ការថែទាំទារក

ការថែទាំទារក - កូន​នៅ​តូច​ ទាមទារ​ការ​ថែទាំ​ខ្លាំង​បំផុត។ តើ​ការ​ថែទាំ​ផ្នែក​ណា​ខ្លះ ឬ​ទៅ​តាម​អាយុ(ខែ) របស់​កូនៗ ដែល​ម៉ាក់ប៉ា ទាំង​ឡាយ​គួរ​ដឹង?

ចំណេះដឹងទូទៅ

ការថែទាំទារក

ដឹងតិចនិច ៥ នេះ ជួយឱ្យទារកគេងលក់ស្កប់រាល់ថ្ងៃ

ការគេងលក់ស្កប់មានសារៈសំខាន់ណាស់ចំពោះទារក ព្រោះមិនត្រឹមតែ ជួយឱ្យទារកមានកម្លាំង និងស្មារតីល្អបន្ទាប់ពីក្រោកពីគេងទេ ថែមទាំងជួយទារកក្នុងការអភិវឌ្ឍរាងកាយ ខួរក្បាល និងប្រព័ន្ធការពាររាងកាយទៀតផង។ ចឹងគួរធ្វើម៉េចជួយឱ្យទារកគេងលក់ស្កប់ល្អ? ដើម្បីជួយ ឱ្យទារកគេងលក់ស្កប់ ម៉ាក់ប៉ាគួរដឹងគន្លឹះទាំងនេះ៖  ១. បង្កើតទម្លាប់មុនពេលគេង ទារករៀនគេងដោយចាប់យកសញ្ញាពីជុំវិញខ្លួន។ ម៉ាក់ប៉ាអាចបង្កើតទម្លាប់មុនពេលគេង ដោយចាប់ផ្តើមជាមួយការរក្សាបន្ទប់គេង ឬកន្លែងគេងឱ្យស្ងប់ស្ងាត់ និងបន្ថយពន្លឺភ្លើង ឬពន្លឺថ្ងៃ ៣០ នាទីមុនពេលដាក់កូនគេង។ ចៀសវាងលេង ឬប្រឡែងលេងជាមួយកូនមុនពេលដាក់កូនឱ្យគេង ព្រោះការរំភើបរីករាយអាចធ្វើឱ្យកូនពិបាកគេង ឬគេងហើយភ្ញាក់មកវិញ។ មួយវិញទៀត ម៉ាក់ប៉ាត្រូវបន្ថយសំឡេង និងនិយាយទៅកាន់កូនបែបលួងលោម ក្នុងគោលបំណងបន្ធូររម្មណ៍កូន។ បន្ទាប់មក ម៉ាក់ប៉ាអាចបង្កើតទម្លាប់ងូតទឹកឱ្យកូន អានរឿងនិទាន ច្រៀងបំពេរ ឬចាក់ភ្លេងបំពេរជាដើម មុនពេលដាក់កូនឱ្យគេង។ ត្រូវប្រកាន់ខ្ជាប់ និងធ្វើតាមទម្លាប់ដដែលៗជារៀងរាល់ពេល យូរៗទៅកូននឹងសុំានឹងទម្លាប់មុនពេលគេងទាំងនេះ។ នៅពេលម៉ាក់ប៉ាធ្វើទម្លាប់ទាំងនេះ កូននឹងដឹងថាដល់ពេលគេងហើយ។ ២. សង្កេតមើលសញ្ញាកូនងងុយគេង បើម៉ាក់ប៉ាឃើញកូនស្ងប់ស្ងាត់ មិនចង់លេង មិនចាប់អារម្មណ៍នឹងសកម្មភាពជុំវិញខ្លួន ស្ងាប់ ញីភ្នែក បៀមម្រាមដៃ មួម៉ៅ ឬសម្លឹងមើលទៅលើបានន័យថា កូនងងុយគេងហើយ។ ម៉ាក់ប៉ាគួររៀបចំឱ្យកូនឱ្យចូលគេង។ ៣. បង្កើតបរិយាកាសកន្លែងគេងកូនឱ្យមានផាសុកភាព កន្លែង ឬបន្ទប់គេងកូនគួរតែមិនមានសម្លេងរំខាន និងមានសីតុណ្ហភាពត្រជាក់ល្មមត្រឹម ២០-២២ អង្សារសេ។ ពូក ឬកម្រាលគេងកូនត្រូវរាបស្មើ មិនទន់ពេក […]

ស្វែងរក ការថែទាំទារក

ការថែទាំទារក

ឲ្យកូនគេងផ្កាប់ មានទាំងផលល្អ និងអាក្រក់

ម៉ាក់​ៗ​ប្រាកដជា​មាន​ចម្ងល់​ទាក់ទិន​នឹង​ការ​ឲ្យ​កូនគេង​ផ្ងារ ឬ​ផ្កាប់​នេះ​ហើយ ដោយ​ខ្លះ​ថា​ គេង​ផ្ងារ​ល្អ​ជាង និង​ខ្លះ​ទៀត​ថា ផ្កាប់​ល្អ​ជាង។ តែ​កូន​ខ្លះ​ព្រោះ​ចូលចិត្ត​គេង​ផ្កាប់​មុខ ជាហេតុ​ធ្វើឲ្យ​ម៉ាក់​ៗ​ព្រួយ​បារម្ភ​ខ្លាំង។ ដូចនេះ​ហើយ Helloគ្រូពេទ្យ នឹង​ពន្យល់​ពី​ផល​ហេតុផល​ដែល​កូន​គួរ និង​មិន​គួរ​គេង​ផ្កាប់​មុខ។ អ្នកគ្រូពេទ្យ​ឆ្មប សុំ សូរិយា ធ្វើការ​នៅ​មន្ទីរបង្អែក​ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល បាន​ឲ្យ​ដឹង​ថា ការ​ដាក់​ទារក​មិន​ទាន់​រឹង​ក​ឲ្យ​គេង​ផ្កាប់ បើ​មិន​បាន​លើក ឬ​បង្វែរ​មុខពី​ខ្នើយ​ អាច​ធ្វើឲ្យ​កូន​ថប់​ដង្ហើម​​ ហើយ​មួយ​ទៀត​ក៏​អាច​ធ្វើឲ្យ​សង្កត់​ចំណុច​បេះដូង​កូន​ក៏​ថា​បាន​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ពេលទារកមានបញ្ហាស្បែក ម៉ាក់ៗគួរធ្វើបែបណាទើបល្អ? តែ​ប្រសិនបើ​និយាយ​ពី​ផល​ល្អ​វិញ ក៏​មាន​ខ្លះ​ដែរ គឺ​អាច​ទម្លាប់​​ធ្វើ​ឲ្យ​ក្បាល​កូន​ស្អាត មូល មិន​វៀច និង​ធ្វើឲ្យ​ក​កូន​ឆាប់​រឹងមាំ តែ​បើ​ដាក់​ឲ្យ​កូន​គេង​ដល់​លក់ ហើយ​យើង​មិន​បាន​នៅ​ក្បែរ​ខ្លាច​កូនគេងបម្រះ​មុខ​ទៅ​ខ្នើយ​ថប់​ដង្ហើមរហូតដល់មានគ្រោះថ្នាក់ ដូចនេះ​បើ​ដាក់​ឲ្យ​កូន​បែប​នេះ ត្រូវ​គេង​ដោយ​បែរ​មុខ​ចេញ ឬ​ឲ្យ​កូន​គេង​លេង​ធម្មតា​ទៅ​បាន​ហើយ។ តែ​ទោះ​ជា​យ៉ាង​ណា​អ្នកគ្រូ បាន​ណែនាំ​ឲ្យ​ដាក់​កូន​គេង​ផ្ងារ​វិញ ទើប​សុវត្ថិភាព​ជាង ហើយ​បើ​ដល់​ពេល​កូន​ចេះ​ក្រឡាប់​អំឡុងពេល ៤-៧ ខែនោះ​វា​ជា​ការ​ប្រសើរ​ណាស់ ព្រោះ​ជា​ធម្មជាតិ​របស់​ក្មេង​ ករឹងមាំល្អអាចទប់លំនឹងបានដោយខ្លួនឯង ដោយ​មិន​បាច់​ឲ្យ​យើង​ព្រួយភ័យ​អ្វី​ទៀត​​ទេ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

នេះជាមូលហេតុពេទ្យហាមមិនឲ្យម៉ាក់ៗបន្តក់ទឹកដោះចូលភ្នែកកូន

ទម្លាប់​ចាស់​ៗ​ពី​មុន ពេល​កូន​មាន​បញ្ហា​ភ្នែក​តែង​ណែនាំ​ឲ្យ​ម៉ាក់​ៗ​យក​ទឹក​ដោះ​បន្តក់​ក្នុង​ភ្នែក​កូន ដើម្បី​ឲ្យ​ជា​ឡើង​វិញ។ តែ​មក​ដល់​ពេល​ឥឡូវ ទម្លាប់​បែប​នេះ​ត្រូវ​ពេទ្យ​ហាម​ផ្ដាច់ ព្រោះ​មិន​ត្រឹម​តែ​មិន​ជួយ​អ្វី​បាន ថែម​ទាំង​អាច​ប៉ះពាល់​ដល់​ភ្នែក​ទារក​កាន់តែធ្ងន់ធ្ងរទៀត​ផង។ លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក​ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា កាលពី​មុន​ទឹកដោះ​ម៉ាក់​ៗ​យក​ទៅ​បន្តក់​ក្នុង​ភ្នែក​កូន​មាន​ប្រសិទ្ធិភាព ព្រោះ​ពី​មុន​មិន​ទាន់​សាយភាយ​បញ្ហាសារធាតុ​គីមី​នៅ​ក្នុង​បន្លែ​ផ្លែឈើ​ដែល​យើង​ញ៉ាំ។ មាន​ន័យ​ថា ឥឡូវ​ព្រោះតែ​អាហារ​សម្បូរ​ជាតិ​គីមី បូករួម​ទាំង​នឹង​ម៉ាក់​ៗ​ខ្លះ​មាន​កើត​ជំងឺ​ទឹក​នោម​ផ្អែម ទើប​ធ្វើឲ្យ​ទឹកដោះ​មិន​ល្អ​ក្នុង​ការ​បន្តក់​ភ្នែក​ទារក។ វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូប​នេះ​បាន​បន្ត​ទៀត​ថា ក្រៅពី​បញ្ហា​២ ខាង​លើ​នៅ​មាន​កត្តា​អនាម័យ ​ដែល​សំដៅ​លើ​​ដៃ ឬ​ក្បាល​ដោះ​គគ្រិច ហើយ​មេរោគ​ឆ្លង​ចូល​ទៅ​ក្នុង​ទឹកដោះ​ពេល​ច្របាច់​ដាក់​ក្នុង​ភ្នែក។ អត្ថបទពាក់ព័ន្ធ​៖ នេះជាមូលហេតុធ្វើឲ្យភ្នែកទារកសើមស្អិត មានលាយអាចម៍ភ្នែក លោក​ក៏​បញ្ជាក់​ទៀត​ថា បើ​ម៉ាក់​ៗ​ណា​មាន​កូន​ឈឺ​ភ្នែក ហើយ​បន្ត​អនុវត្តក្បួន​ពី​ដើម​នោះ អាច​បណ្ដាល​ឲ្យ​បញ្ហា​ភ្នែក​ឈឺ​តិចតួច​ទៅ​ជា​ធ្ងន់ធ្ងរ​វិញ​បាន​ដូចជា ស្អិត ខ្ទុះ ហើម និង​រលាក​កញ្ចក់​ភ្នែក ហើយ​បើ​ខ្លាំង​អាច​ពិការភ្នែក​ក៏​មាន។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

ពេលទារកមានបញ្ហាស្បែក ម៉ាក់ៗគួរធ្វើបែបណាទើបល្អ?

សម្រាប់​ទារក​ទើប​នឹង​កើត​ស្បែក​អាច​ងាយ​ប្រតិកម្ម ដូចនេះ​ហើយ​ការ​ជ្រើសរើស​ម្សៅ ឬ​សាប៊ូ​ដុស​ខ្លួន គឺ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត។ ​អ្នកគ្រូពេទ្យ​ផ្នែកឆ្មប សុំ សូរិយា ធ្វើការ​នៅ​មន្ទីរបង្អែក​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាលបាន​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​ធ្វើ​រឿង​ទាំង​នេះ​ភ្លាម បើ​មានបញ្ហា​ស្បែក៖ ១- នាំ​កូន​ទៅ​ពេទ្យ មានតែ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ​ដែល​អាច​ដឹង​ពី​ជំងឺ និង​ស្ថានភាព​របស់​កូន ដូចនេះ​មិន​គួរ​ទៅ​ទិញ​ថ្នាំលាប​តាម​ចិត្ត​ចង់​នោះ​ទេ។ គ្រូពេទ្យ​នឹង​ធ្វើ​រោគ​វិនិច្ឆ័យ និង​ឲ្យ​ថ្នាំ​មក​លេប និង​លាប​តាមប្រភេទ ហើយ​ចៀសវាង​ប្រើ​វិធី​បុរាណ​ត្រាំ​ទឹក​រុក្ខជាតិ​ណាមួយ​ដែល​នាំឲ្យ​សភាព​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- កុំ​ប្រើឡេ ឬម្សៅ នៅ​ពេល​ស្បែក​កូន​មាន​បញ្ហា​រមាស់ ឬ​ចេញ​អុជៗ​សព្វ​ខ្លួន អាច​ជា​ប្រតិកម្ម​អ្វី​ម្យ៉ាង ហើយ​មធ្យោបាយ​សំខាន់ គឺ​ត្រូវ​ឲ្យ​កូន​ងូត​ទឹកក្ដៅឧណ្ហៗ ហើយ​មិន​ចាំបាច់​ប្រើ​សាប៊ូ​អ្វី​ទាំងអស់។ បន្ទាប់ពី​ងូត​រួច ត្រូវ​យក​កន្សែង​ស្អាត​មក​ជូត​ខ្លួន​ថ្នម​ៗ និង​មិន​បាច់​ប្រើ​ឡេ ឬ​ម្សៅ​អ្វី​លាប​ឲ្យ​កូន​ទាំងអស់ ២-៣ ថ្ងៃ បើ​ឃើញ​ថា​សភាព​ស្បែក​មាន​ភាព​ប្រសើរ មិន​ចាំ​បាច់​ទៅ​ពេទ្យ​ក៏​បាន ដោយ​គ្រាន់តែ​ឈប់​ប្រើ​ផលិតផល​ទាំង​នោះ​រហូត​ដល់​កូន​ធំ​បន្តិច ចាំ​សាកល្បង​ជា​ថ្មី។ ៣- មាន​ថ្នាំ​សាគួរ​នៅ​ផ្ទះ ពេល​មាន​បញ្ហា​រមាស់ ឬ​សត្វ​ល្អិត​ទិច ខាំ គួរតែ​មាន​ថ្នាំ​លាប​ទុក​នៅ​ផ្ទះ ព្រោះ​ទារក​ខ្លះ​សាច់​ងាយ​នឹង​ក្លាយ ហើយ​រាលដាល​ដល់​កន្លែង​ផ្សេង​ពី​មុខ​របួស។ ដូចនេះ​គួរតែ​លាប​វា​ស្កាត់​ កុំ​អេះ ទើប​ស្បែក​មិន​រមាស់ ឬ​ដំបៅ​គ្រប់​កន្លែង។ ករណី​ខ្លះ បើ​សិនជា​កូន​មាន​បញ្ហា​រោល​រមាស់លើស​ស្បែកដោយសារខោទឹកនោម ឬ​ដោយ​កត្តា​កម្ដៅ​ថ្ងៃ​ជា​ដើម ម៉ាក់ៗ​អាច​​រកទិញ​ប្រភេទ​ម្សៅ​ហុយ​លាប​ឲ្យ​កូន​បាន​ដែរ តែ​​ត្រូវសួរនាំ​របៀបប្រើប្រាស់​ពីឱសថការី​ឲ្យបានត្រឹម​ត្រូវ​។​ អត្ថបទគួរអាន៖ កូនចូលចិត្តញ៉ាំក្រៀមក្រោះ […]


ការថែទាំទារក

នៅស្រុកគេ! បញ្ឈរជើងពេទ្យម្នាក់ ក្រោយទារកកើតមក អត់មានមុខ

​តាំង​ពី​ពពោះ​ភ្លាម ស្ត្រីត្រូវទៅ​ជួបគ្រូពេទ្យ​ជាបន្តបន្ទាប់ ដើម្បី​ពិនិត្យ​ផ្ទៃពោះ និង​តាមដានរាល់​ការវិវត្ត​របស់​ទារក​ក្នុងផ្ទៃ ឬ​ក្រែងមានបញ្ហាណាមួយ ដែល​អាច​កើតឡើង​។ តែនៅ​ព័រទុយហ្គាល់ មាន​គ្រូពេទ្យ​ផ្នែកសម្ភពម្នាក់ បាន​ធ្វេសប្រហែស​លើ​ការ​ពិនិត្យ​តាមដាន​ទារកស្ថិត​ក្នុង​ដំណាក់កាលលូតលាស់ ហើយ​ត្រូវផ្អាក​ពី​ការងារ​រយៈពេល ៦ខែ។ ការធ្វេសប្រហែស​នេះ បាន​បណ្ដាល​ឲ្យ​ទារក​កើតមក គ្មាន​ច្រមុះ ភ្នែក និង​ផ្នែកខ្លះ នៃ​លលាដ៍ក្បាល។ ទារកនេះ ឈ្មោះ Rodrigo បាន​កើតនៅ​មន្ទីរពេទ្យមួយ ក្នុង​ទីក្រុង Setubal កាលពី​ដើមខែ​តុលា ឆ្នាំ​២០១៩។ គ្រូពេទ្យ Artur Carvalho បាន​ពិនិត្យ​អេកូ​លើម្ដាយ Rodrigo ចំនួន ៣ដង នៅ​គ្លីនិក​ឯកជន​មួយ​កន្លែង ប៉ុន្ដែ​ពុំមាន​រកឃើញ​បញ្ហា​ណាមួយ​នោះទេ។ ដោយ​សង្ស័យ​ភាពមិន​ប្រក្រតី នៅ​ពេលទារក​ក្នុងផ្ទៃ វិវត្ត​បាន​រយៈពេល ៦​ខែ ម្ដាយឪពុក​បាន​ស្នើសុំ​ពិនិត្យ​អេកូ​ម្ដងទៀត ប៉ុន្ដែ​គ្រូពេទ្យ បញ្ជាក់​ជាថ្មី​ថា គ្មាន​បញ្ហា​ណាមួយ​នោះទេ។ អត្ថបទពាក់ព័ន្ធ៖ ទារកកើតមក បើចង់ដឹងថាគ ថ្លង់ ពិការភ្នែក ឬអត់ គួរធ្វើយ៉ាងម៉េច? មកដឹងលម្អិតពីករណីទារកកើតមិនគ្រប់ខែ និងមូលហេតុនៅពីក្រោយ ចំណែក​ម្ដាយមីង​របស់​ទារក បញ្ជាក់​ថា “គ្រូពេទ្យ​ពន្យល់​ថា ពេលខ្លះ ផ្នែក​ខ្លះ នៃ​មុខ មិនអាច​មើល​ឃើញ​ដោយ​អេកូនោះទេ.. នៅ​ពេល​មុខ​របស់​ទារក ជាប់ទៅ​នឹង​ផ្ទៃពោះ​របស់​ម្ដាយ“។ បច្ចុប្បន្ន […]


ការថែទាំទារក

ទារកក៏ចេះកើតមុន ដូចមនុស្សធំដែរ ធ្វើម៉េចបានបាត់?

ជំ​ងឺមុន ភាគ​ច្រើន​កើត​លើ​មនុស្ស​ពេញ​វ័យ តែ​ទារក​ទើប​នឹង​កើត​ក៏​អាច​កើត​មុន​ដែរ គឺ​ប៉ុន្មាន​ខែ​ដំបូង​នៃ​ជីវិត​របស់​ពួក​គេ។ បើ​កូន​ក្មេង​កើត​មុន​គួរ​ឲ្យ​បារម្ភ​អត់? ធ្វើ​ម៉េច​បាន​ជា? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ទារក​កើត​មុន ជា​រឿង​ធម្មតា និង​ជា​បញ្ហា​សើ​ស្បែក​ប៉ុណ្ណោះ មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា មុន​លើ​ទារក​ភាគ​ច្រើន​កើត​ស្បែក​ដង​ខ្លួន ចង្កា ថ្ងាស ខ្នង និង​មុខ ហើយ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង មិន​ចាំបាច់​ព្យាបាល​នោះ​ទេ។ ចំពោះ​មូលហេតុ​ដែល​ទារក​កើត​មុន​លើ​ស្បែក​វិញ អាច​ដោយ​សារ​​ការវិវត្ត ​នៃ​ការ​បញ្ជូន​អ័រម៉ូន​ពី​​ម្ដាយ​ទៅ​រាង​កាយ​ទារក ធ្វើ​ឲ្យ​មាន​ការ​កកិត​ជាតិ​ខ្លាញ់​ច្រើន​ចេញ​ពី​រាង​កាយ​ទារក។ អត្ថបទពាក់ព័ន្ធ៖  ម៉ាក់​ៗ​មាន​កូនស្រី​តូច​ៗ ប្រយ័ត្ន​មាន​បញ្ហា​មួយ​នេះ​ដូច​មនុស្ស​ធំ បើ​ស្បែក​អា​អូន កើត​ចឹង នេះ​ហើយ​ជា​អ្វី​ដែល​ម្ដាយ​ត្រូវ​ដឹង និង​ត្រូវ​ធ្វើ ក្រៅ​ពី​កើត​មុន នៅ​មាន​ជំងឺ​សើ​ស្បែក​មួយ​ចំនួន​ទៀត ដែល​ឧស្សាហ៍​កើត​មាន​លើ​ទារក ដូចជា កន្ទួល​ពណ៌ស​នៅ​ចុង​ច្រមុះ ឬ​ត្របក​ភ្នែក ដែល​បណ្តាល​មក​ពី​ក្រពេញ​ជាតិ​ខ្លាញ់​នៅ​លើ​ស្បែក​ច្រើន កើត​ចែង​ថ្ងៃ ដែល​បង្ក​ឡើង​ដោយ​​​ការ​កកស្ទះ​រន្ធញើស ហើយ​ជា​ពិសេស​​កើត​​តែ​​​ពេល​ដែល​អាកាស​ធាតុ​ក្តៅ​ខ្លាំង​ ឬ​សើម​ខ្លាំង ចេញ​ស្រែង​ទឹកដោះ​ជា​ដើម។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

ទារក កើតតាមបែបធម្មជាតិ និងវះកាត់ មានបាក់តេរីខុសគ្នា

ពីដើម ម៉ាក់ៗ តែងតែ​សម្រាល​កូន​តាមបែប​ធម្មជាតិ ប៉ុន្ដែ​បច្ចុប្បន្ន មាន​ម៉ាក់ៗ​មិន​តិចទេ បាន​សម្រេច​ជ្រើសរើស​យក​ការ​សម្រាល​ដោយ​វះកាត់។ ពាក់ព័ន្ធ​នឹង​ការ​សម្រាល​ទាំង ២​បែប​នេះ អ្នក​ស្រាវជ្រាវ​អង់គ្លេស បាន​រកឃើញ​ភាព​ខុសគ្នា​សំខាន់​មួយ ដែល​ជា​តម្រុយ​អំពី​ការ​វិវត្ត​នៃ​ប្រព័ន្ធ​ការពារ​ក្នុងរាងកាយ។ ជាលទ្ធផលបង្ហាញថា ទារក​កើត​តាម​បែប​ធម្មជាតិ ទទួល​បាក់តេរី​ពោះវៀន​ជាច្រើន ពី​ម៉ាក់ៗ ចំណែក​ទារក​កើត​តាម​ការ​វះកាត់​វិញ ពុំទទួល​បាក់តេរី​ពី​ម៉ាក់ៗ​ទេ តែ​ទទួល​បាក់តេរី ដែល​ស្ថិតនៅ​មន្ទីរពេទ្យ ដែល​រួមមាន​ប្រភេទ​បាក់តេរី​ស៊ាំ​នឹង​ថ្នាំផងដែរ​។ លោកសាស្ត្រាចារ្យ Peter Brocklehurst មកពី​សាកលវិទ្យាល័យ Birmingham បញ្ជាក់​ថា សប្ដាហ៍​ដំបូង​ក្រោយ​សម្រាល គឺសំខាន់​ណាស់​សម្រាប់​ការ​វិវត្ត​ប្រព័ន្ធ​ការពារ​របស់​ទារក ប៉ុន្ដែ​អ្នកវិទ្យាសាស្ត្រ​ដឹង​តិចតួច​ណាស់​អំពី​ការ​វិវត្ត​នេះ។ លោក​ថា ក្រុម​អ្នកស្រាវជ្រាវ​នឹង​តាមដាន​បន្ថែម​ទៀត លើ​បញ្ហា​នេះ។ ប៉ុន្ដែ​ការសិក្សា​ពីមុន រកឃើញ​ថា ទារក​ទទួល​បាក់តេរី​តិច ក្រោយ​សម្រាល ប្រឈម​កើត​ជំងឺ​ប្រឆាំង​ប្រព័ន្ធ​ការពារ ដូចជា ហឺត អាលែកហ្ស៊ី និង​ទឹកនោមផ្អែម។ ទោះយ៉ាងណា វាមិន​ច្បាស់​ថា ភាព​ខុសគ្នា​នេះ ប៉ះពាល់​ដល់​សុខភាព​របស់​កុមារ​នាពេល​ខាងមុខ ឬ​អត់​នោះ​ទេ។ នេះ​បើតាម​អ្នកស្រាវជ្រាវ។ គួរបញ្ជាក់​ថា ការសិក្សា​ថ្មី​នេះ ក្រុមអ្នកស្រាវជ្រាវ​អង់គ្លេស បាន​វិភាគ​លើ​គំរូ​បាក់តេរី ជាង ១ ៦០០ ដោយ​យកចេញ​ពី​ម៉ាក់ៗ ១៧៥​នាក់ និង​ទារក ជិត ៦០០​នាក់។


ការថែទាំទារក

តិចនិកងាយៗ ជួយកូនបៅរួច កុំឲ្យក្អែរចេញមកវិញ

ទារក​មួយ​ចំនួន​ពេល​ម៉ឹម​ដោះ​ម្តាយ ឬ​ទឹក​ដោះ​គោ ចេះ​តែ​ក្អែរ​ចេញ​មក​វិញ ពេល​ខ្លះ​អាច​តិច ពេល​ខ្លះ​ក៏​​ច្រើន។ ការ​ដែល​កូន​បៅ​ហើយ ក្អែរ​ចេញ​មក​វិញ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​ថា មក​ពី​មូលហេតុ​ធំ ៣ យ៉ាង ទី១ កូន​បៅ​ឆ្អែត​ជ្រុល ទី២ បំបៅ​កូន​ខុស​បច្ចេក​ទេស និង ទី៣ កូន​មាន​បញ្ហាសាច់ដុំ​ក្រពះ​តូចត្បៀត។ ដើម្បី​ដោះស្រាយ​បញ្ហា​កូន​បៅ​រួច​ចេះ​តែ​ក្អែរ​ចេញ​មក​វិញ​នេះ លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​នូវ​តិចនិក​ងាយ​​មួយ​ចំនួន​ខាង​ក្រោម។ – កុំ​ឲ្យ​កូន​បៅ​ឆ្អែត​ពេក ត្រូវ​ឲ្យ​កូន​បៅ​ល្មមៗ តែ​ច្រើន​ដង – កុំ​ឲ្យ​កូន​ដេក​បៅ ឬ​យោល​អង្រឹង​បណ្តើរ​ឲ្យ​កូន​បៅ​បណ្តើរ – រាល់​ពេល​បំបៅ​កូន ត្រូវ​តែ​ក្បាល​កូន​ខ្ពស់​ជាង​ដង​ខ្លួន​បន្តិច – កុំ​ចាំ​ដល់​ដល់​ពេល​ទឹកដោះ​ចេញ​ខ្លាំង ចាំ​បំបៅ​ដោះ​កូន – បើ​កូន​ម៉ឹម​ទឹក​ដោះ​គោ ត្រូវ​មើល​ក្បាល​ដប ក្រែង​កូន​ខាំ​ធ្លាយ បៅ​ទៅ​ហូរ​ខ្លាំង – ពេល​បំបៅ​ដោះ កុំ​ស្លៀកពាក់​ឲ្យកូន​​រឹប​តឹង​ពេក – កុំ​ឲ្យ​កូន​ដេក​ភ្លាម​បន្ទាប់​ពី​បំបៅ​រួច ត្រូវ​លើក​កូន​បញ្ឈរ បន្ទាប់​ពី​ម៉ឹម​រួច​ឲ្យ​បាន ៣-៥នាទី។ អត្ថបទពាក់ព័ន្ធ៖ ទារកបៅចេះតែឈ្លក់ដោយសារអី បើឈ្លក់ចូលសួតញឹក ប៉ះពាល់ម៉េចខ្លះ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

ចំពោះម៉ាក់ៗរវល់ការងារខ្លាំង នេះជាបច្ចេកទេសបែងភាគចិញ្ចឹមកូនឲ្យល្អ

ម៉ាក់ៗ​សម័យ​នេះ ពេល​មាន​កូន មិន​មែន​បោះ​បង់​ចោល​ការងារ នៅ​មើល​ថែ​កូន​តែ​មួយ​មុខ​នោះ​ទេ គឺ​ត្រូវ​ធ្វើ​ការងារ​ផង មើល​កូន​ផង ធ្វើ​ឲ្យ​ម៉ាក់​រវល់​រាល់​ថ្ងៃ សឹង​តែ​រក​ពេល​សម្រាក​​មិន​បាន។ ដើម្បី​សម្រាល​បន្ទុក​ដ៏​ធ្ងន់​ធ្ងរ​នេះ Hello គ្រូពេទ្យ នឹង​ណែនាំ​តិចនិក​ខ្លះ ជួយ​ម៉ាក់​រវល់​មើល​កូន​ផង ធ្វើ​ការ​ផង អាច​រស់​នៅ​ដោយ​សប្បាយ​ចិត្ត មិន​ស្ត្រេស។ ១- រៀប​ចំ​​កាល​វិភាគ និង​ដាក់​អាទិភាព​ការងារ កត់​ត្រា​គ្រប់​រឿង​ និង​កិច្ច​ការដែល​ត្រូវ​ធ្វើ​ ទាំង​កិច្ច​ការ​ក្នុង​ផ្ទះ និង​កន្លែង​ធ្វើ​ការ។ បែប​នេះ ធ្វើ​ឲ្យ​យើង​មិន​ភាន់​ច្រឡំ ឬ​ធ្វើ​កិច្ច​ការដែល​មិន​ត្រូវ​ពេល​វេលា​នោះ​ដែរ។ ក្នុង​ចំណោម​ការងារ​ទាំងអស់​នោះ យើង​ត្រូវ​ដាក់​អាទិភាព​ការងារ តើ​ការងារ​ណា​បន្ទាន់ ត្រូវ​ធ្វើ​មុន ការងារ​អាច​ពន្យារ​ពេល​បាន កុំ​បណ្ដោយ​ឲ្យ​ទឹក​ដល់​ចម្រុះ ចាំ​ធ្វើ​ការងារ​នោះ ប្រាកដ​ធ្វើ​មិន​បាន​ល្អ​នោះ​ទេ។ ២- ចេះ​បត់​បែន គ្រប់​កិច្ចការ​ទាំង​អស់ មិន​ថា​ការងារ​នៅ​កន្លែង​ធ្វើការ ការងារ​ផ្ទះ ការងារ​ធំ ឬ​ក៏​ការងារ​តូច ចាំបាច់​ត្រូវ​តែ​ចេះ​បត់​បែន​ទៅ​តាម​កាល​ទេសៈ នោះ​ទើប​មិន​ជាប់​គាំង​នៅ​​មួយ​កន្លែង ប៉ះពាល់​ទាំង​ពេល​វេលា​ធ្វើ​ការងារ អត់​មាន​ពេល​សម្រាប់​កូន​ទៀត។ ឧទាហរណ៍​ថា ម៉ាក់​ត្រូវ​ទៅ​ធ្វើការ អត់​មាន​ពេល​បំបៅ​ដោះ​កូន​ទេ អ៊ីចឹង​ត្រូវ​ច្របាច់​ទឹកដោះ​ទុក​សម្រាប់​កូន​ម៉ឹម ហើយ​ទៅ​ផ្សារ​ម្តង ទិញ​អីវ៉ាន់​ទុក​​សម្រាប់​មួយ​សប្ដាហ៍ មិន​ថា​របស់​ប្រើប្រាស់​កូន ឬ​ម្ហូប​អាហារ​ឡើយ។ ចង់ពិនិត្យសុខភាពឆ្អឹង ចុចទីនេះ! កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​មាត់​ស្បូន​​អន​ឡាញ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ ការ​វាយ​តម្លៃ​មុន​/អំឡុង​ពេល​/​និង​ក្រោយ​ពេល​​អស់​រដូវ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​​ក្រពេញ​អូវែ​​​អន​ឡាញ ៣- ឲ្យ​ម៉ឹម​ទឹកដោះ​គោ ម៉ាក់ៗ​រវល់​ការងារ ចៀស​មិន​រួច​ពី​ឲ្យ​កូន​ម៉ឹម​ទឹក​​ដោះ​គោ​ទេ តែ​ហោច​ណាស់​ត្រូវ​ព្យាយាម​បំបៅ​ដោះ​កូន​ឲ្យ​បាន​ហោច​ណាស់ ៦ខែ​ដែរ។ ការ​ជ្រើសរើស​ម្សៅ​ទឹក​ដោះ​នោះ​ទៀត​សោះ […]


ការថែទាំទារក

កុំចេះតែ Makeup ឲ្យក្មេងស្រីតូចៗ ប្រយ័ត្នបង្កគ្រោះថ្នាក់ធំ

ម៉ាក់ៗ​ទូទៅ តែងតែ​ចង់​ឲ្យ​កូនស្រីៗ​​ស្អាត ខ្យូត ដោយ​ជាញឹកញាប់​តុបតែ​ង (Makeup) ឲ្យ​កូនតូច ជាពិសេស​ពេល​មាន​កម្មវិធី​ជួបជុំ​គ្រួសារ បុណ្យ ឬ​មង្គលការ​ជាដើម។ តែបើ​តាម​អ្នកជំនាញ​សិង្ហបុរី ណែនាំ​ឲ្យ​រង់ចាំ ដល់​កូនស្រី ឈាន​ដល់​វ័យ ១៦​ឆ្នាំ ឬ​លើស​នេះសិន។ វេជ្ជបណ្ឌិត Lynn Chiam អ្នកជំនាញ​ផ្នែក​សើស្បែក​នៅ​គ្លីនិក​សក់ ស្បែក​កុមារ និង​មនុស្ស​ពេញវ័យ នៅ​សិង្ហបុរី បញ្ជាក់​ថា ស្បែក​​​ក្មេងៗ ​​ស្ដើងជាង និង​មុខងារ​ការពារ​តិចជាង ស្បែក​មនុស្ស​ពេញ​វ័យ។ ដូច្នេះ សមាសធាតុ​គីមី​ក្នុង​គ្រឿង Makeup អាច​បណ្ដាល​ឲ្យ​ស្បែក​ស្ងួត កន្ទួល រមាស់ និងរលាក។ បើបន្ដ​ប្រើប្រាស់ វា​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង លើ​រចនាសម្ព័ន្ធ និង​មុខងារ​ការពារ​របស់​ស្បែក។ វេជ្ជបណ្ឌិត​ដដែល បន្ត​ថា ការ Makeup ក៏​អា​ចបណ្ដាល​ឲ្យ​ក្មេងស្រី​តូចៗ ប្រឈម​នឹង​ការ​កើត​មុន​ដែរ នៅពេល​លាង​សម្អាត​​មិន​​​ស្អាត​​ ឬ​ខ្វះអនាម័យ ក៏​អាច​​​ឆ្លង​បាក់តេរី​ទៀតផង។ ងាកទៅ​ការ​លាប​ពណ៌​សក់​ក្មេង​ស្រី​តូចៗ​វិញ វេជ្ជបណ្ឌិត​ខាងលើ បញ្ជាក់​ថា វា​បណ្ដាល​ឲ្យ​សក់ និង​ស្បែក​ក្បាល​របស់​ក្មេងតូចៗ​កែប្រែ​ជាច្រើន ដូច្នេះ​ពួកគេ​ងាយ​ជួប​បញ្ហា​ប្រតិកម្ម និង​ខូចសក់។ វេជ្ជបណ្ឌិត បកស្រាយ​ថា នេះ​ដោយសារ​សមាសធាតុ​គីមី បាន​ទៅ​បំផ្លាញ​សារធាតុ​រាវ​សម្រាប់​ការពារ​ស្បែក​ក្បាល​របស់​ក្មេងៗ […]


ការថែទាំទារក

ទារកលៀនផ្ចិត មកពីមូលហេតុអី ធំទៅអាចបាត់ទៅវិញអត់?

ទោះ​ជា​ទង​ផ្ចិត​ក្រៀម​ជ្រុះ​ទៅ​ហើយ តែ​ទង​​​ផ្ចិត​ទារក​មួយ​ចំនួន​នៅ​តែ​លៀន​ចេញ​មក​ក្រៅ​ខុស​ពី​ធម្មតា តើ​បញ្ហា​នេះ​បណ្តាល​មក​ពី​ការ​ចង​ទង​ផ្ចិត​នៅ​ពេល​ទារក​នឹង​ទើប​កើត​មិន​បាន​ត្រឹម​ត្រូវ ឬ​យ៉ាង​ណា? ធ្វើ​ម៉េច​ដើម្បី​ឲ្យ​ផ្ចិត​ទារក​លឹប​ចូល​វិញ? ការ​ចង​ផ្ចិត​ទារក​នៅ​ពេល​កើត​មិន​ល្អ មិន​មែន​ជា​មូលហេតុ​ធ្វើ​ឲ្យ​ផ្ចិត​លៀន​ចេញ​មក​ក្រៅ​នោះ​ទេ នេះ​បើ​តាម​​ការ​បក​ស្រាយ​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ លោក​វេជ្ជបណ្ឌិត​ថា ទារក​ដែល​មាន​ផ្ចិត​លៀន​ចេញ​មក​ក្រៅ​ខ្លាំង បណ្តាល​មក​ពី​សាច់​ដុំ​នៅ​ជុំវិញ​ពោះ​ខ្សោយ ហើយ​ស្តើង ធ្វើ​ឲ្យ​​សម្ពាធ​ក្នុង​ពោះ​កើន​ឡើង ពិសេស​ទារក​ដែល​កើត​មិន​គ្រប់​ខែ និង​ទារក​កើត​មិន​គ្រប់​គីឡូ។ ឯ​ទារក​មួយ​ចំនួន​ជួប​បញ្ហា​ផ្ចិត​លៀន នៅ​ពេល​គេ​ប្រឹង​ស្រែក​យំ​ខ្លាំង ឬ​ប្រឹង​បន្ទោរ​បង់​ម្តងៗ រួច​ពី​នោះ​ផ្ចិត​របស់​គេ​វិវត្ត​មក​ធម្មតា​វិញ។ អត្ថបទពាក់ព័ន្ធ៖  របៀបថែទាំផ្ចិតទារកទើបកើត ឲ្យឆាប់ជ្រុះ គ្មាន​ដំបៅខ្ទុះ មកដឹងពីអនាម័យពេលកាត់ក្រចកទារក ចៀសវាងឆ្លងមេរោគ នៅ​ពេល​សួរ​ថា ទារក​មាន​ផ្ចិត​លៀន​ចេញ​មក​ក្រៅ ចាំបាច់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ព្យាបាល​ទេ? លោក​វេជ្ជបណ្ឌិត​ថា បើ​ផ្ចិត​ទារក​លៀន​ធម្មតា មិន​មាន​ហើម ឡើង​ពណ៌​ក្រហម ឈឺ ឬ​មាន​ខ្ទុះ​នោះ​ទេ មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង នៅ​ពេល​ក្មេង​ធំ​បន្តិច។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ