ការថែទាំទារក

ការថែទាំទារក - កូន​នៅ​តូច​ ទាមទារ​ការ​ថែទាំ​ខ្លាំង​បំផុត។ តើ​ការ​ថែទាំ​ផ្នែក​ណា​ខ្លះ ឬ​ទៅ​តាម​អាយុ(ខែ) របស់​កូនៗ ដែល​ម៉ាក់ប៉ា ទាំង​ឡាយ​គួរ​ដឹង?

ចំណេះដឹងទូទៅ

ការថែទាំទារក

ដឹងតិចនិច ៥ នេះ ជួយឱ្យទារកគេងលក់ស្កប់រាល់ថ្ងៃ

ការគេងលក់ស្កប់មានសារៈសំខាន់ណាស់ចំពោះទារក ព្រោះមិនត្រឹមតែ ជួយឱ្យទារកមានកម្លាំង និងស្មារតីល្អបន្ទាប់ពីក្រោកពីគេងទេ ថែមទាំងជួយទារកក្នុងការអភិវឌ្ឍរាងកាយ ខួរក្បាល និងប្រព័ន្ធការពាររាងកាយទៀតផង។ ចឹងគួរធ្វើម៉េចជួយឱ្យទារកគេងលក់ស្កប់ល្អ? ដើម្បីជួយ ឱ្យទារកគេងលក់ស្កប់ ម៉ាក់ប៉ាគួរដឹងគន្លឹះទាំងនេះ៖  ១. បង្កើតទម្លាប់មុនពេលគេង ទារករៀនគេងដោយចាប់យកសញ្ញាពីជុំវិញខ្លួន។ ម៉ាក់ប៉ាអាចបង្កើតទម្លាប់មុនពេលគេង ដោយចាប់ផ្តើមជាមួយការរក្សាបន្ទប់គេង ឬកន្លែងគេងឱ្យស្ងប់ស្ងាត់ និងបន្ថយពន្លឺភ្លើង ឬពន្លឺថ្ងៃ ៣០ នាទីមុនពេលដាក់កូនគេង។ ចៀសវាងលេង ឬប្រឡែងលេងជាមួយកូនមុនពេលដាក់កូនឱ្យគេង ព្រោះការរំភើបរីករាយអាចធ្វើឱ្យកូនពិបាកគេង ឬគេងហើយភ្ញាក់មកវិញ។ មួយវិញទៀត ម៉ាក់ប៉ាត្រូវបន្ថយសំឡេង និងនិយាយទៅកាន់កូនបែបលួងលោម ក្នុងគោលបំណងបន្ធូររម្មណ៍កូន។ បន្ទាប់មក ម៉ាក់ប៉ាអាចបង្កើតទម្លាប់ងូតទឹកឱ្យកូន អានរឿងនិទាន ច្រៀងបំពេរ ឬចាក់ភ្លេងបំពេរជាដើម មុនពេលដាក់កូនឱ្យគេង។ ត្រូវប្រកាន់ខ្ជាប់ និងធ្វើតាមទម្លាប់ដដែលៗជារៀងរាល់ពេល យូរៗទៅកូននឹងសុំានឹងទម្លាប់មុនពេលគេងទាំងនេះ។ នៅពេលម៉ាក់ប៉ាធ្វើទម្លាប់ទាំងនេះ កូននឹងដឹងថាដល់ពេលគេងហើយ។ ២. សង្កេតមើលសញ្ញាកូនងងុយគេង បើម៉ាក់ប៉ាឃើញកូនស្ងប់ស្ងាត់ មិនចង់លេង មិនចាប់អារម្មណ៍នឹងសកម្មភាពជុំវិញខ្លួន ស្ងាប់ ញីភ្នែក បៀមម្រាមដៃ មួម៉ៅ ឬសម្លឹងមើលទៅលើបានន័យថា កូនងងុយគេងហើយ។ ម៉ាក់ប៉ាគួររៀបចំឱ្យកូនឱ្យចូលគេង។ ៣. បង្កើតបរិយាកាសកន្លែងគេងកូនឱ្យមានផាសុកភាព កន្លែង ឬបន្ទប់គេងកូនគួរតែមិនមានសម្លេងរំខាន និងមានសីតុណ្ហភាពត្រជាក់ល្មមត្រឹម ២០-២២ អង្សារសេ។ ពូក ឬកម្រាលគេងកូនត្រូវរាបស្មើ មិនទន់ពេក […]

ស្វែងរក ការថែទាំទារក

ការថែទាំទារក

ម៉ាក់ៗថ្មីថ្មោង! នេះជាបច្ចេកទេសបំបៅកូនត្រឹមត្រូវ មិនឲ្យឈ្លក់ និងក្អែចេញមកវិញ

ម៉ាក់ៗ​ទើប​មាន​កូន​ដំបូង​មួយ​ចំនួន​ប្រហែល​ជា​ឆ្ងល់​ហើយ ហេតុ​អី​កូន​បៅ​រួច​ចេះ​តែ​ក្អែ​មក​វិញ? ឯ​ខ្លះ​ទៀត​កូន​ឈ្លក់​ទឹក​ដោះ​ពេល​កំពុង​បៅ តើ​បញ្ហា​ទាំង​នេះ​មក​ពី​មូលហេតុ​អី? មិន​ថា កូន​តូច​បៅ​ទឹក​ដោះ​ម្តាយ ឬ​ទឹក​ដោះ​គោ​នោះ​ទេ បើ​បៅ​ទៅ​ឧស្សាហ៍​ឈ្លក់ និង​ក្អែ​ចេញ​មក​វិញ បញ្ហា​ចម្បង គឺ​មក​ពី​បច្ចេកទេស​នៃ​ការ​បំបៅ​កូន​មិន​បាន​ត្រឹម​ត្រូវ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ទារក​ដែល​ម៉ឹម​ហើយ ក្អែ​ចេញ​មក​វិញ​ញឹក​ញាប់ ក្នុង​បរិមាណ​ច្រើនៗ​នោះ អាច​មិន​មែន​មក​ពី​បច្ចេកទេស​នៃ​ការ​បំបៅ​កូន​មួយ​មុខ​នោះ​ទេ គឺ​កូន​មាន​បញ្ហា​ក្រពះ​តូច​ត្បៀត បែប​នេះ​ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ។ បច្ចេកទេស​បំបៅ​កូន​ឲ្យ​បាន​ត្រឹម​ត្រូវ៖ – ពេល​បំបៅ ក្បាល​កូន​ត្រូវ​តែ​ខ្ពស់​ជាង​ដង​ខ្លួន​បន្តិច – កុំ​ឲ្យ​កូន​ដេក​បៅ ឬ​យោល​អង្រឹង​បណ្តើរ​ឲ្យ​កូន​បៅ​បណ្តើរ – កុំ​ចាំ​ដល់​ដល់​ពេល​ទឹកដោះ​ចេញ​ខ្លាំង ចាំ​បំបៅ​ដោះ​កូន – បើ​កូន​ម៉ឹម​ទឹក​ដោះ​គោ ត្រូវ​មើល​ក្បាល​ដប ក្រែង​កូន​ខាំ​ធ្លាយ បៅ​ទៅ​ហូរ​ខ្លាំង – ពេល​បំបៅ​ដោះ កុំ​ស្លៀកពាក់​ឲ្យ​កូន​​រឹប​តឹង​ពេក – កុំ​ឲ្យ​កូន​បៅ​ឆ្អែត​ខ្លាំង​ពេក – បន្ទាប់​ពី​បំបៅ​រួច កុំ​អាល​ឲ្យ​កូន​គេង​ភ្លាម ត្រូវ​បី​កូន​ដាក់​លើ​ស្មា រួច​អង្អែល​ខ្នង​តិចៗ ដើម្បី​ឲ្យ​ទឹកដោះ​ធ្លាក់​ចុះ មិន​ក្អែ​ចេញ​មក​ក្រៅ។ អត្ថបទពាក់ព័ន្ធ៖ តិចនិកជួយឲ្យម៉ាក់ៗសម្បូរទឹកដោះឲ្យកូនម៉ឹម និងអាហារគួរចៀសវាង ហេតុផលម៉ាក់ៗបំបៅដោះកូន ត្រូវផឹកទឹកឲ្យបានច្រើន ហេតុផលធំៗបញ្ជាក់ថា ថ្នាំវីតាមីនសំខាន់ខ្លាំងប៉ុនណាសម្រាប់ស្រីៗបំបៅដោះកូន ត្រូវ​ដឹង បើ​បំបៅ​ដោះ​កូន ម៉ាក់ៗ​ត្រូវ​តម​អីខ្លះ? ម៉ាក់ៗទើបកូនដំបូង! ដឹងថា DHA សំខាន់ប៉ុនណាអត់ ពេលបំបៅដោះកូន? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]


ការថែទាំទារក

ក្មេងអាយុប៉ុន្មាន ទើបអាចផឹកទឹកដោះគោក្រដាសបាន?

មាន​ម៉ាក់​ៗ​ជាច្រើន​ជ្រើសរើស​ប្រភេទ​ទឹកដោះ​គោ​ក្រដាស​ឲ្យ​កូន​ខ្លួន​ផឹក​តាំងពី ៦ ខែ​ឡើង ហើយ​មិន​បាន​ស្វែង​យល់​ពី​ការ​ណែនាំ​ផ្សេង​ៗ​នៅ​លើ​ក្រដាស។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ចូល​ខ្លួន​មក​ចែក​រំលែក​ថា ទឹក​ដោះ​គោ​ប្រភេទ​នេះភាគ​ច្រើនផលិត​ឡើង​សម្រាប់​កូន​មាន​អាយុ​ចាប់ពី ៦ ឆ្នាំទៅ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​លើ​សម្បក​ផលិតផល​ទាំង​នោះ។ វេជ្ជបណ្ឌិត​បន្ត​ទៀត​ថា តាម​បទពិសោធន៍​លោក​ជាច្រើន​ឆ្នាំ​មក​នេះ បាន​សង្កេត​ឃើញ​ថា ប្រជាជន​ខ្មែរ​មួយ​ចំនួន​ទិញ​ទឹកដោះ​គោ​ក្រដាស​ឲ្យ​កូន​ផឹក​តាំង​ពី ៦ ខែ​ឡើង ឬ​មួយ​ឆ្នាំ ព្រោះ​មាន​ភាព​ងាយស្រួល និង​ចំណាយ​ថវិកា​អស់​តិច ហើយ​ក្រោយ​ផឹក​វា​យូរ​ៗ​ទៅ កូន​មាន​ជំងឺ​ជាច្រើន​ដូចជា​រលាក​បំពង់ក រលាក​ផ្លូវ​ដង្ហើម ងាយ​ខូច​ធ្មេញ។ ជាពិសេស​ក្មេង​ៗ​បាន​ផឹក​វា​ហើយ​លែង​ចង់​ញ៉ាំ​បាយ​ហើយ។ រឿង​សំខាន់​មួយ​ទៀត គឺ​ទឹក​ដោះ​គោ​ក្រដាស​មាន​ជាតិ​ផ្អែម​ខ្លាំង​ជាង​ទឹកដោះ​គោ​កំប៉ុង​ដែល​ឆុង​ឲ្យ​កូន​បៅ។ លោក​បាន​សង្កត់​ធ្ងន់​ថា ទឹកដោះគោ​ក្រដាស​មិន​សូវ​មាន​សារធាតុ​ចិញ្ចឹម វីតាមីន ប្រូតេអ៊ីន ​គ្រប់គ្រាន់​ដែល​អាច​ជួយ​ទ្រទ្រង់​រាងកាយ និង​ការ​លូតលាស់​របស់​កុមារ​បាន​នោះ​ទេ។ តែ​វា​មាន​ត្រឹម​​ជាតិ​ស្ករ​ប៉ុណ្ណោះ។     របប​អាហារ​កូន​ទើប​កើត ដល់ អាយុ ៥ ឆ្នាំ​គឺ​ជា​រឿង​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់ និង​ចៀសវាង​ទឹកដោះ​គោ​ក្រដាស​នេះ ពេល​កូន​គ្រប់​អាយុចាំ​ឲ្យ​ផឹក។ ក្នុង​វ័យ​ប៉ុណ្ណោះ​ក្មេង​ត្រូវ​ការ​បំផុត​គឺ ពពួក​អាហារ​សាងសង់ និង​អាហារ​ការពារ ហើយ​ក្មេង​មិន​សូវ​ត្រូវ​ការ​អាហារ​ថាមពល​នោះ​ទេ។ ចំណុច​ពិសេស​មួយ​ទៀត​ដែល​វេជ្ជបណ្ឌិត ហ៊ាង រតនា ចង់​ណែនាំ គឺ​សម្បក​វេច​ខ្ចប់ ដោយ​ប្រភេទ​ទឹកដោះ​គោ​ក្រដាស​សម្បក​វា​ងាយ​រហែក និង​មាន​ក្នុង​ទឹកដោះគោ​មាន​លាយ​សារធាតុ​ទុក​បាន​យូរ។ ចំណែក​ការ​ដឹក​ជញ្ជូន​វិញ រឹតតែ​មិន​មិន​សុវត្ថិភាព​ទៀត គឺ​ដឹក​ដោយ​ម៉ូតូ​ហាល​ថ្ងៃ ហើយ​បើ​ឡាន​វិញ​គ្មាន​ម៉ាស៊ីន​ត្រជាក់ ហើយ​ដឹក​ពី​មួយ​ទៅ​មួយ។ រីឯ​ការ​ផឹក​ដែល​មាន​ផាសុកភាព​វិញ […]


ការថែទាំទារក

យកទឹកបបរឆុងទឹកដោះគោឲ្យកូនម៉ឹម ជារឿងត្រឹមត្រូវ ឬអត់?

មាន​ម៉ាក់​ៗ​មួយ​ចំនួន​យល់​ច្រឡំ ដោយ​យក​ទឹក​បបរ​រាវ​ៗ​ទៅ​ឆុង​ទឹកដោះ​គោ​ឲ្យ​កូន​ជំនួស​ទឹក​វិញ។ បញ្ហា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រាប់​ថា​មិន​មែន​ល្អ​ឡើយ ហើយ​ទឹក​តែ​មួយ​ប្រភេទ​ប៉ុណ្ណោះ ទើប​សក្ដិសម​នឹង​ឆុង​ទឹកដោះគោ​ឲ្យ​កូន​បៅ។ លោក​វេជ្ជបណ្ឌិត​បន្ត​ទៀត​ថា ទឹក​ដាំពុះ ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ឆុង​ទឹកដោះ​គោ​កូន ព្រោះ​វា​បាន​សម្លាប់​មេរោគ និង​រាវ​ល្អ​សមស្រប​ជាមួយ​ម្សៅ​ទឹកដោះ​គោ។ ចំណែក​ទឹក​បបរ​វិញ វា​មាន​ជាតិ​ខាប់​ជាង​ទឹក​ធម្មតា ហើយ​វ័យ​កូន​មិន​ទាន់ ៦ ខែ​មិន​ទាន់​ដល់​វ័យ​ដែល​ត្រូវ​ញ៉ាំ​ចំណី។ ចំណែក​ទឹក​បបរ​វិញ​ខាប់​ជាង​ទឹក​ធម្មតា ហើយ​បើ​លាយ​ចូល​ទៅ សភាព​ទឹកដោះ​គោ​នឹង​កាន់តែ​ខាប់​អាច​ធ្វើឲ្យ​កូន​រាក ក្ដៀន ឬ​ងាយ​រលាក​បំពង់ក ពោះវៀន។ មួយ​វិញ​ទៀត​ទារក​មិន​ទាន់​គ្រប់ ៦ ខែ​ក្រពះ​ពោះវៀន​មិន​ទាន់​រឹងមាំ នឹង​ទទួល​យក​ច្រើន​បាន​ច្រើន​ក្រៅពី​ទឹកដោះគោ​ម៉ាក់ ឬ​ទឹកដោះគោ​ឡើយ។ រីឯ​ទឹក​វិញ សូម្បី​តែ​ទឹក​សុទ្ធ ឬ​ទឹក​រ៉ែ​ក៏​មិន​មែន​ជា​ជម្រើស​ល្អ សម្រាប់​ឆុង​ទឹកដោះ​គោ​កូន​ឲ្យ​កូន​ម៉ឹម​ដែរ។ ពេល​កូន​មាន​អាយុ ៦ ខែ​ឡើង​ទៅ​យើង​អាច​បន្ថែម​ជា​បបរ​ខាប់​គ្រប់​គ្រឿង​ដល់​កូន ដើម្បី​ទទួល​បាន​សារធាតុ​ចិញ្ចឹម​បន្ថែម​ទៀត ទើប​កូន​មាន​ការ​រីក​លូតលាស់​ធំធាត់​បាន​ល្អ និង​មិន​ងាយ​ឈឺថ្កាត់។ អត្ថបទពាក់ព័ន្ធ៖ ចង់ប្តូរពីដោះម៉ាក់ ឲ្យកូនម៉ឹមទឹកដោះគោ តែកូនងឿកមិនបៅក្បាលដោះជ័រ ធ្វើម៉េច? ម៉ាក់​ៗ​​​​ប្រយ័ត្ន​បន្តិច កូន​បៅ​ទឹកដោះគោ​ពេល​ធំឡើងអាច​​កើតជំងឺ​ទាំង​នេះ​បាន ពិតអត់ ក្មេងបៅទឹកដោះគោ ងាយនឹងទល់លាមកជាងក្មេងបៅដោះម្តាយ? មានទឹកដោះហើយ តែម៉ាក់ៗមិនព្រមឲ្យកូនបៅ សុដន់អាចជួបបញ្ហាធ្ងន់ធ្ងរ មុនចង់ប្តូរឲ្យកូនបៅទឹកដោះគោ ម៉ាក់ៗត្រូវដឹងរឿងទាំងអស់នេះសិនទៅ! មិនចង់ឲ្យដបឆុងទឹកដោះឆាប់ឆ្លងមេរោគ នេះជាវិធីដោះស្រាយ បទពិសោធម៉ាក់ៗជួបការលំបាក ពេលកូន​ម៉ឹម​ទឹកដោះគោ ៣យ៉ាង ម៉ាក់ៗតែងធ្វើខុសឆ្គង ពេលឲ្យកូនម៉ឹមទឹកដោះគោ ដូរម៉ាកទឹកដោះគោឲ្យកូនម៉ឹមញឹកញាប់ ប៉ះពាល់កូនអត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]


ការថែទាំទារក

ក្មេងហើមពោះមកពីអី? លាបប្រេងកូឡាជាអត់?

ក្មេង​តូច​ជួប​អាការៈ​ហើម​ពោះ​​ញឹក​ញាប់ ដែល​នេះ​ជា​ក្តី​កង្វល់​របស់​ម៉ាក់​ប៉ា​គ្រប់រូប ហើយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ម៉ាក់ប៉ា​តែង​យក​ប្រេង​កូឡា​មក​លាប​រឹត​ពោះ​ឲ្យ​កូន។ ទារក​​ហើម​ពោះ​មក​ពី​មូលហេតុ​អី? តើ​ការ​លាប​ប្រេង​កូឡា​អាច​ព្យាបាល​​អាការៈ​ហើម​ពោះ​បាន​ទេ? ទារក​បញ្ចេញ​ខ្យល់ ឬ​ផោម​ជា​ញឹក​ញាប់​ជា​រឿង​ធម្មតា​នោះ​ទេ តែ​បើ​ហើម​ពោះ​ញឹក​ញាប់​នោះ​ទើប​គួរ​ឲ្យ​បារម្ភ។ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​កុមារ គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រសិង្ហបុរី ថា ក្មេង​ហើម​ពោះ​អាច​បណ្តាល​មក​ពី​វិបាក​ជំងឺ​ផ្សេងៗ​ដូច​ជា​ការ​រលាក​ពោះវៀន ឯ​ករណី​មួយ​ទៀត អាច​មក​ពី​របប​អាហារ​របស់​ម្តាយ ដែល​ញ៉ាំ​អាហារ​ផ្អាប់ ជូរ ផ្អូម បន្លែ​ឆៅ ផឹក​ថ្នាំ​ខ្មែរ ឬ​ស្រាត្រាំ ហើយ​បំបៅ​​ដោះ​កូន។ ចំពោះ​កូន​ធំ អាច​ញ៉ាំ​អាហារ​បាន ​មក​ពី​ការ​អាលែកហ្ស៊ី​នឹង​សារធាតុ​ណា​មួយ ឬ​ក៏​ញ៉ាំ​បន្លែ​ឆៅ។ “យើង​ជឿ​គ្រប់​គ្នា​ផឹក​ថ្នាំខ្មែរ​ ស្រាថ្នាំ ធ្វើ​ឲ្យ​ឆ្អិន​សរសៃ​ម្តាយ សម្បូរ​ទឹកដោះ​ឲ្យ​កូន​ម៉ឹម តែ​តាម​ពិត​ជា​គ្រឿង​ពុល ពេល​បំបៅ​ដោះ​កូន ធ្វើ​ឲ្យ​កូន​ទៅ​​ជា​រលាក​ពោះ​វៀន ហើម​ពោះ”។ លោកស្រី​វេជ្ជបណ្ឌិត​រៀប​រាប់។ លោកស្រី​វេជ្ជបណ្ឌិត​ថា ការ​ព្យាបាល​អាការៈ​ហើម​ពោះ​ទៅ​តាម​មូលហេតុ​ជាក់​ស្តែង បើ​មក​ពី​ចំណី​អាហារ​ម្តាយ យើង​ត្រូវ​ផ្លាស់​ប្តូរ​របប​អាហារ បើ​មក​ពី​ផឹក​ថ្នាំ​ខ្មែរ ម្តាយ​ត្រូវ​បញ្ឈប់​ភ្លាម។ ចំពោះ​ការ​ព្យាបាល​វិញ គ្រូពេទ្យ​ឯកទេស​កុមារ​រូប​នេះ​ថា គ្រូពេទ្យ​អាច​ឲ្យ​ប្រើ​ថ្នាំ​មួយ​ចំនួន ដើម្បី​ឲ្យ​ដើរ​ខ្យល់​ស្រួល ហើយ​ព្យាបាល​ឫស​គល់ តើ​កូន​ហើម​ពោះ​មក​ពី​អ្វី​ឲ្យ​ប្រាកដ។ ចំពោះ​ការ​លាបប្រេង​កូឡា​វិញ មិន​មាន​ការ​សិក្សា​បញ្ជាក់​ថា អាច​បំបាត់​​អាការៈ​ហើម ឆ្អល់​ពោះ​នោះ​ទេ។ លោកស្រី​វេជ្ជបណ្ឌិត​បញ្ជាក់​ថា ការ​លាប​ប្រេង​កូឡា​ឲ្យ​កូន​ក្មេង​អាយុ​ក្រោម ២ឆ្នាំ មិន​ត្រឹម​តែ​គ្មាន​បាន​ប្រយោជន៍​នោះ​ទេ ថែម​ទាំង​ប៉ះពាល់​សុខភាព​ក្មេង​​ទៀត។ ផល​ប៉ះ​ពាល់​នៃ​ការ​លាប​ប្រេង​កូឡា​ឲ្យ​ក្មេង​អាយុ​ក្រោម […]


ការថែទាំទារក

កូនទើបកើតជើងកោង មានបញ្ហាអីអត់?

មាន​ម៉ាក់​ៗ​ជាច្រើនពេលឃើញកូន​នៅ​តូច​ជើង​រាងកោង​កើត​ជា​ក្ដី​ព្រួយបារម្ភ ថា​កូន​នឹង​ទៅ​បែប​នោះ​រហូត​ដល់​ធំ​ឡើង។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា​នោះ​មិន​មែន​ជា​បញ្ហា​ចោទធ្ងន់ធ្ងរ​ឡើយ។ វេជ្ជបណ្ឌិត​ផ្នែក​សម្ភព បាន​បន្ត​ទៀត​ថា គ្រប់​ទារក​ទាំងអស់​ពេល​កើត​មក ជើងរាងកោង​ដោយសារកូន​ត្រូវ​សម្រប​តាម​ទម្រង់​ និងប្រវែងពោះ ពេល​នៅ​ក្នុង​ពោះ​ម្តាយ ហើយ​ពេល​កើត​ចេញ​មក ​កូន​មិន​ទាន់​ទម្លាប់ បូក​រួម​នឹង​កូន​មិន​ទាន់​ចេះ​តំរែតម្រង់​ខ្លួន។ ជា​ធម្មតា​ជើង​របស់​កូន​ក្មេង​នឹង​ចាប់ផ្ដើម​ត្រង់​ដោយ​ខ្លួន​ឯង​ម្ដង​បន្តិច​ៗ ចាប់ពី​ពេល​ពួកគេ​ចេះ​តោង​ឈរ ហើយ​អាយុ​ប្រហែល ១ ឆ្នាំ​កន្លះ ទៅ ២ ឆ្នាំ​ចាប់ផ្ដើម​ត្រង់​ល្អ​ហើយ តែ​ក៏​មាន​លឿន ឬ​យឺត​ជាង​នេះ​ទៀត​ដែរ។ ដូច្នេះ​ហើយ​យើង​ជា​អាណាព្យាបាល​មិន​ត្រូវ​ធ្វើ​អ្វី​ទាំង​អស់ ទាំង​ពត់​ទាំង​អប់​ជើង ព្រោះ​វា​បង្ក​ឲ្យ​កូន​មាន​គ្រោះថ្នាក់​ទៅ​វិញ​ទេ ដែល​អ្នក​ខ្លះ​ពត់​រហូត​ដល់​បាក់​ជើង​ក៏​មាន។   ពេល​កូន​ចាប់ផ្ដើម​ចេះ​អង្គុយ យើង​​ត្រូវថែទាំ និង​បង្រៀន​ឲ្យ​ចេះ​សណ្ដូកជើង បត់​ជើង ពែនភ្នែន​តាម​កាលៈទេសៈ និង​មិន​ទម្លាប់​ឲ្យ​កូនអង្គុយ​ជើង​អក្សរ W ឡើយ ព្រោះ​ប៉ះពាល់​ដល់​ឆ្អឹង​របស់​ក្មេង​យ៉ាង​ធ្ងន់ធ្ងរ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺចាប់ រលាក​សន្លាក់ សភាព​ឆ្អឹង​មិន​ប្រក្រតី បង្អាក់​ដល់​ការ​លូតលាស់​ឆ្អឹង និង​បង្ក​ផល​ប៉ះពាល់​ដល់​ការ​ដើរ​របស់​ក្មេង​ពេល​ធំ​ឡើង។ មួយ​វិញ​ទៀត អាច​មក​ពី​ហ្សែន ដែល​កាត់​ទៅ​រក​ម៉ាក់ ប៉ា ឬ​ជីដូនជីតា​ខាង​ណា​មួយ​ដែល​មាន​សភាព​ជើង​កោង ឬ​ដំណើរ​កោង​ៗ​ជាដើម តែ​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ណែនាំ​ថា បើ​ជើង​កូន​កោង​ខ្លាំង ហើយ​អាយុ​ច្រើន​ឆ្នាំ​នៅ​តែ​បែប​នោះ ហើយ​យើង​មិន​ទុកចិត្ត​អ្វី​មួយ គួរតែ​ទៅ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ស្វែង​រក​វិធី​ព្យាបាល​ឲ្យ​សមស្រប​តាម​បច្ចេកទេស ចៀសវាង​ការ​ធ្វើ​អ្វី​តាម​ចិត្ត​ឯង […]


ការថែទាំទារក

លម្អិតពីបច្ចេកទេស និងអត្ថប្រយោជន៍ នៃតេស្តជោះកែងជើងទារកទើបកើត

ទារក​ទើប​កើត​មួយ​ចំនួន​បាន​ធ្វើ​តេស្ត​ជោះ​កែង​ជើង ខណៈ​មួយ​ចំនួន​ទៀត​មិន​បាន​ធ្វើ​តេស្ត​ឈាម​ប្រភេទ​នេះ​ឡើយ។ អ៊ីចឹង​ទើប​នេះ Hello គ្រូពេទ្យ នឹង​លម្អិត​ពី​បច្ចេកទេស និង​អត្ថប្រយោជន៍​នៃ​តេស្ត​ជួស​កែង​ជើង​ទារក​ទើប​កើត ដើម្បី​ឲ្យ​ម៉ាក់​ប៉ា​បាន​ដឹង។ ១. អ្វី​ទៅ​ជា​តេស្ត​ជោះ​កែង​ជើង? ជា​ការ​ធ្វើ​តេស្ត​ឈាម​តាម​រយៈ​ការ​ជួស​កែង​​ជើង​ទារក ដោយ​ប្រើ​វិធីសាស្ត្រ​ដ៏​សាមញ្ញ​មួយ គឺ​យក​ឈាម ១-២ តំណក់​ពី​កែង​ជើង​ទារក ដោយ​មិន​​មាន​ការ​ឈឺចាប់ ដើម្បី​រក​ជំងឺមេតាបូលិក​​ពី​កំណើត នេះ​បើ​តាម​ការ​ពន្យល់នៅ​លើ​ផេក​ហ្វេសប៊ុក​មន្ទីរពេទ្យ​កាល់ម៉ែត។ ២. ទារក​ត្រូវ​តេស្ត​ជោះ​កែង​ជើង​​នៅ​ពេល​ណា? ការ​ធ្វើ​តេស្ត​ជួស​កែង​ជើង​មាន​ប្រសិទ្ធភាព​ល្អ គឺ​ធ្វើ​នៅ​ចន្លោះ​ទារក​មាន​អាយុ​ចាប់​ពី ៤៨-៧២ ម៉ោង ក្រោយ​កើត។ ការ​ធ្វើ​តេស្ត​ដោយ​ប្រើ​វិធីសាស្ត្រ​សាមញ្ញ​មួយ​នេះ គឺ​យក​ឈាម​ពី​ការ​ជួស​កែង​ជើង​ទារក ១-២ ដំណក់​ទៅ​ផ្តិត​លើ​ក្រដាស។ ក្រដាស​តេស្ត​ត្រូវ​ទុក​ដាក់​ឲ្យ​បាន​ល្អ​រយៈពេល ២៤ ម៉ោង ឲ្យ​ស្ងួត រួច​យក​ទៅ​ដាក់​នៅ​មន្ទីរ​ពិសោធន៍​ដើម្បី​ពិនិត្យ​មើល។ ៣. អត្ថ​ប្រយោជន៍​នៃ​តេស្ត​ជោះ​កែង​ជើង? ការ​ធ្វើ​​តេស្ត​នេះ​ដើម្បី​រក​ជំងឺ​មេតាបូលិក​ពី​កំណើត ដែល​ធ្វើ​ឲ្យ​ទារក​បាត់បង់​ការ​លូតលាស់​ផ្នែក​ប្រាជ្ញា​ស្មារតី ទៅ​ជា​បញ្ញា​ខ្សោយ រាងកាយ​ក្រិន ឬ​អាច​ធ្វើ​ឲ្យ​ទារក​ស្លាប់​បើ​ព្យាបាល​មិន​ទាន់​ពេលវេលា។ រោគ​សញ្ញា​នៃ​ជំងឺ​នេះ​ស្តែង​ចេញ​មក​នៅ​ពេល​ទារក​អាយុ​ចាប់​ពី ៣ សប្តាហ៍ ទៅ ១ខែ ហើយ​រោគ​សញ្ញា​នោះ​ក៏​មាន​ចេញ​ឲ្យ​ច្បាស់​ដែល​អាចឲ្យ​គ្រូពេទ្យ​ចាប់​អារម្មណ៍​នៅ​ពេល​ពិនិត្យ​សុខភាព​ទារក។ ៤. ពេល​ណា​ដឹង​លទ្ធផល? ការ​ធ្វើ​តេស្ត​ជួស​កែង​ជើង​ទារក លទ្ធផល​អាច​ដឹង​ក្នុង​រយៈពេល ៥ ថ្ងៃ ចំពោះ​លទ្ធផល​វិជ្ជមាន មាន​ន័យថា ទារក​ប្រឈម​នឹង​ជំងឺ​មេតាបូលិក​ខ្ពស់ ឯ​លទ្ធផល​អវិជ្ជមាន មាន​ន័យថា​ទារក​មិន​ប្រឈម​នឹង​ជំងឺ​មេតាបូលិក​ទេ។ បើ​លទ្ធផល​តេស្ត​បង្ហាញ​ថា វិជ្ជមាន​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​ម្តង​ទៀត ដើម្បី​បញ្ជាក់​ពី​លទ្ធផល​តេស្ត​ជា​លើក​ទី២ និង​ដើម្បី​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា។ ការ​ព្យាបាល​ជំងឺ​មេតាបូលិក​មាន​រយៈពេល​យូរ […]


ការថែទាំទារក

បើកូនកើតមកវៀចក មានផលប៉ះពាល់អីអត់?

ក្មេង​ជាច្រើន​មាន​អាការៈ​វៀច​ក​តាំងពី​តូច ហើយ​ដោយសារ​ម៉ាក់ប៉ា​មិន​បាន​ចាប់អារម្មណ៍ និង​ព្យាបាល​ទាន់​ពេល​វេលាទៀតនោះ ទើប​បណ្ដាល​ឲ្យ​ពួកគេ​មាន​បញ្ហា​បែបនេះ។ អ្នក​គ្រូ​ឆ្មប សុំ សូរិយា បម្រើ​ការងារ​​នៅ​​មន្ទីរពេទ្យ​បង្អែក ស្រុក​ខ្សាច់​កណ្ដាល បាន​ឲ្យ​ដឹង​ថា កូន​វៀច​ក ពេល​សង្កេត​ឃើញ​តាំងពី​នៅ​ជា​ទារក ត្រូវ​ប្រញាប់​យក​ទៅ​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា។ អ្នក​គ្រូ​ក៏​បន្ថែម​ទៀត​ថា ក្នុង​ចំណោម​ភាព​មិន​ប្រក្រតី​ទាំង​ឡាយ ​ទារក​វៀច​ក គឺ​ជា​ករណី​ឧស្សាហ៍​ជួប​ប្រទះ​មួយ។ ចំពោះ​មូលហេតុ​វិញ វា​ពិបាក​ពន្យល់​ឲ្យ​បាន​ជាក់លាក់​ណាស់​ដឹង​ត្រឹម​ថា វា​កើត​ឡើង​ដោយសារ សាច់​ដុំ​ក​ទាំង​សងខាង​​លូតលាស់​មិន​ស្មើគ្នា ទម្រង់​របស់​ទារក​ពេល​នៅ​ក្នុង​ពោះ​មិន​ស្រប​នឹង​ស្បូន​ម៉ាក់ ការ​កើន​ឡើង​ជាតិ​កាល់ស្យូម​យ៉ាង​រហ័ស ទើប​បណ្ដាល​ឲ្យ​មាន​ការ​កន្ទ្រាក់​សាច់ដុំ​រយៈ​ពេល​យូរ។ ជា​ទូទៅ​ម៉ាក់​ៗ​អាច​មើល​ដឹង​ច្បាស់​នៅ​ពេល​ទារក​អាយុ​ចាប់ពី ១ ដល់ ៤ ខែ ប៉ុន្តែ​ក្នុង​ករណី​វៀច​ក​ខ្លាំង យើង​អាច​ដឹង​តាំងតែ​ពី​ទារក​ទើប​កើត​មក​ភ្លាម​ម្ល៉េះ។ក្នុង​ករណី​វៀច​ក​តិច​តួច ទារក​អាច​វិល​ទៅ​សភាព​ធម្មតា​វិញ ក្នុង​រយៈ​ពេល​ខ្លី ដោយ​យើង​ត្រូវ​ព្យាយាម​ដាក់​កូន​ឲ្យ​ដេក​ត្រង់ ក្បាល​ស្រប​នឹង​ដង​ខ្លួន ហើយ​បើ​ពេល​ដេក​កូន​ផ្អៀង​ក្បាល​ចេញ ត្រូវ​តំរែតម្រង់។ ប៉ុន្តែ​បើ​កូន​វៀច​ក​ធ្ងន់ធ្ងរ ទារក​ត្រូវ​ព្យាបាល​ដោយ​ចលនា​រយៈ​ពេល​វែង ហើយ​បើ​មិន​ព្យាបាល​ទាន់​ពេលវេលា ទៅ​ថ្ងៃ​មុខ​ពេល​កូន​ធំ​ទៅ​អាច​មាន​រូបរាង​មិន​សមរម្យ និង​ខូច​ឆ្អឹង​កង​ក​ទៀត ផង។ ដូចនេះ​ហើយ ក្រោយ​សម្រាល​កូន​រួច​ភ្លាម​យើង​ត្រូវ​មើលថែ និង​តាមដាន​ពី​សភាព​របស់​កូន​ជា​ប្រចាំ ដើម្បី​ការ​ធំធាត់​ប្រកប​ដោយ​សុភាព​ល្អ និង​មាន​កាយសម្បទា​រឹងមាំ ហើយ​បើ​មាន​ករណី​សង្ស័យ ឬ​ភាព​មិន​ប្រក្រតី​ណា​មួយ ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ពិភាក្សា។ អត្ថបទពាក់ព័ន្ធ៖ ម៉េចបានកូនតូច ពេលដេកមានឮសំឡេងដកដង្ហើមខ្សឺតខ្សក? មានជំងឺអីអត់? ក្មេងអាយុក្រោម២ឆ្នាំ ហាមដាច់ខាតប្រើប្រេងកូឡា-ប្រេងរឹតគ្រប់ប្រភេទ ស្បែកកូនតូចមានបញ្ហា ម៉ាក់ប៉ាគួរធ្វើតាមការណែនាំប៉ុន្មានយ៉ាងនេះ ប្រើ​​ប្រេង​​កូឡាលាប​លើបង្ហើយក្មេង​ទើប​កើត ​អាច​ប៉ះពាល់​ខួរក្បាល​ ក្មេងជាប់គល់អណ្ដាត បើមិនបានកាត់ រងផលប៉ះពាល់ទាំងនេះ ម៉ាក់ប៉ាគួរដឹង របៀបកិនថ្នាំឲ្យកូនតូចលេបបានត្រឹមត្រូវ ហេតុអ្វីបានជាទារិកាទើបកើត មានឈាមនៅទ្វារមាស? ក្មេង​ទើប​កើត កុំ​ធ្វើ​រឿង​​ទាំង​ប៉ុន្មាន​នេះ​ដាក់​ឲ្យ​សោះ របៀបថែទាំកូនកើតមិនគ្រប់ខែ […]


ការថែទាំទារក

ដូរម៉ាកទឹកដោះគោឲ្យកូនម៉ឹមញឹកញាប់ ប៉ះពាល់កូនអត់?

ម្តាយ​ដែល​មាន​កូន​តូច​មួយ​ចំនួន​ផ្លាស់​ប្តូរ​ម្សៅ​ទឹក​ដោះ​ឲ្យ​ម៉ឹម​ពី​ម៉ាក​មួយ​ទៀត​ម៉ាក​មួយ​ផ្សេង​ទៀត ក្រោម​ហេតុ​ផល​ផ្សេងៗ។ តើ​ការ​ផ្លាស់​ប្តូរ​ម៉ាក​ទឹក​ដោះ​គោ​ឲ្យ​កូន​ម៉ឹម​ញឹក​ញាប់ល្អ ឬមិន​ល្អ? ចម្លើយ​ចំពោះ​សំណួរ​ខាង​លើ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈ​មណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី បកស្រាយ​ថា តាម​ក្បួន​ពេទ្យ អត់​មានផល​ប្រយោជន៍​អី​ទាំង​អស់ ក្នុង​ការ​ដូរ​ទឹកដោះ​គោ​ពី​ម៉ាក​មួយ​ទៅ​ម៉ាក​ទៀត បើ​កូន​មាន​សុខភាព​ល្អ​ធម្មតា មិន​មាន​ជំងឺ។ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូប​នេះ​ថា ម្តាយ​មួយ​ចំនួន​ដូរ​ម៉ាក​ទឹក​ដោះ​គោ ដោយសារ​តែ​មិន​អស់​ចិត្ត គិត​ថា កូន​ម៉ឹម​មិន​ត្រូវ​សោះ កូន​ម៉ឹម​ទៅ​មិន​ឡើង​គីឡូ​សោះ លោកស្រី​បញ្ជាក់​ថា ការ​ចិញ្ចឹម​កូន​មិន​ពឹង​ផ្អែក​លើ​ទឹក​ដោះ​គោ​មួយ​មុខ​នោះ​ទេ គឺ​ត្រូវ​ការ​អាហារូបត្ថម្ភ​ផ្សេង​ទៀត។ នៅ​ពេល​កូន​អាយុ​បាន​៦​ខែ គឺ​ជា​ពេល​ដែល​យើង​ត្រូវ​ផ្តល់​អាហារ​ផ្សេងៗ​ដល់​កូន ហើយ​អាហារ​ផ្សេងៗ​នោះ ក៏​មិន​មែន​របស់​ពិសេស​មក​ពី​ណា​ដែរ គឺ​បន្លែ ផ្លែឈើ ស៊ុត ត្រី សាច់ ដែល​យើង​ចម្អិន​ឲ្យ​កូនញ៉ាំ មិន​មែន​ពឹង​ផ្អែក​លើ​ទឹកដោះ​គោ​មួយ​មុខ​សុទ្ធ​នោះ​ទេ។ អត្ថបទពាក់ព័ន្ធ៖ ក្បួនពេទ្យ ទឹកប្រភេទនេះ ឆុងទឹកដោះគោឲ្យកូនល្អបំផុត ៣យ៉ាង ម៉ាក់ៗតែងធ្វើខុសឆ្គង ពេលឲ្យកូនម៉ឹមទឹកដោះគោ ប៉ុន្តែ​ក្នុង​ករណី​​កូន​ម៉ឹម​ម្សៅ​ទឹក​ដោះគោ​ជួប​បញ្ហា​មិន​ប្រក្រតី ដូច​ជា​ធ្វើ​ឲ្យ​រាក​រូស ទល់​លាមក​ធ្ងន់ធ្ងរ ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​មុន​នឹង​សម្រេច​ដូរ​ទឹក​ដោះ​គោ ព្រោះ​ទឹក​ដោះ​កូន​ក្មេង​មាន​ច្រើន​ប្រភេទ​ណាស់ អាច​មាន​ទឹក​ដោះ​សម្រាប់​ជំងឺ​រាក ទឹកដោះ​សម្រាប់​ក្មេង​ជួប​បញ្ហា​ទល់​លាមក ទឹកដោះ​គោ​សម្រាប់​ក្មេង​អាលែកហ្ស៊ី ជាដើម។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

ក្បួនពេទ្យ ទឹកប្រភេទនេះ ឆុងទឹកដោះគោឲ្យកូនល្អបំផុត

ម៉ាក់​ប៉ា​មួយ​ចំនួន​ជ្រើស​​រើស​យក​ទឹក​សុទ្ធ ទឹក​មាន​ជាតិ​រ៉ែ ដែល​មាន​លក់​នៅ​តាម​ផ្សារ​ទំនើប ឱសថ​ស្ថាន​នានា មក​​ឆុង​ម្សៅ​​ទឹក​ដោះ​គោ​​ឲ្យ​​កូនតូច​ម៉ឹម ខណៈ​មួយ​ចំនួន​តូច​ទៀត​ជ្រើស​រើស​ទឹក​ដាំ​ពុះ។ រវាង​ទឹក​ដាំ​ពុះ ទឹក​បរិសុទ្ធ ទឹក​មាន​​ជាតិ​រ៉ែ តើ​មួយ​ណា​ជា​ជម្រើស​ល្អ​បំផុត​​សម្រាប់​ឆុង​ម្សៅ​ទឹក​ដោះ​គោ​ឲ្យ​កូន​ម៉ឹម? ក្នុង​​បទ​សម្ភាស​ជាមួយ Hello គ្រូពេទ្យ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី បាន​បញ្ជាក់​ថា ក្បូន​ពេទ្យ ទឹក​ដែល​ល្អសម្រាប់​ក្មេង គឺ​ទឹក​ឆ្អិន ទឹក​គ្មាន​មេរោគ។ ចំពោះ​ទារក​ដែល​កើត​មិន​គ្រប់​ខែ ទារក​កើត​មក​មិន​គ្រប់​គីឡូ ដែល​មាន​សុខភាព​ខ្សោយ​នោះ គ្រូពេទ្យ​តម្រូវ​ឲ្យ​ប្រើ Sterilized water (ទឹក​ដែល​បាន​ពី​រំហួត​ទឹក​ដាំ) ទឹក​ដែល​គេ​ប្រើ​សម្រាប់​លាយ​ថ្នាំ។ “ទឹក​នោះ​ថ្លៃ​ខ្លាំង​ណាស់ ដោយ​ទឹក​ប្រភេទ​នេះ​គេ​ប្រើ​សម្រាប់​តែ​ក្មេង​កើត​មក​មិន​គ្រប់​គីឡូ​ប៉ុណ្ណោះ អ៊ីចឹង​ទឹក​ដែល​ប្រើ គឺ​ជា​ទឹក​ពិសេស ជា​ទឹក​គ្មាន​មេរោគ កាលណា​មាន​មេរោគ​ចូល​ទៅ ក្មេង​ទាំង​នោះ​ឈឺ​ធ្ងន់”។ ចំពោះ​ក្មេង​កើត​មក​មាន​សុខភាព​ល្អ​ធម្មតា លោកស្រី​វេជ្ជបណ្ឌិត​ថា តាម​អនុសាសន៍​របស់អង្គការ​សុខភាព​ពិភព​លោក គឺ​ត្រូវ​ប្រើ​ទឹក​ដាំ​ពុះ ដើម្បី​ឆុង​ទឹក​ដោះ​ឲ្យ​កូន។ ហេតុអី​ត្រូវ​ដាំ​ទឹក​ឲ្យ​ពុះ សម្រាប់​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន? លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូប​នេះ​បាន​បញ្ជាក់​ថា ទឹក​ប្រភព​ណា​ក៏​ដោយ ត្រូវ​តែ​ដាំ​ឲ្យ​ពុះ ព្រោះ​អី​កម្តៅ​មក​ពី​ទឹក​ពុះ​អាច​សម្លាប់​មេរោគ​បាន​ទាំង​អស់។ ចំណុច​ពិសេស​មួយ​ទៀត​នោះ បើ​សិន​ជា​ម៉ាក់ប៉ា​ឆុង​ម្សៅ​ទឹកដោះ​គោ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ កូន​តូច​ក៏​អាច​ចៀស​ពី​បញ្ហា​ទល់​លាមក​ទៀត។ វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសកុមារ វិធី​ឆុង​ទឹកដោះ​កូន​ត្រឹម​ត្រូវ៖ ១. សម្អាត​បរិវេណ​ឆុង​ទឹកដោះ​គោ​កូន​ឲ្យ​ស្អាត ២. ត្រូវ​លាង​ដៃ​ឲ្យ​ស្អាត មុន​នឹង​ឆុង​ទឹកដោះ​ឲ្យ​កូន ៣. យក​ទឹ​កដាំ​ពុះ ឬ​ទុ​ក​ឲ្យ​ត្រជាក់​ឧណ្ហៗ​ចាក់​ចូល​កំប៉ុង​ឆុង​ទឹក​ដោះ​គោ ៤. […]


ការថែទាំទារក

ស្បែកកូនតូចមានបញ្ហា ម៉ាក់ប៉ាគួរធ្វើតាមការណែនាំប៉ុន្មានយ៉ាងនេះ

ស្បែកកូនតូចមានបញ្ហា ម៉ាក់ប៉ាគួរ និងមិនគួរធ្វើ ៣ យ៉ាងនេះ ស្បែក​ទារក​ទើប​កើត​នៅ​ខ្ចី ​ងាយ​នឹង​មាន​ប្រតិកម្ម​ផ្សេង​ៗ​ដូចជា​រលាក រោល កន្ទួល រមាស់ ឬ​ក្រហម។ ដូចនេះ​ពេល​ស្បែក​កូន​មាន​បញ្ហា​ណា​មួយ ម៉ាក់ប៉ា​គួរ និង​មិន​គួរ​ធ្វើ​រឿង​ទាំងនេះ​ឡើយ ព្រោះ​អាច​នាំឲ្យ​មាន​បញ្ហា​កាន់តែ​ខ្លាំង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ។ ១- កុំ​ចេះតែ​លាប​អ្វី​ផ្ដេសផ្ដាស​តាម​គ្នា ប្រាកដ​ណាស់​ថា​មាន​ម៉ាក់ប៉ា​មួយ​ចំនួន គ្រាន់តែ​ឃើញ​សភាព​ស្បែក​កូន​ខុស​ប្រក្រតី​ច្បាស់ជា​ភ័យ​ព្រួយ​ដើរ​សួរ​គេ​ឯង​គ្រប់គ្នា។ តែ​សុខភាព​ស្បែក​មនុស្ស​ម្នាក់​ៗ​មិន​ដូច​គ្នា​ទេ មិន​ថា​ចាស់ ក្មេង ឬ​កូន​ង៉ែត​ឡើយ ហើយ​បញ្ហា​ក៏​ខុស​គ្នា​ដែរ។ ដូចនេះ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ស្វែង​រក​ពី​មូលហេតុ​ពិត​ប្រាកដ​ដែល​នាំ​ឲ្យ​ស្បែក​កូន​មាន​បញ្ហា នេះ​ទើប​ជា​ជម្រើស​ល្អ។ ម្យ៉ាង​វិញ​ទៀត​ផលិតផល​ខ្លះ​ដែល​អ្នក​មិន​ជំនាញ​ណែនាំ អាច​ធ្វើឲ្យ​ស្បែក​កូន​កាន់តែ​គ្រោះថ្នាក់ ព្រោះ​ផលិតផល​ខ្លះ​ប្រើ​សម្រាប់​មនុស្ស​ពេញ​វ័យ ហើយ​ស្បែក​ក្មេង​ខ្ចី​អាច​នឹង​ប្រតិកម្ម​លើស​ដើម។ ២- ពិនិត្យ​មើល​របស់​ប្រើប្រាស់ និង​បរិស្ថាន​ជុំវិញ​ខ្លួន ត្រូវ​ដឹង​ថា សម្លៀកបំពាក់​ទាំង​របស់​យើង និង​របស់​កូន ភួយ​ខ្នើយ កន្សែង និង​ក៏​ជាមូលហេតុធ្វើឲ្យ​ស្បែក​កូន​មាន​បញ្ហា​ដែរ ព្រោះ​របស់​អស់​នោះ​សុទ្ធតែ​ប៉ះពាល់​ផ្ទាល់​ជាមួយ​កូន​ទាំងអស់។ ចំណែក​បរិស្ថាន​ជុំវិញ​ខ្លួន​យើង​វិញ ប្រសិនបើ​មាន​ធូលី ឬ​ផ្សែង​ពុល​ហោះ​ចេញចូល​ប៉ះពាល់ នឹង​ត្រូវ​រក​វិធី​ដោះស្រាយ​ភ្លាម​ៗ ព្រោះ​បើ​ព្យាបាល​ក៏​ជា​បាន​តែមួយ​ភ្លែត​ដែរ ហើយ​វា​នឹង​កើត​ឡើង​ដដែល​ៗ​រហូត។ ៣- ពិនិត្យមើលទឹកដោះគោ បញ្ហា​អាលែកហ្ស៊ីទឹកដោះគោ ក៏ធ្វើឲ្យក្មេង​មានលេច​ស្នាម​ក្រហម​នៅ​លើ​ស្បែក​ផង​ដែរ។ ដូចនេះ​បើ​ប្រាកដ​ថា​បើ​សម្ភារៈ កន្លែង​រស់នៅ និង​បរិស្ថាន​ស្អាត​ហើយ ស្បែក​កូន​នៅតែ​មាន​បញ្ហា​ទៀត […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ