ដល់​ពេល​វា​នឹង​រលុប​ដោយ​ឯង​ៗ ហើយ​ភាគច្រើន​ក្រោម​អាយុ ១០ ឆ្នាំ ហើយ​មួយ​វិញ​ទៀត​ស្នាម​ខៀវ​នេះ វា​ខុស​ពី​ស្នាម​ដៅ​ខ្មៅ​ៗ ឬ​ក្រហម។ អត្ថបទគួរអាន៖ ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ