ការថែទាំទារក

ការថែទាំទារក - កូន​នៅ​តូច​ ទាមទារ​ការ​ថែទាំ​ខ្លាំង​បំផុត។ តើ​ការ​ថែទាំ​ផ្នែក​ណា​ខ្លះ ឬ​ទៅ​តាម​អាយុ(ខែ) របស់​កូនៗ ដែល​ម៉ាក់ប៉ា ទាំង​ឡាយ​គួរ​ដឹង?

ចំណេះដឹងទូទៅ

ការថែទាំទារក

ដឹងតិចនិច ៥ នេះ ជួយឱ្យទារកគេងលក់ស្កប់រាល់ថ្ងៃ

ការគេងលក់ស្កប់មានសារៈសំខាន់ណាស់ចំពោះទារក ព្រោះមិនត្រឹមតែ ជួយឱ្យទារកមានកម្លាំង និងស្មារតីល្អបន្ទាប់ពីក្រោកពីគេងទេ ថែមទាំងជួយទារកក្នុងការអភិវឌ្ឍរាងកាយ ខួរក្បាល និងប្រព័ន្ធការពាររាងកាយទៀតផង។ ចឹងគួរធ្វើម៉េចជួយឱ្យទារកគេងលក់ស្កប់ល្អ? ដើម្បីជួយ ឱ្យទារកគេងលក់ស្កប់ ម៉ាក់ប៉ាគួរដឹងគន្លឹះទាំងនេះ៖  ១. បង្កើតទម្លាប់មុនពេលគេង ទារករៀនគេងដោយចាប់យកសញ្ញាពីជុំវិញខ្លួន។ ម៉ាក់ប៉ាអាចបង្កើតទម្លាប់មុនពេលគេង ដោយចាប់ផ្តើមជាមួយការរក្សាបន្ទប់គេង ឬកន្លែងគេងឱ្យស្ងប់ស្ងាត់ និងបន្ថយពន្លឺភ្លើង ឬពន្លឺថ្ងៃ ៣០ នាទីមុនពេលដាក់កូនគេង។ ចៀសវាងលេង ឬប្រឡែងលេងជាមួយកូនមុនពេលដាក់កូនឱ្យគេង ព្រោះការរំភើបរីករាយអាចធ្វើឱ្យកូនពិបាកគេង ឬគេងហើយភ្ញាក់មកវិញ។ មួយវិញទៀត ម៉ាក់ប៉ាត្រូវបន្ថយសំឡេង និងនិយាយទៅកាន់កូនបែបលួងលោម ក្នុងគោលបំណងបន្ធូររម្មណ៍កូន។ បន្ទាប់មក ម៉ាក់ប៉ាអាចបង្កើតទម្លាប់ងូតទឹកឱ្យកូន អានរឿងនិទាន ច្រៀងបំពេរ ឬចាក់ភ្លេងបំពេរជាដើម មុនពេលដាក់កូនឱ្យគេង។ ត្រូវប្រកាន់ខ្ជាប់ និងធ្វើតាមទម្លាប់ដដែលៗជារៀងរាល់ពេល យូរៗទៅកូននឹងសុំានឹងទម្លាប់មុនពេលគេងទាំងនេះ។ នៅពេលម៉ាក់ប៉ាធ្វើទម្លាប់ទាំងនេះ កូននឹងដឹងថាដល់ពេលគេងហើយ។ ២. សង្កេតមើលសញ្ញាកូនងងុយគេង បើម៉ាក់ប៉ាឃើញកូនស្ងប់ស្ងាត់ មិនចង់លេង មិនចាប់អារម្មណ៍នឹងសកម្មភាពជុំវិញខ្លួន ស្ងាប់ ញីភ្នែក បៀមម្រាមដៃ មួម៉ៅ ឬសម្លឹងមើលទៅលើបានន័យថា កូនងងុយគេងហើយ។ ម៉ាក់ប៉ាគួររៀបចំឱ្យកូនឱ្យចូលគេង។ ៣. បង្កើតបរិយាកាសកន្លែងគេងកូនឱ្យមានផាសុកភាព កន្លែង ឬបន្ទប់គេងកូនគួរតែមិនមានសម្លេងរំខាន និងមានសីតុណ្ហភាពត្រជាក់ល្មមត្រឹម ២០-២២ អង្សារសេ។ ពូក ឬកម្រាលគេងកូនត្រូវរាបស្មើ មិនទន់ពេក […]

ស្វែងរក ការថែទាំទារក

ការថែទាំទារក

ហេតុអ្វីបានជាទារិកាទើបកើត មានឈាមនៅទ្វារមាស?

ទារិកា​ទើប​កើត​ភាគច្រើន​ម៉ាក់ប៉ា​តែង​សង្កេត​ឃើញ​មាន​ឈាម​នៅ​ប្រដាប់​ភេទ ដែល​ចាស់​ៗ​ថា​នោះ​ជា​ឈាម​រដូវ​ដូច​មនុស្ស​ពេញ​វ័យ ដែលយើងហៅថា (False menses)។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​បញ្ជាក់​ទៀត​ថា ឈាមដែលចេញពី​ទ្វារមាស​របស់កូនតិច​ៗមាន ​ប្រហែល ២-១០ ថ្ងៃ​ក្រោយ​សម្រាលទើប​អស់​ទៅ​វិញ ប្រៀបដូច​មនុស្ស​ស្រី​មក​រដូវ​ដែរ។ មូលហេតុ​ដែល​ធ្វើឲ្យ​កូន​ស្រី​ទើប​នឹង​កើត​មួយចំនួនមានឈាមនៅទ្វារមាស ព្រោះ​ដោយសារតែ​ការ​ធ្លាក់​ចុះ​អ័រម៉ូន​​អឺសស្រ្តូហ្សែន​របស់​ម្ដាយនៅ​ពេល​ក្រោយ​សម្រាល​ មិន​មានបញ្ហា​អ្វី​នោះ​ឡើយ។ ចំពោះ​កូន​ណា​ដែល​មាន​ឈាម​បែប​នេះ​យើង​មិន​បាច់​ធ្វើ​អ្វី​ច្រើន​ទេ គ្រាន់តែ​ងូត​ទឹក​តាម​ធម្មតា និង​ជូត​សម្អាត​ឲ្យ​ស្ងួត​នៅ​តំបន់​ទ្វារមាស​នោះ ហើយមិន​ត្រូវ​យក​សាប៊ូ ឬ​អ្វី​ទៅ​លាង​សម្អាត​បរិវេណ​ប្រដាប់​ភេទ​កូន​ឡើយ ព្រោះ​អាច​ឆ្លង​មេរោគ លាង​នឹង​ទឹក​ធម្មតា និង​ពេល​កូន​នោម ឬ​ជុះ​ជូតលាង​ឲ្យ​ស្អាត​ជា​ការ​ស្រេច។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗឲ្យកូនតូចងូតទឹកក្ដៅ ទទួលបានអត្ថប្រយោជន៍អ្វីខ្លះ? របៀបថែទាំកូនកើតមិនគ្រប់ខែ ឲ្យមានសុខភាពល្អ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

របៀបថែទាំកូនកើតមិនគ្រប់ខែ ឲ្យមានសុខភាពល្អ

ការ​ថែទាំ​ទារក​មិន​គ្រប់ខែ​មិន​មែន​ជា​រឿង​ងាយស្រួល​ឡើយ​សម្រាប់​ម៉ាក់​ប៉ា ព្រោះ​ថា​ទារក​​ខ្សោយ​ជាង​ក្មេង​គ្រប់ខែ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ។ លោក​ឡើង​ថា ទារក​កើត​មិន​គ្រប់ខែ​ គ្រូពេទ្យ​តែងតែ​ណាត់​តាមដាន​សុខភាព ព្រោះ​សរីរាង្គ​កូន​ក៏​ខ្សោយ​ជាង​ធម្មតា ហើយ​ចង់​ដឹង​ពី​ការ​លូតលាស់ និង​ទម្ងន់​ត្រូវ​ស្តង់ដារ​តាម​ខែនីមួយៗអត់។ ក្រៅពី​ការ​ណាត់​ជួប​ជាមួយ​គ្រូពេទ្យ​ហើយ ម៉ាក់ប៉ា​ខ្លួនឯង​ត្រូវ​យក​ចិត្ត​ទុកដាក់​បំផុត​ជាមួយ​កូន​ និង​បំបៅ​កូន​ដោយ​ទឹកដោះ​ម៉ាក់​ៗ​ឲ្យ​បាន​ច្រើន​តាម​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឲ្យ​ជីវជាតិ​ចម្រុះ​មាន​ក្នុង​ទឹក​ដោះ​ចូល​ទៅ​ទ្រទ្រង់​រាងកាយ និង​ប្រយុទ្ធប្រឆាំងជាមួយវីរុស។ រឿង​សំខាន់ ២ យ៉ាង​ដែល​ម៉ាក់ប៉ា​ត្រូវ​ប្រកាន់ខ្ជាប់​អនាម័យ និង​អាហារ ដោយកូនចាប់ពីអាយុ ៦ ខែឡើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​បបរ​ខាប់​គ្រប់​គ្រឿង និង​បន្លែ​ផ្លែឈើ ដើម្បី​ឲ្យ​កូន​ទទួល​បាន​ជាតិ​ប្រូតេអ៊ីន វីតាមីន និង​ជាតិរ៉ែ។ ចំណែក​ការ​រស់នៅ​ទៀត​សោត​ត្រូវ​ប្រកាន់​អនាម័យ​ខ្ពស់ ព្រោះ​ប្រព័ន្ធ​ភាព​ស៊ាំ​កូន​កើត​មិន​គ្រប់​ខែមិន​សូវ​រឹងមាំ ដូចនេះ​មុន​បំបៅ​កូន​ត្រូវ​លាង​សម្អាត​ក្បាល​ដោះ ហើយ​សម្លៀកបំពាក់​ត្រូវ​បោក​សម្អាត និង​ហាល​ថ្ងៃ​ឲ្យ​បាន​ស្អាត​ល្អ ចានក្បាន​ត្រូវ​លាង​សម្អាត​ជាមួយ​សាប៊ូ​កម្ចាត់​បាក់តេរី​ឲ្យ​ស្អាត​គ្រប់​ពេល។ បើនិយាយពី​ខ្លួន​យើង​វិញ ចាំបាច់​ត្រូវស្អាត​គ្រប់ពេល​វេលា​ទាំង​សម្លៀកបំពាក់ អនាម័យ​ដៃ ក្រចកដៃ និង​សក់​ក្បាល កុំឲ្យប៉ះពាល់ដល់​កូន។ មួយ​វិញ​ទៀត ម៉ាក់​ៗ​មាន​កូន​កើត​មិន​គ្រប់​ខែ គួរតែ​ព្យាយាម​បំបៅ​កូន​ដោយ​ទឹកដោះ​ម្ដាយ ហើយ​ចៀសវាង​ទឹកដោះ​គោ ព្រោះ​ខ្លាច​ការ​លាង​សម្អាត​កំប៉ុង​មិន​ល្អ បូករួម​ជ្រើសរើស​ម្សៅ​ទឹកដោះ​គោ​មិន​ប្រុងប្រយ័ត្ន​ហួស​កាល​បរិច្ឆេទ ឬ​មិន​ដឹង​ពី​របៀប​ឆុង​ទៀត ធ្វើឲ្យ​កូន​រាករូស។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗឲ្យកូនតូចងូតទឹកក្ដៅ ទទួលបានអត្ថប្រយោជន៍អ្វីខ្លះ? គួរដឹង! កូនកើត​អត់​គ្រប់​ខែ មាន​ជំងឺ​គំរាមកំហែង​ច្រើនយ៉ាង​ ទារកកើតមិនគ្រប់ខែ សុខភាពខ្សោយ ត្រូវការបៅទឹកដោះម្ដាយតែមួយគត់


ការថែទាំទារក

ម៉ាក់ៗចូលចិត្តបំពោកម្សៅហុយឲ្យកូនតូច ប្រយ័ត្នគ្រោះថ្នាក់

ទារក​តូចៗ ក្រោយ​ងូត​ទឹក​រួច ម៉ាក់ៗ​ចូល​លាប​ម្សៅ​ហុយ​ឲ្យ​ខ្លាំង​ណាស់ ដើម្បី​ការពារ​ស្បែក​មិន​ឲ្យ​មាន​បញ្ហា​កន្ទួល​រមាស់ និង​មាន​ក្លិន​ក្រអូប​ប្រហើរ។ បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​អះ​អាង​ថា មាន​ផល​ប៉ះពាល់​ចំពោះ​ទារក និង​កុមារ​ទៅ​វិញទេ ដោយសារ​តែ​ម្សៅ​ហុយ​មាន​លាយ​សារធាតុ​គីមី​ម្យ៉ាង​ឈ្មោះ​ថា Talcum។ សារធាតុ Talcum ដែលមាន​ក្នុង​ម្សៅ​ងាយ​នឹង​ហុយ​ចូល​ច្រមុះ​ទារក ទៅ​ដល់​សួត​ច្រើន ដោយសារ​តែ​ច្រមុះ​ទារក​មិន​មាន​រោម​ច្រើន ដើម្បី​ទប់​ទល់​នឹង​ការ​ហុយ​នោះ ធ្វើ​ឲ្យ​ទារក​ប្រឈម​នឹង​ជំងឺ​ជា​ច្រើន ដូចជា ក្អករ៉ាំរ៉ៃ រលាកទងសួត រលាកសាច់សួត រលាកបំពង់ក ជំងឺហឺត និង​ឈាន​ដល់​កើតជំងឺមហារីក បើប្រើកាន់តែយូរទៅៗ។ លោក​វេជ្ជបណ្ឌិត​ក៏​បាន​បញ្ជាក់​ថា ម្សៅ​ហុយ​កូន​ក្មេង មាន​ក្រុម​ហ៊ុន​ខ្លះ​មិន​មាន​លាយ​សារធាតុ Talcum នេះ​ទេ ដោយ​ពួក​គេ​ផលិត​ពី​ម្សៅ​ពោត ឬ​ម្សៅ​ធម្មជាតិ​ផ្សេង​ទៀត ១០០% តែ​វា​ក៏​នៅ​តែ​ផ្តល់​ផល​ប៉ះពាល់​ដល់​សួត​ទារក បើ​ភាគ​ល្អិត​នៃ​ម្សៅ​នោះ​ហុយ​ចូល​ចម្រុះ ទៅ​ដល់​សួត ព្រោះ​សួត​របស់​មនុស្ស​មិន​ត្រូវ​ការ​អ្វី​ទាំង​អស់ ក្រៅ​តែ​ពី​ខ្យល់​អុកស៊ីសែន​មួយ​មុខ​គត់។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ចំណែក​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ក៏បាន​លើក​ឡើង​ស្រដៀង​គ្នា​នេះ​ដែរ​ថា មិនមែន​តែ​ម្សៅ​ហ៊ុយ​នោះ​ទេ​ដែល​មាន​ផ្ទុក​សារធាតុ Talcum គឺ​គ្រប់​គ្រឿង​សម្អាង មាន​ផ្ទុក​សារធាតុ​នេះ​ទាំង​អស់។ក្នុង​ករណី​ដែល​ម៉ាក់ៗ​លាប​ម្សៅ​ហុយ​ឲ្យ​ទារក ដើម្បី​ការពារ​បញ្ហា​កន្ទួល​រមាស់​លើ​ស្បែក​កូន ចៀស​វាង​ការ​ហុយ​ចូល​ច្រមុះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ណែនាំ​ឲ្យ​លាប​តិចៗ​បាន​ហើយ ដោយ​ចាក់​លើ​ដៃ​​យើង […]


ការថែទាំទារក

ទារកទើបកើត មានដុំថ្លា សតូចៗលើមុខជាអ្វី?

ទារក​ទើប​នឹង​កើត​ស្បែក​នៅ​ខ្ចី​ណាស់​ងាយ​នឹង​ប្រតិកម្ម​ជាមួយ​បរិយាកាស​ខាងក្រៅ ឬ​របស់​មិន​ល្អ​ធ្វើឲ្យ​ឡើង​កន្ទួល​រមាស់។ ក្រៅពី​ប្រតិកម្ម​ជាមួយ​អ្វី​មួយ បញ្ហា​មុខ​ទារក​មាន​ដុំ​ថ្លា​ស​តូច​ៗ​ពេញ​ច្រមុះ និង​ផ្ទៃមុខ​នេះ មិន​បាន​ប៉ះពាល់​អ្វី​ទាំងអស់ ពោល​គឺ​កើតឡើង​ដោយ​ឯង​ៗ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យ​ដឹង​ថា​បញ្ហា​នោះ​ភាសា​បច្ចេកទេស​ហៅថា Milia ដែល​កើតឡើង​ដោយសារ​ជាតិ​ការ៉ាទីត​នៅ​ក្រោម​ស្បែក ដែលជា​សារធាតុ​ប្រូតេអ៊ីន​នៅ​ក្នុង​ស្បែក សក់ ឬ​ក្រចក ជាដើម។ ចំពោះ​ផល​ប៉ះពាល់​វិញ គ្មាន​អ្វី​ធ្ងន់ធ្ងរ​ឡើយ​គ្រាន់តែ​ស្បែក​កូន​ទៅ​ជា​គគ្រើម និង​បាត់បង់​សោភណភាព​របស់​កូន​តែ​ប៉ុណ្ណោះ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​ម៉ាក់​ៗ​ដែល​មាន​កូន​កើត Milia នេះ​គួរតែ​យក​កូន​ទៅ​ជួប​ពេទ្យ ដើម្បី​ធ្វើ​ការ​ព្យាបាលនិងពិភាក្សាជាមួយគ្រូពេទ្យជំនាញទាក់ទងនិងស្បែកដើម្បីទទួលការព្យាបាល ដូចជា​ថ្នាំលាប បក​ដោយ​ថ្នាំ និង​កោស​សម្អាត​ជាដើម។ បញ្ហា​នេះ គ្មាន​វិធី​បង្ការ ឬ​ទប់ស្កាត់​មិន​ឲ្យ​កើត​ឡើង​បាន​ឡើយ តែ​ទារក​ក៏​មិន​ទាំងអស់​ទេ ដែល​កើត Milia លើ​ស្បែក ហើយ​ទារក​ខ្លះ​ក៏​កើត​ច្រើន​ពេញ​មុខ ហើយ​ខ្លះ​ទៀត​លើ​ច្រមុះ ឬ​កៀន​ច្រមុះ​បន្តិច។ [embed-health-tool-baby-poop-tool] មួយ​វិញ​ទៀត​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ហាម​មិន​ឲ្យ​ម៉ាក់​ប៉ា​យក​អ្វី​ទៅ​លាប​ដោយ​គ្មាន​វេជ្ជបញ្ជា​នោះ​ទេ ព្រោះ​មិន​ត្រឹម​មិន​បាត់ ថែមទាំង​កើត​បញ្ហា​ស្បែក​ផ្សេង​ៗ​ទៅ​វិញ​ដូចជា​រោល រមាស់ និង​ឡើង​ពងបែក​វិញ។ អត្ថបទគួរអាន៖ ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា គួរដឹង! កំហុស […]


ការថែទាំទារក

កូនអត់កើតលឿង អាចយកទៅហាលថ្ងៃបានអត់?

ទារក​ទើប​កើត​បើ​ស្បែក និង​ភ្នែក​លឿង​ពេទ្យ​នឹង​ប្រាប់​ឲ្យ​យក​ទៅ​ហាល​ថ្ងៃ​រាល់​ព្រឹក​យ៉ាងហោចណាស់ ១០-២០ នាទី ដែល​កម្ដៅ​ថ្ងៃ​ល្អ គឺ​ចាប់ពី​ម៉ោង ៦-៨ ព្រឹក ហើយ​បើ​ពេល​ល្ងាច​វិញ​ចាប់ពី​ម៉ោង ៤ ល្ងាច​ទៅ​។ ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​ពន្លឺ​ថ្ងៃ​មាន​កាំ​រស្មី​អ៊ុលត្រាវីយូឡេ (UV) ជួយ​ឲ្យ​ជាតិ​ប៊ីលីរុយប៊ីន​ចេញ​តាម​ទឹកនោម និង​កាត់​បន្ថយ​ជាតិ​លឿង​របស់​ទារក។ តែ​ម៉ាក់​ៗ​មួយចំនួនកូន​គ្មាន​បញ្ហា​លឿង​ មាន​ចម្ងល់​ថា តើអាច​យក​ទៅ​អាំង​ថ្ងៃ​បាន​អត់? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យ​ដឹង​ថា ទោះ​ជា​ទារក​គ្មាន​កើត​លឿង​ក៏​អាច​យក​ទៅ​ហាលថ្ងៃ​បាន​ដែរ ដោយសារពន្លឺ​ថ្ងៃ​ល្អ​ចំពោះ​សុខភាព ព្រោះ​សម្បូរជាតិវីតាមីន D ហើយវីតាមីន D នេះ​មាន​តួនាទី​សំខាន់​សម្រាប់​ភ្ជាប់​ជាមួយ​ការ​ស្រូប​កាល់ស្យូម​ទៅក្នុងពោះវៀន។ ករណី​ដែល​គ្មាន​វីតាមីន D កាល់ស្យូម​អាច​ស្រូប​បាន​តិចតួច។ ដូច​យើង​ដឹង​ហើយ​ថា កាល់ស្យូម​មាន​តួនាទី​ចាំបាច់​ចំពោះ​ក្មេង​ក្នុង​ការ​លូតលាស់ និង​ធ្វើឲ្យ​ឆ្អឹង​រឹងមាំ។ ដូចនេះ​ហើយ​លោកវេជ្ជបណ្ឌិត​ឲ្យ​ដំបូន្មាន​ថា ​បើ​អាកាស​ធាតុ​ល្អ រួម​នឹង​មាន​ពេល​វេលា​គ្រប់គ្រាន់ ត្បិត​កូន​មិន​កើត​លឿង​ក៏​ឧស្សាហ៍​យក​ទៅ​ហាល​ថ្ងៃ​បាន​ដែរ ដើម្បី​ឲ្យ​កូន​ស្រូប​វីតាមីន D ពី​ពន្លឺ​ព្រះអាទិត្យ​បាន​ច្រើន។ មួយ​វិញ​ទៀត​សម្រាប់​ក្មេង​ធម្មតា ក៏​អាច​ឲ្យ​ពួកគេ​ហាលថ្ងៃ​បាន​ដែរ ដើម្បី​ឲ្យ​ឆ្អឹង​រឹងមាំ​ល្អ។ ដើម្បី​ស្រូប​យក​វីតាមីន D បាន​ល្អ ការ​ដាក់​កូន​​ហាល​ថ្ងៃ​ដោយ​គ្មាន​សម្លៀកបំពាក់ ទើបជា​វិធី​ត្រឹមត្រូវ តែ​បើ​កូន​ហាល​ថ្ងៃ​ទាំង​សម្លៀក​បំពាក់ ​ពន្លឺ​ព្រះ​អាទិត្យ​មិន​អាច​ជ្រាប​ចូល​ទៅ​ស្បែក​កូន​បាន​ល្អ​ទេ។ អត្ថបទពាក់ព័ន្ធ៖ របៀបហាលថ្ងៃទារកឲ្យបានត្រឹមត្រូវ ពេលកើតខាន់លឿង ក្នុងករណី​មាន​សំណួរ […]


ការថែទាំទារក

តិចនិកងាយៗថែទាំស្បែកទារកនៅរដូវរងា មិនឲ្យស្ងួត ប្រេះ កន្ទួលពេញមុខ

អាកាសធាតុ​ចុះ​ត្រជាក់ ធ្វើ​ឲ្យ​ស្បែក​ស្ងួត​បែក​ស្រកា ឯ​ក្មេង​តូច​វិញ​ថែម​ទាំង​ងាយប្រេះ ​ចេញ​រោល​ពេញ​ផ្ទៃ​មុខ។ តែ​ម៉ាក់​ប៉ា​មិន​បាច់​បារម្ភ​ទេ Hello គ្រូពេទ្យ​នឹង​បង្ហាញ​នូវ​តិច​និក​ងាយៗ ដើម្បី​ថែទាំ​ស្បែក​ទារក​នៅ​​រដូវរងា មិន​ឲ្យ​ស្ងួត របក ប្រេះ រោល ឬ​កន្ទួល​ពេញ​មុខ។ ១. លាប​ក្រែម ឬ​ឡេ​ផ្តល់​សំណើម​ដល់​ស្បែក ខ្យល់​ត្រជាក់​ធ្វើ​ឲ្យ​ស្បែក​ប្រែ​ទៅ​ជា​ស្ងួត ហើយ​បើ​ធ្ងន់ធ្ងរ​ខ្លាំង​ទៅ​ជា​ប្រេះ ពិសេស​ស្បែក​មុខ ដៃ ជើង ហើយ​ត្រូវ​នឹង​ស្បែក​កូន​ក្មេង​នៅ​ខ្ចី​ទៀត ទៅ​ជា​ក្រហម រលាក​ស្បែក​ក៏​មាន។ អ៊ីចឹង​ហើយ​ម៉ាក់ៗ​គួរ​ទិញ​ក្រែម​មក​លាប​មុខ និង​ឡេ​សម្រាប់​លាប​ដង​ខ្លួន ដៃ​ជើង​កូន ដើម្បី​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក​កូន ហើយ​ត្រូវ​លាប​នៅ​ពេល​ងូត​ទឹក​រួច គឺ​នៅ​ពេល​ព្រឹក ថ្ងៃ និង​ពេល​យប់។ ២. ស្លៀក​ពាក់​ខោ​អាវ​ក្រាស់ៗ​ឲ្យ​កូន ការ​ស្លៀក​ក្រាស់ៗ​អាច​ការពារ​ស្បែក​កូន​ពី​​ខ្យល់​ស្ងួត​ផង ថែម​ជួយ​ឲ្យ​កូន​មាន​ភាព​កក់​ក្តៅ​ទៀត តែ​ទោះ​យ៉ាង​ណា​ម៉ាក់ៗ​ត្រូវ​ប្រាកដ​ថា​ខោ​អាវ​ទាំង​នោះ​មិន​រមាស់ ស្កៀប ធ្វើ​ឲ្យ​កូន​ពិបាក​ទ្រាំ ឬ​បង្ក​ទៅ​ជា​កន្ទួល​រមាស់​ស្បែក​កូន​ទៀត។ បន្ថែម​ពី​​លើ​សម្លៀក​បំពាក់​វែងៗ ក្រាស់ៗ ម៉ាក់ៗ​កុំ​ភ្លេច​ពាក់​ស្រោម​ដៃ​ស្រោម​ជើង​ឲ្យ​កូន​ផង។ ៣. ងូត​ទឹក​កូន​ឲ្យ​បាន​ទៀង​ទាត់ ម៉ាក់​ប៉ាខ្លះ ពេល​អាកាស​ធាតុ​ត្រជាក់​​ខ្លាំង​ពេក មិន​ហ៊ាន​ងូត​ទឹក​ឲ្យ​នោះ​ទេ សុខ​ចិត្ត​ជូត​ខ្លួន​កូន​ជំនួស​វិញ។ តែ​ការ​ធ្វើ​បែប​នេះ​មិន​ល្អ​នោះ ទោះ​ជា​អាកាស​ប្រែប្រួល​យ៉ាង​ណា​ក៏​​ដោយ យើង​ត្រូវ​ងូត​ទឹក​ឲ្យ​កូន​ធម្មតា ដោយ​គ្រាន់​តែ​ប្តូរ​ទម្លាប់​ពី​ការ​ងូត​ទឹក​ត្រជាក់ មក​ងូត​ទឹក​ក្តៅ​ឧណ្ហៗ​វិញ ។ ៤. ប្រើ​សាប៊ូ​ដែល​មាន​ក្លិន​ស្រាល មិន​សូវ​មាន​ជាតិ​អាល់កុល ការ​ប្រើ​សាប៊ូ​ដែល​មាន​ក្លិន​ក្រអូប​ខ្លាំង ឬ​មាន​ជាតិ​អាល់កុល ធ្វើ​ឲ្យ​ស្បែក​កូន​រឹត​តែ​ស្ងួត និង​ស្តើង​ខ្លាំង អ៊ីចឹង​ហើយ​ម៉ាក់ៗ​ត្រូវ​ជ្រើស​រើស​សាប៊ូ​ណា​ដែល​មាន​ក្លិន​ស្រាលៗ​វិញ […]


ការថែទាំទារក

ទារកបន្ទោបង់ញឹកញាប់ប៉ុនណា? ហើយសញ្ញាអីខ្លះគួរបារម្ភ?

ម៉ាក់​ប៉ា​មួយ​ចំនួន​ច្រើន​មាន​កង្វល់​ទាក់​ទង​នឹង​ការ​បន្ទោរបង់​របស់​កូន​តូច ដោយ​កូន​ជុះ​ច្រើន​ពេក​ក៏​ភ័យ កូន​មិន​ជុះ​ក៏​ភ័យ ខ្លាច​មាន​បញ្ហា​អី​មួយ​មិន​ប្រក្រតី។ អ៊ីចឹង​ដើម្បី​ឲ្យ​អស់បារម្ភ Hello គ្រូពេទ្យ នឹង​លម្អិត​ពី​ភាព​ញឹក​ញាប់​នៃ​ការ​បន្ទោ​បង់​របស់​ទារក។ បើ​តាម​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេស​កុមារ ទារក​បន្ទោ​បង់​តិច ឬ​ច្រើន ញឹក​ញាប់ ឬ​មិន​សូវ​ញឹក​ញាប់ អាស្រ័យ​ទៅ​លើ​របប​អាហារ​របស់​កូន ក្នុង​នោះ​កូន​តូច​ដែល​ម៉ឹម​ទឹក​ដោះ​ម្តាយ បន្ទោ​បង់​ញឹក​ញាប់​ជាង​កូន​ដែល​បៅ​ទឹក​ដោះ​គោ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចំពោះ​មូលហេតុ​ដែល​ទារក​ម៉ឹម​ដោះ​ម្តាយ ជុះ​ញឹក​ញាប់​ជាង​ទារក​បៅ​ទឹក​ដោះ​គោ​នោះ ដោយសារ​តែ​ទឹក​ដោះ​ម្តាយ​ជួយ​ចលនា​ពោះវៀន​ សម្បូរ​សារធាតុ​ចិញ្ចឹម វីតាមីន និង​អង់ទីករ​ការពារ​ទារក​ពី​ជំងឺ​ផ្សេងៗ ហើយ​ក៏​ជួយ​ដល់​ការ​វិវត្ត​ក្រពះ​ពោះវៀន​ទារក​ឲ្យ​រឹងមាំល្អ អាច​កិន​រំលាយ​អាហារ​បាន មិនមាន​ប្រតិកម្ម​ជាមួយ​អ្វីផ្សេងធ្វើ​ឲ្យ​រាករូស។ ការ​ជួយ​ដល់​ចលនា​ក្រពះ​ពោះវៀន​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ក្មេង​ដែល​ម៉ឹម​ទឹកដោះ​ម្តាយ បន្ទោរ​បង់​ញឹក​ញាប់ និង​ទៀង​ពេល មិន​សូវ​មាន​បញ្ហា​បន្ទោបង់។ វេជ្ជបណ្ឌិត​ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​រូប​នេះ​បញ្ជាក់​ថា ចំនួន​នៃ​ការ​ជុះ​របស់​ក្មេង​ខុស​គ្នា​ពី​ក្មេង​ម្នាក់​ទៅ​ម្នាក់ តែ​ក្មេង​ទើប​នឹង​កើត​បន្ទោបង់​ញឹក​ញាប់​ខ្លាំងទាំង ​អាច​នោម និងជុះ ៥-១០ដង/ថ្ងៃ ហើយ​ចំនួន​នៃ​ការ​បន្ទោ​បង់​កាត់​បន្ថយ​បន្តិច​ម្តងៗ ទៅ​តាម​វ័យ​ធំធាត់​របស់​គេ។ ទោះ​ក្មេង​ជុះ​ច្រើន​ដង ឬ​តិច​ដង​ខុស​ធម្មតា តែ​មិន​មាន​សញ្ញា​ខុស​ប្រក្រតី មិន​ចោទ​ជា​បញ្ហា​ឡើយ។ [embed-health-tool-baby-poop-tool] ចំពោះ​​សញ្ញា​​ដែល​​ត្រូវ​បារម្ភ​ខ្លាច​​កូន​មាន​បញ្ហា​សុខភាព​ដោយសារ​តែ​បន្ទោ​បង់​ញឹកញាប់ជ្រុល ឬ​មិន​ជុះ​ច្រើន​ថ្ងៃ​នោះ រួមមាន កូន​មិន​ព្រម​ម៉ឹម គិត​តែ​ពី​គេង ហើមពោះ ក្អួត ក្តៅខ្លួន ហើយ លាមក​រាវ […]


ការថែទាំទារក

កុំយកអីផ្តេសផ្តាសលាបបង្ហើយកូនឲ្យឆាប់រឹង ពេទ្យថាប៉ះពាល់ខួរក្បាល

បង្ហើយ​ក្មេង​ទើប​កើត​ទន់​ខ្លាំង​ណាស់ ហេតុនេះ​ហើយ​ទើប​ម៉ាក់​ប៉ា ឬ​ចាស់ៗ​មួយ​ចំនួន​តែង​យក​ប្រេង​កូឡា ឬ​ពន្លៃ​បុក ទៅ​លាប​លើ​បង្ហើយ​នោះ​ឲ្យ​ឆាប់​រឹង។ តែ​គ្រូពេទ្យ​ថា ធ្វើ​បែប​នេះ​គ្រោះថ្នាក់​ខ្លាំង​ណាស់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​លូតលាស់​ខួរ​ក្បាល​ក្មេង។ [embed-health-tool-baby-poop-tool] លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​រោគ​ស្ត្រី និង​សម្ភព នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាពកម្ពុជា-ចិន សែនសុខ បាន​ឲ្យ​ដឹង​ថា បង្ហើយ​ក្មេង​ជា​កន្លែង​ផ្តុំ​នូវ​កោសិកា​ប្រព័ន្ធ​ប្រសាទ វា​នឹង​រីក​លូត​លាស់​បន្តិច​ម្តងៗ​ទៅ​តាម​វ័យ​​ធំ​ធាត់​របស់​ទារក កាលណា​យើង​របស់​អ្វី​មួយ​ទៅ​លាប ឬ​បិទ ប្រៀប​បាន​នឹង​បង្អាក់​ការ​លូត​លាស់។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ក្រៅ​ពី​ប៉ះពាល់​ដល់​ការ​លូត​លាស់​ខួរក្បាល​ទារក ការ​យក​ប្រេង​កូឡា ពន្លៃ ឬ​ស្លឹក​រុក្ខជាតិ​ផ្សេងៗ​មក​បុក រួច​បិទ​នៅ​លើ​បង្ហើយ ធ្វើ​ឲ្យ​កើត​ជា​កំណក​ដុំៗ ដែល​ចាស់ៗ​ចំណាំ​ហៅ​ថា​អាចម៍​ក្របី​នោះ ក្បាល​ក្មេង​ខ្លះ​កកើត​ទៅ​ជា​រោគ​ផ្សិត ព្រម​ទាំង​មាន​ការ​ប៉ះពាល់​ដល់​​ផ្លូវ​ដង្ហើមនិង​ឈាន​ដល់​ការ​រលាក​សួត​ក៏​មាន ដោយសារ​ការ​ស្រូប​​សារធាតុ​ទាំង​នោះ។ អត្ថបទគួរអាន៖ ទឹកដោះម្ដាយសំខាន់ តែបើមិន​ប្រយ័ត្ន​កូនអាចខ្វះវីតាមីនមួយ​ប្រភេទ ប្រការគួរធ្វើ និងមិនគួរធ្វើ ពេលបំបៅកូនដោយប្រើដបទឹកដោះគោ អត្ថប្រយោជន៍ម៉ាក់ៗគួរឆុងម្សៅទឹកដោះគោកូនជាមួយទឹកដាំពុះ កុំឆ្ងល់! បញ្ហា​មួយចំនួននេះ អាចធ្វើឲ្យកូនមិនសូវឡើងគីឡូ តិចនិកដោះស្រាយបញ្ហាកូនមិនព្រមបៅទឹកដោះគោ ក្រោយផ្ដាច់ដោះថ្មីៗ លោក​វេជ្ជបណ្ឌិត​បន្ត​ថា បង្ហើយ​កូន ម៉ាក់​ប៉ា​មិន​ចាំបាច់​ប៉ះពាល់​អ្វី​ទាំង​អស់ គ្រាន់​ងូត​ទឹក​រួច​យក​កន្សែង​ទន់​មក​ផ្តិត​ថ្នមៗ​ឲ្យ​ស្ងួតទឹក​នៅ​លើ​ក្បាល ពិសេស​បង្ហើយ នោះ​បង្ហើយ​នឹង​វិវត្ត​ទៅ​ជា​រឹង​តាម​វ័យ​របស់​ទារក អាច​នៅ​អាយុ​ជិត​១ខួប ឬ​យូរ​ជាង​នេះ។


ការថែទាំទារក

កូនមានអាចម៍ក្របីលើក្បាល គួរធ្វើបែបណា?

ទារក​ខ្លះ​មាន​បញ្ហា​កើត​អាចម៍​ក្របីលើ​ក្បាល ហើយ​ខ្លះ​ទៀត​ក៏​គ្មាន ដែល​បញ្ហា​នេះ​កើត​ឡើង​ដោយសារការ​យក​ប្រេង​កូឡា​លាប​លើ​ក្បាល​កូន ​ជ្រើស​សាប៊ូ​ខុស លាង​សក់​កូន​មិន​អស់​សាប៊ូ ឬ​ជូត​សក់​មិន​ស្ងួត​ជាដើម។ ក្រោយ​ជួប​បញ្ហា​នេះ ធ្វើឲ្យ​ម៉ាក់​ៗ​មាន​កង្វល់​យ៉ាង​ខ្លាំង តែ​បើ​តាម​បទពិសោធ​ម៉ាក់​ៗ​មួយ​ចំនួន អាច​កម្ចាត់​អាចម៍​ក្របី​របស់​កូន​ដោយ​ចំណាយ​តិច រហ័ស ហើយ​មាន​ប្រសិទ្ធភាព​ខ្ពស់​ទៀត​ផង។ ១- លាប​ប្រេង​សម្រាប់​ទារក​លើ​ក្បាល សម្រាប់​អ្នក​ម៉ាក់​សម័យ​ថ្មី លីន សូតា បាន​ឲ្យ​ដឹង​ថា កាល​កូន​អ្នកនាង​មាន​វ័យ ១ ខែ ស្រាប់តែ​លេចឡើង​អាចម៍​ពេញ​ក្បាល ទាំង​មិន​បាន​យក​ប្រេង​កូឡា​មក​លាប​លើ​ក្បាល​ផង។ ក្រោយ​ជួប​រឿង​នេះ ម៉ាក់​ៗ​វ័យ​ក្មេង ២៣ ឆ្នាំ​រូប​នេះ បាន​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ផ្នែកទារក ហើយ​គេ​ណែនាំ​ឲ្យ​យក​ប្រេង​ទារក​ម៉ាក​ណា​ក៏​បាន យក​មក​លាប​ឲ្យ​សព្វ​ពេញ​ក្បាល និង​ទុក​ចោល ១៥ ឲ្យ​អាចម៍​ក្របី​រីក ចាំ​យក​ស្និត​មក​សិត​ថើៗ ហើយ​បើ​មិន​ទាន់​រីក​ល្អ​ទុក​បន្តិច​ទៀត ទើប​ពេល​សិត​ទៅ​កូន​មិន​ឈឺ ឬ​ស្រគាល​ក្បាល នោះ​អាចម៍​ក្របី​នឹង​របើក​មក​ទាំង​ផ្ទាំង​ៗ។ បន្ទាប់​ពី​សិត​យក​កូន​ទៅ​ងូត​ទឹក​កក​សក់ ហើយ​ព្យាយាម​យក​ពពុះ​សាប៊ូ​មក​ញី​ថ្នម​ៗ​កន្លែង​អាចម៍​ក្របី និង​លាង​ជម្រះ​ឲ្យ​អស់​ជាតិ​ប្រេង ព្រោះ​បើ​នៅ​មាន​ជាតិ​រម្អិល អាច​កើត​រឹតតែ​ច្រើន។ អ្នក​រស់នៅ​តាកែវ​បាន​បន្ត​ទៀត​ថា សម្រាប់​ម៉ាក់​ណា​មិន​មាន​ប្រេង​សម្រាប់​ទារក​អាច​ប្រើ​ប្រេង​ដូង ឬ​អូលីវ​ក៏​បាន​ដែរ ហើយ​មាន​ប្រសិទ្ធភាព​ដូច​គ្នា ដោយ​អាច​ធ្វើ​រាល់ថ្ងៃ​ក៏​បាន​ប្រាកដជា​ឆាប់​ជ្រុះ​អស់។ ២- ផ្សើម​សក់​ឲ្យ​សើម បើ​អ្នកនាង ឈិន សំនៀង វិញ​មិន​បាន​ចំណាយ​ប្រាក់​ទិញ​ប្រេង​អ្វី​ទាំងអស់ គ្រាន់តែ​មុន​កក់​សក់​ឲ្យ​កូន យក​ទឹក​មក​ផ្សើម​សក់​សិន និង​ទុក​ចោល​មួយ​សន្ទុះ​ធំ រួច​យក​ស្និត​មក​សិត​បញ្ច្រាស ដើម្បី​ឲ្យ​របើក។ […]


ការថែទាំទារក

កូនក្អួតក្រោយលេបថ្នាំ ត្រូវបញ្ចុកម្តងទៀតទេ?

កូន​ក្មេង​ពិបាក​ញ៉ាំ​ថ្នាំ ទម្រាំ​​លួង​បញ្ចុក​​បាន​​ម្តងៗ​ចំណាយ​ពេល​យូរ​ណាស់ ខណៈ​ក្មេង​ខ្លះ​ទៀត​បញ្ចុក​ថ្នាំ​ហើយ ​ក្អួត​មក​វិញ​អស់។ បើ​សិន​ជា​ម៉ាក់​ប៉ា​បញ្ចុក​ថ្នាំ​កូន​រួច បែរ​ជា​ក្អួត​មក​វិញ តើ​ត្រូវ​បញ្ចុក​ម្តង​ទៀត​ទេ? ស្រាយ​ចម្ងល់​នេះ ឱសថការី  គីម កាណែល បញ្ជាក់​ថា កូន​ក្អួត​ក្រោយ​លេប​ថ្នាំ ត្រូវ​បញ្ចុក​ម្តង​ទៀត ឬ​មិន​បញ្ចុក​ម្តង​ទៀត អាស្រ័យ​ទៅ​លើ​លក្ខខណ្ឌ​នៃ​ការ​ក្អួត​នោះ តើ​កូន​ក្អួត​នៅ​ពេល​ណា? នៅ​ពេល​បញ្ចុក​រួច​ភ្លាម ឬ​កន្លះ ១​ម៉ោង​ក្រោយ បាន​កូន​ក្អួត? កូន​ក្អួត​ច្រើន ឬ​តិច? ១- ករណី​ត្រូវ​បញ្ចុក​ថ្នាំ​កូន​ឡើង​វិញ បន្ទាប់​ពី​ញ៉ាំ​ថ្នាំ​រួច កូន​ក្អួត​ភ្លាមៗ​ក្នុង​បរិមាណ​ច្រើន មាន​ន័យ​ថា​បញ្ចុក​ថ្នាំ​ប៉ុន្មាន​ទៅ កូន​ក្អួត​មក​វិញ​ទាំង​អស់ ឬ​​ក៏​ក្អួត​លើស​ពី​៥០%​ឡើង​ទៅ ម៉ាក់ប៉ា​ត្រូវ​បញ្ចុក​ថ្នាំ​កូន​ឡើង​វិញ ទៅតាមកម្រិត​នៃ​ការ​ប្រើប្រាស់​ថ្នាំ​ក្នុង​វេជ្ជបញ្ជា ។ ហេតុ​អី​ត្រូវ​បញ្ចុក​ថ្នាំ​កូន​ឡើង​វិញ​ទាំង​អស់? នេះ​ក៏​ដោយ​សារ​តែ​ការ​ក្អួត​មក​វិញ​ភ្លាម ជាតិ​ថ្នាំ​មិន​បាន​ជ្រាប​ចូល​ក្នុង​ខ្លួន​កូន​នោះ​ទេ។ ប្រការគួប្រុងប្រយ័ត្ននោះ បើកូននៅតែក្អួតម្តងទៀតបន្ទាប់ពីបញ្ចុកកម្រិតថ្នាំថ្មីនេះ សូមពន្យារពេល ៤-៥នាទី បន្ទាប់ពីកូនក្អួតអស់ ចាំបញ្ចុកថ្នាំកម្រិតដដែលសារជាថ្មី។ តែ​​លើក​នេះ បើកូន​​នៅ​​តែ​​ក្អួត​​ទៀត​​នោះ ត្រូវ​​ប្រញាប់​​ទៅ​​ជួប​​គ្រូពេទ្យ ដើម្បី​​សាកសួរ​​ពី​​ប្រភេទ​​ថ្នាំ​​ផ្សេង​​ទៀតដែល​ល្អ​​ចំពោះ​​កូន។ ២- ករណី​មិន​បាច់​បញ្ចុក​ថ្នាំ​កូន​ឡើង​វិញ បើ​លេប​ថ្នាំ​រួច កូន​ក្អួត​ភ្លាម តែ​ក្អួត​តិច​តួច ក៏​ម៉ាក់ប៉ា​មិន​បាច់​បញ្ចុក​ថ្នាំ​កូន​ឡើង​វិញ​ទេ។ ម្យ៉ាងវិញ​ទៀត ប្រសិនម៉ាក់ប៉ា​បញ្ចុក​ថ្នាំ​កូន​រួច តែ​បែរ​៣០នាទី​ក្រោយ​ បាន​កូន​ក្អួត​ចេញ​មក​វិញ ករណី​នេះ​មិន​បាច់​បញ្ចុក​ថ្នាំ​កូន​ឡើង​វិញ​ឡើយ ព្រោះ​រយៈពេល​ចាប់​ពី​កន្លះ​ម៉ោង​ឡើង​ទៅ ជាតិ​ថ្នាំ​បាន​ជ្រាប​ចូល​រាងកាយ​កូន​ហើយ។ អត្ថបទពាក់ព័ន្ធ៖  ក្មេង​ឈឺ​ល្មមៗ គួរបន្តោងសេរ៉ូម​អត់?​ ប្រយ័ត្ន! បើ​លេប​ថ្នាំ​ជាមួយ​ទឹក​ទាំង​អស់នេះ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ